30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០៤,៨៨៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៨២,៨២៣
សរុប ៣៨៥,៦៦៩,៥១៦
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៧៨ ដង)

ពិចារណា​បុព្វចរិយា​របស់​ព្រះពុទ្ធជាអង្គម្ចាស់



 
ពិចារណា​បុព្វចរិយា​របស់​ព្រះពុទ្ធជាអង្គម្ចាស់

ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់​មុន​នឹង​បាន​ត្រាស់​ដឹង ទ្រង់​បាន​បំពេញ​នូវ​ព្រះបារមី​ទាំង​ឡាយ អស់​កាល​ដ៏​យូរ​អង្វែង​រហូត​មក ទ្រង់​បាន​បំពេញ​នូវ​ប្រយោជន៍​ឲ្យ​ដល់​អ្នក​ដទៃ ដោយ​ព្រះអង្គ​ព្រម​លះ​បង់​សូម្បី​តែ​ព្រះជន្ម​របស់​ព្រះអង្គ​ឯង។

ព្រះអង្គ​កាល​ដែល​ត្រូវ​គេ​បៀត​បៀន ដោយ​វិធី​ផ្សេងៗ ទ្រង់​មិន​ក្រោធ​ឡើយ ទ្រង់​យក​សេចក្ដី​ល្អ​ចូល​មក​ជំនួស។ ដល់​ទៅ​ថ្នាក់​គេ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះអង្គ​ព្យាយាម​សម្លាប់​ព្រះអង្គ ទ្រង់​ក៏​មិន​មាន​ចិត្ត​គិត​ប្រទូស​រ៉ាយ​ដែរ។

ពេល​ខ្លះ​ព្រះអង្គ​ជួយ​គេ​ដោយ​ប្រឹង​ប្រែង​ជាទី​បំផុតជំនួស​អ្វី​ដែល​គេ​ត្រូវ​ដឹងគុណ គេ​ត្រឡប់​បែរ​ជា​ប្រទូសរ៉ាយ​មក​រក​ព្រះអង្គ​វិញ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ក៏​ព្រះអង្គមិន​ក្រោធ​ដែរ ព្រះអង្គ​នៅ​តែ​ធ្វើ​ល្អ​ដល់​គេ​ត​ទៅ​ទៀត។


ពុទ្ធ​ចរិយា​ដូច​ដែល​ពោល​មក​នេះ ជា​គុណ​ជាតិ​ដែល​មនុស្ស​ទូទៅ​លំបាក​នឹង​បដិបត្តិ​បាន តែ​ក៏​ជា​តួ​យ៉ាង​ដ៏​ល្អ ដែល​ពុទ្ធ​បរិស័ទ​គួរ​នាំ​យក​មក​រំលឹក​ដាស់​តឿន​ខ្លួន ក្នុង​កាល​ដែល​បាន​ជួប​ប្រសព្វ​នូវ​ហេតុ​ការណ៍​ផ្សេងៗ។ ការ​នាំ​យក​នូវ​ពុទ្ធ​ចរិយា​ជា​តួ​យ៉ាង​បែប​នេះ​មក​រំលឹក​ដាស់​តឿន​ខ្លួន​ នាំ​ឲ្យ​យើង​មាន​សេចក្ដី​អត់​ធន់ ព្រោះ​អ្វី​ដែល​យើង​បាន​ទទួល​ដូច​សព្វ​ថ្ងៃ​នេះ កាល​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ព្រះពុទ្ធជា​អង្គ​ម្ចាស់ ដែល​ទ្រង់​បាន​ជួប​ប្រសព្វ​មក​ហើយនោះ រឿង​របស់​យើង​ចាត់​ថា​បន្តិចបន្តួចណាស់ គឺ​មិន​អាច​ប្រៀប​ធៀប​នឹង​ព្រះអង្គ​បាន​ទេ។

ក្នុង​ហេតុ​ការណ៍​ដែល​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់ ទ្រង់​បាន​ជួប​ប្រសព្វ​មក​ហើយ​នោះ គឺ​ធ្ងន់ធ្ងរ​ក្រៃ​លែង​ណាស់ ព្រះអង្គ​នៅ​តែ​រម្ងាប់​សេចក្ដី​ក្រោធ​បាន នៅ​តែ​មាន​មេត្តា​ត​ទៅ​ទៀត ចុះ​វា​ជា​អ្វី​ដែរ ចំពោះ​ករណី​បន្តិច​បន្តួច​របស់​យើង​នេះ ដែល​យើង​ជា​សិស្ស​របស់​ព្រះអង្គ​ថា​មិន​អាចរម្ងាប់​បាន។ បើ​យើង​មិន​ដើរ​តាម​ព្រះចរិយា​វត្ត​របស់​ព្រះអង្គ​ទេ គឺ​ជា​ការ​មិន​សម​គួរ​ឡើយ ត្រង់​ដែល​យើង​យក​ព្រះអង្គ​ជា​ព្រះសាស្ដា​នោះ។

ពុទ្ធ​ចរិយាវត្ត ទាក់​ទង​នឹង​សេចក្ដី​អត់​ធន់ ការ​លះបង់ ព្រម​ទាំង​មេត្តា​ករុណា​របស់​ព្រះអង្គ លោក​បាន​ចងក្រង​ទុក​ក្នុង​ព្រះជាតក មាន​ច្រើន​រឿង​ណាស់ ហើយ​ដោយ​ច្រើន​សុទ្ធ​តែ​វែងៗ ដែល​មិន​អាច​នាំ​យក​មក​សម្ដែង​ទុក​ក្នុង​ទី​នេះ​បាន គ្រាន់​តែ​សូម​លើក​យក​ព្រះជាតក ជា​តួ​យ៉ាង​ខ្លីៗ និង​ដោយ​សេចក្ដី​សង្ខេប​មក​តែ​ប៉ុណ្ណោះ

គ្រា​មួយ ព្រះ​របមពោធិសត្វ​កើត​ជា​ព្រះ​រាជា​ក្រុង​ពារាណ​សី មាន​ព្រះ​នាម​ថា ព្រះបាទ​មហាសីលវៈ គ្រា​នោះ​អាមាត្យ​ម្នាក់​របស់​ព្រះអង្គ​មាន​កំហុស ត្រូវ​និរទេស។ អាមាត្យ​នោះ​ឯង​បាន​ចូល​ទៅ​បម្រើ​ការ​ថ្វាយ​​ព្រះ​បាទ​កោសល។ ដោយ​អាមាត្យ​នោះ​មាន​គំនុំ​ក៏​បាន​ឲ្យ​ចោរ​ចូល​មក​លួច​ប្លន់ នៅ​ក្នុង​ដែន​ដី​របស់​ព្រះបាទ​មហាសីលវៈ​ជា​រឿយៗ។ កាល​ដែល​រាជ​បុរស​ចាប់​ចោរ​ទាំង​នោះ​បានព្រះ​មហាសីលវៈ​ទ្រង់​ទូន្មាន​អប់រំ​ហើយ ក៏​លែង​ឲ្យ​រួច​ខ្លួន​ទៅ ព្រម​ទាំង​បាន​ប្រទាន​ទ្រព្យ​ឲ្យ​ខ្លះ​ផង ដូច​នេះ​ជានិច្ច។

ក្នុង​ទី​បំផុត អាមាត្រ​កំហូច​នោះ ក៏​យក​ហេតុ​ការណ៍​ទាំង​អស់​នេះ មក​ញុះញង់​ព្រះបាទ​កោសល​ថា​ ព្រះបាទ​សីលវៈ​ទន់​ខ្សោយ​ណាស់ បើ​លើក​ទ័ព​ទៅ​ច្បាំង​គង់​នឹង​ដណ្ដើម​យក​នគរ​ពារាណសី​បាន​ដោយ​ងាយ។

ព្រះបាទកោសល​ទ្រង់​ជឿ ទើប​លើក​ទ័ព​ចូល​មក​ច្បាំង​ដណ្ដើម​យក​នគរ​ពារាណសី។ ព្រះ​មហាសីលវៈ​ទ្រង់​មិន​ឲ្យ​ប្រជារាស្ដ្រ​ក្ដៅ​ក្រហាយ​ដោយ​សង្គ្រាម ទើប​ព្រះអង្គ​មិន​​តប ត អ្វី​ឡើយ ព្រះអង្គ​បណ្ដោយ​ឲ្យ​ព្រះបាទ​កោសល​ដណ្ដើម​យក​រាជ​សម្បត្តិ​ហើយ​ចាប់​ព្រះអង្គ​បាន។ ព្រះបាទ​កោសល​ចាប់​ព្រះបាទ​សីលវៈ​បាន​ហើយ ក៏​ឲ្យ​យក​ទៅ​កប់​ទាំង​រស់​ត្រឹម​ក ក្នុង​ព្រៃ​ស្មសាន រង់​ចាំ​ដល់​ពេល​យប់​ជ្រៅ​នឹង​ឲ្យ​ឆ្កែ​ចចក​មក​ស៊ី​តាម​វិធី​ប្រហារ​ជីវិត​ក្នុង​សម័យ​នោះ។


ដល់​ពេល​ពាក់​កណ្ដាល​យប់ ឆ្កែ​ចចក​ចូល​មក ព្រះបាទ​សីលវៈ​ទ្រង់​ប្រើ​ប្រាជ្ញា​និង​សេចក្ដី​ក្លាហាន បាន​យកចង្កា​សង្កត់​មាត់​ឆ្កែ​ចចក​មួយ ដែល​ចូល​មក​រក​ខាំ​ក​របស់​ខ្លួន​ព្រះ​អង្គ កាល​ឆ្កែ​នោះ​ភ្ញាក់​ផ្អើល​និង​ខំ​ប្រឹង​រើ​បម្រះ​វីវក់​នោះ ឆ្កែ​ចចក​ផ្សេងៗ​ទៀត​ក៏​រត់​ទៅ​ ហើយ​ធ្វើ​ឲ្យ​ដី​ក្នុង​បរិវេណ​រណ្ដៅ​កប់​ព្រះអង្គ ខ្ចាត់ខ្ចាយ​របើក​ចេញ រហូត​ដល់​ធ្វើ​ឲ្យ​ទ្រង់​កែខៃ​នាំ​ខ្លួន​ព្រះអង្គ​ចេញ​មក​បាន។

នៅ​ក្នុង​ពេល​យប់​នោះ​ឯង ទ្រង់​បាន​លប​ចូល​ទៅ​រហូត​ដល់​បន្ទប់​ផ្ទំ​របស់​ព្រះបាទ​កោសល ព្រម​ដោយ​ព្រះ​ខ័ន ទ្រង់​ទុក​ជីវិត​ព្រះបាទកោសល ទ្រង់​ព្រះរាជទាន​អភ័យ​ហើយ​ទ្រង់​យក​ព្រះនគរ​របស់​ព្រះអង្គ​មក​វិញ។ ព្រះ​បាទ​កោសល​ស្បថ​មិនឈ្លាន​ពាន​នគរ​ពារាណសី​ទៀត​ឡើយ។

ព្រះ​បាទ​សីលវមហារាជ ទ្រង់​បាន​ស្ថាបនា​ព្រះ​បាទ​កោសល​ឲ្យ​ជា​សម្លាញ់ ហើយ​ទ្រង់​ឲ្យ​ត្រឡប់​ទៅ​គ្រប់​គ្រង​ដែល​កោសល​ដូច​ដើម​វិញ តរៀង​ទៅ។

អាមាត្យ​កំហូច​បាន​មក​ជា​ទេវទត្ត។ ឯ​ចំណែក​ ព្រះបាទសីលវមហារាជ​បាន​មក​ជា​ព្រះតថាគត។

(មហាសីលវជាតក ក្នុង​ឯកនិបាតជាតក ចប់​ដោយ​សង្ខេប)

រឿង​មួយ​ទៀត​ គឺ​ព្រះបរម​ពោធិសត្វ កើត​ជា​មហាពានរ​នៅ​ក្នុង​ព្រៃ។

គ្រានោះ​មាន​បុរស​ម្នាក់​តាម​រក​គោ​របស់​ខ្លួន បាន​ចូល​មក​កណ្ដាល​ព្រៃ ហើយ​ភ្លាត់​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ ឡើង​មិន​រួច អត់​អាហារ អស់​កម្លាំង ស្លេកស្លាំង​នៅ​ក្នុង​ជ្រោះ​ហ្នឹង​ឯង។


១០ ថ្ងៃ​កន្លង​មក មហាពានរ​បាន​ចុះ​ទៅ​ជួប​កើត​ក្ដី​អាណិត ទើប​ជួយ​ឲ្យ​ឡើង​មក​បាន។ កាល​មហាពានរ​ហត់នឿយ​ទើប​សម្រាក​យក​កម្លាំង ហើយ​ក៏​ដេក​លក់​ទៅ។ បុរស​នោះ​បាន​កើត​គំនិត​អាក្រក់ ដោយ​គិត​ថា​ ស្វានេះ ក៏​ជា​អាហារ​របស់​មនុស្ស ដូច​សត្វ​ព្រៃ​ដទៃ​ៗ​ផ្សេង​ដែរ​ឥឡូវ​នេះ​អញ​ឃ្លាន​ខ្លាំង​ណាស់ អញ​នឹង​សម្លាប់​ស្វានេះ​ស៊ី​រួច​ហើយ​នៅ​សល់​សាច់ អញ​នឹង​យក​ទុក​ធ្វើ​ស្បៀង​ ទៅ​តាម​ផ្លូវ។ គិត​ដូច្នេះ​ហើយ ក៏​បាន​រក​ដុំ​ថ្ម​ធំ​មួយ​ដុំ យក​មក​គប់​ក្បាល​មហាពានរ​ក្នុង​ពេល​នោះ​ឯង។ ដុំ​ថ្ម​នោះ​បាន​ធ្វើ​ឲ្យ​មហាពានរ​របួស​ជា​ទម្ងន់ តែ​មិន​ដល់​ស្លាប់​ទេ ដោយ​សារ​កម្លាំង​គប់​នោះ​មាន​សភាព​ខ្សោយ។

មហាពានរ​ភ្ញាក់​ដឹង​ខ្លួន ប្រឹង​គេច​រត់​ឡើង​ទៅ​លើង​ដើម​ឈើ សម្លឹង​មើល​មក​មនុស្ស​អាក្រក់​ដែល​ជា​មនុស្ស​ទ្រុស្ដ​មិត្ត​នោះ​ទាំង​ឈាម​កំពុង​ហូរ​ស្រោច​ខ្លួន។ ដោយ​ក្រែង​ថា​បុរស​នោះវង្វេង​រក​ផ្លូវ​ចេញ​ពី​ព្រៃ​មិន​បាន​ដូច្នេះ​ទាំង​ដែល​ខ្លួន​កំពុង​តែ​ឈឺ​ចាប់​ដ៏​ខ្លាំង​ក្លា ក៏​នៅ​ខំលោត​ទៅ​តាម​មែក​ឈើ ដើម្បី​ជួយ​នាំ​ផ្លូវ​បុរស​នោះ​ចេញ​ផុត​ពី​ព្រៃ​ទៀត​ផង។

(មហាកបិជាតក​ក្នុង​តឹសតិនិបាតចប់​ដោយ​សង្ខេប)

ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៤៧,៨២៤ ដង)
បានជាមនុស្សល្អព្រោះចិត្តប្រសើរ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៣២,៧៨៧ ដង)
យុវជន និងការថែទាំសុខភាពផ្លូវចិត្ត
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៦,៩៩៥ ដង)
ការប្រព្រឹត្តតាមគន្លងព្រះពុទ្ធសាសនា (ពុទ្ធសាសនបដិបត្តិ)
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៨២ ដង)
ជា​អ្នក​ចេះ​ស្គាល់​កាលៈទេសៈ
ផ្សាយ : ០១ មេសា ឆ្នាំ២០១៣ (អាន: ១៣,២០៨ ដង)
រាល់​សកម្ម​ភាព​​ជីវិត​ព្រោះ​​មាន​ចិត្ត​ជា​ប្រធាន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៤៥៤ ដង)
លក្ខណៈ​បុគ្គល​មាន​សតិ​សម្បជញ្ញៈ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១៨,៧៨៧ ដង)
ធម៌ពិត​ផ្សេងគ្នា​ក្នុង​លោក ៦
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.4
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿