30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៩,៤៤៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣១៧,៣៧៧
សរុប ៣៨៥,៦០៤,០៧០
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៧៧ ដង)

ទឹកភ្នែកស្ត្រីប្ដីមានស្រី



 
ទឹកភ្នែកស្ត្រីប្ដីមានស្រី

កាលដើមឡើយ គឺកាលដែល​យើង​នៅ​ក្រីក្រ​លំបាក​មក​ជា​មួយ​គ្នា បងល្អ​និង​អូន​ណាស់ ស្រឡាញ់​ស្មោះ​ស្មគ្រ័ ប្ដូរ​ផ្ដាច់​នឹង​គ្នា ខំ​តស៊ូ​ព្យាយាម​ឆ្លង​កាត់​ឧបសគ្គ​សព្វ​បែប​យ៉ាង​មក​ជា​មួយ​គ្នា បងស្រឡាញ់​អូន ថ្នម​អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ពិតៗ។ ត្បិត​តែ​យើង​ក្រីក្រ ខ្វះសព្វខ្វះ​គ្រប់ តែ​យើង​មាន​សេចក្ដី​សុខ​សុភមង្គល​ណាស់ មាន​ការ​ញញឹម​រួសរាយ​រក​គ្នា ពេល​ញ៉ាំ ពេល​គេង ពេល​ធ្វើការងារ យើង​ក៏​សើច​សប្បាយ​រក​គ្នា​ដែរ។

យើង​មាន​សេចក្ដី​ទុក្ខ ក៏​រួម​ទុក្ខ​ជា​មួយ​គ្នា មានសេចក្ដីសុខ ក៏​រួម​សុខ​ជា​មួយ​គ្នា ហើយ​ភាសា​ដែល​យើង​និយាយ​រក​គ្នា​ក៏​ពីរោះ​ទន់ភ្លន់ ផ្អែម​ល្ហែម ប្រកប​ដោយ​មនោសញ្ចេតនា​ស្នេហា​យ៉ាង​ក្រៃលែង ពោរ​ពេញ​ទៅ​ដោយ​ទឹកដម​ស្នេហ៍​ឥត​កែ​ប្រែ​ឡើយ។

តែ​ពេល​នេះ​គួរ​អនិច្ចា សោកា​យ៉ាង​ក្រៃលែង លោក​ប្ដី​ដែល​ធ្លាប់​ស្រឡាញ់​ថ្នាក់​ថ្នម​ភរិយា​ស្មើ​កែវ​ភ្នែក បែរ​ជា​ត្រូវ​រំលែក​ចែក​បេះដូង​ឲ្យ​ទៅ​ស្រីដទៃ តើ​ស្រី​ណា មិន​គ្រាំគ្រា ស្រីណា​មិន​ឈឺ​ចាប់ ស្រី​ណា​មិន​ស្រក់​ទឹក​ភ្នែក បើ​ប្ដី​ដែល​ធ្លាប់​តែស្រឡាញ់ បែរ​ជា​ក្បត់​ចិត្ត ទៅ​លបលួច​មាន​ស្រីថ្មី​ខាង​ក្រៅ​នោះ។ កាល​យើង​នៅ​ក្រីក្រ ហេតុ​អ្វី​បងល្អ​នឹង​អូន​ម្លេះ តែ​ពេល​ដែល​បងមានលុយចាយ មាន​ឡានជិះ ហ៊ឺហា មានវីលា​នៅយ៉ាងស្ដុកស្ដម្ភ មានឋានៈ​បុណ្យស័ក្តិធំ​ដុំ បេះដូង​បង​ក៏​ប្រែពណ៌​ទៅ​តាម​ឋានៈ បុណ្យស័ក្តិ​និង​ទ្រព្យ​សម្បត្តិ​អស់​គ្មាន​សល់។

លោក​ប្ដី​ដើរ យប់​ព្រលប់​មិន​ចូល​ផ្ទះ ផឹក​ស៊ី​ចាយ​វាយ មាន​ស្រីញី​អូន​បង​ខាង​ក្រៅ យ៉ាង​សប្បាយ​រីករាយ ចំណែក​ភរិយា បែរ​ជា​ដេក​បង្ហូរ​ទឹក​ភ្នែក រង​ចាំ​មើល​ផ្លូវ​ប្ដី​ទាំង​ខ្លោច​ផ្សា​ទៅវិញ។ ក្នុង​ទ្រូង​អួល​ងំ ផ្ដុំ​ដោយ​ទុក្ខ​កង្វល់​ឈឺចាប់​ពន់​ពេក បាយ​មិន​នឹក ទឹក​មិនស្រេក ដេកក៏ដេកមិនលក់ នឹក​ឃើញ​ពេល​ណា ឈឺផ្សាពេលនោះ ខ្មាស​អ្នក​ជិតខាង ដែលខំ​ដើរ​អួត​ប្រាប់​គេ​ថា លោក​ប្ដី​ខ្លួនល្អណាស់​មាន​ចិត្ត​ស្មោះ​ត្រង់ និងភរិយា មិន​ដែល​ក្បត់​ភរិយា​ម្ដង​ណា​ឡើយ តែ​ពេល​នេះ​ខក​ចិត្ត​ខ្លាំង​ណាស់ ពេល​ដែល​ប្ដី​ទៅ​លួច​មាន​ស្រីថ្មី​នៅ​ខាង​ក្រៅ ក្បត់​ចិត្ត​ភរិយា​ស្រស់ៗ​ដូច្នេះ​មាន​ស្រី​ប៉ុន្នាន​នាក់​ទៅ ដែល​មិនស្រក់​ទឹក​ភ្នែក មិនឈឺចាប់​នោះ។ សូម​លោក​ប្ដី​ទាំង​ឡាយ អាសូរ​ដល់​ទឹកនេត្រា​របស់​ភរិយា​ផង...!!!

ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១០,៥៥៦ ដង)
ការ​មិន​តស៊ូ​ក្នុង​ករណី​ខ្លះ​គឺ​ ជា​វីវភាព​ដ៏​ធំធេង
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១២,០២៧ ដង)
ពិចារណា​ដល់​សេចក្តី​ល្អ​របស់​គេ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៣០,៧៩៥ ដង)
សេច​ក្ដី​ទុក្ខ​សោក​ កើត​អំពី​សេចក្ដី​ស្រលាញ់
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ១៨,៥៩៩ ដង)
កូនៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.97
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿