ជីវប្រវត្តិ អាចារ្យ សែម សូរ
|
|
|
សែម សូរ កើតនាឆ្នាំ១៩៣៥ នៅក្នុងសង្កាត់ព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ បិតានាម ជាវ សែម និង មាតានាម ឆាយ អុក ។ សែម សូរ បានបួសរៀនជាភិក្ខុ រហូតដល់រវាងទសវត្សរ៍១៩៦០ ដោយបានទទួល សញ្ញាប័ត្រពុទ្ធិកឧត្តមសិក្សាបឋម ពីពុទ្ធិកសាកលវិទ្យាល័យ ភ្នំពេញ ដែលមានតម្លៃ កម្រឹតស្មើនឹង សញ្ញាប័ត្រមធ្យមសិក្សាទុតិយ អាចចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ អក្សរសាស្ត្រនិងមនុស្សសាស្ត្រនៅសាកលវិទ្យាល័យភ្នំពេញបាន ក៏អាចប្រឡងចូលធ្វើការក្នុងរដ្ឋបាល បានស្មើនឹងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ក្នុងករណីណាដែល ភិក្ខុ សែម សូរ បានលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ ។ តាមការប៉ាន់ស្មាន សែម សូរ បានចាកសិក្ខាបទពីសង្ឃ មកជាគ្រហស្ថ នាទសវត្សរ៍១៩៦២ សែម សូរ បានចូលជាសមាជិកក្នុងសមាគមអ្នកនិពន្ធខ្មែរ នៅថ្ងៃ ២៧ ធ្នូ ១៩៦២ នេះដែរ។ |




