អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៦១៩ ដង)
ធម៌ធ្វើឲ្យជីវិតយើងមានគុណតម្លៃ

|
កូនត្រូវដឹងថាៈ ធម៌រមែងរក្សាឲ្យយើងមានសេចក្តីសុខ តែធម៌នឹងមករក្សា យើងមិនបានឡើយ បើយើងមិនចូលទៅរកធម៌ទេនោះ ប្រៀបដូចជាអាហារ នឹងមកឲ្យយើងឆ្អែតមិនបានដោយពិត បើយើងមិនទៅបរិភោគនូវអាហារនោះៗទេ យ៉ាងណាមិញ ធម៌ក៏យ៉ាងនោះដែរ បើយើងមិនយកមកបដិបត្តិទេ ធម៌ក៏ជួយអ្វីយើងមិនបានឡើយ ដូច្នេះ ក្នុងកាលដែលយើងនឹងមាននូវសេចក្តីសុខសេចក្តីចម្រើនទៅបាននោះ ក៏ព្រោះយើងបានបដិបត្តិនូវធម៌ហ្នឹងឯង ។ ធម៌ជារបស់ចាំបាច់ក្រៃលែងជាងអាហារ ក្រៃលែងជាងខ្យល់អាកាស និងក្រៃលែងអ្វីទាំងអស់ ព្រោះធម៌ធ្វើឲ្យជីវិតយើងមានគុណតម្លៃ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |