ថ្ងៃ អង្គារ ទី ០៥ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨៨,៧៤៣
Today
ថ្ងៃម្សិលមិញ ១៧៩,៩៤១
ខែនេះ ៩១៩,១៩៩
សរុប ៣៥៧,៧៦៣,១៧៣
Flag Counter
អានអត្ថបទ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣១,៧៨៩ ដង)

តុល្យភាពនៃជីវិត



 
តុល្យភាពនៃជីវិត
គ្រប់បុថុជ្ជន (ជនដែលមានកិលេស) ដែលមិនបានស្តាប់នូវធម៌របស់ ព្រះអរិយៈ មិនត្រឹមតែប្រកាន់មាំក្នុងនាមរូបនេះប៉ុណ្ណោះទេ ថែម​ទាំង​មានសេចក្តីវង្វេងភ្លេចភ្លាំងស្មារតី ដោយហេតុច្រើនយ៉ាង ទៀតគឺ៖
 
ក. វង្វេងព្រោះទ្រព្យសម្បត្តិ ព្រោះតែទ្រព្យ ធ្វើឲ្យមនុស្ស​លោក​ដាច់​សីល (មានសីល៥ ជាដើមដែលជាធម៌របស់មនុស្ស, មនុស្សធម៌) ទាំង​ស្រស់​ៗ រហូតធ្វើឲ្យមានការលើកកម្ពស់ខ្លួនឯង ហើយមើល​ងាយ​មើល​ថោក​ដល់អ្នកក្រខ្សត់ទ្រព្យសម្បត្តិទៀតផង។
 
ខ. វង្វេងព្រោះយសសក្តិ យសសក្តិ ធ្វើឲ្យមនុស្សខ្លះមានមានៈ កាន់តែខ្លាំងឡើង អាចធ្វើឲ្យលែងចេះគោរពឳនលំទោន​ចំពោះមាតា​បិតា ចាស់​ព្រឹទ្ធាចារ្យ និងអ្នកដែលចម្រើនដោយគុណមាន សីលគុណ​ជា​ដើម។
 
គ. វង្វេងព្រោះចំណេះដឹង ការមានចំណេះដឹងមិនមែន​ជា​រឿង​អាក្រក់​ទេ តែបើយកទៅប្រើប្រាស់មិនល្អ វាក៏អាច​សម្លាប់ម្ចាស់​របស់វា​បានដែរ ដូចជាអ្នកដែលបានសិក្សាវិជ្ជាផ្លូវលោកខ្ពង់ខ្ពស់មួយចំនួន តែង​មាន​ការប៉ាន់ស្មានគុណភាពរបស់ព្រះពុទ្ធសាសនា តាមរយៈ​ពុទ្ធ​សាសនិ​ដែលមានកម្រិតវប្បធម៌ទាប ហើយក៏គិតថា ក្នុងព្រះពុទ្ធ​សាសនា មិនមានអ្វីពិសេសជាងចំណេះដែលខ្លួនមានឡើយ គំនិត​បែប​នេះ ធ្វើឲ្យបុគ្គលទាំងនោះកាន់តែឃ្លាតឆ្ងាយពីធម៌របស់ព្រះសម្មាសម្ពុទ្ធ រហូត​ធ្វើឲ្យគេក្លាយទៅជា មនុស្សមិច្ឆាទិដ្ឋិព្រោះតែចំណេះដឹង​នោះ​ក៏​សឹង​មាន។ 
 
ឃ. វង្វេងព្រោះរូបសម្បត្តិ ព្រោះតែរូបសម្បត្តិល្អ ធ្វើឲ្យ​មនុស្ស​មាន​ការ​រើសអើង ដល់អ្នកដែលមានរូបសម្បត្តិមិនល្អ ព្រោះមនុស្ស​ចូលចិត្ត​មើល​តែ​សំបកខាងក្រៅ តែបើគេបានពិនិត្យទៅដល់ផ្នែកខាង​ក្នុងនៃ​រូប​កាយ​​ ​គេនឹងឃើញច្បាស់ថា គ្រប់មនុស្សទាំងអស់សុទ្ធតែ​ស្ពាយ​នូវ​ថង់​​មូត្រ​ ថង់លាមកត្រាច់ទៅដូចគ្នា។
 
ង. វង្វេងព្រោះគ្នីគ្នា ព្រោះតែបក្សពួក ធ្វើឲ្យមនុស្សមានការប្រមាទ មិន​ព្រមប្រព្រឹត្តព្រហ្មចរិយធម៌ មានទាន សីលជាដើម ក្នុងគំនិតរបស់ គេ​ហាក់​បីដូចជាគិតថា ពេលធ្វើដំណើរទៅកាន់ បរលោក បក្សពួក​និង​គ្នីគ្នា​ទាំងអស់​នោះទៅទទួលរងទុក្ខជំនួសអ៊ីចឹងឯង។

សរុបសេចក្តីគឺថា សត្វលោកនេះ តែងតែមាន​ការពឹង​ផ្អែក​ទៅលើ​អ្វីៗ​ដែល​​​ខ្លួនមាន ហើយមានសេចក្តីប្រៀបធៀបនឹងអ្នកដទៃ បើឃើញ​ថា​ខ្លួន​មានអ្វីពិសេសជាងគេ ក៏ត្រេកអរនិងជោរបានចិត្ត ហើយបើ​ឃើញ​ថា​ខ្លួន​អន់ជាងអ្នកដទៃ ក៏មានសេចក្តីខក​ចិត្តនិងរំខាន​ផ្លូវ​ចិត្ត​។
 

 
តាមពិតសត្វលោកទាំងអស់ ទាំងសត្វនៅក្នុងអបាយភូមិ និងសត្វនៅ​ក្នុង​សុគតិភូមិ ទាំងអ្នកមាន និងអ្នកក្រ ទាំងបុគ្គលពាល និងបុគ្គល​ជា​បណ្ឌិត តែងមានសភាពស្មើគ្នាក្នុងលក្ខណៈពីរយ៉ាងគឺ៖ មាន​ការកើត​ជា​ខាង​ដើម និងមានការស្លាប់ទៅវិញជាខាងចុង នេះគឺជា​តុល្យភាព​នៃ​ជីវិត​។​
 
រឿងរបស់ជីវិតនេះ មិនខុសអំពីរឿងរបស់កុនឬល្ខោនដែលគេលេង​តាម​រោងឡើយ មុននឹងឡើងទៅសម្តែងសុទ្ធតែជារាស្រ្ត​សាមញ្ញដូច​គ្នាទាំង​អស់​ មិនអាចក្លាយជាស្តេច ជាអាមាត្យ ជាលោកសេដ្ឋី​មែនទែន​ដោយ​ហេតុ​ត្រឹមតែការឡើងលើឆាក ហើយស្រែកប្រកាសនាមនោះទេ នៅ​ពេល​ដែលរឿងល្ខោនចប់ ភាពដើមយ៉ាងណា គឺនឹង​ក្លាយ​ទៅ​ជា​យ៉ាង​នោះ​វិញដដែល។
 
បើអ្នក​ដើរតួ​ធ្វើជាលោកសេដ្ឋី ក្នុងរឿងល្ខោនប្រកាន់ថាខ្លួនឯង​ជា​លោក​សេដ្ឋី​មែនទេន ខួរក្បាលរបស់អ្នកនោះ ពិតជាមានបញ្ហា តែបើដឹងខ្លួនថា តំណែង​សេដ្ឋីនេះ គ្រាន់តែ ជាបញ្ញាតិ្តក្នុងរឿងល្ខោន មិនមែនជារឿងពិត ដូច្នោះ​អ្នកនោះចាត់ថា ជាមនុស្សត្រឹមត្រូវ មិនវង្វេងស្មារតី។
 
យ៉ាងណាមិញ សត្វលោកយើងគ្រប់ឋានៈ ទាំងអស់ទីបំផុត ត្រូវចាក​ចេញ​​ពី​​ឆាកល្ខោនជីវិតនេះដូចគ្នាដោយបាតដៃទទេ ដោយឥតមាន​បាន​អ្វី​សូម្បីតិចតួចអំពីបច្ចុប្បន្នភាពនេះឡើយ។
 
កាលបើពិចារណាឃើញយ៉ាងនេះហើយ គួរឬដែលនឹងប្រកាន់ថា ខ្លួន​ឯង​​គ្រាន់បើជាងអ្នកដទៃ រហូតដល់មានការមើល​ងាយអ្នកដទៃ​ដោយ​ប្រការ​ផ្សេងៗ ទាំងដែលខ្លួនឯងក៏កំពុងប្រឈម​មុខនឹង​មច្ចុរាជ​ដែរ​នោះ?
 
គួរតែអាណិតអាសូរ និងសង្គ្រោះគ្នាទើបល្អ។
 

ធម្មជាតណាកើតជាធម្មតា             គង់ប្រែអនិច្ចាសព្វសកល
កើតហើយរលត់អស់គ្មានសល់     ព្រោះត្បិតជាផលនៃបច្ច័យ។
 
ភិក្ខុវជរប្បញ្ញោ សាន សុជា
 
 
ដកស្រង់ចេញពីសៀវភៅ "ជីវិត" សរសេរដោយ ភិក្ខុវជរប្បញ្ញោ សាន សុជា 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៤៧,៦៤៩ ដង)
បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៥,៩៤៦ ដង)
សេចក្ដី​សុខ​អំពី​ការ​ចង់​ធ្វើ​ឲ្យ​ល្អ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕