ថ្ងៃ ច័ន្ទ ទី ២១ ខែ មិថុនា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១១៥,៥៤៧
Today
ថ្ងៃម្សិលមិញ ១៦៩,៤៨១
ខែនេះ ៧,៨២៦,៧៧៣
សរុប ២០៤,០១៦,៩៨៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦៤៥០ ដង)

ការ​ហាត់​វិគ្រោះ​ចំពោះ​ទុក្ខ



 
ហាត់​វិគ្រោះ​ចំពោះ​ទុក្ខ

ក្នុងជីវិតមនុស្ស​យើងម្នាក់ៗ រមែង​មាននូវ​សេចក្តីទុក្ខ ជា​ពិត​ប្រាកដ ។ សេច​ក្តី​ទុក្ខដែល​ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ហៅថាជាសភាវទុក្ខ គឺ ជរា​ទុក្ខ ព្យាធិ​​ទុក្ខ និង​មរណទុក្ខ ។ សភាវទុក្ខនេះ សូម្បី​តែព្រះ​អរហន្ត​ក៏នៅ​តែ​ធ្លាក់​ចូល ក្នុង​អំណាចផងដែរ ដូច្នេះ ពិត​ជា​មិន​មាន​បុគ្គលណាក្នុង លោកនេះ អាច​គេច​ពី​សភា​វ​ទុក្ខ​បាន​ឡើយ ឱ្យ​តែមានជាតិ កើតមកហើយ ។

មនុស្សលោកយើងដែលនៅមានឧបាទាន គឺសេចក្តី ប្រកាន់មាំ មិន​មែន​មាន​​តែ​សភាវ​ទុក្ខ​ប៉ុណ្ណឹង​នោះ​ទេ គឺ​នៅ មាន​សេចក្តីទុក្ខ​ច្រើន​បែបច្រើន​យ៉ាង​ទៀតណាស់ ដែល​បាន ចូល​មក​បន្ថែម​លើសភាវទុក្ខ ឱ្យទៅជា​ទុក្ខ​ដ៏​ខ្លាំង​ក្លា ។

បើមិនមានឧបាទានទេ សេចក្តីទុក្ខក៏នៅត្រឹមតែជា សភាវ​ទុក្ខ​សុទ្ធ​ៗ​ប៉ុណ្ណោះ​ ដូច​ជា​សភាព​ចាស់​ជរា​ជា​ដើម បើ ព្រមឱ្យ​ចាស់ទៅ​តាម​ធម្មតា​របស់​សង្ខារ ក៏​ជា​រឿង​ធម្មតា​នៃ ការ​ចាស់​ជរា មិន​មាន​​រឿង​អ្វី​ដែល​ត្រូវ​កើត​ទុក្ខ​តាមផ្លូវចិត្ត ឡើយ ប៉ុន្តែ ដល់ទៅមានឧបាទាន ក៏​បាន​ទៅ​​ជា​រឿង​​ភ័យ​ខ្លាច ចាស់ មិនចង់ចាស់ ព្រោះ​ចាស់​ទៅវា​ត្រូវ​អស់​​ស្អាត អស់ សង្ហា ដូច្នេះ​សេច​ក្តី​ទុក្ខ​ក៏​កើត​ឡើងភ្លាមទាន់ពេលដែរ ។

ក្រៅអំពីនេះ នៅមានសេចក្តីទុក្ខដែលកើតពីឧបាទាន សុទ្ធៗទៀត ដូច​ជា​ការ​ប្រកាន់ថា គេ​ជេរ​យើង គេនិយាយ អាក្រក់ពីយើង គេធ្លាប់​លើក​តម្កើង​សរសើរ​យើង ឥឡូវ​ដូច ម្តេច​​បាន​​ជាព្រងើយកន្តើយទៅវិញ យ៉ាង​នេះ​ជា​ដើម​ ហើយ ក៏​កើត​ទុក្ខ​តាមផ្លូវចិត្តទៅ ។ សេច​ក្តី​ទុក្ខ​បែប​នេះ បើ​មិន​គិត ប្រកាន់​​ទេ វាពិតជាមិនមាន​ឡើយ តែបើគិតប្រកាន់ វាក៏មក ដល់ រឹតតែ​ប្រកាន់​រឹត​តែទុក្ខ យ៉ាងនេះ ហៅថា ទុក្ខព្រោះ ឧបាទាន ។

កាលដែលយើងវិគ្រោះវែកញែក យើងក៏បានដឹងថា សេចក្តីទុក្ខ​ណាកើត​ព្រោះ​ឧបាទាន ដល់លះឧបាទាន ឬដក ឧបាទានបានហើយ សេចក្តីទុក្ខ​នោះក៏​រលត់ទៅភ្លាមដែរ ។

ដកស្រង់​ចេញ​ពី​សៀវភៅ សុខ​ចិត្ត​ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩២៤៤ ដង)
មិត្ត​គួរសេពគប់​មាន​៤​ប្រភេទ
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២០ (អាន: ១៧២៩៨ ដង)
ពិចារណា​ដល់​សេចក្ដី​ល្អ​របស់​គេ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២០៩៣៨ ដង)
កុំ​បង្រៀន​កូន​ឲ្យ​ខ្ជិល​និង​ខូច
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៧៧៩៥ ដង)
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១០១៨ ដង)
មាគ៌ា​ឆ្ពោះ​ទៅ​កាន់​និព្វាន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕