30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៩,០៨៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២១៧,០២៣
សរុប ៣៨៥,៥០៣,៧១៦
អានអត្ថបទ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៦,៧៦៦ ដង)

តួនាទី​មាតា​បិតា ៥ សិក្ខាបទ



 
តួនាទី​មាតា​បិតា ៥ សិក្ខាបទ

សិក្ខាបទ​ទី​១ : មាតាបិតា​គប្បី​សិក្សា​ថា​អាត្មា​អញ​ត្រូវ​ហាម​ឃាត់​កូន ក្នុង​កាល​ដែល​កូន​ធ្វើ​នូវ​អំពើ​បាប​ផ្សេងៗ។

សម្បត្តិ​មរតក​មាស​ប្រាក់​លុយ​កាក់ ដីធ្លី​ស្រែ​ចំការ ទោះ​បី​ច្រើន​ប៉ុនណា​ក៏​មិន​មាន​តម្លៃ​ដូច​ជា​ឱវាទ​ទូន្មាន​ប្រៀន​ប្រដៅ​ឡើយ ម៉ែឪ​ហាម​កូន​ធ្វើ​បាប​គឺ​ជា​ការ​ចែក​សុគតិភព​ឲ្យ​កូន​ផង ជួយ​សង្គ្រោះ​មនុស្ស​សត្វ​យ៉ាង​ច្រើន​ឲ្យ​រួច​ផុត​អំពី​ការ​បៀត​បៀន​របស់​កូន​ផង សម​ជា​ព្រះ​ប្រោស​សត្វ​លោក​ដែល​មាន​ឧបនិស្ស័យ​បាន​មក​ជា​កូន​ប្រុស​ស្រី​ផង ជា​ព្រះ​ព្រហ្ម​ ជា​ទេវតា ជា​បុព្វាចារ្យពិត​ប្រាកដ​របស់​កូន។

សូម​មាតាបិតា​កុំ​ស្រលាញ់​កូន​ជ្រុល​ហួស រហូត​ដល់​មិន​ហ៊ា​នហាម​ឃាត់​កូន ដែល​ប្រព្រឹត្ត​ធ្វើ​នូវ​បាប​កម្ម​ផ្សេងៗ តួនាទី​មួយ​នេះ​សំខាន់​ណាស់​ ក្នុង​សង្គម​សត្វ​មាន​ជីវិត​ទាំង​អស់ សូម​ពឹង​ពាក់​លើ​អ្នក​ដែល​ជាមាតាបិតា​សូម​លោក​មេត្តា​សត្វលោក​មេត្តា​អប់​រំ​កូន​ឲ្យ​បាន​ល្អ ប្រឹង​ប្រែង​ឲ្យ​អស់​សមត្ថភាព។

ចរិយាមារយាទ​ពាក្យ​សម្ដី​គំនិត​ថោក​ថ្លៃ រស់​ក្នុង​ជីវិត​រាល់​ថ្ងៃ ជា​ឧបនិស្ស័យ​បង្ហាត់​កូន ដូច្នេះ ម៉ែឪ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​ផង។

សិក្ខាបទ​ទី​២ : មាតាបិតា​គប្បី​សិក្សា​ថា អាត្មាអញ​ត្រូវ​ញ៉ាំង​កូន​ប្រុស​ស្រី​ឲ្យ​តាំង​នៅ​ក្នុង​អំពើ​ល្អ។

ការ​មិន​ធ្វើ​បាប​នោះ ជា​ការ​ល្អ​ហើយ ប៉ុន្តែ​អំពើល្អ​នៅ​មាន​ទៀត ដូច​ជា​កល្យាណធម៌​ ៥ យ៉ាង​ដែល​ជា​គូ​គ្នា​នឹង​ការ​វៀរ​ចាក​បញ្ចវេរា បាន​ដល់ មេត្តា​ករុណា​គូ​គ្នា​ជា​មួយ​នឹង​ការ​មិន​សម្លាប់​សត្វ១ ការ​ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ​គូគ្នា​ជា​មួយ​នឹង​ការ​មិន​ធ្វើ​ចោរ១ មាន​សេចក្ដី​សន្ដោស​ចេះ​សង្គ្រោះ​ឲ្យ​តម្លៃ​ក្នុង​មាន​ជា​ភរិយា​ល្អ ស្វាមី​ប្រពៃ​ជាគូ​គ្នា​ជា​មួយ​នឹង​មិន​ផិត​ក្បត់ គឺ​មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ​១ និយាយ​ពាក្យ​ពិត​ជា​វចីសច្ចៈ​គូ​គ្នាជា​មួយ​នឹង​ការ​មិន​កុហក​១ ចម្រើន​ស្មារតី​ដឹង​ខ្លួន​ដោយ​ប្រពៃ​គូរ​គ្នា​ជា​មួយ​នឹង​ការ​មិន​បរិភោគ​នូវ​ទឹក​ស្រវឹង​១។

សូម​មាតា​បិតា​កុំ​បន្ធូរ​បន្ថយ កុំ​បណ្ដែត​បណ្ដោយ​ក្នុង​តួនាទី​របស់​ខ្លួន សូម​មេត្តា​ជួយ​បំពាក់​គ្រឿង​អលង្ការ​គឺ​កល្យាណ​ធម៌​ឲ្យ​ដល់​បុត្តធីតា​កុំ​គប្បី​ខាន​ឡើយ។

កាល​បញ្ចូល​គំនិត​ល្អ​ព្រម​ដោយ​គុណធម៌​ទៅ​ក្នុង​ខ្លួន​របស់​កូន​ ប្រសើរ​ជាង​ពេជ្រ​ទាំង​គ្រាប់។

សិក្ខា​បទ​ទី​៣ : មាតាបិតា​គប្បី​សិក្សា​ថា​អាត្មាអញ​ត្រូវ​ឲ្យ​កូន​រៀន​សូត្រ​សិល្ប​សាស្ត្រ។

សិល្បសាស្រ្ត​គឺ​ជា​ចំណេះ​ដឹង​សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត មាន​ចំណេះ​ខាង​ជាង​ជា​ដើម កាល​ឲ្យ​កូន​សិក្សា​រៀន​សូត្រ​ចំណេះ​ផ្លូវ​លោក ក៏​ត្រូវ​ឲ្យ​កូន​យល់​ដឹង​តាម​ផ្លូវ​ធម៌​ព្រះ​ពុទ្ធសាសនា​ផង ជា​ប្រយោជន៌​ដើម្បី​កុំ​ឲ្យ​ប្រើ​ប្រាស់​ចំណេះ​ផ្លូវ​លោក​ក្នុង​អំពើ​ទុច្ចរិត ចិញ្ចឹម​ជីវិត​ខុស​ដោយ​ប្រការ​ផ្សេង​ៗ។
បើ​កូន​ប្រុស​ស្រី​ត្រូវ​ការ​សម្បត្តិ ត្រូវ​ការ​ទី​ពឹង​សម្រាប់​រស់ ត្រូវ​កុំ​ខ្ជិល​ច្រអូស ត្រូវ​កុំ​សេពគប់​ជា​មួយ មនុស្ស​មិន​ល្អ​ ត្រូវ​វៀរ​អបាយ​មុខ​គ្រប់​យ៉ាង​ឲ្យ​ឆ្ងាយ​ហើយ​កុំ​ប្រព្រឹត្ត​នូវ​អ្វីៗ​ដែល​ជា​ការ​បំផ្លិច​បំផ្លាញ​នូវ​ស្មារតី​របស់​ខ្លួ​នឯង​ឲ្យ​សោះ ត្រូវ​ប្រឹង​សិក្សារៀនសូត្រ និង​បដិបត្តិនូវហេតុ​បច្ច័យ​នៃ​សម្បត្តិ​ទាំង​ពួង​ ព្រោះ​សម្បត្តិ​ទាំង​ពួង​មាន​ការងារ​ជា​ហេតុ​សំខាន់ សូម​កូន​ប្រុស​ស្រី​គាំទ្រ​ជីវិត​បរិសុទ្ធ​ដោយ​ចិត្ត​រីករាយ។

ទ្រព្យសម្បត្តិ​ចំណេះ​វិជ្ជា​ខាង​ក្រៅ​ត្រូវ​អាស្រ័យគុណ​ធម៌​ខាង​ក្នុង ទើប​មាន​ប្រយោជន៍ពិត ជា​ម្លប់​របស់​ជីវិត​ រស់​នៅ​មាន​តម្លៃ។

សិក្ខាបទ​ទី​៤ : មាតា​បិតា​គប្បី​សិក្សា​ថា​អាត្មាអញ​ត្រូវ​ចាត់​ចែង​ឲ្យ​បាន​សមគួរ ក្នុង​រឿង​ដណ្ដឹង​ប្រពន្ធ​ឲ្យ​កូន ឬ ទុក​ដាក់​កូន​ឲ្យ​មាន​ប្ដី។
មិនមែន​ជា​ការ​រីករាយ ដើម្បី​ចង​កូន​ប្រុស​ស្រី​ទុក​ក្នុង​វដ្ដៈ​ឡើយ ប៉ុន្តែ​ជា​ការជួយ​រៀប​សម្រួល​ក្នុង​ដំណើរ​ផ្លូវ ដែល​កូន​ត្រូវ​តែ​ទៅ​នោះ​ឲ្យ​បាន​សមរម្យ។

ក្នុង​រឿង​នេះ ក៏​វា​អាច​មាន​ចម្រូង​ចម្រាស​ព្រោះ​ហេតុ​ទាស់​អធ្យាស្រ័យ​គ្នា​រវាង​មាតា​បិតា និង​បុត្ត​ធីតា ដូច្នេះ នៅ​ក្នុង​សិក្ខាបទ​ទី​៤ របស់​មាតាបិតា​នេះ​មិន​មែន​ត្រូវ​ធូររលុង​ទេ ប៉ុន្តែ​តឹង​រឹង​ពេក​ក៏​អាច​មាន​បញ្ហា​ធ្ងន់ធ្ងរ​កើត​ឡើង​បាន​ដែរ ដូច​មាន​ពាក្យ​មួយ​ឃ្លា​បាន​ចែង​ថា "សេចក្ដី​ស្នេហា​ជា​ផ្នូរ​កប់​ព្រលឹង​មនុស្ស" បាន​សេចក្ដី​ថា​ការ​ស្លាប់​ចិត្ត​ ហើយ​ពិត​ជា​លំបាក​នឹង​ស្រោច​ស្រង់​ណាស់ ដូច្នេះ ការ​បង្វែរ​ឲ្យ​ខុស​ទិស​ដៅ​ម៉ែ​ឪ​ត្រូវ​តែ​ប្រយ័ត្ន ក្រែង​លោ​ធ្ងន់​ធ្ងរ​លើស​ដើម។

ធ្វើ​អ្វីៗ​ក៏​ត្រូវ​តែ​ឆ្លាត​ដែរ ទើប​មិន​សូវ​ប្រទះ​នូវ​បញ្ហា​ស្មុគ​ស្មាញ កើត​មក​ជា​មនុស្ស​ត្រូវ​សិក្សា​ស្វែង​យល់​ត្រូវ​សាង​សមត្ថភាព​ក្នុង​តួនាទី​របស់​ខ្លួន។
សិក្ខាបទ​ទី​៥ : មាតា​បិតា​គប្បី​សិក្សា​ថា​អាត្មាអញ​ត្រូវ​ចែក​ទ្រព្យ​សម្បត្តិ​ឲ្យ​កូន​ក្នុង​សម័យ​គួរ។

សម័យ​ដែល​គួរ​មាន​ពីរ​យ៉ាង ដែល​សម្រាប់​មាតាបិតា​ឲ្យ​ទ្រព្យ​សម្បត្តិ​ដល់​កូន​ ម្យ៉ាង​គឺ​និច្ចសម័យ​សម្រាប់​ចាយ​ផង​ធ្វើ​បុណ្យ​ផង ជានិច្ច​រាល់​ពេល​កំណត់​ម្យ៉ាង​ទៀត គឺ​កាល​សម័យ​ បាន​ដល់​ពេល​កូន​ប្រុស​ស្រី​មាន​ប្ដី​ប្រពន្ធ ឬ​ឲ្យ​ទ្រព្យ​មរតក​ផ្សេងៗ​នៅ​ពេល​ដែល​ដឹង​ថា​ខ្លួន​នឹង​ស្លាប់។

សូម​កូន​ប្រុស​ស្រី​កុំ​ភ្លេច​ថា ជើង​ដៃ​សាច់​សរសៃ​ឈាម​ឆ្អឹង​ឆ្អែង រួម​ទាំង​ជីវិត​កំពុង​រស់​នៅ​នេះ គឺ​ជាមរតក​សម្បត្តិដែល​មាតាបិតា​បាន​ចែក​ឲ្យ​ហើយ សឹង​ពោរ​ពេញ​ទៅ​ដោយ​មេត្តា​ករុណា និង សេចក្ដី​ស្រលាញ់​ចំណេះ​វិជ្ជា​ផ្លូវ​លោក​​ផ្លូវ​ធម៌ ក៏​ត្រូវ​ម៉ែ​ឪ​ចែក​ឲ្យ​ដោយ​សព្វ​គ្រប់​ដែរ សូម​ឲ្យ​កូន​កាត់​បន្ថយ​នូវ​តណ្ហា​ដែល​ត្រូវ​ការ​សម្បត្តិ​ទ្រព្យ​ច្រើនៗ​អំពី​ម៉ែ​ឪ​ទៅ បើ​ចេះ​តែ​ទុក​នៅ​មិន​បន្ថយ​ទេ​នោះ វា​នឹង​បិទ​បាំង​នូវ​គុណ​ម៉ែ​ឪ​ទាំង​អស់ បែរ​ជា​ឲ្យ​ពោល​ទោស​ឪពុក​ម្ដាយ​របស់​ខ្លួន​ទៅ​វិញ។

ចំណេះ​វិជ្ជា​ព្រម​ដោយ​ចរិយាមារយាទ​ល្អ និង​គុណធម៌​របស់​មនុស្ស​ ជាមរតក​ដ៏​ប្រសើរ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ សិក្ខាបទមនុស្សល្អ
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ២៣,០២១ ដង)
ហ្វឹកហាត់កាយវាចា រក្សាចិត្ត ជីវិត​ឧត្ដម
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,០៤២ ដង)
សេច​ក្តីអាក្រក់​ត្រូវលះបង់ និង​សេចក្តី​ល្អ​ត្រូវ​កាន់​យក​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.24
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿