ថ្ងៃ អង្គារ ទី ២៨ ខែ វិច្ឆិកា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៥,៩៧៧
Today
ថ្ងៃម្សិលមិញ ១១១,៨៣៧
ខែនេះ ៦,២៤៥,៩២០
សរុប ៣៥៦,៤៦៣,០៣៨
Flag Counter
អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៧៤,០៦៧ ដង)

អនិមិត្តតោ



ស្តាប់សំឡេង
 
អនិមិត្តតោ
(ជីវិត​មិន​មាន​និមិត្ត)

បទ​ថា អនិមិត្តតោ គឺ​មិន​មាន​ការ​កំណត់ អធិប្បាយ​ថា ព្រោះ​មិន​មាន​ព្រំដែន។ ពិត​ហើយ ធម៌ ៥ ប្រការ គឺជីវិត ព្យាធិ កាល ទីកន្លែង ដាក់​ចុះ​សាកសព និងគតិ របស់​សត្វ​ទាំង​ឡាយ​ក្នុង​ជីវលោកមិន​មាន​និមិត្ត ដឹង​មិន​បាន។

ក្នុង​ធម៌ ៥ ប្រការ​នោះ ជីវិត ឈ្មោះ​ថា មិន​មាន​និមិត្ត​ព្រោះ​មិន​មាន​ការ​កំណត់​ថា នឹង​រស់​នៅ​ត្រឹម​ប៉ុណ្ណេះ មិន​រស់​នៅ​បន្ទាប់​ពី​នេះ​ទៅ ព្រោះ​ថា សត្វ​ទាំង​ឡាយ​រមែង​ស្លាប់​ក្នុង​កាល​នៅ​ជា​កលលៈក៏​មាន ក្នុង​កាល​នៅ​ជា​អម្ពុទៈ​ក៏​មាន ជា​បេសិ ជា​ឃនៈ នៅ​ក្នុង​គភ៌​បាន​១ខែ បាន​២ខែ បាន៣ខែ បាន៤ខែ បាន ៥ខែ បាន១០ខែ ក៏​មាន ក្នុង​សម័យ​ដែល​ចេញ​ចាក​ផ្ទៃ​ក៏​មាន បន្ទាប់​ពី​នោះ ស្លាប់​ក្នុង​រវាង ១០០ឆ្នាំ ក៏​មាន ជាង​១០០ឆ្នាំ​ក៏​មាន។

ព្យាធិ ឈ្មោះថា មិន​មាន​និមិត្ត ព្រោះ​មិន​មាន​ការ​កំណត់​ថា សត្វ​ទាំង​ឡាយ​ត្រូវ​ស្លាប់​ដោយ​ជំងឺ​នេះ​ប៉ុណ្ណោះមិន​ស្លាប់​ដោយ​ជំងឺ​ដទៃ ព្រោះ​ថា​សត្វ​ទាំង​ឡាយ ស្លាប់​ដោយ​រោគ​ភ្នែក​ក៏​មាន ដោយ​រោគក្រៅពី​នោះ មាន​រោគ​ត្រចៀក ជាដើម យ៉ាង​ណា​មួយ​ក៏មាន។

កាល ឈ្មោះ​ថា មិន​មាន​និមិត្ត ព្រោះ​មិន​មាន​ការ​កំណត់​យ៉ាង​នេះ​ថា ត្រូវ​ស្លាប់ក្នុង​កាល​នេះ​ប៉ុណ្ណោះ មិន​ស្លាប់​ក្នុងកាល​ដទៃ ព្រោះថាសត្វ​ទាំង​ឡាយ រមែង​ស្លាប់​ក្នុង​ពេល​ព្រឹក​ក៏​មាន ក្នុង​ពេល​ដទៃ​ មាន​ថ្ងៃ​ត្រង់​ជាដើម ក្នុង​ពេល​ណា​មួយ​ក៏​មាន។

ទីកន្លែង​ដាក់​ចុះ​សាកសព ឈ្មោះ​ថា មិនមាន​និមិត្ត​ព្រោះ​មិន​មាន​ការ​កំណត់​យ៉ាង​នេះ​ថា សត្វ​ទាំង​ឡាយ​ត្រូវ​តែ​ស្លាប់​ក្នុង​ទី​នេះ​ប៉ុណ្ណោះ មិនស្លាប់​ក្នុង​ទី​ដទៃ ព្រោះ​ថា​រាង​កាយ​របស់​បុគ្គល​ទាំង​ឡាយ កើត​ក្នុង​ស្រុក ស្លាប់​ក្រៅ​ស្រុក​ក៏​មាន​រាង​កាយ​របស់​បុគ្គល​កើត​ក្រៅ​ស្រុក ស្លាប់​ក្នុង​ស្រុក​ក៏​មាន ដោយ​ន័យ​ដូចគ្នា​ដែរ បណ្ឌិត​អធិប្បាយ​ឲ្យ​ពិស្ដារ​គ្រប់ប្រការ ជាដើម​ថា រាង​កាយ​របស់​សត្វ​ទាំង​ឡាយ កើត​លើ​គោក អាច​ស្លាប់ក្នុង​ទឹក ឬ​ថា កើត​ក្នុង​ទឹក អាច​ស្លាប់​លើ​គោក...។

គតិ ឈ្មោះថា មិន​មាន​និមិត្ត ព្រោះ​មិន​មាន​ការ​កំណត់យ៉ាង​នេះ​ថា សត្វ​ដែល​ចុតិចាកគតិ​នេះ នឹង​កើត​ក្នុង​គតិ​នេះ​ព្រោះ​ថា​សត្វ​ទាំង​ឡាយ ដែល​ចុតិចាក​ទេវលោក កើត​ក្នុង​មនុស្ស​លោក​ក៏​មាន ចុតិចាក​មនុស្ស​លោក កើត​ក្នុង​លោក​ដទៃ មាន​ទេវតាលោក​ជាដើម ទីណា​មួយ​ក៏​មាន ព្រោះ​ហេតុ​នេះ លោក​ទើប​វិល​ទៅ​ក្នុង​គតិ ៥ ដូច​គោ​ដែល​គេ​ចង​នឹងបង្គោល​ស្នឹង​ ក៏​ដើរ​វិល​ជុំវិញ​ទៅ។

ព្រះយោគាវចរ គប្បីរឮកដល់សេចក្ដី​ស្លាប់ ព្រោះ​ជីវិត​មិន​មាន​និមិត្ត ដូច​ពោល​មក​ដូច្នេះចុះ។

ដកស្រង់ចេញពីសៀវភៅ មរណស្សតិ
ដោយ​៥០០០​ឆ្នាំ 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,២៤០ ដង)
ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច?
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ១៩,១១៨ ដង)
បណ្ឌិត​ទាំង​ឡាយ​ពោល​សរ​សើរ ឧ​បោ​សថៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
cccArray ( [download] => yes )