ថ្ងៃ អង្គារ ទី ០៥ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨៧,៦៧១
Today
ថ្ងៃម្សិលមិញ ១៧៩,៩៤១
ខែនេះ ៩១៨,១២៧
សរុប ៣៥៧,៧៦២,១០១
Flag Counter
អានអត្ថបទ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៤២,៦៦០ ដង)

បតិព្វតា​វិមា​ន​



 
បតិព្វតា​វិមា​ន​

(ព្រះ​មោ​គ្គល្លាន​សួ​រ​ថា​) ពួក​ក្រៀល​ ក្ងោក​​ ហង្ស​ នឹង​តា​វ៉ៅ​ មាន​អនុ​ភាព​ជា​ទិព្វ​ មាន​សម្លេង​ពី​រោះ​ មក​ប្រ​ជុំ​គ្នា​ វិមាន​នេះ​ជា​ទី​ត្រេក​អរ​ ដេរ​ដាស​ដោយ​ផ្កា​វិចិត្រ​រចនា​យ៉ាង​ច្រើន​ ដែល​ជន​ប្រុស​ស្រី​សេ​ព​គប់​ហើយ​ ម្នាល​ទេវ​ធី​តា​ មាន​អនុ​ភាព​ច្រើន​ នាង​នៅ​ក្នុង​វិមាន​​នោះ​ ពួក​ស្រី​អប្សរ​ទាំង​ប៉ុ​ន្មាន​ មាន​ឫទ្ធិ​និមិ្មត​រូប​ច្រើន​ រាំ​ច្រៀង​ រីក​រាយ​ ដោយ​ជុំ​វិញ​ ម្នាល​ទេ​វ​ធី​តា​ មានអនុ​ភាព​ច្រើន​ នាង​បាន​ដល់​នូវ​​ឫ​ទិ្ធ​យ៉ាង​នេះ នាង​កាល​​ដែល​កើត​ ជា​មនុស្ស​ បាន​ធ្វើ​បុណ្យ​អ្វី​ នាង​មាន​អនុ​ភាព​ដ៏​រុង​រឿង​យ៉ាង​នេះ​ ទាំង​សម្បុរ​របស់​នាង​ ក៏​ភ្លឺ​ច្បាស់​​សព្វ​ទិស​ តើ​ដោយ​សារ​ហេតុ​អ្វី ។

ទេវ​តា​នោះ​ ដែល​ព្រះ​មោ​គ្គល្លាន​សួរ​ហើយ មាន​ចិត្ត​ត្រេក​អរ​ លុះ​ព្រះ​មោ​គ្គល្លាន​សួរ​ប្រ​ស្នា​ហើយ​ ​ក៏​ដោះ​ស្រាយ​នូវ​ផល​នៃ​កម្ម​នេះ​ថា ៖

ខ្ញុំ​កាល​ដែល​កើត​ ជា​មនុស្ស​ ក្នុង​ពួក​មនុស្ស​ មាន​សេច​ក្តី​គោរ​ព​ប្តី​ មិន​មាន​ចិត្ត​កើត​ឡើង​ក្នុង​បុរស​ដទៃ​ ខំ​រក្សា​ប្តី​ ដូច​ជា​មាតា​រក្សា​កូន ខ្ញុំ​ទុក​ណា​ជា​មាន​សេច​ក្តី​ក្រោធ​ ក៏​មិន​បាន​ពោល​ពាក្យ​អា​ក្រក់​ (​ចំពោះ​ប្តី​) ខ្ញុំ​បាន​តាំង​នៅ​ក្នុង​ពាក្យ​សច្ចៈ​ បាន​លះ​បង់​ពាក្យ​កុហក​ ជា​អ្នក​ត្រេក​អរ​ក្នុង​ទាន​ មាន​អត្ត​ភាព​សង្រ្គោះ​ (ដោយ​សង្គ​ហ​វត្ថុ​ទាំង​ឡាយ​) មាន​ចិត្ត​ជ្រះ​ថ្លា​ បាន​ឲ្យ​បាយ​ ទឹក​ ឲ្យ​ទាន​ដ៏​ធំ​ទូលាយ​ ដោយ​សេចក្តី​គោរ​ព​ ព្រោះ​ហេតុ​នោះ​ បាន​ជា​ខ្ញុំ​មាន​សម្បុរ​បែ​ប​នោះ ព្រោះ​ដំណើរ​នោះ​ ផល​ទើប​សម្រេច​ដល់​ខ្ញុំ​ ក្នុង​ទី​នេះ​ផង​ ភោ​គៈ​ទាំង​នោះ​ ក៏​កើត​ឡើង​ ដល់​ខ្ញុំ​ផង​ ។

បពិត្រ​ភិក្ខុ មាន​អនុ​ភាព​ច្រើន​ ខ្ញុំ​សូម​ទូល​លោក​ថា​ ខ្ញុំ​កាល​ដែល​កើត​ជា​មនុស្ស​ បាន​ធ្វើ​បុណ្យ​ណា ខ្ញុំ​មាន​អនុ​ភាព​រុង​រឿង​ យ៉ាង​នេះ​ ទាំង​សម្បុរ​របស់​ខ្ញុំ​ក៏​ភ្លឺ​ច្បាស់​ សព្វ​ទិស​ ដោយ​ផល​បុណ្យ​នោះ ។

ចប់​បតិព្វ​វិមាន​ទី​១១
ដក​ស្រង់​ពី​ព្រះ​ត្រៃ​បិដកភាគ ៥៥ ទំព័រ ១៩-២០

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ៣៥,៤៧៨ ដង)
មិនបានអ្វីនោះមែន  តែក៏មិនកើតទុក្ខដែរ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៦,២៤២ ដង)
បណ្ឌិតពិចារណាឃើញកាយនេះ យ៉ាងនេះ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៨២៣ ដង)
ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕