30
ថ្ងៃ អាទិត្យ ទី ១៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២២,០២៩
Today
ថ្ងៃម្សិលមិញ ១៥៥,៤២៩
ខែនេះ ២,៦៩៦,៩៨២
សរុប ៣៨៨,៧៧៩,៤៦៦
អានអត្ថបទ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ១៤,៩៦៣ ដង)

ខេ​មា​ថេ​រី​គា​ថា



ស្តាប់សំឡេង
 
ខេ​មា​ថេ​រី​គា​ថា
 
ថ្ងៃ​មួយ​ព្រះ​នាង​ខេ​មា​ថេ​រី កំ​ពុង​អង្គុយ​សម្រាក​ពេល​ថ្ងៃ​ក្តោម​ម្លប់​ឈើ​មួយ​ដើម ។ មារ​មាន​ចិត្ត​បាប ប្លែង​កាយ​ជា​ប្រុស​កម្លោះ​ចូល​ទៅ​រក​ ហើយ​បាន​ពោល​ពាក្យ​ទៅ​រក​ព្រះ​ាង​ខេ​មា​ថេ​រី​ដូច្នេះ​ថា៖ ហៃ​នាង​ខេ​មា នាង​នៅ​ក្នុង​វ័យ ជាស្រី​មាន​រូប​ល្អ យើង​សោត​ក៏​នៅក្មេង​កម្លោះ នាង​ចូរ​មក យើង​នឹង​ត្រេក​ត្រ​អាល​ដោយ​តូរ្យ​តន្ត្រី​ប្រ​កប​ដោយ​អង្គ​ ៥ ។

ព្រះ​នាង​ខេ​មា​ថេ​រី បាន​ស្តាប់​ពាក្យ​នោះ​ហើយ ក៏​ប្រ​កាស​សេចក្តី​ដែល​ខ្លួន​អស់​ការ​ត្រេក​ត្រ​អាល​ដោយ​រាគៈ ១  សេច​ក្តី​ដែល​ថា​អ្នក​ឯង​ជា​មារ​មាន​ចិត្ត​បាប​ ១  សេច​ក្តី​មិន​ជ្រះ​ថ្លា​របស់​ខ្លួន​ក្នុង​ពពួក​សត្វ​ដែល​ប្រ​កាន់​ដោយ​អត្តា ១  និង  សេច​ក្តី​ដែល​ខ្លួន​ធ្វើ​កិច្ច​ស្រេច​ហើយ ១  ទើប​បាន​ពោល​ព្រះ​គា​ថា​មាន​សេច​ក្តី​ដូច​ត​ទៅ ៖ យើង​ធុញ​ទ្រាន់​ នឿយ​ណា​ ចំ​ពោះ​កាយ​ស្អុយ​ជា​របស់​ពុក​ផុយ មាន​ជម្ងឺ​ជា​និច្ច​នេះ​ណាស់ កាម​តណ្ហា​យើង​បាន​ដក​ចេញ​ហើយ ។ កាម​ទាំង​ឡាយ មាន​ឧប​មា​ដូច​លំ​ពែង​និង​ដែក​ស្រួច ខន្ធ​ទាំង​ឡាយ​គឺ​ជា​ទី​រង​ទទួល​ការ​ចាក់​ដោត អ្នក​និ​យាយ​ចំ​ពោះ​តម្រេក​ក្នុង​កាម​ណា ឥឡូវ​នេះ តម្រេក​ក្នុង​កាម​នោះ មិន​មាន​ដល់​យើង​ឡើយ ។ យើង​បាន​កម្ចាត់​បង់​នូវ​សេច​ក្តី​រីក​រាយ​ក្នុង​អា​រម្មណ៍​ទាំង​ពួង​បាន​ហើយ គំ​នរ​ងងឹត​គឺ​អ​វិជ្ជា យើង​ក៏​បាន​ទម្លាយ​ហើយ  ម្នាល​មារ​មាន​ចិត្ត​បាប អ្នក​ចូរ​ដឹង​យ៉ាង​នេះ​ចុះ អ្នក​ឯង​ត្រូវ​យើង​កម្ចាត់​ចេញ​ហើយ ។ ពួក​បុគ្គល​ល្ងង់​ខ្លៅ មិន​ដឹង​តាម​ពិត​ សំ​ពះ​នក្ខ​ត្ត​ឫក្ស​ទាំង​ឡាយ បូជា​ភ្លើង​ក្នុង​ព្រៃ ដោយ​សម្គាល់​ថា​ជា​ការ​បរិ​សុទ្ធ ។ យើង​ឯ​ណេះ​វិញ ន​ម​ស្ការ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ឧត្តម​បុ​រស​ យើង​ជា​អ្នក​ធ្វើ​តាម​សា​សនា​របស់​ព្រះ​សា​ស្តា បាន​រួច​ស្រឡះ​ហើយ​ចាក​ទុក្ខ​ទាំង​ពួង ។

ដកស្រង់​ចេញពីសៀវភៅ  ជំ​នួយ​ស​តិ​ ភាគ​ទី ៥
រៀបរៀង​ដោយៈ    លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត សា​វង្ស
វាយអត្ថបទ​ដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ២៦,៦២៥ ដង)
កាម​ទាំង​ឡាយ ក្នុង​ពួក​មនុស្ស​ រក​ទៀង​គ្មាន​ទេ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤៨,០២៦ ដង)
អំពើ​ដែល​ព្រះ​តថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ ៣
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.1
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿