ថ្ងៃ អាទិត្យ ទី ១៦ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣១,៣០៧
Today
ថ្ងៃម្សិលមិញ ១៦៩,១៧៩
ខែនេះ ២,៩៩៤,៥១០
សរុប ១៩៣,៥៤៩,៨២៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០១ មេសា ឆ្នាំ២០២១ (អាន: ៤១៥៥៥ ដង)

និយមន័យពាក្យថា ទិព្វ



  

ទិព្វ គឺជាអ្វីដែលប៉ងប្រាថ្នាបានដូចចិត្ត ហើយមិនអាចមានអ្វីប៉ះពាល់បាន ។ រឹសគល់របស់ទិព្វគឺ អនិច្ចំ ប្រែថាសព្វយ៉ាងមិនទៀង ត្រូវប្រែប្រួលជានិច្ច មិនអាចតាំងក្នុងសភាពដើមបាន(បរមត្ថ) ។ ក្នុងបញ្ញត្តិកម្មគឺនៅពេលមានអត្ថិភាពនៅឡើយ កម្លាំងនៃសភាវៈពីរដ៏ជាទិព្វដែរ គឺកម្លាំងសភាវៈទ្រទ្រង់ឬកុសលធម៌ និងកម្លាំងសភាវៈបំផ្លាញឬអកុសលធម៌ ដែលតែងតែប្រយុទ្ធគ្នាទៅវិញទៅមកដើម្បីយកអត្ថិភាពរៀងៗខ្លួន ។
 
មនុស្សតែងប៉ងប្រាថ្នាចង់បានឬទ្ធិ ចង់បានភ្នែកទិព្វ ត្រចៀកទិព្វ ចង់បានការប្លែងឬទ្ធិបានតាមប្រាថ្នាជាដើម។ការហ្វឹកហាត់បង្កើតកម្លាំងឋាមពលចិត្តនិងការប្រើឋាមពលចិត្ត មានទាំងក្នុងពុទ្ធសាសនានិងក្រៅពុទ្ធសាសនា ។ ក្នុងពុទ្ធសាសនាគេប្រើដើម្បីសង្គ្រោះនៅពេលចាំបាច់ សមតាមពុទ្ធដីកាត្រាស់ថា ការផ្សាយព្រះសាសនានេះគឺមានមោគ្គល្លានជាឪពុក (ព្រោះលោកទ្រទ្រង់ឬទ្ធិការពារអ្នកមានឬទ្ធិមកបៀតបៀន)និងមានសារីបុត្តជាម្តាយ(លោកចាំប្រដៅធម៌) ។
 
ឬទ្ធិក្នុងពុទ្ធសាសនាគឺកើតឡើងនៅពេលដែលគេបានកំចាត់ចិត្តអាក្រក់បានស្រាលហើយ គឺចិត្តចាប់ផ្តើមចុះស្ងប់។ឯឬទ្ធិក្រៅពុទ្ធសាសនាគឺគេប្រាថ្នាហើយហ្វឹកហាត់យកតែម្តង ដើម្បីយកទៅប្រើក្នុងផ្លូវខុសខ្លះត្រូវខ្លះ ឬទ្ធិរបៀបនេះមូលដ្ឋានចិត្តរបស់វានៅមានការញាប់ញ័រនៅឡើយ ហេតុនេះវាងាយរលត់ទៅវិញទេ។ក្នុងពុទ្ធសាសនាដោយហោចទៅសូម្បីតែមានសីលបរិសុទ្ធិក៏អាចកើតឬទ្ធិបានដែរ ។ អានិសង្ឃសីលបរិសុទ្ធិៈ

ជាទីគោរពបូជានៃមនុស្សនិងទេព្តា គ្របសង្កត់កាមគុណ៥ មិនមានភ័យតក់ស្លុតក្នុងចំណោមមហាជន បានសមាបត្តិ៨និងវិមោក្ខ បានឥទ្ធិវិធញាណ(ការប្លែងឬទ្ធិបាន)បានទិព្វសោតៈ ទិព្វចក្ខុ​ (ចុតូប​បាតិ​ញាណ) បានជាអរិយបុគ្គល៤ពួក បានបុព្វេនិវាសានុស្សតិញាណ(ដឹងអតីតជាតិ) បាន​ចេតោ​បរិយ​ញាណ​ (ដឹងចិត្តអ្នកដទៃ) បានអាសវក្ខយញាណក្នុងអរហត្តមគ្គ អរិយបុគ្គល៤ពួកលោកអស់ហេតុនាំឲ្យ​ដាច់សីលហើយ ប៉ុន្តែសីលរបស់លោកគឺរក្សាត្រាតែបរិនិព្វាន។សីលគឺជាបាតនៃចេតោវិមុត្តិនិងបញ្ញាវិមុត្តិ ។ 
 
ថ្ងៃមួយ ពេលគេឃើញមនុស្សចាស់ម្នាក់ចាប់ក្មេងស្រីរំលោភ គេនាំគ្នាចាប់តាចាស់នោះវាយដំច្រំធាក់គ្មានត្រាប្រណី ទាល់តែមានភិក្ខុមួយអង្គលោកនិមន្តចូលទៅឃាត់ លោកពោលថាៈសូមអាសូរដល់អ្នកទាំងពីរផង ព្រោះគេគឺជាសត្វដែលរងទុក្ខដូចៗគ្នា ! តាចាស់រងទុក្ខព្រោះត្រូវរាគៈគ្របសង្កត់ ក្មេងស្រីត្រូវរងទុក្ខព្រោះតែការរំជួលចិត្តរបស់តាចាស់ ឯយើងទាំងអស់គ្នាត្រូវរងទុក្ខព្រោះតែត្រូវទោសៈគ្របសង្កត់ ! សត្វលោកគួរករុណាណាស់ ! ព្រោះឋិតនៅក្រោមអំណាចកិលេសលោភៈ ទោសៈ មោហៈ គ្របសង្កត់ដូចៗគ្នា ! មិនគួរណានាំគ្នាប្រើដំបង ប្រើដុំដី ប្រើកណ្តាប់ដៃឬពាក្យសំដីអសុរសដាក់គ្នាឡើយ ! ញាតិញោមហ្អើយ ! ចូរនាំតាទៅព្យាបាលនៅពេទ្យហើយព្យាបាលតាមក្រោយដោយសីល សមាធិ បញ្ញា និងនាំក្មេងស្រីទៅឲ្យពេទ្យព្យាបាលវិញប្រសើរជាងនាំគ្នាវាយដំគាត់ ! ។
 
អ្នកស្រុកបានស្តាប់យល់ គេបាននាំជនរងគ្រោះទៅពេទ្យ លទ្ធផលបានបញ្ជាក់ថា តាមពិតមនុស្សចាស់​ដែលឡើងតំរេករហូតដល់ថ្នាក់រំលោភបំពានលើរាងកាយក្មេងស្រីបែបនេះគឺគាត់កើតជំងឺមេនា (Menia) សោះ គេបាននាំគ្នា​ចោមរោមវាយដំមនុស្សមានសតិមិនគ្រប់! ពេទ្យបានឲ្យថ្នាំគាត់លេបបានជាសះស្បើយទៅ ។ លោកនេះក្រៅតែពីអរិយបុគ្គលបួនពួកចេញ គេពិបាករកឃើញមនុស្ស មានសតិគ្រប់គ្រាន់ណាស់ ! ។
 
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
 
 
  
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២០ (អាន: ២៨៤៥៥ ដង)
តើ​ការសម្លាប់​ខ្លួន អាច​រួច​ផុត​ពី​ទុក្ខ​ដែរ​ឬ​ទេ?
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣០៩៦៦ ដង)
ការប្រព្រឹត្តតាមគន្លងព្រះពុទ្ធសាសនា (ពុទ្ធសាសនបដិបត្តិ)
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩៦៦១ ដង)
ពិចារណា​តាម​សេចក្តី​នៃ​ព្រះ​ពុទ្ធ​ភាសិត​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕