30
ថ្ងៃ អាទិត្យ ទី ០១ ខែ តុលា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៦,៣០៧
Today
ថ្ងៃម្សិលមិញ ១៤៦,២៥១
ខែនេះ ១៦,៣០៧
សរុប ៣៤២,៦៧១,៨៦៥
Flag Counter
អានអត្ថបទ
ផ្សាយ : ១៦ សីហា ឆ្នាំ២០២៣ (អាន: ៤៨,៨២៤ ដង)

សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំង​ឡាយ​ និង​មិន​រួញ​រា​ក្នុង​សេចក្តី​ព្យាយាម



 
សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំង​ឡាយ​ និង​មិន​រួញ​រា​ក្នុង​សេចក្តី​ព្យាយាម
អសន្តុដ្ឋិតា​  ច​  កុសលេសុ​  ធម្មេសុ​  សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំង​ឡាយ​
អប្បដិវានិតា​  ច​  បធានស្មឹ                 មិន​រួញ​រា​ក្នុង​សេចក្តី​ព្យាយាម

អធិប្បាយ
ពាក្យ​ថា​ អសន្តុដ្ឋិតា​ ច​ កុសលេសុ​ ធម្មេសុ​ បាន​ដល់​ សេចក្តី​ប្រាថ្នា​ក្រៃ​លែង​ឡើងៗ​ របស់​អ្នក​ដែល​នៅ​មិន​ពេញ​ចិត្ត​ដោយ​ការ​ចម្រើន​កុសលធម៌ ។​ តាម​ពិត​ បុគ្គល​ដែល​ព្រម​ព្រៀង​ដោយ​អសន្តុដ្ឋិតា​នោះ​ បំពេញ​សីល​ហើយ​រមែង​ញ៉ាំង​ឈាន​ឲ្យ​កើត​ឡើង​ បាន​ឈាន​ហើយ​ រមែង​ចម្រើន​វិបស្សនា​ ចម្រើន​វិបស្សនា​ហើយ​ នៅ​មិន​ទាន់​បាន​សម្រេច​ព្រះ​អរហត្ត​ រមែង​មិន​រា​ថយ​ពាក់​កណ្តាល​ទី ។
 


ពាក្យ​ថា​ អប្បដិវានិតា​ ច​ បធានស្មឹ​ សេចក្តី​ថា​ អាការ​ដែល​នៅ​មិន​ទាន់​សម្រេច​ព្រះ​អរហត្ត​ហើយ​ មិន​រា​ថយ​ ក្នុង​សេចក្តី​ព្យាយាម​ប្រារព្ធ​ឡើង​ដោយ​អំណាច​ជាគរិយានុយោគ​ ដែល​ធ្វើ​មួយ​ថ្ងៃ​មួយ​យប់​ឲ្យ​ជា​ ៦​ ចំណែក​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “កុសលានំ ធម្មានំ ភាវនាយ សក្កច្ចកិរិយតា សាតច្ចកិរិយតា អដ្ឋិតកិរិយតា អនោលីនវុត្តិតា អនិក្ខិត្ត-ឆន្ទតា អនិក្ខិត្តធុរតា អាសេវនា ភាវនា ពហុលីកម្មំ​  ការ​ធ្វើ​ដោយ​គោរព ការ​ធ្វើ​រឿយៗ​ ការ​ធ្វើ​មិន​ឈប់​ ការ​ប្រព្រឹត្ត​មិន​រួញ​រា​​ ការ​មិន​ដាក់​ចោល​នូវ​សេចក្តី​ប៉ុន​ប៉ង​ ការ​មិន​ដាក់​ចោល​នូវ​ធុរៈ​ ការ​សេព​គប់​ ការ​ចម្រើន​ ការ​ធ្វើ​ឲ្យ​ច្រើន​ ក្នុង​ការ​ចម្រើន​កុសលធម៌​ទាំង​ឡាយ” ។

( សង្គីតិសុត្តវណ្ណនា )

បទ​ថា​ ភិយ្យោ​ កម្យតា​ ( សេចក្តី​ប្រាថ្នា​ក្រៃ​លែង )​ បាន​ដល់​ សេចក្តី​ពេញ​ចិត្ត​យ៉ាង​ក្រៃ​លែង​ ពិត​មែន​ បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ​ រមែង​ប្រគេន​បក្ខិកភត្ត​ ( ភត្ត​ដែល​ប្រគេន​ប្រចាំ​ខែ )​ ខ្លះ​ សលាកភត្ត​ ( ភត្ត​ដែល​ប្រគេន​ដោយ​វិធី​ចាប់​ស្លាក )​ ខ្លះ​ ឧបោសថិកភត្ត​ ( ភត្ត​ដែល​ប្រគេន​ក្នុង​ថ្ងៃ​ឧបោសថ )​ ខ្លះ​ បាដិបទិកភត្ត​ ( ភត្ត​ដែល​ប្រគេន​ក្នុង​ថ្ងៃ​បាដិបទ )​ ខ្លះ​ តាំង​ពី​ដើម​នុ៎ះ​ឯង​ បុគ្គល​នោះ​ជា​អ្នក​មិន​ឆ្អែត​ដោយ​ការ​ឲ្យ​ទាន​នោះៗ​ ទើប​ប្រគេន​ធុវភត្ត​ ( ប្រគេន​ភត្ត​ជា​ប្រចាំ=និច្ចភត្ត )​ សង្ឃភត្ត​ ( ប្រគេន​ភត្ត​ដល់​សង្ឃ )​ វស្សាវាសិកភត្ត​ ( ប្រគេន​ភត្ត​ដល់​ភិក្ខុ​អ្នក​នៅ​ចាំ​វស្សា )​ ទៀត​ រមែង​កសាង​អាវាស​ រមែង​ប្រគេន​បច្ច័យ​សូម្បី​ទាំង​ ៤ ។​ គេ​ក៏​នៅ​ជា​អ្នក​មិន​ឆ្អែត​ សូម្បី​ក្នុង​ការ​ឲ្យ​នោះៗ​ ទើប​ទទួល​សរណៈ​ទាំង​ឡាយ​ សមាទាន​បញ្ចសីល​ គេ​ក៏​នៅ​ជា​អ្នក​មិន​ឆ្អែត​សូម្បី​ក្នុង​ការ​ធ្វើ​កុសល​នោះៗ​ ទើប​បួស​ កាល​បួស​ហើយ​ ក៏​រៀន​ព្រះ​ពុទ្ធវចនៈ​ គឺ​ព្រះ​ត្រៃ​បិដក​ គឺ​និកាយ​មួយ​ និកាយ​ពីរ​ រមែង​ញ៉ាំង​សមាបត្តិ​ ៨​ ឲ្យ​កើត​ ចម្រើន​វិបស្សនា​ កាន់​យក​ព្រះ​អរហត្ត​ ចាប់​ផ្តើម​អំពី​ការ​សម្រេច​ព្រះ​អរហត្ត​ហើយ​ រមែង​ជា​អ្នក​ឈ្មោះ​ថា​ មហាសន្តុដ្ឋ ( ឆ្អែត​ចិត្ត​យ៉ាង​ធំ )​ សេចក្តី​ពេញ​ចិត្ត​ដ៏​ឆ្នើម​ រហូត​ដល់​ព្រះ​អរហត្ត​យ៉ាង​នេះ​ ឈ្មោះ​ថា​ ភិយ្យោកម្យតា​ ( សេចក្តី​ប្រាថ្នា​ក្រៃ​លែង​ឡើងៗ ) ។
 


បទ​ថា​ អប្បដិវានិតា​ ច​ បធានស្មឹ​  ( សេចក្តី​មិន​បន្ធូរ​បន្ថយ​ក្នុង​ព្យាយាម )​ ដូច្នេះ​ ព្រោះ​ភិក្ខុ​ជិន​ណាយ​ក្នុង​ការ​ចម្រើន​កុសលធម៌​ដ៏​ក្រៃ​លែង​ទាំង​ឡាយ​ ក្នុង​សេនាសនៈ​ដ៏​ស្ងាត់​ទាំង​ឡាយ​ ឈ្មោះ​ថា​ ញ៉ាំង​សេចក្តី​ព្យាយាម​ឲ្យ​ធូរ​ថយ​ ភិក្ខុ​កាល​មិន​នឿយ​ណាយ​ ឈ្មោះ​ថា​ មិន​បន្ធូរ​បន្ថយ​សេចក្តី​ព្យាយាម​ ព្រោះ​ហេតុ​នោះ​ ទ្រង់​ដើម្បី​សម្តែង​ន័យ​នោះ​ ទើប​ត្រាស់​ពាក្យ​មាន​ជា​អាទិ​ថា​ យា​ កុសលានំ​ ធម្មានំ​ ( នូវ​កុសលធម៌ )​ ដូច្នេះ ។

ក្នុង​ព្រះ​បាលី​ទាំង​នោះ​ បទ​ថា​ សក្កច្ចកិរិយតា​ ( ការ​ធ្វើ​ដោយ​គោរព )​ បាន​ដល់​ ភាព​ជា​អ្នក​ធ្វើ​ដោយ​គោរព​ក្នុង​ការ​ធ្វើ​កុសល​ទាំង​ឡាយ ។

បទ​ថា​ សាតច្ចកិរិយតា​ ( ការ​ធ្វើ​រឿយៗ )​ គឺ​ ធ្វើ​ជាប់​ត​គ្នា​នុ៎ះ​ឯង ។

បទ​ថា​ អដ្ឋិតកិរិយតា​ ( ការ​ធ្វើ​មិន​ឈប់ )​ គឺ​ ធ្វើ​មិន​ឲ្យ​ដាច់​ ធ្វើ​មិន​ឈប់​ឈរ ។

បទ​ថា​ អនោលីនវុត្តិតា​ (​ ការ​ប្រព្រឹត្ត​មិន​រួញ​រា )​ គឺ​ ការ​ចិញ្ចឹម​ជីវិត​មិន​រួញ​រា​ ឬ​ការ​ប្រព្រឹត្ត​មិន​រួញ​រា ។

បទ​ថា​ អនិក្ខិត្តឆន្ទតា​ ( ការ​មិន​ដាក់​ចោល​នូវ​សេចក្តី​ប៉ុន​ប៉ង )​ គឺ​ មិន​ដាក់​ចោល​នូវ​កុសលច្ឆន្ទៈ ។

បទ​ថា​ អនិក្ខិត្តធុរតា​ ( ការ​មិន​ដាក់​ចោល​នូវ​ធុរៈ )​ គឺ​ មិន​ដាក់​ចោល​នូវ​ធុរៈ​ សេចក្តី​ព្យាយាម​ក្នុង​ការ​បំពេញ​កុសល ។

( អដ្ឋសាលិនីអដ្ឋកថា )

ដោយ ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៧១,០៤២ ដង)
តើម៉ែធម៌ ឬម៉ែចិញ្ចឹម និង ម៉ែបង្កើតមួយណាមានគុណជាង ?
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៨,៩០៩ ដង)
កាល​នោះ​ ខ្ញុំ​លះ​ចោល​កូន និង​ប្រ​ពន្ធ​ផង ទ្រព្យ​និង​ស្រូវ​ផង​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿