30
ថ្ងៃ សៅរ៍ ទី ២៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២១០,៨៩១
Today
ថ្ងៃម្សិលមិញ ២៥២,៨៥៧
ខែនេះ ៥,៣៣៣,៨១១
សរុប ៣៩១,៤១៦,២៩៥
អានអត្ថបទ
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ២៣,០៩៩ ដង)

ប្រេតយំទួញផ្តាំកូនចៅ



 

ទំនួញប្រេត (ពេាល)
បពិតលេាកអ្នកសប្បុរស ក្មេងចាស់ទាំងអស់ ទាំងប្រុសស្រី ខែភ្ជុំដាក់បិណ្ឌក្នុងឆ្នាំថ្មី គួរតែលកលៃទៅវត្តវា។ កុំនៅសំងំតែក្នុងផ្ទះ ឬដេីរផ្តេសផ្តាស់ហុឺហា បុណ្យទានមិនឆ្ងាញ់ៗតែស្រា ជេរគេឡូឡារពាសពេញផ្លូវ។ ណ្ហេីយ! ឈប់ខានប៉ុណ្ណឹងហេីយ កុំនៅកន្តេីយខំរិះរេ តេាះទៅបុណ្យរាប់បាត្រជាមួយគេ កុំនៅទំនេរឥតបានការ។
 
 
ទំនួញប្រេត ម៉ែឪរស់នៅប្រឹងព្រេាះកូន ដល់សូន្យជីវិតបាត់សង្ខារ មិនដឹងជាកេីតនៅទីណា ជាមនុស្សទេវតា ឬជាប្រេត។ បេីកេីតជាមនុស្ស ឬទេវតា ប្រសេីរថ្លៃថ្លាព្រេាះស្គាល់ហេតុ ខ្លាចណាស់តែភ្លាត់ធ្លាក់ជាប្រេត បាក់ពេាះគ្រហែតឥតអាហារ។ សុីតែខ្ទុះឈាមនិងលាមក រូបកាយអាក្រក់គួរអនិច្ចា វេទនាខ្លាំងណាស់ក្នុងសង្ខារ មិនដឹងថ្ងៃណានឹងស្រាក់ស្រាន។ នេះហេីយព្រេាះកម្មចិពាឹ្ចមកូន អកុសលនាំខ្លួនឲ្យរំខាន សេាយទុក្ខពុំសុខក្នុងសន្តាន អស់លេាកគ្រប់ប្រាណខំរិះរេ ឥឡូវភ័ទ្របុតខែបុណ្យភ្ជុំ ប្រេតទួញស្រែកយំព្រេាះនឹកកូន យមបាលដេាះលែងឲ្យរួចខ្លួន ទៅរកតាដូនកូនប្រពន្ធ។ អនិច្ចាអេីយអាសូពេក ប្រេតហូរទឹកភ្នែករងទុក្ខធ្ងន់ ទៅរកគ្រប់វត្តខំគយគន់ មិនឃេីញប្រពន្ធកូនខ្លួនឡេីយ។ ឃេីញតែញាតិគេដ័ទៃ គេខំលកលៃម្ហូបអាហារ បាយទឹកនំចំណីទុក្ខជូនដូនតា បរិភេាគកាលណាគេបានឆ្អែតគ្រប់គ្នា។
 
 
ឈប់ស្លេះត្រឹមនេះមិននិយាយ ស្តីពីរពួកប្រេតដែលកំព្រា យំសេាកបេាកខ្លួនក្បែរវិហារ រងទុក្ខវេទនាជាអនេក។ យកដៃគក់ទ្រូងទួញយំថា ឱអនិច្ចាខ្លួនខ្ញុំពេក កាលនៅជាមនុស្សខំទូលរែក យប់ថ្ងៃឥតដេកព្រេាះតែកូន។ ឥឡូវធ្លាក់ខ្លួនទៅជាប្រេត គេបានសុីឆ្អែតឥតនឹកនា ឱខ្លួនខ្ញុំអេីយ! សែនវេទនា កំព្រាខ្លេាចផ្សារឈឺចុកចាប់។ ហេតុនេះគួរសង្វេគ អាសូរប្រេតពេកដេកផ្ងាផ្កាប់ ស្រេកឃ្លានខ្លាំងណាស់ស្ទេីនឹងស្លាប់ រៀបរាប់សារស័ព្ទស្រែកទួញថា។ ឱកូនសម្លាញ់មាសឪពុក រូបឪសេាយទុក្ខព្រេាះកូនប៉ា ឥឡូវបាត់កូនទៅទីណា មិនឃេីញយាត្រាមកនឹងគេ។ អ្នកដឹងទេថារូបឪពុក សេាយទុក្ខពុំសុខព្រេាះរូបកូន បំបាត់ជីវិតសត្វឲ្យស្លាប់សូន្យ ឲ្យតែរូបកូនបានសុខសាន្ត។ ឥឡូវដល់ផលកម្មតាមផ្តល់ ផ្តល់ឲ្យឪពុកពុំដែលក្សាន្ត សេាយទុក្ខពុំសុខក្នុសន្តាន គ្មានថ្ងៃស្រាកស្រានម្តងណាឡេីយ។
 
 
កូនអេីយកេីតជាមនុស្សស្គាល់ខុសត្រូវ កូនពៅគួរគិតដល់បិតា ស្រេកឃ្លានខ្លាំងណាស់ព្រេាះអត់អាហារ មិនដឹងថ្ងៃណាបានហូបឡេីយ។ ឥឡូវជិតដល់គម្រប់ថ្ងៃ យមបាលមកហៅឪពុកហេីយ ឱកូនសម្លាញ់មាសឪពុកអេីយ កូនអេីយតេីកូននៅទីណា។ បេីមុននឹងឪទៅឪសូមជួប បានហូបមួយម៉ាត់រសអាហារ ស៊ូស្លាប់ទៅចុះស្រស់ជីវា ឪពុកឥតថាទេកូនអេីយ។ ឥឡូវដេីររកគ្រប់តែវត្ត មិនឃេីញមកសេាះកូនពិសី ឪអស់សង្ឃឹមនឹងបានចំណី ឱកូនប្រុសស្រីឪពុកលាហេីយ។
 
ប្រេតទួញៗទាំងអស់សង្ឃឹម តាំងពីព្រលឹមទល់ព្រលប់ហេីយ ទ្រូងប្រេតថែរថប់ឥតល្ហែល្ហេីយ ម៉េះសម្លាញ់អេីយខានឃេីញមុខ។ រឿងនេះឈប់ស្លេះប៉ុណ្ណេះទៅចុះ បងប្អូនស្រីប្រុសពិចារណា ឃេីញទេរឿងនេះព្រេាះនរណា ព្រេាះតែបុត្រានឹងបុត្រី។ នាំឲ្យឪពុកកេីតជាប្រេត ដេីមហេតុព្រេាះតែនំចំណី រកសុីចព្ចាឹមកូនប្រុសស្រី ដល់ពេលក្សិណក្ស័យរងទុក្ខធំ។ បេីសិនជាយេីងកូនកត្តញ្ញូ ត្រូវតែគិតគូពីររឿងគុណ កុំយកតៀមស្រាធ្វេីស្រែបុណ្យ ប្រយ័ត្នវាធ្ងន់ជាងខ្មេាចឪ។
 
 
ខែភ្ជុំដាក់បិណ្ឌមករាប់បាត្រ រៀបចំឲ្យស្អាតម្ហូបចំណី បង្សុកូលឧទ្ទិសដល់តាយាយ ញាតិមិត្តប្រុសស្រីដែលចែកឋាន។ ឲ្យគាត់បានហូបចំណីនំ ដែលធ្វេីដេាយដៃយ៉ាងចំណ​ាន ហូបហេីយកាលណាឲ្យពរបាន សួរស្តីសុខសានដល់កូនចៅ។ រឿងនេះបេីសិនជាអស់លេាកណា មានប្រាជ្ញាបានបំពេញ ផល់នេាះនឹងបានដល់យេីងវិញ សេាយសុខពេាពេញដល់និពា្វនហេាង។
 
ឈប់ស្លេះសង្ខេបដេាយវាចារ្យ ខ្ញុំពេជ្រសុខាសូមលេីកដៃអភ័យអត់ទេាសញាតិទាំងប្រុសស្រី ខ្ញុំសូមបពា្ចប់ខ្លីតែប៉ុណ្ណឹង។
 
ឣត្តា ហិ ឣត្តនោ នាថោ កោ ហិ នាថោ បរោ សិយា ឣត្តនា ហិ សុទន្តេន នាថំ លភតិ ទុល្លភំ ។ ខ្លួនជាទីពឹងរបស់ខ្លួន បុគ្គលដទៃជាទីពឹងដូចម្តេចបាន ព្រោះថា បុគ្គលឣ្នកមានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននូវទីពឹង ដែលគេបានដោយកម្រ ។
 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៦,៩៣៩ ដង)
អាត្មា​អញ​តែង​មាន​ព្យាធិ គឺ​ជម្ងឺ​តម្កាត់​ជា​ធម្មតា
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២២ (អាន: ២,៨១៩ ដង)
ព្រះពុទ្ធប្រព្រឹត្តដើម្បីប្រយោជន៍ដល់សត្វលោក
ផ្សាយ : ០៦ កុម្ភះ ឆ្នាំ២០១៩ (អាន: ៣៤,១៣៣ ដង)
ជីវិតមនុស្ស​ពិតជាបាន​ដោយបុណ្យ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០៥០ ដង)
ការ​ផ្សារ​សម្ពន្ធ​ភាព​សមាជិក​ក្នុង​គ្រួសារ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,៤២៦ ដង)
បុគ្គលដែល​ជា​មិត្ត និយាយ​ចាក់​បណ្ដោយ​ឲ្យ​តែ​គាប់​ចិត្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,២៦២ ដង)
ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.66
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿