30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩០,១១៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៣៩,៨៣៥
សរុប ៣៨៣,៧២៦,៥២៨
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៩,១០០ ដង)

ចម្រើន​តែសាច់ បញ្ញា​រេចរឹល



 
១១-សូមឱ្យសត្វ​ទាំងពួង​បានសេចក្តីសុខ
សព្វេ  តសន្តិ   ទណ្ឌស្ស   
សព្វេ  ភាយន្តិ  មច្ចុនោ
អត្តានំ   ឧបមំ   កត្វា   
ន ហនេយ្យ ន ឃាតយេ។


សត្វទាំង​ឡាយ សុទ្ធតែ​តក់ស្លុតចំពោះ  អាជ្ញា សុទ្ធតែ​ភ័យខ្លាច​ចំពោះ​សេចក្តី​ស្លាប់ គ្រប់់​ៗគ្នា បុគ្គល​ធ្វើខ្លួន​ឯងឱ្យ​ជាឧបមា​ហើយ មិនគួរ​ប្រហារ​​​ដោយ​ខ្លួនឯង មិនគួរ​ប្រើអ្នក ដទៃ​ឱ្យ​ប្រហារ (នូវសត្វ​ដទៃ)ឡើយ ។
ព្រះអង្គទ្រង់​គង់ប្រថាប់​នៅជេតវនារាម   ទ្រង់ប្រារឰឆព្វគ្គិយភិក្ខុដែលបានវាយប្រហារគ្នាជាមួយនឹងពួកភិក្ខុដទៃ

១២-អាជ្ញារបស់មច្ចុរាជ
យថា ទណ្ឌេន គោបាលោ
គាវោ  បាជេតិ  គោចរំ
ឯវំ  ជរា  ច  មច្ចុ ច
អាយុំ បាជេន្តិ បាណិនំ ។


គង្វាល​គោកៀង​គោ​ទាំង​ឡាយ​ទៅកាន់ទី គោចរ​ដោយ​អាជ្ញា​គឺ​ដំបង​ឬរំពាត់ យ៉ាង​ណាមិញ ជរាគឺ​​​សេចក្តី​​ទ្រុឌ​ទ្រោម​គ្រាំគ្រា និង​មច្ចុរាជ គឺ សេចក្តី​ស្លាប់ បាន​កៀង​​ទៅនូវអាយុ​របស់សត្វ ទាំង​ឡាយ ក៏​យ៉ាង​នោះដែរ។
ព្រះអង្គ​ទ្រង់គង់​ប្រថាប់នៅ​បុព្វារាម  ទ្រង់ប្រារឰ​ឧបោសថកម្ម​របស់​ឧបាសិកា​ទាំងឡាយ​ដែលប្រាថ្នា​សម្បត្តិ​ក្នុងអំណាច​ជរាមរណៈ

១៣-រូបកាយជា​សម្បុកនៃរោគ
បរិជិណ្ណមិទំ រូបំ    រោគនិទ្ធំ បភង្គុណំ
ភិជ្ជតិ បូតិ សន្ទេហោ    មរណន្តំ ហិ ជីវិតំ។


រូបនេះ​គ្រាំគ្រា​ទ្រុឌទ្រោមហើយ ជា ទីអាស្រ័យ​នៅនៃរោគ ជា​របស់ដែល​​ផុយ រលួយ កាយ​របស់​ខ្លួន​ជា​​របស់ដែល​ស្អុយគួរ ខ្ពើម​រអើម នឹងបែក​ធ្លាយ ព្រោះថា ជីវិត មាន​សេចក្តី​ស្លាប់​ជា​ទី​បំផុត ។
ព្រះ​អង្គ​ទ្រង់គង់ប្រថាប់​នៅជេតវនារាម​ទ្រង់ប្រារឰ​ឧត្តរាថេរី​ក្នុងវ័យ​ចាស់បាន​ដួល​នៅនឹង​ផ្លូវដែល​ព្រះ​ដ៏មាន​ព្រះភាគ​កំពុង​បិណ្ឌបាត                           

១៤-នគរឆ្អឹង
អដ្ឋីនំ  នគរំ  កតំ   
មំសលោហិតលេបនំ
យត្ថ ជរា ច មច្ចុ ច   
មានោ មក្ខោ ច ឱហិតោ ។


សរីរៈ​នេះដែល​កម្មធ្វើឱ្យ​ជានគរនៃ ឆ្អឹង​ទាំង​ឡាយ មាន​សាច់និង​ឈាមជា​គ្រឿង បូក​លាប ជា​ទី​ធ្លាក់​ចុះនៃជរា​មរណៈ ការ ប្រកាន់​ខ្លួន និងកា​ររមិល​គុណ ។  
ព្រះអង្គ​ទ្រង់គង់ប្រថាប់នៅជេតវនារាម  ទ្រង់ប្រារឰ​រូបនន្ទា​ថេរី​ដែល​មាន​សេចក្តី​ស្រវឹង​នឹងរូប​ស្អាត​របស់​ខ្លួន

១៥-ចម្រើនតែ​សាច់ បញ្ញារេចរឹល
អប្បស្សុតាយំ បុរិសោ   
ពលិពទ្ទោវ   ជីរតិ
មំសានិ តស្ស វឌ្ឍន្តិ
បញ្ញា តស្ស ន វឌ្ឍតិ។


បុរសអ្នក​មាននូវសុតៈ គឺការ​ចេះដឹង តិចតួច​នេះ រមែង​ចាស់ទៅ​ដូចជា​គោ​ចាស់ ដែល​គេ​ឈប់​ប្រើ​ប្រាស់ សាច់​ទាំងឡាយ របស់​គេរមែង​ចម្រើន តែ​បញ្ញា​របស់​គេមិន ចម្រើន​​ឡើយ ។
ព្រះ​អង្គ​ទ្រង់​គង់​ប្រថាប់​នៅ​ជេត​វនារាម​ទ្រង់​ប្រារឰ​កាឡុទាយិត្ថេរ​ដែល​មាន​ការ​ខ្សត់​ខ្សោយ​ក្នុង​សុតៈ​

 
ដក​ស្រង់​ចេញពី​សៀវភៅ ព្រះពុទ្ធភាសិត​ ៤៣គាថា​
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ មេសា ឆ្នាំ២០១២ (អាន: ១៨,៨៧១ ដង)
ចក្ខុ៥យ៉ាង របស់ព្រះដ៏មានព្រះភាគ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៩៧៦ ដង)
ស្គាល់​មុខ​តែ​មិន​ស្គាល់​ចិត្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៧,២១៤ ដង)
ទោសនៃការប្រព្រឹត្តខុសសីល
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៣៨,០៩៣ ដង)
ការកើតប្រាកដ​នៃ​រតនៈ​ ៥​ ប្រការ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.33
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿