ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,២៨០ ដង
ស្កែនយកតំណ
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន

ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន

ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១១,៥៨៨ ដង)

 

គប្បី​ពិចារណា​ថា ទាំង​យើង​ទាំង​គេ សុទ្ធ​តែ​មាន​កម្ម​ជា​របស់ខ្លួន រៀងៗ​ខ្លួន ធ្វើ​កម្ម​អ្វី​ទុក​មក​ក៏​បាន​ទទួល​ផល​នៃ​កម្ម​នោះ។ ផ្ដើម​ដោយ​ការ​ពិចារណា​ខ្លួន​ឯង​ថាបើ​យើង​ក្រោធ​ហើយ ទោះ​ជា​ធ្វើ​អ្វី​ក៏​ដោយ ការ​ធ្វើ​របស់​យើង​នោះ​កើត​ពី​ទោសៈ​ដែល​ជា​អកុសល​មូល កម្ម​របស់​យើង​រមែង​ជា​កម្ម​អាក្រក់ ដែល​នឹង​បង្ក​ឲ្យ​កើត​ផល​អាក្រក់ មាន​តែ​សេចក្ដី​ក្ដៅ​ក្រហាយ មិនជា​ប្រយោជន៍​ក្នុង​លោក​នេះ ហើយ​យើង​នឹង​ទទួល​ផល​របស់កម្ម​នោះ​តទៅ​មុខ​វែង​ឆ្ងាយ​ទៀត។

ម្យ៉ាង​ទៀត​ កាល​បើ​យើង​ធ្វើ​កម្ម​អាក្រក់​ដែល​កើតអំពី​ទោសៈ​នោះ មុន​នឹង​យើង​បៀត​បៀន​បំផ្លាញ​អ្នក​ដទៃ​យើង​បាន​ប្រទូស​រ៉ាយ​នឹង​ខ្លួន​ឯង ដុត​រោល​ខ្លួន​ឯងជា​មុន​ស្រេច​ទៅ​ហើយ ដូច​យក​ដៃ ទាំង​ពីរ​ចាប់​ដុំ​រងើក​ភ្លើង គប់​គ្រវែង​ដាក់​អ្នក​ដទៃ វារ​រមែង​ឆេះ​ដៃ​ខ្លួន​ឯង​ជា​មុន​ឬ​ដូច​ជា​ចាប់​លាមក​ចោល​ដាក់​ទៅ​គេ ក៏​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្អុយ​ជា​មុន​រួច​ស្រេច​ទៅ​ហើយ​ដែរ។

កាល​ពិចារណា​អំពី​កម្ម​ដែល​ខ្លួន​ឯង​បាន គឺ​កាល​ដែល​គេ​ក្រោធ​ហើយ​ គេ​បាន​ធ្វើ​នូវ​កម្ម​អាក្រក់ គេ​នឹង​ទទួល​បាន​ផល​កម្ម​របស់​គេ​តទៅ កម្ម​អាក្រក់​នោះ​ នឹង​មិន​ជួយ​ឲ្យគេ​បាន​ទទួល​ផល​ល្អ មាន​សេចក្ដី​សុខ​អ្វី​ឡើយ មាន​តែ​ផល​អាក្រក់ ចាប់​ផ្ដើមតាំង​អំពី​ដុត​រោល​ចិត្ត​របស់​គេ​ជា​ដើមទៅ។

ក្នុង​កាល​ដែល​មនុស្ស​យើង​មាន​កម្ម​ជា​របស់​ខ្លួន​រៀងៗ​ខ្លួន ទទួល​ផល​កម្ម​រៀង​ៗ​ខ្លួន ដូច្នេះ យើង​មិន​ចាំ​បាច់​គិត​ខ្វល់ខ្វាយ​ឲ្យ​ក្ដៅ​ក្រហាយ​ចិត្ត​នោះ​ទេ តាំង​ចិត្ត​ធ្វើ​តែ​អំពើ​ល្អ​ទៅ​បាន​ហើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ
ដោយ​៥០០០​ឆ្នាំ​
 
 
ស្កែនយកតំណ
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៤ (អាន: ១៦,០៤១ ដង)
ជី​វិត​ដែល​គ្រប់​គ្រង​​ដោយ​ព្រះ​ធម៌ ជា​ជី​វិត​សុខ​ស្ងប់
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៩,១៩៩ ដង)
ការ​ត្រៀម​ខ្លួន​ទុក​ជាមុន
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២១,៣៥៣ ដង)
ចុន្ទី​រាជ​កុមា​រី​មាន​រថ​ ៥០០ និង​កុមា​រី​៥០០​ហែ​ហម​
ផ្សាយ : ២៥ មេសា ឆ្នាំ២០២៥ (អាន: ៦៤,១១៣ ដង)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៣៣,៩១៤ ដង)
ពេល​ឈឺ​ធ្ងន់​ច្រើន​គិត​ដល់​ម៉ែ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,១០៨ ដង)
ព្រម​ល្ងង់​ខ្លះ​ល្អ​ណាស់​កូន​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.35