អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,១៥៧ ដង)
ពិចារណាថាជាការដាក់ទោសខ្លួនឯងឲ្យសមចិត្តសត្រូវ

|
ពិចារណាថាជាការដាក់ទោសខ្លួនឯងឲ្យសមចិត្តសត្រូវ
ធម្មតាសត្រូវរមែងប្រាថ្នាអាក្រក់ ចង់ឲ្យកើតនូវសេចក្ដីវិនាសហិនហោចដល់គ្នានឹងគ្នា។ មនុស្សក្រោធនឹងសាងនូវសេចក្ដីវិនាសឲ្យដល់ខ្លួនឯងច្រើនយ៉ាង ដោយសត្រូវមិនចាំបាច់ធ្វើអ្វីលំបាកផងក៏បានសមចិត្តរបស់គេ ដូចជា សត្រូវប្រាថ្នា សូមឲ្យវាមិនល្អមិនស្អាត មានពណ៌សម្បុរអាក្រក់ ឬសូមឲ្យវាដេកជាទុក្ខ សូមឲ្យវាវិនាសហិនហោចនូវប្រយោជន៍ សូមឲ្យវាវិនាសនូវទ្រព្យសម្បត្តិ វិនាសយស វិនាសចាកមិត្ត និងសូមឲ្យវាស្លាប់ទៅធ្លាក់នរកជាដើម។ ជាទីសង្ឃឹមបានដូចចិត្តរបស់សត្រូវ ត្រង់ដែលបុគ្គលអ្នកក្រោធហើយ បានធ្វើនូវសេចក្ដីវិនាសទាំងនេះឲ្យកើតមានដល់ខ្លួន សមតាមបំណងដែលសត្រូវរបស់គេប្រាថ្នាហើយ។ ដោយហេតុនេះ សត្រូវដែលពូកែ ទើបរកវិធីក្លែងញុះញង់ ឲ្យផ្នែកម្ខាងទៀតមានការខឹងក្រោធដោយប្រការផ្សេងៗ ឬក៏ឲ្យមានការបែកបាក់គ្នា។ កាលបើបានដឹងដូចនេះហើយ គឺមិនត្រូវប្រទូសរ៉ាយខ្លួនឯងដោយការខឹងក្រោធឡើយ។ វាជាការត្រឡប់បកទៅវិញ កាលបើអាចគ្រប់គ្រងចិត្តបាន គឺប៉ះនឹងអារម្មណ៍ដែលនាំឲ្យក្រោធក៏មិនក្រោធមិនមានចិត្តញាប់ញ័រ សម្បុរមុខផូរផង់ អាកប្បកិរិយាមិនខុសប្រក្រតី ធ្វើការងារអ្វីៗរបស់ខ្លួនទៅតាមធម្មតា យ៉ាងនេះ រមែងធ្វើឲ្យអ្នកដែលប្រាថ្នាមិនល្អមកលើនោះ បែរទៅជាមានសេចក្ដីទុក្ខទោមនស្សដោយខ្លួនឯងទៅវិញ ឯអ្នកដែលមិនក្រោធក៏ត្រូវបានសម្រេចនូវប្រយោជន៍ មិនខុសប្រក្រតី ធ្វើការងារអ្វីៗរបស់ខ្លួនទៅតាមធម្មតា យ៉ាងនេះ រមែងធ្វើឲ្យអ្នកដែលប្រាថ្នាមិនល្អមកលើនោះ បែរទៅជាមានសេចក្ដីទុក្ខទោមនស្សដោយខ្លួនឯងទៅវវិញ ឯអ្នកដែលមិនក្រោធក៏ត្រូវបានសម្រេចនូវប្រយោជន៍ មិនមានអ្វីត្រូវវិនាសហិនហោចនោះទេ។ ការមិនក្រោធមានតែការចម្រើន ធ្វើឲ្យសម្បូណ៌មិត្តខ្សត់សត្រូវ និងទទួលបាននូវជ័យជម្នះក្នុងជីវិត ដែលជាជ័យជម្នះមិនត្រឡប់ចាញ់វិញឡើយ។ ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ ដោយ៥០០០ឆ្នាំ |