ថ្ងៃ អាទិត្យ ទី ១៩ ខែ កញ្ញា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៤,២៣៧
Today
ថ្ងៃម្សិលមិញ ១៣៩,៣៦៧
ខែនេះ ៣,៤១០,៦៩១
សរុប ២២៣,០០២,២៦៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៥១៧៩ ដង)

រឿង​ទី​ឃា​វុ​កុមារ​



ស្តាប់សំឡេង
 
រឿង​ទី​ឃា​វុ​កុមារ​
( ចាក​ ធ. ខុ. )
( សេចក្តី​អត់​ធន់​ ងាយ​​សម្រេច​​ប្រយោជន៏​​គ្រប់យ៉ាង )

 
កាល​ព្រះ​បាទ​ព្រហ្ម​ទត្ត គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី​ ដែន​កាសី​ ព្រះ​បាទ​ទីឃីតិ​ គ្រង​រាជសម្បត្តិ ​ក្នុង​ក្រុង​សាវ​ត្ថីដែន​កោសល ។

គ្រា​នោះ​ព្រះ​បាទ​ព្រ​ហ្ម​ទត្ត​លើក​ពល​ ទៅ​វាយ​ក្រុង​សាវត្ថី​បាន ។ ព្រះ​បាទ​ទីឃីតិ នាំ​ព្រះ​អគ្គមហេសី​ ទៅ​នៅ​អា​ស្រ័យ​​នឹង​ស្មូន​ឆ្នាំង​ម្នាក់​ក្នុង​ប្រ​ទេស​​មួយ​ ។

កន្លង​ផុត​ក្រោយ​មក​ ព្រះ​អគ្គមហេសី​មាន​ព្រះរាជ​បុត្រ សន្មត​​ព្រះ​នាម​ថា​ "​ ទីឃាវុកុមារ " ។​ វេលា​មួយ​ព្រះបាទ​ព្រហ្ម​ទត្ត ចាប់​ព្រះ​បាទ​ទីឃីតិ​បាន​ ក៏​ឪ្យ​ពេជ្ឈ​ឃាត​នាំ​ទៅ​សម្លាប់​ គេ​កំ​ពុង​បណ្តើរ​ទៅ​ ទីឃាវុ​មក​ឃាត់​ទាន់​ ។​ ព្រះបាទ​ទីឃី​តិ​ទ្រង់​ប្រដៅ​ព្រះរាជ​បុត្រ​ថា​ " នែ​ទីឃាវុ​ !​ អ្នក​កុំ​ឃើញ​កាល​វែង​ពេក​ ខ្លី​ពេក​ ធម្ម​តា​ពៀរ​មិន​ដែល​រម្ងាប់​ដោយ​ពៀរ​ទេ​ ពៀរ​តែង​រម្ងាប់ដោយ​ការ​មិន​​ចង់​ពៀរ​ " ទ្រង់​ផ្តាំ​ស្រេច​ ពេជ្ឈ​ឃាត​ក៏​សម្លាប់​ទៅ​ ។

ថ្ងៃ​ក្រោយ​ ទីឃាវុ​ ចូល​ថ្វាយ​ខ្លួន​ជា​ខ្ញុំ​រាជ​ការ​យ៉ាង​ជិត​ដិត​នឹង​ ព្រះ​បាទ​ព្រហ្ម​ទត្ត​ ។ ​សម័យ​មួយ​ ព្រះ​បាទ​ព្រហ្ម​ទត្ត​ទ្រង់​ស្តេច​យាង​ទៅ​ប្រ​ពាត​ព្រៃ​ ឪ្យ​ទី​ឃាវុ​ធ្វើ​ជា​នាយ​សា​ថីប​ររាជ​រថ ។

ទីឃាវុ​បានឪកាស​ ក៏​ប្រឹង​បរ​រាជ​រថ​បង្ហួស​ទៅ​មុន​ពួក​ពល​សេ​នា ដោយ​ប្រាថ្នា​នឹង​សម្លាប់​ព្រះ​បាទ​ព្រហ្ម​ទត្តនោះ ។ វេលា​នោះ​ព្រះ​បាទ​ព្រហ្ម​ទត្ត​ទ្រង់​ ផ្ទំ​លើ​ភ្លៅ​របស់​ទីឃាវុ​ ដោយ​សេច​ក្តី​នឿយ​ហត់​ ព្រួយ​ព្រះ​កាយ​ពល​ កំ​ពុង​តែ​ផ្ទំ​ស្កប់​ ទីឃាវុ​ចាប់​ព្រះ​ខ័ន​ឡើង​ប្រាថ្នា​នឹង​សម្លាប់​ តែ​នឹក​ភ្នក​ដល់​បណ្តាំ​ព្រះបិតា​ ក៏​ឈប់​ទៅ​វិញ គ្រាន់​តែ​ស្រែក​​សន្ធាប់​ឪ្យ​ព្រះ​បាទ​ព្រហ្ម​ទត្ត​ ជ្រាប​ថា​ជា​បុត្រ​ព្រះ​បាទ​ ទីឃីតិ​ ប៉ុណ្ណោះ ។​ គ្រា​នោះ​ក្ស​ត្រិយ៏​ទាំង ២​អង្គ​ទ្រង់​បាន​ឪ្យ​ជីវិត​គ្នា​នឹង​គ្នា​ ហើយ​ទ្រង់​ស្តេច​ក៏​យាង​ត្រលប់​ទៅ​ព្រះ​នគរ​វិញ ព្រម​ទាំង​ប្រ​ទាន​ព្រះរាជ​ធីតា​ឪ្យ​ជា​អគ្គ​មហេ​សី ។

លុះ​ត​មក​ខាង​ក្រោយ​ ព្រះ​បាទ​ទីឃាវុ​បាន​គ្រង​រាជ្យ​ជា​ធំ​ក្នុង​ដែន​ទាំង​២ គឺ ដែន​កាសី​ និង​ដែន​កោសល ។

វាយ​អត្តបទ​បញ្ចូល​ដោយ​ កញ្ញា​ ហេង​ សំដា​ណែត​ ។ 
ដក​ស្រង់​ចេញ​ពីសៀវ​ភៅ​ ប្រជុំនិទាន​ ជាតក

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥១០១៣ ដង)
រឿង​ខ្មោច​យក្ខ​និង​កូន​ក្មេង​តូច
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ២១៨៨៧ ដង)
ប្រវត្តិព្រះនន្ទឯតទគ្គភិក្ខុផ្នែកខាងការសង្រួមឥន្ទ្រីយ៍
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២០០៣ ដង)
រឿង​ព្រាហ្មណ៏​សម្លាប់​កូន​ធ្វើ​ទាន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៤៧១០ ដង)
ការ​ជាប់​ជំពាក់​ចិត្ត​ចំពោះ​អ្វី​មួយ ត្រូវ​បិទ​ផ្លូវ​កាយ និង​វាចា​ជាមុន​ទើប​លះ​បង់​បាន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕