30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១២,៧៤៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៦៣,៣៦៥
សរុប ៣៨៩,៧៤៥,៨៤៩
អានអត្ថបទ
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៤,០៤៣ ដង)

កុក្កុដជាតក 



ស្តាប់សំឡេង

 

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ (ភិក្ខុអផ្សុកចង់សឹក) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សុចិត្តបត្តឆទន ដូច្នេះជាដើម ។ ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ព្រោះហេតុអ្វី បានជាអ្នកអផ្សុក ? កាលភិក្ខុនោះទូលថា បពិត្រព្រះអង្គ ព្រោះអំណាចកិលេស ដោយការបានឃើញស្ត្រីដែលប្រដាប់តាក់តែងមួយ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ធម្មតាស្ត្រីទាំងឡាយតែងបោកបញ្ឆោត លួងលោម និងធ្វើអ្នកដែលលុះក្នុងអំណាចរបស់ខ្លួនឲ្យវិនាស ប្រាកដដូចជាសំពោចល្មោភ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកថា៖   

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតមាន់ មានមាន់ច្រើនរយជាបរិវារ រស់នៅក្នុងព្រៃ ។ ក្នុងទីមិនឆ្ងាយពីកន្លែងព្រះពោធិសត្វនោះ មានសំពោចញីមួយរស់នៅ ។ សំពោចញីនោះតែងបោកបញ្ឆោតមាន់ដ៏សេសលើកលែងតែព្រះពោធិសត្វចេញ យកមកស៊ី ។ ព្រះពោធិសត្វមិនទៅកាន់ព្រៃជាកន្លែងរបស់សំពោចញីនោះទេ ។ សំពោចញីគិតថា មាន់នេះពូកែខ្លាំងណាស់ មិនដឹងភាពជាអ្នកបោកប្រាស និងភាពជាអ្នកឈ្លាសក្នុងឧបាយកលរបស់យើង យើងនឹងលួងលោមមាន់នេះថា យើងនឹងជាភរិយារបស់លោក ដូច្នេះយើងនឹងបានស៊ីក្នុងកាលដែលមាន់នេះមក ពេលដែលវាលុះអំណាចរបស់យើង ។ សំពោចញីទៅកាន់គល់ដើមឈើដែលមាន់ពោធិសត្វទំ កាលនឹងសូមមាន់នោះ ដោយវាចាដែលជាការសរសើរខាងដើម ទើបពោលគាថាទី ១ ថា ៖ 
             
សុចិត្តបត្តឆទន,             តម្ពចូឡ វិហង្គម;
ឱរោហ ទុមសាខាយ,         មុធា ភរិយា ភវាមិ តេ។
នែអ្នកមានខ្លួនបិទបាំង ដោយស្លាបដ៏វិចិត្រល្អ ជាសត្វមានសិរ្ស៍ក្រហម ទៅកាន់អាកាសបាន ចូរអ្នកចុះអំពីមែកឈើមក ខ្ញុំនឹងជាប្រពន្ធរបស់អ្នក ដោយទទេ ។

ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ គិតថា ញាតិទាំងអស់របស់យើង ត្រូវសំពោចញីនេះស៊ី ឥឡូវនេះ វាមកលួងលោម ដោយចង់ស៊ីយើងទៀត យើងនឹងបណ្ដេញសំពោចញីនេះ ដូច្នេះទើបពោលគាថាទី ២ ថា   

ចតុប្បទី ត្វំ កល្យាណិ,         ទ្វិបទាហំ មនោរមេ;
មិគី បក្ខី អសញ្ញុត្តា,         អញ្ញំ បរិយេស សាមិកំ។
ម្នាលនាងដ៏ល្អ ជាទីត្រេកអរនៃចិត្ត នាងជាសត្វជើងបួន ខ្ញុំជាសត្វជើងពីរ ពួកម្រឹគ និងសត្វបក្សី មិនសមគ្នាទេ នាងចូរស្វែងរកសត្វឯទៀត ធ្វើជាស្វាមីចុះ ។
សំពោចញីបន្ទាប់ពីស្ដាប់ពាក្យនោះហើយ គិតថា មាន់នេះពូកែខ្លាំងណាស់ យើងនឹងបោកបញ្ឆោតដោយឧបាយយ៉ាងណាមួយ ហើយនឹងស៊ីមាន់នេះឲ្យបាន ដូច្នេះទើបពោលគាថាទី ៣ ថា  

កោមារិកា តេ ហេស្សាមិ,     មញ្ជុកា បិយភាណិនី;
វិន្ទ មំ អរិយេន វេទេន,         សាវយ មំ យទិច្ឆសិ។
ខ្ញុំនៅជាកុមារី ជាស្រ្តីនិយាយពីរោះ ពោលពាក្យជាទីស្រឡាញ់ នឹងបានជា (ប្រពន្ធ) របស់អ្នក អ្នកចូរបាននូវខ្ញុំ ជាស្រ្តីល្អជាព្រហ្មចារិនី ដោយការបានដ៏ប្រសើរ ។

ពាក្យថា ដោយការបានដ៏ប្រសើរ សេចក្ដីថា សំពោចញីពោលថា ក្នុងកាលមុនអំពីពេលនេះ សូម្បីខ្ញុំក៏មិនស្គាល់សម្ផស្សបុរស ហើយអ្នកក៏មិនស្គាល់សម្ផស្សស្ត្រី ព្រោះហេតុដូច្នេះ លោកជាព្រហ្មចារីនឹងបានខ្ញុំដែលជាព្រហ្មចារី ដោយលាភដែលមិនមានទោសជាប្រក្រតី ។ បើលោកប្រាថ្នាខ្ញុំ តែមិនជឿពាក្យរបស់ខ្ញុំ លោកចូរឲ្យគេត្រាច់វាយស្គរក្នុងនគរពារាណសីដែលទំហំ ១២ យោជន៍ ប្រកាសថា សំពោចញីនេះជាទាសីរបស់ខ្ញុំ និងធ្វើខ្ញុំឲ្យទាសីរបស់ខ្លួន ហើយចូរកាន់យកចុះ ។

បន្ទាប់មក ព្រះពោធិសត្វគិតថា យើងនឹងគំរាមសំពោចញីនេះ ហើយឲ្យវារត់ទៅ ដូច្នេះទើបពោលគាថាទី ៤ ថា       

កុណបាទិនិ លោហិតបេ,     ចោរិ កុក្កុដបោថិនិ;
ន ត្វំ អរិយេន វេទេន,         មមំ ភត្តារមិច្ឆសិ។
នែនាងជាសត្វស៊ីនូវសាកសព ផឹកនូវឈាម ជាចោរបៀតបៀននូវមាន់ នាងឯងមិនមែនចង់បាននូវអញធ្វើជាប្តី ដោយការបានប្រសើរទេ ។

ពាក្យថា នាងឯងមិនមែនចង់បាននូវអញធ្វើជាប្តី ដោយការបានប្រសើរទេ សេចក្ដីថា ព្រះពោធិសត្វពោលថា នាងមិនប្រាថ្នាយើងធ្វើជាប្ដី ដោយការបានដ៏ប្រសើរទេ នាងបោកបញ្ឆោត ហើយចង់ស៊ីយើង នាងចូរវិនាសទៅ ហើយក៏បានធ្វើសំពោចញីឲ្យរត់ទៅ ។ 
ចំណែកសំពោចញីក៏រត់បោលទៅ មិនហ៊ានសូម្បីតែក្រឡេកមើល ។

(អភិសម្ពុទ្ធគាថាសំដែងថា)
ឯវម្បិ ចតុរា នារី,             ទិស្វាន សធនំ នរំ;
នេន្តិ សណ្ហាហិ វាចាហិ,     ពិឡារី វិយ កុក្កុដំ។
នារីទាំងឡាយ ដែលមានការវាងវៃ ឃើញនូវបុរសដ៏ប្រសើរហើយ រមែងដឹកនំាដោយវាចាដ៏ពីរោះយ៉ាងនេះឯង ដូចជាសំពោចញី ប្រលោមនូវមាន់ឈ្មោល (មកធ្វើជាប្តីរបស់ខ្លួន) ។

យោ ច ឧប្បតិតំ អត្ថំ,         ន ខិប្បមនុពុជ្ឈតិ;
អមិត្តវសមន្វេតិ,             បច្ឆា ច អនុតប្បតិ។
បុគ្គលណា មិនឆាប់យល់នូវប្រយោជន៍ ដែលកើតឡើង បុគ្គលនោះ រមែងលុះអំណាចនៃសត្រូវផង រមែងក្តៅក្រហាយ ក្នុងកាលជាខាងក្រោយផង ។

យោ ច ឧប្បតិតំ អត្ថំ,         ខិប្បមេវ និពោធតិ;
មុច្ចតេ សត្តុសម្ពាធា,         កុក្កុដោវ ពិឡារិយា។ 
លុះតែបុគ្គលណា ឆាប់យល់ច្បាស់នូវប្រយោជន៍ ដែលកើតឡើង បុគ្គលនោះ រមែងរួចចាកការបៀតបៀន អំពីសត្រូវ ដូចមាន់ឈ្មោល រួចអំពីសំពោចញី ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលទីបំផុតនៃសច្ចធម៌ ឧក្កណ្ឋិតភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។ 
    
តទា កុក្កុដរាជា អហមេវ អហោសិំ ស្ដេចមាន់ក្នុងកាលនោះ គឺ តថាគត នេះឯង ។ កុក្កុដជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ
ជាតក ឆក្កនិបាត អាវារិយវគ្គ បិដកលេខ ៥៩ ទំព័រ ៤៨) 
ថ្ងៃ សុក្រ ១៤ រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០
ថ្ងៃទី ១០ ខែ សីហា ព.ស. ២៥៦២ គ.ស.២០១៨
ដោយស.ដ.វ.ថ

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៧,១៨៨ ដង)
ពោធិសត្វ​ឲ្យ​ទាន​ប្រាថ្នា​ពោធិញ្ញាណ ប្លែក​ជាង​សាមញ្ញជន
ផ្សាយ : ២៣ កក្តដា ឆ្នាំ២០២១ (អាន: ១៣,៨១៣ ដង)
អានិ​សង្ស​ធ្វើផ្លូវ​ថ្នល់​ ដោយ​សេច​ក្តី​ជ្រះ​ថ្លា​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,២៣៧ ដង)
រឿង​ ភិក្ខុ​មិន​ប្រយ័ត្ន​បរិក្ខារ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.52
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿