អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៦,៧៣៥ ដង)
ទោសច្រើនឬតិចរបស់អ្នកធ្វើបាណាតិបាត

|
សម្រាប់ទោសដែលត្រូវទទួលអំពីការសម្លាប់សត្វនេះស្រេចហើយតែសត្វនោះមានរាងកាយធំ ឬតូច និងមានគុណធម៌ឬមិនមានគុណធម៌។ បើសត្វដែលត្រូវស្លាប់នោះ ជាសត្វធំ ដូចជា ដំរី សេះ គោ ក្របីជាដើម មានទោសច្រើន បើសត្វដែលស្លាប់នោះ ជាសត្វតូច មានស្រមោច មូសជាដើម ក៏មានទោសតិច។
ក្នុងរវាងសត្វតិរច្ឆានជាមួយមនុស្ស ការសម្លាប់មនុស្សមានទោសច្រើនជាងការសម្លាប់សត្វតិរច្ឆាន ព្រោះមនុស្សជាសត្វប្រសើរជាងសត្វតិរច្ឆាន សម្រាប់មនុស្សនិងមនុស្សដូចគ្នា បើសម្លាប់អ្នកមានសីល មានគុណធម៌ ដូចភិក្ខុ សាមណេរ ឧបាសក ឧបាសិកាជាដើម ក៏មានទោសច្រើន តែបើមនុស្សដែលត្រូវសម្លាប់នោះ ជាមនុស្សមិនមានគុណធម៌ មិនមានសីល ដូចជាពួកចោរ ឬអ្នកកាចសាហាវជាដើម ក៏មានទោសតិច។ សម្រាប់អ្នកសម្លាប់មាតាបិតា ព្រះអរហន្តនោះ រមែងមានទោសធ្ងន់ក្រៃលែង គឺត្រូវទោសអនន្តរិយកម្ម។ បើអ្នកដែលត្រូវសម្លាប់នោះ មានរាងកាយប៉ុនគ្នា និងមានគុណធម៌ស្មើគ្នា ក៏ត្រូវកាត់តាមប្រយោគនៃការសម្លាប់នោះ បើខណៈសម្លាប់នោះ ប្រើសេចក្ដីព្យាយាមច្រើន ក៏មានទោសច្រើន បើបើសេចក្ដីព្យាយាមតិច ក៏មានទោសតិច។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀបរៀងដោយ មេត្តាបាលោ ទឹម សឿត ដោយ៥០០០ឆ្នាំ |