អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,៥២៣ ដង)
មានដំបៅចិត្ត ត្រូវបិទថ្នាំ

|
១ នាទីមានប្រយោជន៍
មានដំបៅចិត្ត ត្រូវបិទថ្នាំ មនុស្សដែលច្រើនដោយសេចក្តីក្រោធ ព្រោះចិត្តមានដំបៅទោសៈ ពាក្យសម្តីអ្នកដទៃមកប៉ះខ្ទប់តែបន្តិចបន្តួចជាដើមប៉ុណ្ណោះ ក៏ហូរទឹករងៃចេញតាមដៃជើង អាកប្បកិរិយា ទឹកមុខ ពាក្យសម្តី រួចហើយក៏ជះក្លិនស្អុយទៅទាំងបណ្តោយខ្យល់ ទាំងបញ្ច្រាសខ្យល់ ជាការប្រកាសសេចក្តីអាក្រក់របស់ខ្លួនឯងប្រាប់អ្នកដទៃ ។ ចំណែកមនុស្សដែលមានចិត្តមាំទាំល្អ បរិសុទ្ធមិនមានដំបៅ ទោះជាអារម្មណ៍មិនល្អយ៉ាងណា មកប៉ះខ្ទប់ក៏ដោយ ក៏មិនអាចជ្រួតជ្រាបទៅ ធ្វើឲ្យចិត្តមានការថ្នាំងថ្នាក់បានដែរ ដូចទឹកមិនជ្រាបទៅក្នុងស្លឹកឈូក ឬគ្រាប់ពេជ្រដែលមិនមានស្នាមប្រេះដូច្នោះឯង ។ ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |