អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៥២,៣៦៦ ដង)
សង្គហធម៌របស់ភរិយា

|
សង្គហធម៌របស់ភរិយា
ភរិយាគប្បីសង្គ្រោះស្វាមី ដោយសង្គហធម៌ ៥ យ៉ាងគឺ ១- សុសំវិហិតកម្មន្តា ភរិយាគប្បីចាត់ចែងការងារមានម្ហូបចំណីអាហារជាដើម ដោយផ្ចឹតផ្ចង់សម្រាប់ស្វាមី ឲ្យត្រឹមត្រូវតាមពេលវេលា។ ២- សុសង្គហិតបរិជនា ភរិយា គប្បីសង្គ្រោះញាតិខាងស្វាមី និង ខាងខ្លួនដោយប្រពៃ។ ៣- អនតិចារិនី ភរិយា មិនគប្បីប្រព្រឹត្តកន្លងចិត្តប្ដី គឺមិនត្រូវយកបេះដូងរបស់ខ្លួន ដែលជាកម្មសិទ្ធិរបស់ស្វាមី ទៅប្រគល់ឲ្យបុរសដទៃក្រៅពីស្វាមីខ្លួនឡើយ។ ៤- សម្តតំ អនុរក្ខតិ ភរិយា គប្បីថែទាំទ្រព្យសម្បត្តិ ដែលប្ដីរកបានមកហើយ មិនឲ្យវិនាសបាត់បង់ខូចខាតទៅវិញ ដោយហេតុការណ៍ណាមិនគួរ។ ៥- ទក្ខា ច ហោតិ អនលសា សព្វកិច្ចេសុ ភរិយា គប្បីឈ្លាសវៃក្នុងការងារទាំងឡាយ មានការចាត់ចែងម្ហូបចំណី ជាដើមដោយល្អ មិនខ្ជិលច្រអូស ហើយកិច្ចការស្ត្រីទាំងប៉ុន្មាន ក្នុងផ្ទះ ត្រូវធ្វើដោយផ្ចិតផ្ចង់ ឲ្យបានសម្រេចល្អជាទីបំផុត។ ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន រៀបរៀងដោយ ឈុន គឹមអៀត ដោយ៥០០០ឆ្នាំ |