30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧១,៧៤៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៤៩,៦៧៧
សរុប ៣៨៥,៥៣៦,៣៧០
អានអត្ថបទ
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៩៨,៤១១ ដង)

សីល ៥ គឺជាអ្វី?



ស្តាប់សំឡេង
 
សីល ៥ គឺជាអ្វី?
សីល ៥ គឺជាធម៌របស់មនុស្ស

 
ការ​រស់​នៅ​របស់​មនុស្ស តែង​មាន​សេចក្ដី​សុខ​ច្រើន​ជាង​សត្វ​តិរច្ឆាន ឬ​សត្វ​ក្នុង​អបាយភូមិ ព្រោះកំណើត​មនុស្ស​ជាផល​របស់​បុណ្យ ម្យ៉ាង​ទៀត មនុស្ស​មាន​បញ្ញា អាច​ដឹង​ខុសត្រូវដើម្បី​កសាង​គុណធម៌​ឲ្យ​ខ្លួន​ឯង​បាន ដូច​ជា​ចេះ​គោរព​ស្រឡាញ់​មាតាបិតា ញាតិបងប្អូន និង​មាន​ចិត្ត​ស្លូតបូត មាន​មេត្តា ករុណា អនុគ្រោះ​ប្រោស​ប្រណី ចំពោះ​មនុស្ស​សត្វ​ផង​គ្នា ដែល​រស់​នៅ​ជាមួយ គឺ​ដោយ​ច្រើន ខុស​អំពី​ការ​រស់​នៅ​របស់​សត្វ ដែល​មាន​និស្ស័យ​កាច​សាហាវ​ខឹង​ក្រោធ​ងាយ មិន​ចេះ​យោគយល់​ដល់​គ្នា​និង​គ្នា ឧទាហរណ៍ងាយៗ ដូច​រស់​នៅ​របស់​សត្វ​សុនខ ឬសត្វ​មាន់ កាល​វា​ជួប​គ្នា​គ្រា​ដំបូង វា​តែង​វាយ​ប្រហារ​បៀតបៀន​គ្នា​វា​មិន​ចេះ​គោរព ឬ​អនុគ្រោះ​ដល់​គ្នា​និង​គ្នា​ឡើយ។

តែ​នៅ​ពេល​ខ្លះ មនុស្ស​ត្រូវ​កិលេស​គ្រប​សង្កត់​ខ្លាំង វង្វេង​គិត​មិន​ទាន់ ក៏​អាច​ប្រព្រឹត្ត​ធ្វើ​ដូច​សត្វ ព្រោះហេតុ​នោះ ពួកសប្បុរស​ទាំង​ឡាយ បាន​ពិចារណា​ឃើញ​ថា មិន​សម​គួរ ទើប​បញ្ញត្តហាម​មិន​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ទុច្ចរិត ដូច​សត្វ គឺ ណែនាំ​ឲ្យ​មនុស្ស​ធ្វើ​អំពើ​ល្អ ដល់​គ្នា​និង​គ្នា យ៉ាង​តិច​បំផុត គង់​វៀរចាក​អំពើ​ទុច្ចរិត ឲ្យ​បាន ៥ ប្រការ​គឺៈ

១- វៀរចាក​ការ​សម្លាប់​ជីវិត​សត្វ​ដទៃ
២- វៀរ​ចាក​ការ​ប្រកាន់​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដទៃ
៣- វៀរចាក​ការ​រួម​ប្រវេណី គឺ​ប្រព្រឹត្ត​ផ្លូវ​ភេទ ជាមួយ​ប្រពន្ធ​កូន​របស់​ជន​ដទៃ។
៤- វៀរចាក​ការ​និយាយ​ពាក្យ​មិន​ពិត
៥- វៀរ​ចាក​ការ​ផឹក​ទឹក​ស្រវឹង ដែល​ជាហេតុ​ឲ្យ​កើត​សេចក្ដី​ប្រមាទផ្សេងៗ។

ដើម្បី​លើក​តម្កើង​ការ​រស់​នៅ​របស់​មនុស្ស​ឲ្យ​ខ្ពង់ខ្ពស់​ផ្សេង​អំពី​ការ​រស់​នៅ​របស់​សត្វ។

ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត
ដោយ​៥០០០​ឆ្នាំ
 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥៥៧ ដង)
ថ្ងៃឆ្លងទន្លេ​កូន​ដឹង​ទេ​ម៉ែ​ស្រក់​ទឹកភ្នែក
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៥៧៤ ដង)
ត្រេកអរ​ចំពោះ​ការ​ចម្រើន​របស់​មិត្ត
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៥១,៣៣១ ដង)
ឲ្យអ្វីជាទានឈ្មោះថាឲ្យព្រះនិព្វាន?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.39
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿