15
ថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២០,៥៧៥
Today
ថ្ងៃម្សិលមិញ ១២០,៣៤៣
ខែនេះ ១៤០,៩១៨
សរុប ២៣៥,៥៥៦,៣៤០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២០២៩ ដង)

ការងារ​ក្នុង​រង្វង់​គ្រួសារ



 
ការងារ​ក្នុង​រង្វង់​គ្រួសារ

ការងារ​ក្នុង​រង្វង់​គ្រួសារ យើង​ត្រូវ​មាន​សតិសម្បជញ្ញៈ​ស្រលាញ់​រាប់​អាន​ក្រុម​គ្រួសារ​របស់​យើង​ព្រោះ​យើង​រស់​នៅ​ក្នុង​រង្វង់​ក្រុម​គ្រួសារ រស់​នៅ​ក្នុង​វង្សត្រកូល ត្រូវ​ថែទាំ​វង្ស​ត្រកូល​ឲ្យ​បាន​ល្អ​ផង។

យើង​ត្រូវ​លះ​បង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន ដើម្បី​ប្រយោជន៍​សុខ​ដល់​គ្នា​ច្រើន​នៅ​ក្នុង​ក្រុម​គ្រួសារ ដូច​ជា​ភរិយាស្វាមី​ដែល​រស់​នៅ​ជា​មួយ​គ្នា​ជា​ដើម គឺ​ស្វាមី​រស់​នៅ​ដើម្បី​ភរិយា ចំណែក​ភរិយា​ក៏​រស់​នៅ​ដើម្បី​ស្វាមី​របស់​ខ្លួន​ដែរ កាល​បើ​មាន​កូន​ហើយ យើង​ជាមាតា​បិតា​ក៏​រស់​ដើម្បី​កូន ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​កូន។

គូភរិយា​ស្វាមី​ណា រស់​នៅ​មិន​បាន​បែកបាក់​គ្នា​ដោយ​ការ​ឈ្លោះ​ទាស់​ទែង​លែង​លះ​គ្នា ព្រោះ​ភរិយា​ឬ​ស្វាមី​នោះ មិន​បាន​រស់​នៅ​ដើម្បី​តែ​ខ្លួន​ឯង​ម្នាក់​ប៉ុណ្ណោះ​ឡើយ គឺ​ជា​អ្នក​រស់​នៅ​ដើម្បី​គ្នា​នឹង​គ្នា​ទៅវិញ​ទៅ​មក។ ទោះ​ជា​មាន​ការ​មិន​ត្រូវ​អធ្យាស្រ័យ​គ្នា​ខ្លះ ដោយ​រឿង​ខ្លះ​ក៏​ដោយ ម្នាក់ៗ​ត្រូវ​តែ​យល់​ថា វា​យ៉ាង​ហ្នឹង​ឯង​មនុស្ស​ផ្សេង​គ្នា​នោះ នឹង​ឲ្យ​ត្រូវ​គ្នា​គ្រប់​រឿង​ទាំង​អស់​យ៉ាង​មិច​បាន​ទៅ ប៉ុន្តែ​ត្រូវ​ចេះ​រៀប​ចំសម្រួល កុំ​ឲ្យ​ចេះ​គិតថា​គេ​ត្រូវ​ធ្វើ​តាម​យើង​ទាំង​អស់​នោះ សូម​ចាំ​ផង​ចុះ​ថា << គេ​មិន​តាម​យើង​ព្រោះ​យើង​មិន​តាម​គេ គេ​មិន​ដូច​យើង​ព្រោះ​យើង​មិន​ដូច​គេ >> ដូច្នេះ ត្រូវ​ចេះ​សម្រួល​អធ្យាស្រ័យ​គ្នា​ម្ដង​បន្តិចៗ ភរិយា​ទន់​មក ស្វាមី​ទន់​ទៅ​ទី​បំផុត​ផ្លូវ​ណា​ក៏​ត្រូវ​ដើរ​ទៅ​ទាំង​ពីរ​នាក់ ត្រូវ​ឈរ​លើ​ស្មារតី​ស្មោះ​ត្រង់​ស្រលាញ់​ត្រូវ​ទាំង​អស់​គ្នា បើ​ឈរ​លើ​ស្មារតី​យ៉ាង​នេះ ប្ដី​ប្រពន្ធ​រមែង​ដើរ​ផ្លូវ​ជាមួយ​គ្នា​ជា​ផ្លូវ​សុភមង្គល ជាផ្លូវ​ត្រូវ នាំ​គ្នា​ដើរ​ទៅ​រក​ព្រះ ព្រោះ​បដិបត្តិ​តាមព្រះ។

ម៉ែឪ​មិន​ត្រូវ​គ្នា​ធ្វើ​ឲ្យ​កូនលំបាក់ ការ​ចែក​កូន​គ្នា​ជា​រឿងកំសត់ ម្យ៉ាង​ទៀត នៅ​ក្នុង​ប្រទេសមាន​ក្មេង​ស្រី​ប្រុស​ឡេះឡោះ​ប៉ោឡែ ក៏​ព្រោះ​បញ្ហា​ក្នុង​ក្រុម​គ្រួសារ​ជា​ហេតុ​ផង​ដែរ ដូច​ជា​ ម៉ែ​ឪ​បែកបាក់​គ្នា​លែងលះ​គ្នា​ធ្វើ​ឲ្យ​កូន​រស់​មិន​ស្រួល បរិភោគ​មិន​រៀបរយ ទន់​ខ្សោយ​ស្មារតី កូន​ប្រុស​ស្រី​អាច​ខូច​ចិត្ត​ខ្លាំង​ព្រោះ​វិបត្តិ​ម៉ែឪ ខ្វះ​ការ​គ្រប់គ្រង ឬ គ្រប់​គ្រង​មិន​បាន​ល្អ​ដោយ​សារ​ម៉ែឪ​រវល់ខ្វល់​នឹង​បញ្ហា​ខ្លួន​ឯង ជួន​កាល​កូន​លែង​ស្ដាប់​ដំបូន្មាន​ ព្រោះចាប់​កំហុស​ម៉ែឪ​ហើយ​ក៏​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត។

នៅ​មាន​ទៀត គឺ​បញ្ហា​មក​អំពី​ម៉ែឪប្រព្រឹត្ត​ឡេះឡោះ​ខ្លួន​ឯង ឪ​ប្រមឹក​ផឹក​ទាំង​យប់​ទាំង​ថ្ងៃ​វង្វេង​ផ្ទះសម្បែង​លែង​គ្រប់​គ្រង​ប្រពន្ធ​កូន​កើត ធ្វើ​ឲ្យ​ក្នុង​ផ្ទះ​រយីករយាក ម៉ែ​ខូច​មារយាទ​និយាយ​អបាយមុខ​សំកុកវង់ល្បែង ទាំង​នេះ​ឯង​ដែល​នាំ​ឲ្យ​ខ្មោច​ព្រាយ​គឺ​អពមង្គល​ចូល​មក​ដល់​ក្នុង​ផ្ទះ ចំណែក​ម៉ែ​អាង​ជេរឪ តើ​ឲ្យ​កូន​អាង​អ្វី​ទៅ? វា​ជា​រឿង​អាក្រក់​អាក្រី​ក្រៃលែង គឺ​ជា​បាប​ដ៏​ជ្រៅ​ខ្មៅ​កខ្វក់​ក្នុង​គ្រួសារ ជះឥទ្ធិពល​មិន​ល្អ​ដល់​ប្រទេស​ជាតិ​ជា​ការ​ទម្លាយ​វឌ្ឍនភាព​សង្គម សរុប​មក​គឺ​ជា​បាប​គ្រោះគួរ​ជៀស​វាង​កុំ​ឲ្យ​កើត​មាន​នៅ​ក្នុង​គ្រួសារ​នីមួយៗ សូម​ឲ្យ​មាតាបិតា​ជា​សាស្ត្រាចារ្យ​ដ៏​ល្អ និង ជា​វិទ្យាល័យ​ដ៏​ល្អ​របស់​កូន​ប្រុស​ស្រី។

យើង​គួរ​អធិដ្ឋាន​ចិត្ត​ថា << យើង​នឹង​ស្រឡាញ់​ហើយ​នឹង​ថែរក្សា​ក្រុម​គ្រួសារ​ជានិច្ច >> យើង​ជា​មេគ្រួសារ​ត្រូវ​បំរើ​គ្រួសារ ស្រឡាញ់​ការងារ​ដើម្បី​គ្រួសារ ធ្វើការងារ​ដោយ​សេចក្ដី​អត់ធន់ ព្យាយម​តាំង​ចិត្ត​ក្នុងការងារ​ចម្រើន​ឈាន​ទៅមុខ កាល​បើ​ការងារ​រីកចម្រើន ក្រុម​គ្រួសារ​ក៏រីចម្រើន ខ្លួន​ឯងក៏​បាន​ចម្រើន​តាមហ្នឹង​ទៅ​ដែរ ពេល​សម្រាក​អំពីការងារ​ហើយ ត្រង់​មុខ​មក​ផ្ទះ​ដោយ​មិន​វៀចវេរ មិន​ទៅ​បំរើ​កាមគុណ​ស្រីស្រា ពួក​ម៉ាកខិលខូចឯណា​ឯណី ដែល​ជារឿង​អប្រិយ​នាំ​សត្រូវ​ចូល​ផ្ទះ​សម្លាប់​ប្រពន្ធ​កូន​ឡើយ។
យើង​ធ្វើការងារ​ហើយ ត្រូវ​ប្រញាប់​រូតរះ​មក​ផ្ទះ ព្រោះយើង​មាន​ចំណង​ក្រុម​គ្រួសារ មាន​អ្នក​រង់ចាំ​យើង​នៅផ្ទះ ហើយ​មករកអ្នករង់ចាំ មាន​ពេល​ជួបជុំ​គ្នា​ដោយ​ល្អ​ជាមួយប្រពន្ធ​កូន អាចធ្វើការងារ​ផ្ទះ​បាន​ជាមួយ​គ្នា​ក៏ធ្វើ​ដោយ​ចិត្ត​ភក្ដី បរិភោគ​បាយ​ជា​មួយ​គ្នា​មិន​មុន​មិន​ក្រោយ ជាពិសេស​ភរិយា​និង​ស្វាមី ដាច់ខាត​ប្រពន្ធ​កុំបរិភោគ​បាយ​មុន​ប្ដី​ដោយ​អាង​ថា​ឃ្លាន​ណាស់ (​លើក​លែង​តែ​មាន​ករណីចាំបាច់) ហើយ​កុំ​អាង​ថា មិនទាន់​ឃ្លាន​ចាំ​បរិភោគ​តាម​ក្រោយ បណ្ដោយ​កូន ឬ អ្នកបំរើ​ឲ្យរៀប​ចំបាយ​ទឹក​ជំនួស​ខ្លួន ដោយ​ខ្លួន​ឯង​មិន​មាន​ករណីចាំ​បាច់​អ្វី​សោះនោះ មិន​ប្រពៃ​ឡើយ។

ពេល​យប់​ជួបជុំ​កូន​ប្រពន្ធ ត្រូវ​ប្រយ័ត្ន​រឿង​ទូរទស្សន៍​ក្នុង​ផ្ទះ កុំ​បណ្ដោយ​កូន​ឲ្យ​សោះ បើ​មើល​ត្រូវ​មើល​ទាំង​អស់​គ្នា ហើយ​គប្បី​អធិបាយ​ឲ្យ​កូន​ស្ដាប់​ថានេះ​ជា​រឿង​បុណ្យ នោះ​ជារឿង​បាប ដើម្បី​ឲ្យ​កូន​ស្ដាប់​ទៅ​បាន​យល់​ដឹង​កើត​កើន​គំនិត​ល្អ ពន្យល់​ផ្លូវ​នៃ​ជីវិត​ឲ្យ​កូន​ដើរ​ទៅ​រកសេចក្ដី​ចម្រើន​កើន​ប្រយោជន៍ ពន្យល់​ផ្លូវ​នៃ​ជីវិត​ឲ្យ​មាន​ប្រយោជន៍ រួចហើយ​ឲ្យ​កូន​អាច​សៀវភៅ និង​ធ្វើកិច្ចការ​រៀនសូត្រ​ ជាម៉ែ​ជា​ឪ​ត្រូវ​រួម​គ្នា​ជួយ​អប់រំ​កូន ដើម្បី​គ្រួសារ​មួយដ៏​ភ្លឺស្វាង ដើម្បី​ប្រទេសជាតិ​យើង​បាន​រុងរឿង​តទៅ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ សិក្ខាបទមនុស្សល្អ
ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៣០០៨១ ដង)
ដឹងខ្លួនថាល្ងង់ គង់បានជាបណ្ឌិត
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២០ (អាន: ៣៨៦៧ ដង)
សំបុត្រ​ទិញ​ថ្នាំ​គ្រូ​ពេទ្យ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៧៦៣ ដង)
ឲ្យ​មិត្ត​ស្ដាប់​នូវពាក្យ​មាន​ប្រយោជន៍
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៨៨៣១ ដង)
៤យ៉ាងរបស់អ្នកគ្រប់គ្រងផ្ទះ ដើម្បី​សុខ​ចម្រើន​កើត​សុភមង្គល​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៩៨១ ដង)
មនុស្ស​គួរ​ដល់​ការ​ហ្វឹកហាត់
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧៥៦០ ដង)
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿  នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។