ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,០៩៨ ដង
ស្កែនយកតំណ
ជីវប្រវត្តិព្រះឧបាលិវង្ស ម៉ឹង សែស

ជីវប្រវត្តិព្រះឧបាលិវង្ស ម៉ឹង សែស

ផ្សាយ : ១៤ មេសា ឆ្នាំ២០២៦ (អាន: ២,២២២ ដង)

ព្រះឧបាលិវង្ស ម៉ឹង សែស គណៈមហានិកាយ ជាអ្នកប្រាជ្ញសង្ឃមួយអង្គទៀតរបស់កម្ពុជាដែលមួយជីវិតដើម្បីព្រះពុទ្ធសាសនា និងសន្តិភាព ។ ព្រះអង្គបានបំពេញកិច្ចការងារគ្រប់យ៉ាង ជាគំរូល្អទាំងខាងការសិក្សាការបដិបត្តិ ការស្ថាបនា និងសង្គមកិច្ច ហើយដោយសារការចេះដឹងភាសាបាលីនិងធម៌វិន័យជ្រៅជ្រះរបស់ព្រះអង្គ  ទើបបានទទួលឯតទគ្គៈពីក្រុមជំនុំព្រះត្រៃបិដក ជាឃ្លាំងសព្ទ និងជាឃ្លាំងអដ្ឋកថាដីកាយោជនាផ្សេងៗសម្រាប់សង្គីតិ​កាចារ្យ​ពិគ្រោះសាកសួរ ។

បើតាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបង្ហាញថា កុមារ ម៉ឹង សែស  កើតនៅថ្ងៃអង្គារ  ២រោច ខែអាសាធ ឆ្នាំថោះត្រីស័ក ព.ស.២៤៣៤ គ.ស.១៨៩០ នៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុករមេញ ខេត្តតាកែវ ដែលមានបិតា នាម ខែក ម៉ឹង និងមាតានាម អ៊ុង ម៉ី ទី ជាឧកញ្ញ៉ាពិភក្តិស្នេហាពិស្ណុលោក បាឡាត់ខេត្តទ្រាំង កម្ពុជាក្រោម ។ កុមារនេះបានរៀនលេខអក្សរ ក្នុងសំណាក់បិតា រហូតដល់ចេះមើលអាន និងសរសរបាន ។ លុះដល់អាយុ១៧ឆ្នាំ បានបួសជាសាមណេរ ក្នុងសំណាក់លោកគ្រូ​ចៅអធិការ​ព្រះនាម ធីវ វត្តព្រៃម្លូ ឃុំក្រពុំឈូក ស្រុករមេញ ខេត្តតាកែវ ។ សាមណេរអង្គនេះ បានទៅរៀនបរិយត្តិធម៌ក្នុងសំណាក់​លោកគ្រូចៅអធិការ គឹម វត្តអង្គពន្លឺ ក្នុងស្រុកទូកមាស ខេត្តកំពត ចំនួន៣ឆ្នាំ ។

មកដល់អាយុ២០ឆ្នាំ ពេញបរិបូរណ៍ ក៏បានបំពេញជាភិក្ខុ ក្នុងពទ្ធសីមាវត្តព្រៃម្លូ ដដែលនេះ ដោយមាន លោកគ្រូព្រះបទុមវង្សា ទា ធម្មជោតោ ចៅអធិការវត្តព្រៃមេលង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ជាព្រះឧប្ឈាយ៍ លោកគ្រូ ចន្ទត្ថេរោ ធីវ ចៅអធិការវត្តព្រៃម្លូ និងព្រះគ្រូរតនបាមោក្ខ វិសុទ្ធិវង្សា ប៉ា សុវណ្ណជោតោ ជាឧបសម្បទាចារ្យ ។ បន្ទាប់ពីបានបំពេញភិក្ខុហើយ ព្រះអង្គបាននិមន្តទៅរៀនបរិយត្តិធម៌ក្នុងសំណាក់ ព្រះគ្រូមង្គលកេសរហង្ស មេគណខេត្តតាកែវ ហើយក្រោយមកទៀត ក៏បាននិមន្តទៅរៀន នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់លោកគ្រូឧកញ៉ា សុធម្មមេធា អ៊ុង  លោកគ្រូព្រះបាឡាត់ រស់ ចៅអធិការវត្តស្វាយជ្រុំ លោកគ្រូព្រះពុទ្ធឃោសាចារ្យ ហ៊ុយ និងលោកគ្រូព្រះមហាវិមលធម្ម ថោង ចាងហ្វាងសាលាបាលីជាន់ខ្ពស់ ។

ព.ស.២៤៥៦ ព្រះអង្គបានប្រឡងដេញប្រយោគ ក្នុងវិហារព្រះកែវមរកត ក្រុងភ្នំពេញ ហើយនៅពេលនោះបានជាប់ជាមហា៤ប្រយោគ។បន្ទាប់ពីនោះមកព្រះអង្គបានទទួលសមណសក្តិជាលំដាប់ ហើយរឹតតែមានការមមាញឹកក្នុងកិច្ចការងារទាំងឡាយ ។

ក្នុង ព.ស.២៤៥៩ បានធ្វើជាអាចារ្យបង្រៀនព្រះបរិយត្តិធម៌ក្នុងវត្តជ័យនាទី ឃុំចុងកោះសំរោង  ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលព្រះមហាវិមលធម្ម ថោង ចាត់តាំងព្រះអង្គជាព្រះអាចារ្យ ដោយសញ្ញាបត្រ លេខ៧ ចុះថ្ងៃអង្គារ ៣ រោច ខែបុស្ស ឆ្នាំរោង អដ្ឋស័ក ព.ស.២៤៥៩នោះ។ព្រះអង្គបង្រៀននៅទីនោះអស់រយៈ៦ឆ្នាំ ដោយយកព្រះទ័យប្រឹងប្រែងបង្ហាត់សូត្រធម៌ឱ្យបានត្រឹមត្រូវ ព្រមទាំងរៀបចំសៀវភៅភាណវារៈ ធម្មសា​រោវា​ទក​ថា ​និងពោធិបក្ខិយធម៌ ជាដើម បោះពុម្ពផ្សព្វផ្សាយ ។

ប្រាំមួយក្រោយមក ព្រះអង្គត្រឡប់ទៅធ្វើជាចៅអធិការវត្តព្រៃម្លូវិញចំនួន៩ឆ្នាំ ដោយបានបង្រៀនអក្សរសាស្ត្រនិង បរិយត្តិធម៌ដល់សិស្សានុសិស្សជាច្រើន ព្រមទាំងកសាងសមិទ្ធិរៀបចំវត្ត   ឱ្យមានរបៀបរៀបរយសមគួរដល់ការគោរបូជា នៃពុទ្ធសាសនិក ។ នៅថ្ងៃ២រោច ខែចេត្រ ឆ្នាំមមែ ត្រីស័ក ព.ស.២៤៧៤   ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ ១៩៣១ ព្រះអង្គ បានចូលជាក្រុមជំនុំប្រែព្រះត្រៃបិដក ក្នុងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ។ មិនយូរប៉ុន្មានគឺ៣ឆ្នាំក្រោយមក បានទទួលបដិញ្ញាណ គឺសញ្ញាបត្រពីមេទ័ពគីសា ដោយហេតុបានទេសនាប្រដៅពួកពិជ័យសង្គ្រាម ។

ព.ស.២៤៨៤ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ប្រគេនគ្រឿងឥស្សរិយយសមេដាយ មុនីសារភណ្ឌ ។  ចំណែកស្នាដៃកសាង និងការតែងនិពន្ធ ក្នុងសៀវភៅដដែលបានបញ្ជាក់​ថា   ព្រះអង្គបានកសាងព្រះចេតិយ១  ព្រះវិហារវត្តព្រៃម្លូតម្កល់អដ្ឋិធាតុព្រះចៅអធិការ ធីវ និងលោកគ្រូសូត្រ អ៊ុង ។ សាងបល្ល័ង្ក  និងព្រះពុទ្ធរូបធំក្នុងព្រះវិហារ និងកសាង​ខឿនវិហារវត្តព្រៃម្លូ ។ ដទៃពីសៀវភៅ ដែលព្រះអង្គរៀបរៀងកាលនៅវត្តជ័យនាទី ខេត្តកំពង់ចាមនោះ ព្រះអង្គនៅ បានរៀបរៀងសៀវភៅសំខាន់ៗ ជាច្រើនទៀតមាន ចំនួន១៧ចំណងជើង រួមមាន អភិធានប្បទីបិកា សង្ឃកម្មកថា ភាគ១ ភាគ២ ព្រហ្មចរិយកថា លោកធម៌ អំពីចក្កវាឡ សុបិននិមិត្ត១៦របស់ព្រះបាទកោសករាជ ធម្មគោរព សត្ថាទេវមនុស្សានំ
វិវាទមូល សិប្បកម្មកថា១០ សុភាសិតប្រដៅកូនប្រុសស្រី ពោធិបក្ខិយធម៌៣៧ប្រការ    កឋិនបឋមបរិហារ   អភិធម្មកថាសង្ខេប បុគ្គលបួនពួក លោកគតិវិន័យ គីរីមានន្ទសូត្រ និង សៀវភៅវិជ្ជាចរណកថា ។ 



ព្រះឧបាលិវង្ស ម៉ឹង សែស អនិច្ចធម្មនៅថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំច ទោស័ក ព.ស.២៥១៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ១៩៧០ វេលាម៉ោង១៩ និង២៥នាទី ក្នុងព្រះ មិថុនា ឆ្នាំ ១៩៧០ វេលាម៉ោង១៩ និង២៥នាទី ក្នុងព្រះជន្មាយុ៨០ព្រះវស្សា ដោយ​ជរា​ពាធ ក្នុងកុដិវត្ត​មហាមន្ត្រី៕

ដោយ៥០០០ឆ្នាំំ

 
ស្កែនយកតំណ
ជីវប្រវត្តិព្រះឧបាលិវង្ស ម៉ឹង សែស
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កក្តដា ឆ្នាំ២០២៦ (អាន: ១៦៥ ដង)
ជីវប្រវត្តិសង្ខេប នៃ ព្រះធម្មឧត្តម កេត-តោ (ឋិតសីលោ) 
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៩,៥២៨ ដង)
ជីវប្រវត្តិសង្ខេប ឧកញ៉ា សុត្តន្តប្រីជាឥន្ទ
ផ្សាយ : ២៥ មិថុនា ឆ្នាំ២០១៧ (អាន: ១៧,៤១៣ ដង)
ជីវ​ប្រវត្តិ​របស់​ឆត្ត​បាណិឧ​បាសក​
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ៧,៩៦១ ដង)
សម្ដេច​ព្រះមង្គល​ទេពាចារ្យ គណៈធម្មយុត្តិកនិកាយ បញ្ញាទីបោ ស៊ុក
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ១០,៩៨៧ ដង)
ប្រវត្តិ​សង្ខេប​ព្រះធម្មបាល​ត្ថេរ​
ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០២៦ (អាន: ១៣៣ ដង)
ជីវប្រវត្តិសង្ខេប ព្រះមហាថេរ: សាយ៉ាដាវ បូឌីមីយ៉ាំង
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ១៣៧,៩៥៩ ដង)
ការសោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត (ជោតញ្ញាណោ)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.25
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿