30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣០,១៨៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០៨,១២៣
សរុប ៣៨៥,៥៩៤,៨១៦
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៨៣៧ ដង)

មិនសម្លាប់សត្វ



 
មិនសម្លាប់សត្វ

ជីវិត​គឺ​ជា​វត្ថុបំណង​ដ៏​សំខាន់​បំផុត​សម្រាប់​សត្វ​លោក​គ្រប់ៗ​រូប ទោះ​ជា​សត្វ​នោះ​កើត​មក​មាន លក្ខណៈ​ល្អ​ក្ដី អាក្រក់​ក្ដី ពាល​ក្ដី បណ្ឌិតក្ដី ក្មេង​ក្ដី ចាស់​ក្ដី ជា​អ្នក​ស្ដុកស្ដម្ភ​ក្ដី កំសត់ទុគ៌ត​ក្ដី ជា​អ្នក​មាន​អវយវៈ​គ្រប់គ្រាន់​ក្ដី ឬ​ក៏​ដល់​លូវ​សភាព​ជា​អ្នក​ពិការ​យ៉ាង​ណាក្ដី ក៏​នៅ​តែ​ត្រូវ​ការ​ជីវិត ព្រោះ​ជីវិត​គឺ​ជា​វត្ថុ​ដ៏​សំខាន់​មាន​តែ​មួយ​គត់​សម្រាប់​សត្វលោក​គ្រប់​ៗ​រូប។ សត្វ​លោក​គ្រប់​ៗរូប គេ​ស្រឡាញ់​ជីវិត​របស់​គេ​ណាស់ គ្មាន​អ្នក​ណា​ចង់​ស្លាប់​ទេ គេ​សុខ​ចិត្ត​លះ​បង់​ទ្រព្យ​សម្បត្តិ​ដើម្បី​ការពារ​អវយវៈ គេលះបង់​អវយវៈ​ដើម្បី​ការពារ​ជីវិត នៅ​ពេល​ដែល​ការពារ​ជីវិត​មិន​បាន គេ​សែន​សោកស្ដាយ និង​តក់​ស្លុត​យ៉ាង​ខ្លាំង​ក្រៃ​លែង ដូច្នេះ​ជីវិត​របស់​ប្រសើរ​កាត់​ថ្លៃ​ពុំ​បាន គ្មាន​ទីផ្សារ​ដាក់​លក់​ទេ មហាសេដ្ឋី មហាមូលធន ក៏​មិន​អាច​យក​ប្រាក់​ទិញ​បាន​ដែរ បើ​អាច​ទិញ​បាន​គេ​មិន​ព្រម​ស្លាប់​ងាយៗ​នោះ​ទេ។

អ្នក​ដែល​ត្រូវ​គេ​សម្លាប់ រមែង​ព្រាត់​ប្រាស​ចោល​របស់​ជា​ទី​ស្រលាញ់ ជាទីគាប់​ចិត្ត ស្លាប់​ទៅ ទាំង​សេចក្ដី​ភិតភ័យ​តក់ស្លុត ចំណែក​ញាតិមិត្ត បងប្អូន​សាច់សាលោហិត​ជិតស្និទ្ធ​របស់​គេ ជ្រួល​ច្របល់ យំយែក​ទួញសោកបោកប្រាណ ព្រោះ​ហេតុ​តែ​បុគ្គល​ជា​ទី​ស្រលាញ់ ត្រូវ​បាត់​បង់​ជីវិត​ដោយ​សារ​ការ​សម្លាប់​នោះ ដូច្នោះ​យើង​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ម្នាក់ ត្រូវ​តែ​មាន​ប្រាជ្ញា​ស្មារតី​ឧស្សាហ៍​ពិចារណា​ឲ្យ​បាន​ជារឿយ​ៗ​ថា បើ​យើង​ស្រឡាញ់​ជីវិត​របស់​យើង​យ៉ាង​ណា អ្នក​ដទៃ​គេ​ក៏​ស្រឡាញ់​ជីវិត​របស់​គេ យ៉ាង​នោះ​ដែរ បើ​យើង​ចង់​រស់ នោះ​អ្នក​ដទៃ​គេ​ក៏​ចង់​រស់​ដូច​យើង​ដែរ... កាល​បើ​យើង​ឧស្សាហ៍​ពិចារណា​យ៉ាង​នេះ​អោយ​បាន​ជា​រឿយៗ នោះ​យើង​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​មិន​មាន​ចិត្ត​ចង្អៀត​ចង្អល់ ជា​ចិត្ត​ធំទូលាយមាន​សេចក្ដី​អនុគ្រោះ ឲ្យ​នូវ​អភ័យ​ដល់​សត្វ​ទាំង​អស់​ក្នុង​លោក ដូច​ជា ព្រៃ​ធំ​តែង​ផ្ដល់ នូវ​ភាព​កក់​ក្ដៅ​ដល់​ម្រឹគីម្រឹគា ដូច​ជាអាកាសវេហាដ៏ធំ​ទូលាយ​តែង​ផ្ដល់​នូវ​ការ​សប្បាយ​ដល់​បក្សី សត្វ ឬដូច​ជា មហាសមុទ្រតែង​ផ្ដល់​ជម្រក​ដ៏​សុខ​សាន្ដ​ដល់​មច្ឆាទាំង​ឡាយ យើង​ត្រូវ​តែ​ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ដូច​ជា​ផែន​ដី ត្រូវ​ឧស្សាហ៍​ស្ដាប់​នូវ​ធម៌​របស់​សប្បុរស អប់រំ​ចិត្តអោយ​បាន​ល្អ រហូត​ទាល់​តែ​ចិត្ត​យើង បាន​ជ្រក​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​ព្រហ្ម​វិហារ​ធម៌​គឺ មេត្តា។

ការ​ដែល​យើង​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះ ពុំ​មែន​ពឹង​ពាក់​ចំពោះ​តែ​ទ្រព្យ​សម្បត្តិ កិត្តិយស​ប៉ុណ្ណោះ​ទេ យើង​ពិត​ជា​ត្រូវការ​ធម៌​មេត្តា​ការ​រាប់​អាន ការ​អោយ​អភ័យ​ពី​អ្នក​ដទៃ​ ជា​ចាំបាច់​ណាស់ព្រោះ​ថា​បើ​អ្នក​ដទៃ​គ្រប់ៗ​រូប​ប្រាសចាក​ធម៌មេត្តា ក្លាយ​ជា​មនុស្ស​ឃោរឃៅ​គ្មាន​ត្រា​ប្រណី​ហើយ នោះ​យើង​ក៏​មិន​អាច​រស់​នៅ​បាន​សុខឡើយ សូម​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​ចងចាំ​ថា ដែល​យើង​រស់​នៅ​ព្រោះ​អ្នក​ដទៃ​គេ​មិន​សម្លាប់​យើង តើ​ហេតុ​អ្វី​បាន​ជា​គេ​មិន​ស្លាប់​យើង? គឺ​បាន​មក​អំពី​ការ​ដែល គេ​តាំង​ចិត្ត​ថា អាត្មា​អញ​មិន​បៀត​បៀន មិន​សម្លាប់​សត្វ​ដទៃ​នោះ​ឯង ដូច្នេះ​ជីវិត​ពិត​ជា​ត្រូវ​ការ​ធម៌មេត្តា​ បើ​ប្រាសចាក​មេត្តា​ធម៌​ហើយ សកល​លោក​នេះ​នឹង​ក្លាយ​ទៅ​ជា​ថ្លុក​ឈាម ព្រោះ​តែ​ការ កាប់​សម្លាប់​គ្នា​ពុំ​ខាន។

ដកស្រង់ចេញពីសៀវភៅ ជីវិតពិត​ជា​ត្រូវ​ការ​ធម៌

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៤,៧១៨ ដង)
មិនបាច់ខ្វល់ជាមួយនឹងធម្មតាធម៌
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៣,៥៤៥ ដង)
ជីវិតមានតម្លៃជាងអ្វីៗ ដែលយើងស្ដាយ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៩,៩៤៩ ដង)
ឪពុកម្ដាយ​ឥឡូវ​នេះ បាន​ត្រឹម​តែ​ចិញ្ចឹម តែ​មិន​បាន​មើល​ថែរក្សា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.34
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿