អានអត្ថបទ
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ៩,០២២ ដង)
លាភបលិពោធ

|
លាភបលិពោធ
បច្ច័យ ៤ ឈ្មោះថា លាភ សួរថា បច្ច័យ ៤ នោះ ជាបលិពោធបានយ៉ាងណាខ្លះ? ឆ្លើយថា ក៏ក្នុងទីដែលភិក្ខុមានបញ្ញាទៅ មនុស្សទាំងឡាយរមែងថ្វាយបច្ច័យ មានបរិវារច្រើន (ក្នុងទីដែលទាយកនិមន្តបុណ្យ)។ កាលលោកអនុមោទនា សម្ដែងធម៌ដល់មនុស្សទាំងនោះ រមែងមិនបានឱកាសបំពេញសមណធម៌។ តាំងពីអរុណរះឡើងរហូតដល់បឋមយាម នៅច្រឡូកច្រឡំជាមួយមនុស្សមិនដាច់ចន្លោះ រៀងរាល់ថ្ងៃតទៅ លុះពេលទៀបភ្លឺពួកភិក្ខុអ្នកកាន់បិណ្ឌបាតជាវត្ត ប្រភេទពាហុល្លិកៈ (ជាអ្នកប្រាថ្នាច្រើនដោយបច្ច័យ) មកនិយាយប្រាប់ថា "លោកម្ចាស់ឧបាសកឈ្មោះនេះ ឧបាសិកាឈ្មោះនោះ អមាត្រឈ្មោះនេះបុត្តអមាត្យឈ្មោះឯណោះ ធីតារបស់អមាត្យឯណោះ ប្រាថ្នានឹងឃើញលោកម្ចាស់" លោក (កាត់មិនបាន) ក៏ប្រាប់ភិក្ខុទាំងនោះឲ្យជួយកាន់បាត្រនិងចីវរ ហើយជាអ្នកត្រៀមនិមន្តទៅ ត្រូវជាអ្នកខ្វល់ខ្វាយ (ក្នុងការសង្គ្រោះអ្នកដទៃ) ជានិច្ច បច្ច័យទាំងនោះរមែងជាបលិពោធដល់ភិក្ខុអ្នកមានបុណ្យនោះដូច្នេះ, កាលភិក្ខុដូច្នោះ គប្បីលះពួកគណៈចេញ ត្រាច់ទៅតែម្នាក់ឯងក្នុងទីកន្លែងដែលមនុស្សមិនស្គាល់លោក យ៉ាងនេះទើបលោកអាចកាត់បលិពោធនោះបានដោយប្រការដូច្នេះ។ ដកស្រង់ចេញពីសៀវភៅ កម្មដ្ឋាននិទ្ទេស រៀបរៀងដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |