អានអត្ថបទ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ១៤,០១៤ ដង)
បទុមរតនៈ

|
បទុមរតនៈ
ព្រះសម្មាសម្ពុទ្ធ ប្រៀបដូចជាផ្កាឈូករីក ព្រះធម៌ ប្រៀបដូចជាកេសរនៃផ្កាឈូក ពុទ្ទបរិស័ទ ប្រៀបដូចជាមេឃ្មុំហើរទៅនាំយកកេសរផ្កាឈូក មកធ្វើក្បាលទឹក ។ ក្បាលទឹកឃ្មុំជាឈ្មោះនៃការសម្រេចមគ្គផល ។ តថាគតគប្បីកើតជាទេវតា ឬកើតជាគន្ធត្រាច់ទៅតាមអាកាស ព្រះអាសវៈណាក្តី គប្បីដល់នូវភាពនៃខ្លួនជាយក្ស និងជួបប្រទះនូវភាពនៃខ្លួនជាមនុស្ស ព្រោះអាសវៈណាក្តី អាសវៈទាំងអស់នោះ របស់តថាគត អស់ហើយ បានកម្ចាត់បង់ហើយ ធ្វើឲ្យរបូតចំណងហើយ ។ ផ្កាឈូក ដុះឡើងផុតពីទឹក មិនជាប់ដោយទឹកយ៉ាងណា តថាគតមិនជាប់ដោយលោក យ៉ាងនោះឯង ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ តថាគតជាព្រះពុទ្ធ ។ ដកស្រង់ចេញពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី ២ រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |