30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៩,០៨១
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៤០៦,៦៣២
សរុប ៣៨៩,៤៨៩,១១៦
អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៥,៧៦៩ ដង)

មង្គល​ទី ២



 
មង្គល​ទី ២
បណ្ទិតា​នញ្ច  សេវនា កិរិ​យា​សេព​គប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម។

បណ្ឌិត​ទាំងឡាយ​ក្នុង​លោក​នេះ មាន​ព្រះ​ពុទ្ធា​ទី​បណ្ឌិត​ជា​ដើម  ទោះ​បី​កាល​លោក​នៅ​មាន​សន្តាន​ជា​បោ​ថុជ្ជន​នៅ​ឡើយ​ក្តី លោក​មាន​សន្តាន​ដ៏​បរិសុទ្ធ​ផុត​កិ​លេស​អស់​ហើយក្តី  លោក​មិន​ដែល​កាត់​ប្រ​យោជន៍​ខ្លួន​លោក និង​ប្រ​យោជន៍​អ្នក​ដទៃ​ឡើយ លោក​តែង​ប្រ​កប​ដោយ​ហិរិ និង​ឱត្តប្បៈ ព្រម​ទាំង​ប្រ​កប​ដោយ សទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា លោក​តែង​ប្រព្រឹត្ត​ធ្វើប្រ​យោជន៍​ ៣ ប្រ​ការគឺ ប្រ​យោជន៍​ជាតិ​នេះ និង​ប្រ​យោជន៍​ជាតិ​ខាង​មុខ និង​ប្រ​យោជន៍​ដ៏​ក្រៃលែង​គឺ​ព្រះ​និព្វាន បុគ្គល​ដែល​ចូល​ទៅ​សេព​គប់​នឹង​បណ្ឌិត​ទាំង​ឡាយ​ មាន​ពុទ្ធា​ទិ​បណ្ឌិត​ជា​ដើម​នោះ រមែង​បាន​ផល​ប្រ​យោជន៍ ដូច​រឿង​ឧប​តិស្សៈ​និង​កោ​លិតៈ ទាំង​ពីរ​នាក់​នេះ​ជា​មិត្រ​​សម្លាញ់​នឹង​គ្នា​បាន​ចូល​ទៅ​សិក្សា​ក្នុង​សំណាក់​អាចារ្យ​សញ្ជ័យ​ ឃលញ​លទ្ធី​ធម៌​របស់​អា​ចារ្យ​សញ្ជ័យ​ថា មិន​មាន​ខ្លឹម​សារ ក៏​លា​អា​ចារ្យ​ដើម​ បំ​បែក​គ្នា​​ស្វែង​រក​សារធម៌ ឬ​មោក្ខ​ធម៌, ឯ​ឧបតិស្សៈ​ទៅ​កាន់​ក្រុង​រាជ​គ្រឹះ ក៏​បាន​ជួប​នឹង​ព្រះ​អស្ស​ជិត​ត្ថេរ ដែល​ជា​តួ​អង្គ​ព្រះ​សេ​អា​មេ​ត្រី ( ព្រះ​អរិយ​មេ​ត្ថេយ្យោ ឬ​ព្រះ​សិ​រី​អារ្យ​មេត្រី ) លោក​ទើប​នឹង​បួស​ថ្មី ៗ ផង ហើយ​សួរ​រក​បំ​ណង​ធម៌​ថា​មាន​ទី​បំ​ផុត​ត្រឹម​ណា និង​សួរ​រក​ព្រះ​សា​ស្តា​ចារ្យ​ថា វាទៈ​ដូចម្តេច ? គ្រា​នោះ​ អស្ស​ជិ​តត្ថេរ លោក​ពោល​ថាៈ

យេ​ ធម្មា ហេតុ​ប្ប​ព្ភ​វា  តេ​សំ ហេ​តំ តថា​គតោ
តេសញ្ច  យោ  និ​រោ​ធោ​  ច  ឯវំ​ វា​ទី មហា​សម​ណោ

ធម៌​ទាំង​ឡាយ​ឯ​ណា មាន​ហេតុ​ជា​ដែន​កើត​ឡើង ព្រះ​តថា​គត​ពោល​នូវ​ហេតុ​នៃ​ធម៌​ទាំង​ឡាយ​នោះ​ឯង និង​ពោល​នូវ​សេចក្តី​រំ​លត់​ព្រម​ទាំង​ឧ​បាយ​ជា​គ្រឿង​រំ​លត់ នូវ​ធម៌​ទាំង​ឡាយ​នោះ​ផង ព្រះ​មហា​សមណៈ ជា​គ្រូ​អា​ត្មា​ព្រះ​អង្គ​មាន​វាទៈ​យ៉ាង​នេះ​ជា​ប្រ​ក្រ​តី ។

ឯ​ឧបតិស្ស​មាណព គ្រាន់​តែ​បាន​ស្តាប់​ប៉ុណ្ណេះ ក៏​បាន​សម្រេច​សោតា​បត្តិ​ផល ហើយ​ថ្វាយ​បង្គំ​លា​ព្រះ​អស្ស​ជិត​ត្ថេរ ទៅ​សម្តែង​ធម៌​ប្រាប់​កោ​លិតៈ​ជា​សម្លាញ់ ៗ នោះស្តាប់​ហើយ​ក៏​បាន​សម្រេច​សោ​តា​បត្តិ​ផល​ដូច​គ្នា ក៏​នាំ​គ្នា​ចូល​មក​បួស​ជា​ឯ​ហិ​បព្វ​ជ្ជា​ក្នុង​ព្រះ​ពុទ្ធ​សា​សនា គ្រា​ក្រោយ​ត​មក ក៏​បាន​សម្រេច​ព្រះ​អរហត្ត​ ហើយ​ឧបតិស្សៈ គឺ​ព្រះ​សា​រី​បុត្ត​ត្ថេរ បានជា​បឋម​សាវ័ក​ព្រះ​ពុទ្ធ​ជា​ម្ចាស់​យើង ឯ​កោ​លិតៈ គឺ​ព្រះ​មោគ្គ​ល្លាន​ត្ថេរ ក៏​បាន​ទី​ជា​ទុ​តិ​យ​សាវ័ក​ព្រះ​ពុទ្ធ​ជា​ម្ចាស់​យើង​នេះ​ដែរ, ឯ​ការ​សេព​គប់​នឹង​បណ្ឌិត ក៏​ឃើញ​ថា​បាន​នូវ​សេចក្តី​ចម្រើន​ដោយ​ពិត ។

មាន​រឿង​ចោរ ៥០០ នាក់​ទៀត ភ័យ​នឹង​រាជ​បុរស​លើក​ទ័ព​ដេញ​តាម ក៏​រត់​ចូល​ទៅ​សមា​ទាន​សីល ៥ អំ​ពី​សំ​ណាក់​​អរញ្ញិក​ត្ថេរ ៗ ក៏​ឲ្យ​សមាទាន​សីល ៥ ចប់ រាជ​បុរស​មក​ទាន់​ចាប់​យក​ទៅ​សម្លាប់​ស្លាប់​ទៅ បាន​ទៅ​កើត​ស្ថាន​សួគ៌​ឈ្មោះ​តាវត្តិង្ស​សោយ​សុខ​ក្នុង​ទិព្វ​វិ​មាន​ទាំង​អស់ ដោយ​ការ​សេព​គប់​នីង​បណ្ឌិត​នោះ​ឯង ។

ដកស្រង់ចេញពីសៀវភៅ  អធិប្បាយ​មង្គល​សូត្រ​សង្ខេប
រៀបរៀងដោយៈ   ព្រះ​វិន័យ​ធរ អនុគុណ ឯក-ញឹម ធម្មិ​ស្ស​រោ វត្ត​ធម្មិ​ស្សរារាម ខែត្រ​សៀម​រាប
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៦,២៤៩ ដង)
សេចក្ដី​សុខ​អំពី​ការ​ចង់​ធ្វើ​ឲ្យ​ល្អ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៧,៧០២ ដង)
សម្រេច​មគ្គផល​ពេល​ជិតមរណៈ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥០,៣៦៧ ដង)
គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ដូច​កុយ​រមាស​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.33
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿