អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,២៥០ ដង)
សេចក្តីសុខរបស់មនុស្សជាប់ទាក់ទងជាមួយនឹងការងារប្រាសចាកទោស

|
សេចក្តីសុខរបស់មនុស្សជាប់ទាក់ទងជាមួយនឹងការងារប្រាសចាកទោស សេចក្តីសុខព្រោះមានទ្រព្យសម្បត្តិប្រើប្រាស់ បរិភោគមិនអស់ មិនចេះខ្វះ ប៉ុន្តែបើប្រៀបធៀបជាមួយនឹងការងារប្រាសចាកទោសវិញ សេចក្តីសុខដែលជាប់ទាក់ទងជាមួយនឹងទ្រព្យសម្បត្តិ មានទំហំតូចជាសេចក្តីសុខតិចតួចទេ ចំណែកការងារប្រាសចាកទោសវិញនោះ នាំមកនូវសេចក្តីសុខដ៏ទូលំទូលាយ ទាំងដែលជាសេចក្តីសុខបរិសុទ្ធទៀតផង ។ សូមមនុស្សលោកទាំងឡាយ នាំគ្នាគោរពបូជានូវការងារប្រាសចាកទោសត្រូវរក្សាខ្លួនដោយខ្លួនឯង កុំព្រោះតែប្រាក់ព្រមលក់ខ្លួនឲ្យថៅកែបាប ពោលគឺហ៊ានធ្វើការងារប្រកបដោយទោសនោះឲ្យសោះ ។ ការងារប្រាសចាកទោសនោះគឺព្រះមួយអង្គ គង់នៅជួយថែរក្សា ចំពោះមនុស្សណា ដែលធ្វើការប្រាសចាកទោសនោះឯង ។ ការងារប្រាសចាកទោស ជាអ្នកបង្កើតមនុស្សលោកគ្រប់គ្នា ព្រមទាំងពពួកទេវតាទាំងអស់ផងដែរ ។ ការងារប្រាសចាកទោស បានជួយមនុស្សដែលបម្រុងធ្លាក់នរកទៅហើយនោះ ឲ្យបានជាទេវតាវិញ ។ ការងារប្រាសចាកទោសគឺជាកំពង់ទឹក ដែលសម្រាប់ចុះទៅលាងបាប ។ ដកស្រង់ចេញពីសៀវភៅ " មនុស្សជាមួយនឹងការងារ " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ដោយ៥០០០ឆ្នាំ |