ថ្ងៃ ច័ន្ទ ទី ២៥ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៨,១២៥
Today
ថ្ងៃម្សិលមិញ ២០៧,០៤៣
ខែនេះ ៤,៥៩៨,៦៣៦
សរុប ២២៩,៣៧៣,៤១៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២៩៥៥ ដង)

ម៉ែស្រក់​ទឹកភ្នែក​ពេល​ឃើញ​កូន​យំ



ស្តាប់សំឡេង

 

ថ្ងៃមួយ​ ខ្ញុំ​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​បន្ទាយ​មាន​ជ័យ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ តាម​រយៈ​រថយន្ត​ក្រុង​ថ្ងៃ​នោះ​ខ្ញុំ​បាន​ជួប​ហេតុ​ការណ៍ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​អាណិត​ខ្លោច​ចិត្ត​ដល់​អ្នក​ម្ដាយ​គ្រប់​រូប​ដែល​ពុះពារ​រាល់​សេចក្ដី​ទុក្ខលំបាក​ដើម្បី​មើល​ថែ​កូន ពេល​ខ្លះ​កូន​យំ ម៉ែ​លោម​កូន​មិន​បាត់​យំ​តាម​កូនក៏​មាន​ ។ ហេតុ​ការណ៍​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាំ​ទុក​ក្នុង​ចិត្តនោះ​គឺ ពេលដែល​ខ្ញុំ​ធ្វើ​ដំណើរ តាម​រថយន្ត​ក្រុង​បាន​ពាក់​កណ្ដាលផ្លូវ ស្រាប់​តែ​មាន​ស្ត្រី​វ័យ​ក្មេង​ម្នាក់ ដែល​បី​កូន​តូច​ជាប់​នឹង​ដើម​ទ្រូង បាន​កាក់​ឡាន​ជិះ​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​ដែរ។

ពេល​ដែល​ជិះ​បាន​មួយ​សន្ទុះ កូន​ក៏​ចាប់​ផ្ដើម​រក​រឿង រើ​បម្រាប​ស្រែក​យំ​ពេញ​ក្នុង​ឡាន ទោះ​បី​ជា​ស្ត្រី​ជា​ម្ដាយ​លួង​លោម​យ៉ាង​ណា​ក៏​នៅ​តែ​មិន​បាត់ ធ្វើ​ឲ្យ​អ្នកដំណើរ​ទាំង​ឡាយ​មុខ​មិន​ស្រស់​គ្រប់​ៗ​គ្នា ដោយ​សារ​សម្លេង​រំខាន​របស់​ក្មេង​ដែល​យំ អ្នក​ដំណើរ​ខ្លះ​សម្លឹង​មើល​ទៅ​ស្ត្រី​ជាម្ដាយ​និង​កូន​ដែល​យំ​ដោយ​ការ​ធុញ​ទ្រាន់​យ៉ាង​ក្រៃលែង ហាក់​ដូច​ជា​ខ្លួន​ឯង​មិន​ដែល​ធ្លាប់​មាន​ម្ដាយ ឬ​មិន​ដែល​ធ្លាប់​មាន​កូនជា​ខ្លួន​ឯង​មិន​ដែល​ធ្លាប់​មាន​ម្ដាយ ឬ​មិន​ដែល​ធ្លាប់​មាន​កូន​អ៊ីចឹង រហូត​បញ្ចេញ​វាចា​ស្ដី​ថា​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ទៀត​ផង​ថា មិន​ចេះ​លួងលោម​កូន ទុក​ឲ្យ​កូន​ទំ​រំខាន​គេ​ឯង​ តាម​ពិត​ម្ដាយ​លោម​កូន​ដែរ តែ​លោម​មិន​បាត់ កូន​នៅ​តែ​យំ តើ​អ្នក​ម្ដាយ​ណា​ទៅ​ដែល​ចង់​ឲ្យ​កូន​យំ?

គ្រាន់​តែ​ឮ​សម្លេង​កូន​យំ ទ្រូង​របស់​ម្ដាយស្ទើរ​តែ​ប្រេះ​បែក​ទៅ​ហើយ គួរ​តែ​យល់​អធ្យាស្រ័យ និង​អនុគ្រោះ​ដល់​គ្នា ព្រោះ​យើង​ក៏​ធ្លាប់​ធ្វើ​ជា​កូន​របស់​ឪពុកម្ដាយ​យើង និង​ធ្លាប់​ធ្វើ​ឪពុក​ម្ដាយ​របស់​កូន​យើង​ដែរ តើ​យើង​មាន​អារម្មណ៍​បែប​ណា បើ​សិន​ជា​កូន​របស់​យើង​យំ​លោម​មិន​បាត់​ ហើយ​មាន​អ្នក​ដទៃ​ថា​ឲ្យ​យើង​ដូច្នេះ យើង​គួរ​តែ​គិត ដោយ​យក​ខ្លួន​ឯង​ជា​ឧបមា​ផងទើប​ល្អ។ ត្រង់​ចំណុច​នេះ ខ្ញុំ​ហាក់​ដូច​ជា​មិន​ពេញ​ចិត្តទាល់​តែ​សោះ ចំពោះ​អ្នក​ធ្វើ​ដំណើរ​ទាំង​ឡាយ ដែល​ខ្វះ​អធ្យាស្រ័យ​ឲ្យ​ដល់​គ្នា​និង​គ្នា ការ​ខ្វះ​ការ​អនុគ្រោះ​ចំពោះ​ជនជាតិ​ដូច​គ្នា ជា​ពិសេស​មិន​យល់​អំពី​តម្លៃ​នៃ​មាតាពិភពលោក​ដែល​តែង​មាន​ការ​ហួងហែង​ថែរក្សា​កូន ទៅ​ណា​មកណា​តែង​យក​កូន​ជាប់​តាម​ជានិច្ច បើ​សិន​ជា​កូន​ទើប​តែ​នឹង​កើត​ចាក​ផ្ទៃ ម៉ែ​រឹត​តែ​មិន​អាច​ឃ្លាត​ឆ្ងាយ​ពី​កូន​ទៅ​ទៀត អ្នក​ណា​ដែល​ចង់​ឲ្យ​កូន​យំ តែ​ធ្វើ​ម្ដេច បើ​ក្មេង​នៅ​តូច ពេល​ដែល​ជួប​អាកាស​ធាតុ​អួអ័ព្ទ តែង​យំ​ជា​ធម្មតា។


ស្ត្រី​នោះ​ទំនង​ជា ទើប​តែ​មាន​កូន​ជា​លើក​ដំបូង បាន​ជា​មិន​សូវ​មាន​បទពិសោធ ក្នុង​ការ​លួងលោម​កូន ក្នុង​ពេល​ដែល​កូន​យំ ដោយ​សារ​លោម​កូន​មិនបាត់ និង​មាន​ចិត្ត​អាណិត​កូន ភ័យខ្លាច​កូន​មាន​បញ្ហា​អ្វី​មិន​ស្រួល ជា​ពិសេស​មាន​ការ​ក្រែង​ចិត្ត​អ្នក​រួម​ដំណើរ​ផង ស្ត្រី​ជា​ម្ដាយ​ស្រក់​ទឹក​ភ្នែក​រហាម ដោយ​ការ​យំអាណិត​កូន ។ ពេល​ដែល​ខ្ញុំ​ឃើញ​ដូច្នោះ ខ្ញុំ​មាន​ចិត្ត​អាណិត​ស្ត្រី​ជា​ម្ដាយ​ណាស់ ហើយ​ក៏​នឹង​ដល់​អ្នក​ម្ដាយ​គ្រប់​រូប​មិន​ថា​ម្ដាយ​ខ្ញុំ មិន​ថា​ម្ដាយ​គេ ពេល​ដែល​ឃើញ​កូន​យំ តែង​យំ​តាម​កូន​ជា​ធម្មតា ព្រោះ​បារម្ភ​ពី​កូន។

ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ៣៧១០៦ ដង)
ធម្មទាន​ឈ្នះ​អស់​ទាន​ទាំង​ពួង
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២០១០ ដង)
ពន្លត់​ភ្នក់​ភ្លើង​ក្នុង​ចិត្ត​ សង្គម​ត្រ​ជាក់​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨៣០៨ ដង)
ការ​ទំនុក​បម្រុង​ចិញ្ចឹម​មាតា​បិតា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕