30
ថ្ងៃ សុក្រ ទី ០៨ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៦០,៤០៣
Today
ថ្ងៃម្សិលមិញ ២៣៨,៦៨៧
ខែនេះ ១,៩៧៩,០៦៨
សរុប ៣៥៨,៨២៣,០៤២
Flag Counter
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៦៧៥ ដង)

ចេតិយ​ជីវិត



 
ចេតិយ​ជីវិត

ចេតិយ​ធំ​ហើយ​ខ្ពស់ ព្រម​ទាំង​បញ្ចុះ​នូវ​ព្រះបរមសារីរិកធាតុ​នៃ​ព្រះ​សម្មាសម្ពុទ្ធ​ទៀត​ផង ទើប​ជា​ចេតិយ​ពិសេស​អស្ចារ្យ គួរ​ដល់​ការ​គោរព​បូជា​នៃ​មហាជន​ជា​ពុទ្ធ​បរិស័ទ។

ការ​កសាង​ជីវិត​មនុស្ស​យើង​ក៏​ដូច​គ្នា ត្រូវ​មាន​ទាំង​កម្ពស់ មាន​ទាំង​ទំហំ​ធំ និង​គុណ​វិសេស​ដែល​គួរ​ដល់​ការ​គោរព​បូជា។

កម្ពស់​ មនុស្ស​យើង​ខ្ពង់​ខ្ពស់​ទៅ​បាន មិន​មែន​ដោយ​ជាតិ​ត្រកូល ឬ​ដោយ​ទ្រព្យ​សម្បត្តិ​នោះ​ទេ គឺ​ខ្ពង់ខ្ពស់ដោយ​គុណ​សម្បត្តិ គឺ​បាន​ដល់​មាន​ការ​ចេះ​ដឹង​ល្អ មាន​ការងារ​ល្អ ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ មាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ស្មារតី និង​មាន​ចិត្ត​ស្ងប់​រម្ងាប់ ព្រម​ដោយ​ការ​មាន​នូវ​សមត្ថភាព​គ្រប់គ្រាន់។

ទំហំធំ ភាព​ជា​ធំ​ព្រម​ដោយ​គ្រឹះមាំ​វា​ជា​ការ​ពិសេសសម្រាប់​ជីវិត។ មនុស្ស​យើង​យក​តែ​ខ្ពស់​តែ​ម្យ៉ាង នៅ​មិន​បាន​ឡើយ វា​ងាយ​ក្នុង​ការ​របាក់​រលំ ដូច្នេះ​ត្រូវ​មា​នអ្នក​ទំនុក​បម្រុង​គាំ​ទ្រ ត្រូវ​មាន​ទឹក​ចិត្ត ឬ​មាន់​មេត្តា​ដល់​អ្នក​តូច ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំ​វិញ​មាន​ការ​គោរព​ស្រលាញ់​និង​ស្មោះ​ស្មគ្រ័។

គុណ​វិសេស ជា​សេចក្ដី​ល្អ ដែល​មាន​នៅ​ក្នុង​ខ្លួន​មនុស្ស បាន​ដល់​សច្ចៈ គឺ​ការ​ពិត ត្រង់​ត្រឹម​ត្រូវ មនុស្ស​ដែល​មិន​ពិត​ប្រាកដ មិន​ស្មោះ​ត្រង់ មិន​ត្រឹម​ត្រូវ រមែងមិន​មាន​អ្នក​ណា​គេ​ចង់​រាប់​អាន​ឡើយ ពោល​គឺ​ជា​មនុស្ស​ដែល​គេ​មិន​គោរព​បូជា​ហ្នឹង​ឯង។

សេចក្ដី​ពិត​នោះ គឺ​ត្រូវ​ពិត​ចំពោះ​តួនាទី​កិច្ចការ​ងារ​ពាក្យ​សម្ដី ខ្លួន​ឯង និង​អ្នក​ដទៃ ទើប​ជា​សេចក្ដី​ពិត​ដ៏​ត្រឹម​ត្រូវ ដែល​មនុស្ស​យើង​គួរ​តែ​រក្សា​ទុក​ក្នុង​ខ្លួន​ឲ្យ​បាន​ល្អ គឺជា​ការ​រក្សា​សេចក្ដី​ល្អ​ដូច​ជាវត្ថុ​ស័ក្ដិសិទ្ធិ​ទុក​ក្នុង​ជីវិត​ដូច្នោះ​ឯង។

ចេតិយ​ជីវិត ធ្វើ​ឲ្យ​ខ្លួន​ឯង និង​គ្រួសារ​ព្រម​ទាំង​សង្គម​ជាតិ បាន​រស់​នៅ​ជា​សុខ ត្រជាក់​ត្រជំ​ក្សេមក្សាន្ត។

ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍
ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ តុលា ឆ្នាំ២០១៩ (អាន: ៣០,៩៨២ ដង)
ហ្វឹកហាត់ ៥ យ៉ាង នឹងបានក្សេមក្សាន្តក្នុងចិត្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៤៣,៦៩៦ ដង)
បើ​កូន​ស្រី​ម៉ែ​ធ្វើ​ល្អ​ហើយ​ឲ្យ​គេ​ថាចុះ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦៥,០៦៧ ដង)
ហេតុ​នៃ​កិរិយា​នៅ​ជា​សុខ​ក្នុង​បច្ចុ​ប្បន្ន​ ជា​អ្ន​ក​បាន​ដោយ​មិន​លំបាក​ បាន​ដោយ​ងាយ​
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១០,៨៧៣ ដង)
ពិចារណា​ថា​យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿