ថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៦,៥៦៩
Today
ថ្ងៃម្សិលមិញ ២៧៣,២៤៥
ខែនេះ ៣,៧៥៣,៥៨៤
សរុប ២២៨,៥២៨,៣៦៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨៨៥៩ ដង)

កិរិយា​បរិ​ច្ចាគ​ទាន​



ស្តាប់សំឡេង
 
កិរិយា​បរិ​ច្ចាគ​ទាន​

ការ​ធ្វើ​ប្រ​យោជន៍​ដល់​សង្គម​ ជា​កា​ត​ព្វ​កិច្ច​របស់​មនុស្ស​គ្រប់​រូប​ ព្រះ​ពុទ្ធ​ប្រៀន​ប្រ​ដៅ​យើង​ឲ្យ​ចេះ​ធ្វើ​ប្រ​យោជន៍​​ក្នុង​សង្គម​ ។ មនុស្ស​យើង​តាំង​ពី​តូច​មក​ដល់​ធំ​ រស់​នៅ​បាន​ដោយសារ​ទាន បាន​ដល់​ការ​ឲ្យ​ចំណី​ចំណុក​ ចិញ្ចឹម​បី​បាច់​ថែរក្សា​ពី​ឪ​ពុក​ម្តាយ​ បើ​គាត់​មិន​ឲ្យ​យើង​ទេ យើង​នឹង​ស្លាប់ ។ យើង​អាច​ចេះ​ដឹង​ អាន​អក្ស​រ​កើត​ ដោយ​សារ​លោក​គ្រូ​អ្នក​គ្រូ​បាន​ប្រ​គល់​ឲ្យ​នូវ​ចំ​ណេះ​ដឹង​ដល់​យើង​ ។ ការ​បរិច្ចាគ​ទាន​ជា​រឿង​សំខាន់​បំ​ផុត​សម្រាប់​ជីវិត ។

១. ទាន​មាន​ន័យ​ដូចម្តេច?
ការ​ផ្តល់​ ឬ​ប្រ​គល់​នូវ​ប្រ​យោជន៍​ សេច​ក្តី​សុខ​ដល់​អ្ន​ក​ដទៃ​ ឈ្មោះ​ថា​ ទាន ដូច​ជា​ការ​ជួយ​សង្គ្រោះ​ដល់​ជន​ក្រី​ក្រ​ ការ​ផ្តល់​ឈាម​ដល់​អ្នក​ជំងឺ ការ​ណែ​នាំ​ក្នុង​ផ្លូវ​ល្អ ការ​ឲ្យ​អភ័យ​ មិន​ចាប់​ទោស​អ្នក​ដទៃ​ជា​ដើម ។

២. ប្រភេ​ទ​នៃ​ការ​ឲ្យ​ទាន មាន​ ៣​ យ៉ាង​
ក. អា​មិ​ស្ស​ទាន បាន​ដល់​ការ​ឲ្យ​នូវ​សំពត់​ ខោ​អាវ​ គ្រឿង​ឧ​ប​ភោគ​បរិ​ភោគ​ លំ​នៅឋាន​ និង​ថ្នាំ​កែ​រោគ​ ដើម្បី​អនុ​គ្រោះ​ដល់​អ្នក​ដទៃ
ខ. ធម្ម​ទាន បាន​ដល់​ការ​ឲ្យ​ចំណេះ​ដឹង​ ការ​ពន្យល់​ណែ​នាំ ការ​បង្ហាត់ បង្រៀន​នូវ​ចំណេះ​ដឹង​វិជ្ជា​សិល្ប​សា​ស្រ្ត​ផ្សេង​ៗ​
គ. អភ័យ​ទាន​ បាន​ដល់​ការ​ចេះ​យោគ​យល់​ អធ្យា​ស្រ័យ មិន​ចាប់​ទោស​កំ​ហុស​ ដែល​ធ្វើ​លើស​លួស​ដោយ​អចេត​នា​មក​លើ​យើង​ ។
បណ្តា​ទាន​ទាំង​ ៣ នេះ ធម្ម​ទាន​បាន​អា​និសង្ស​ច្រើន​ជាង​ ។

៣. ទាន​របស់​សប្បុរ​ស​
សប្បុរស​តែ​ង​តែ​អនុ​គ្រោះ​ជួយ​ដល់​អ្នក​ដទៃ​ជា​និច្ច​ សូម្បី​ក្នុង​កាល​ទេ​សៈ​ណា​ក៏​ដោយ​ ។
ការ​ឲ្យ​ទាន​របស់សប្បុរស​មាន ៥ យ៉ាង​គឺ
ក. ឲ្យ​ទាន​តាម​កាល​ គឺ​ពេល​ដែល​​គេ​អត់​ឃ្លាន ទទួល​គ្រោះ​ថ្នាក់​ត្រូវ​ការ​ជំនួយ​បន្ទាន់​ ឬ​ធ្វើ​បុណ្យ​តាម​រដូវ​កាល​ ដូច​ក្នុង​រ​ដូវ​កឋិន​ជា​ដើម ។
ខ. ឲ្យ​ទាន​ដោយ​គោរ​ព គឺ​មិន​ត្រូវ​បោះ​ ឬ​ចោល​ឲ្យ​ទេ​ ត្រូវ​ឲ្យ​ដោយ​អា​កប្ប​កិ​រិយា​ទន់​ភ្លន់​ គោរព​ដល់​អ្នក​ទទួល​ ។
គ. ឲ្យ​ទាន​ដោយ​សទ្ធា គឺ​ជឿ​ថា​ អំពើ​ដែល​យើង​ធ្វើ​ល្អ​ហើយ នឹង​មាន​ផល​ល្អ​មក​ខ្លួន​យើង​វិញ ។
ឃ. ឲ្យ​ទាន​ដោយ​អនុ​គ្រោះ គឺ​ចង់​សង្គ្រោះ​ជួយ​ដល់​អ្នក​ដទៃ​ ឲ្យ​បាន​សុខ​ មិន​មែន​ឲ្យ​ដោយ​ចង់​លុប​គុណ​អ្នក​ដទៃ​ទេ ។
ង. ឲ្យ​ទាន​ដោយ​មិន​បៀត​បៀន​ខ្លួនឯង​ មិន​បៀត​បៀន​អ្នក​ដទៃ​ គឺ​មិន​លើក​តម្កើង​ខ្លួន​ឯង​ថា គ្រាន់​បើ​ ហើយ​មើល​ងាយ​អ្នក​ដទៃ​ទេ ។

ប្រ​សិន​បើ យើង​បាន​ប្រ​ទះ​នូវ​វិបត្ត​ភ័យ​អន្ត​រាយ គ្រោះ​ថ្នាក់​ណា​មួយ​ក្នុង​ចិត្ត​របស់​យើង ចង់​ឲ្យ​អ្នក​ដទៃ​ជួយ​សង្គ្រោះ​ យក​អា​សារ​ ដោយ​ផ្តល់​ជា​ប្រាក់​កាស់ ជា​ដើម យ៉ាង​ណា​មិញ មនុស្ស​គ្រប់​គ្នា​ទាំងអស់​នៅ​ជុំ​វិញ​ខ្លួន​យើង សុទ្ធ​តែ​ត្រូវ​ការ​ជួយ​សង្គ្រោះ អំពី​យើង​ផង​ដែរ ដូច្នេះ យើង​ត្រូវ​មាន​មេត្តា​ ករុណា អាណិត​អា​សូរ​ ជួយ​ឧ​បត្ថម្ភ គាំ​ទ្រ​តាម​សមត្ថ​ភាពដែលខ្លួន​ធ្វើ​បាន ។

៤. ផល​នៃ​ការ​ឲ្យ​ទាន
តើ​ការ​ឲ្យ​ទាន​មាន​ផល​ឬ​ទេ?
ចេត​នា​លះ​បង់​ នូវ​សេចក្តី​សុខ​របស់​ខ្លួន​ប្រ​គល់​ឲ្យ​អ្នក​ដទៃ ដោយ​មិន​គិត​តែ​អត្ត​ទត្ថ​ប្រ​យោជន៍ គឺ​ជា​អំពើ​បុណ្យ ៗ នាំ​ឲ្យ​មាន​ផល​ជា​សុខ ។

ផល​នៃ​ការ​ឲ្យ​ទាន​៖
ក. អ្នក​ផង​ទាំង​ពួង​គេ​ស្រ​ឡាញ់​ ចូល​ចិត្ត​រាប់​អាន​
ខ. តែ​ងបាន​ត្រ​ឡប់​មក​វិញ​នូវ​សម្ប​ត្តិ​ដោយ​សុច​រិត​
គ. កេរ្តិ៍​ឈ្មោះ​តែ​ង​ផ្ស​ព្វ​ផ្សាយ​ទូ​ទៅ​ថា ជា​សប្បុរស​
ឃ. ពេល​មរណ​កាល​ មិន​វង្វេង​ស្មា​រតី
ង. ស្លាប់​ទៅ​ហើយ បាន​ទៅ​កាន់​សុគ​តិ​ភព ឋាន​សួគ៌​ទេវ​លោក ។

ដក​ស្រង់​ពី​សៀវភៅ " មង្គល​ជីវិត " រៀប​រៀង​ដោយ ភិក្ខុ គូ-សុភាព
ដោយ​៥០០០​ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២៣៣៩ ដង)
ទោស​នៃ​ការ​ស្រវឹង​ក្នុង​រូបកាយ គិតតែតែងខ្លួន​មិន​ធ្វើ​បុណ្យ​ទាន
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ២០៧៨២ ដង)
ធម៌សូត្រដាក់ទង់ និងលើកទង់ ព្រះពុទ្ធសាសនា
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ៤៩៤ ដង)
ត្រូវថែរក្សាព្រះធម៌វិន័យ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៩៨២៤ ដង)
ធម៌​ធ្វើ​បុគ្គល​ឲ្យ​ជា​សមណៈ
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៥៤២៩៦ ដង)
៨០%នៃស្ត្រីជ្រើសរើស យកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕