ថ្ងៃ អាទិត្យ ទី ៣០ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣០,២៥៣
Today
ថ្ងៃម្សិលមិញ ១៤៨,២៦១
ខែនេះ ៥,៧០៩,៥៧៦
សរុប ៤០៦,៤៩២,៣០១
អានអត្ថបទ
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៩,៦១៣ ដង)

មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម



 
មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម

ក្នុង​សីល​ទី​៣​នេះ មាន​ការ​ទាក់​ទង​យ៉ាង​សំខាន់​ទៅ​នឹង​សុភមង្គល​ក្នុង​រង្វង់​គ្រួសារ។ មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា ស្នេហា​ឬ​ការ​ស្រលាញ់​តែង​នាំ​មក​នូវ​សេចក្ដី​សុខ តែ​ក្នុង​ទស្សនៈ​នៃ​ព្រះ​សម្មសម្ពុទ្ធ​ទ្រង់​ឃើញ​ថា ស្នេហា​គឺ​ជា​បញ្ហា​ស្មុគ្រ​ស្មាញ​បំផុត​សម្រាប់​ជីវិត។ គ្រួសារ​ខ្លះ​មាន​ការ​លះលែង​គ្នា ដោយ​សារ​រឿយ​រ៉ាវ​សូម្បី​បន្តិច​បន្តួច ព្រោះ​ហេតុ​អ្វី? ព្រោះ​គេ​សំលឹង​ឃើញ​គ្នា​និង​គ្នា​តែ​លើ​រូប​សម្រស់ ដែល​សម្រាប់​បំពេញ​កាម​តណ្ហា​របស់​គេ​រៀយៗ​ខ្លួន​តែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​រូប​សម្រស់​នៃ​ដៃ​គូរ​របស់​ខ្លួន​មាន​ការ​អន់​ថយ គេ​ក៏​កើត​សេចក្ដី​នឿយ​ណាយ ទន្ទឹម​នឹង​ការ​នឿយ​ណាយ គេ​ក៏​ចាប់​ផ្ដើម​ត្រិះរិះ​រក​ដៃ​គូ​ថ្មី ដើម្បី​បំពេញ​ចំណង់​តណ្ហា​របស់​គេ​ថែម​ទៀត ត្រង់បញ្ហា​នេះ​ហើយ ដែល​ធ្វើ​អោយ​គូស្វាមី​ភរិយា​អស់​សេចក្ដី​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក ហើយ​បញ្ហា​ផ្សេងៗ ក៏​បាន​ចាប់​ផ្ដើម​កើត​ជា​បន្ត​បន្តាប់ ដូច​ជា​ការនាំ​មេរោគ​អេដស៍​ដូច​ផ្ទះ​ជាដើម។ តាម​ពិត​មេរោគអេដស៍​គ្មាន​អ្វី​គួរ​អោយ​ខ្លាច​នោះ​ទេ ព្រោះ​មេរោគ​អេដស៍​មាន​នូវ​ព្រំ​ដែន​កំណត់​នៃ​ការ​ឆ្លង​របស់វា ​តែ​មេរោគ​ដែល​គួរ​អោយ​ខ្លាច​ហើយ​លំបាក​ក្នុង​ការ​ព្យាបាល​នោះ​គឺ​រោគ​ស្នេហា ព្រោះ​មេរោគ​ស្នេហា​គ្មាន​ព្រំ​ដែន​ពិត​ប្រាដក​ឡើយ ហើយ​វាជា​បទដ្ឋាន ឬ​ថា​ជា​មាតាបិតា​បង្កើត​មេរោគ​អេដស៍។ គ្រាន់​តែ​លោក​អ្នក​តាំង​ចិត្ត​ថា អាត្មា​អញ​មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ហើយ​ស្មោះ​ត្រង់​ចំពោះ​ប្ដី​ប្រពន្ធ​របស់​ខ្លួន នោះ​លោក​អ្នក​នឹង​គេច​ផុត​អំពី​មេរោគ​អេដស៍​ជា​ស្ថាពរ។

សត្វ​តិរិច្ឆាន ថ្វី​បើ​មាន​កំណើត​ថោក​ទាប​ជាង​មនុស្ស​ពិត​មែន ប៉ុន្តែ​ក្នុង​រឿង​ស្នេហារបស់​វា មាន​កំណត់​ពេល​វេលា​ច្បាស់​លាស់ មិន​មែន​ចេះ​តែ​ប្រព្រឹត្ត​ផ្ដេស​ផ្ដាស់​ខុស​រដូវ​កាល​ឡើយ តែ​ជាតិ​មនុស្ស បើ​គ្មាន​សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​ប្ដី​ប្រពន្ធ​របស់​ខ្លួន​ទេពិត​ជា​អន់​ជាង​សត្វ​តិរិច្ឆាន​យ៉ាង​ពិត​ប្រាដក។

បុរស​ខ្លះ​ព្រោះ​តែ​បំពេញ​ចំណង់​តណ្ហា​របស់​ខ្លួន​ ហ៊ាន​ប្រព្រឹត្ត​រំលោភ​ទៅ​លើ​ក្មេងស្រី​តូចៗ​ដែល​មិន​ទាន់​ដឹង​ក្ដី យ៉ាង​គួរ​អោយ​ខ្លោច​ផ្សា ព្រោះ​អ្វី? ព្រោះ​គេ​ជា​មនុស្ស​គ្មាន​សីល។ ព្រះ​សម្មាសម្ពុទ្ធទ្រង់​ប្រដៅ​ឲ្យ​មនុស្ស​រក្សា​សីល​ទី​៣​នេះ​គឺ​បង្រៀន​ឲ្យ​មាន​សេចក្ដី​សន្ដោស​ក្នុង​រឿង​កាមគុណ ឲ្យ​ចេះ​ត្រេកអរ​ចំពោះ​តែ​ប្រពន្ធ​របស់​ខ្លួន ហៅថា សទារសន្ដោសៈ។ ការ​ត្រេកអរ​ចំពោះ​តែ​ប្រពន្ធ​របស់​ខ្លួន គឺ​ជា​ការ​នាំ​មក​នូវ​សេចក្ដី​សុខ​ដល់​គ្រួសារ​របស់​ខ្លួន​ផង ដល់​គ្រួសារ​អ្នក​ដទៃ​ផង ជា​ពិសេស​អាច​ជួយ​ជា​កំលាំង ដល់​ប្រទេស​ជាតិ​ក្នុង​ការ​កាត់​បន្ថយ​ជំនួញ​ផ្លូវ​ភេទ ព្រោះ​អ្នក​រក្សាសីល បានវៀរចាក​នូវ​ការ​ប្រព្រឹត្ត​អនាចារ​ក្នុង​រឿយ​កាម​គុណ។
 
អ្នក​ណា​ភក្ដី និង​ប្រពន្ធ​ប្ដី ដែល​បាន​រៀបការ
អ្នក​នោះ​ផុត​ព្រួយ ក្នុង​រឿយ​ស្នេហា អេដស៍កាច​យ៉ាង​ណា
ក៏​ឆ្លង​មិន​បាន។

ដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌
ដោយ​៥០០០​ឆ្នាំ​ 

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១១,៩៣៩ ដង)
មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវ​ការ​តែ​សុខ​ប៉ុណ្ណោះ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៣,២២៥ ដង)
ការ​សង្គ្រោះ​ភ​រិ​យា ឬ​ស្វា​មី
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៥០,៥៦២ ដង)
ភ័យ​កើត​មក​អំពី​អាជ្ញា​របស់​ខ្លួន​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១៩១ ដង)
មិន​មាន​អ្វី​នៅ​នា​និព្វាន
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥២,៥២៩ ដង)
ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​យ៉ាង
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥០,៣៥២ ដង)
ពលរដ្ឋមានធម៌​ជា​កម្លាំង​ដល់​ប្រទេស​
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៤៦,១៧៨ ដង)
អានិសង្ស​នៃ​ការ​សមា​ទាន​ឧបោសថ​សីល​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.43