ថ្ងៃ សៅរ៍ ទី ២៣ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៦,២៨៩
Today
ថ្ងៃម្សិលមិញ ២០៤,៤៨១
ខែនេះ ៤,១៩១,៩៤០
សរុប ២២៨,៩៦៦,៧២៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៥០៤២ ដង)

មិន​ត្រូវ​ធ្វើ​គម្រូ​អាក្រក់​ដល់​កូន



ស្តាប់សំឡេង
 
 
មាន​មនុស្ស​ជា​ច្រើន​ក្នុង​លោក​នេះ បាន​បន្សល់​ទុក​នូវ​គម្រូ​អាក្រក់​ឲ្យ​ដល់​កូន ធ្វើ​ឲ្យ​កូន​ចង​ចាំ​ក្នុង​ចិត្តជាប់​ជានិច្ច រហូត​ក្លាយ​ទៅ​ជា​រឿង​បន្ដ​គម្រូអាក្រក់​មក​កូន​ទៀត។ គម្រូ​អាក្រក់​នោះ​គឺ​ខ្លួន​ជា​ស្វាមី​និង​ជា​ឪពុក​របស់​គេ មាន​ខាង​ស្រី​ក្រៅ​ផ្ទះ ឬ​​ហៅ​ប្រពន្ធ​ចុង ហើយ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដូច​ជា​វាយ​ទាត់​ធាក់​ប្រពន្ធ​កូន​ដូច​សត្វ​តិរច្ឆាន មិន​មាន​ភក្ដី​ស្រលាញ់​ស្រណោះ​អាឡោះ​អាល័យ​ចំពោះ​ប្រពន្ធ​កូន មិន​ថាថ្ងៃណា​ជា​ថ្ងៃ​ណា​ទេ ឃើញ​តែ​រឿង​រ៉ាវ ឡូ​ឡា គម្រាម កំហែង ប្រពន្ធ​កូន ឲ្យ​ដល់​នូវ​ភាព​ភ័យ​រន្ធត់​តក់​ស្លុត​ភ្លេច​ភ្លាំង មិន​មាន​បញ្ញា​ស្មារតី​ក្នុង​ខ្លួន។

ឪពុក​កាល​ធ្វើ​អំពើ​ឃោរឃៅ​ក្នុង​គ្រួសារ​មាន​ការ​វាយ​ប្រពន្ធ​ដែល​មិន​ដឹង​អ្វី​ជា​ដើម នេះ​សុទ្ធ​តែ​ជា​គម្រូ​អាក្រក់​ដែល​យើង​ធ្វើ​ចំពោះ​កូន។ ចំណែក​ម្ដាយ​ខ្លះ​ក្នុង​លោក​នេះ​មិន​មែន​មាន​ចិត្ត​ស្មោះ​ចំពោះ​ស្វាមី​របស់​ខ្លួន ត្រឡប់​ទៅ​ជា​ត្រេកអរ​ចំពោះ​​បុរស​ដទៃ (ផិត​ប្ដី) ធ្វើ​ឲ្យ​កូន​អាប់​ឱន​ក្នុង​ភូមិ​ស្រុក ឮ​តែ​ពាក្យ​គេ​ថា កូន​មេ​ស្រី​ផិត​ប្ដី រាល់​ពេល​ដែល​កូន​ទៅ​កាន់​ទី​ណា មាន​មនុស្ស​ពេប​ជ្រាយ​មើល​ងាយ​មើល​ថោក​ថា កូន​មេ​ស្រី​ផិត​ប្ដី។ កូន​ទទួល​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​គ្មាន​ពេល​ស្រាក​ស្រាន នេះ​សុទ្ធ​តែ​ជា​គម្រូ​អាក្រក់​របស់​ម្ដាយ​ផង​ដែរ។


កាល​យើង​ទាំង​ពីរ​អ្នក​ប្ដី​ប្រពន្ធ មិន​មាន​សេចក្ដី​ស្នេហ៍​ស្មោះ​ចំពោះ​គ្នា​នឹង​គ្នា រហូត​ឲ្យ​ខុស​ជ្រុល​ជ្រួស​ក្នុង​ផ្លូវ​លោក​និង​ផ្លូវ​ធម៌​ដែល​ជា​រឿង​មិន​ល្អ​ទាល់​តែ​សោះ។ កូន​យើង​ត្រូវ​គ្រាំ​គ្រា​ក្នុង​ចិត្ត​រាល់​ថ្ងៃ ពេល​កូន​បើក​ភ្នែក​ពេល​ណា ឮ​តែ​រឿង​ឈ្មោះ​ទាស់​ទែង​គ្នា​ វាយ​តប់​គ្នា​រាល់​ៗ ថ្ងៃ។ កូន​នោះ​ទៅ​ជា​អ្នក​មាន​សតិ​មិន​ប្រក្រតី ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​រហូត​តូច​ចិត្ត​ចំពោះ​វាសនា​ខ្លួន​ថា មិន​គួរ​ណា​មក​កើត​ជួប​ឪពុក​ម្ដាយ​ មិន​មាន​ធម៌​ក្នុង​ខ្លួន។

កូន​នោះ​ទៅ​ជា​អ្នក​អាប់​ប្រាជ្ញា រៀន​សូត្រ​មិន​ចេះ ល្ងង់​ខ្លៅ​រហូត​កូន​នោះ​ធំ​ឡើង ក្លាយ​ជា​អ្នក​ខិល​ខូច ជើង​កាង​ បង​តូច​បងធំ។ រឿង​ទាំង​អស់​នេះ ដោយ​សារ​តែ​ឪពុក​ម្ដាយ ធ្វើ​គម្រូ​អាក្រក់​បន្សល់​ទុក​ឲ្យ​កូន។ គ្រួសារ​ខ្លះ​ឈ្មោះ​ទាល់​ទែង​គ្នា​រហូត​លែង​លះគ្នា​ចែក​កូន​គ្នា ធ្វើ​ឲ្យប្អូនៗ​បែក​បង រហូត​លែង​មាន​សេចក្ដី​ស្រលាញ់ ចំពោះ​បង​ប្អូន​ទៀត នេះ​ដោយ​សារ​ការ​ដោះ​ស្រាយ​មិន​មាន​សន្តិវិធី មិន​មាន​មេត្តា​ចំពោះ​គ្នា​នឹង​គ្នា។ តែ​ខ្លួន​យើង​មិន​គួរ​ធ្វើ​អំពើ​បែប​ខាង​លើ​នេះ​ទេ ត្រូវ​មាន​ធម៌​អប់រំ​គ្នា​ទៅវិញ​ទៅ​មក​រវាង​ប្ដី​ប្រពន្ធ ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ដោយ​សន្តិ​វិធី មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​មិន​ក្បត់​ប្រពន្ធ​របស់​ខ្លួន ត្រូវ​ជា​មនុស្ស​មាន​សតិសម្បជញ្ញៈ​ហ៊ាន​ទទួល​ខុស​ត្រូវ​ថា ខ្លួន​ជា​ប្ដី​គេ​ឪពុក​គេ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​សម​ជា​ប្ដី​និង​ជា​ឪពុក​ដ៏​ល្អ។

កាល​បើ​យើង​ល្អ​ចំពោះ​គ្នា​នឹង​គ្នា នឹងផ្ដល់​ជម្រក​ដ៏​ត្រជាក់​ល្ហឹម​ឲ្យ​ដល់​កូន អាច​ធ្វើ​ឲ្យ​កូន​យើង​បានទទួល​ភាពកក់​ក្ដៅ​ពី​ឪពុក​ម្ដាយ ហើយ​កូន​យើង​និង​ឈ្លាស​ឆ្លាត​អង់​អាច​គ្រប់​កិច្ចការ​ទាំង​ពួង មិន​ថា ផ្លូវ​លោក​ឬ​ផ្លូវ​ធម៌ឡើយ។ ព្រោះ​កូន​យើង​សប្បាយ​ចិត្ត រីក​រាយ ស្រស់​ថ្លាគ្រប់​ពេល​វេលា ដោយ​ខ្លួន​តែង​តែ​គិត​ វា​ជា​វាសនា​ល្អ​ណាស់​សម្រាប់​ខ្លួន​ដែល​បាន​ជួប​ឪពុក​ម្ដាយ​ជា​អ្នក​មាន​ធម៌​សប្បុរស។


ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ​៥០០០​ឆ្នាំ

Thai drama, Chinese drama, Korean drama, Khmer dubbed movies 7Khmer, Merl7, Phum khmer, Khmer chinese movie and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៦៥១២ ដង)
គុណានិសង្ស​នៃ​ខន្តី​យ៉ាង​អស្ចារ្យ
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៥៦៧៤៧ ដង)
ភាពចំរូងចំរាស់ក្នុងព្រះសាសនា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕