ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៨៥០ ដង
ស្កែនយកតំណ
ពោធិរាជកុមារសូត្រ

ពោធិរាជកុមារសូត្រ

ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២៦ (អាន: ១៧០ ដង)

សម័យមួយ  ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងភេសកឡាវ័ន  ភគ្គជនបទ ។  សម័យនោះ  ពោធិរាជកុមារ  ជាព្រះរាជបុត្ររបស់ព្រះបាទឧទេន  ជាមួយនឹងព្រះនាង​សុល​ទត្តា ( វាសុលទត្តាជាធីតារបស់ព្រះបាទចណ្ឌប្បជ្ជោត  នៅនគរឧជ្ជេនី )  បានអារា​ធនា  ព្រះដ៏មានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃទទួលចង្ហាន់ ប្រារព្ធការកសាង​កោក​នុទប្រាសាទ  ទើបតែរួចថ្មីៗ ។

ពោធិរាជកុមារ  បានក្រាលសំពត់ពីលើប្រាសាទចុះមកតាមកាំជណ្តើរដល់ខាងក្រោម  ថ្វាយព្រះដ៏មានព្រះភាគទ្រង់ជាន់  ដោយព្រះបំណងប្រាថ្នាចង់បានព្រះឱរស  ហើយផ្សងថា  បើព្រះដ៏មានព្រះភាគទ្រង់ជាន់កម្រាលសំពត់  យើងនឹងបានបុត្រ  បើទ្រង់មិនជាន់ទេ  យើងនឹងមិនមានបុត្រឡើយ ។ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបហើយ ទើប​ទ្រង់មិនជាន់នូវកម្រាលសំពត់នោះ ។ ដោយការទាក់ទងនឹងបាបកម្មរបស់ពោធិរាជកុមារជាមួយនឹងភរិយា  អំពីជាតិមុន  នៅនឹងកោះមួយនោះ បានសម្លាប់កូនសត្វបរិភោគ  ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ព្រះគាថាក្នុងអត្តវគ្គ  ដែលបានសរសេរខាងដើមហើយមានជាអាទិ៍ថា  អត្តានញ្ចេ  បិយំ  ជញ្ញា  បើបណ្ឌិតដឹងថា  ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អ គួរស្ងួនគ្រងខ្លួនទុកក្នុងវ័យ ទាំង ៣  វ័យណាមួយ ។
    
នៅក្នុងព្រះសូត្រ  ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងអំពីដំណើរដែលព្រះអង្គទ្រង់យាងសាងព្រះផ្នួស ធ្វើទុក្ករកិរិយារហូតដល់ ត្រាស់ដឹង... ប្រោសបញ្ចវគ្គិយ គឺជាការបកស្រាយក្នុងបញ្ហាដែលពោធិរាជកុមារពោលថា  បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសុខ បុគ្គលមិនគប្បីបានដោយសេចក្តីសុខទេ  គឺសេចក្តីសុខ  បុគ្គលត្រូវបានដោយសេចក្តីទុក្ខ ។
    
នៅផ្នែកខាងចុងនៃព្រះសូត្រ  ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងអំពីអង្គនៃសេចក្តីព្យាយាម ៥ ប្រការ  ជាការឆ្លើយតបសំណួរដែលពោធិរាជកុមារ  ក្រាបទូលសួរព្រះ​អង្គ​អំពីពេលវេលានៃការសម្រេចព្រះអរហត្តផល ។ ពោធិរាជកុមារ បានដល់ព្រះត្រៃសរណគមន៍  ស្តាប់ព្រះគាថាធម្មបទ  សម្រេចសោតាបត្តិផល ។
       
សូមអនុមោទនា !

សៀវភៅ សិក្សាព្រះសូត្រភាគ១១
ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
ពោធិរាជកុមារសូត្រ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៩៥២ ដង)
ទោស​ទុច្ចរិតផ្សេងៗ មាន​ស៊ី​សំ​ណូក​ជា​ដើម
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ៥,៩៨៣ ដង)
ត្រូវថែរក្សាព្រះធម៌វិន័យ
ផ្សាយ : ០១ មេសា ឆ្នាំ២០១៣ (អាន: ១៥,០៩០ ដង)
រាល់​សកម្ម​ភាព​​ជីវិត​ព្រោះ​​មាន​ចិត្ត​ជា​ប្រធាន
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៦ (អាន: ៤៥,៧៩៩ ដង)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ព្រោះ​បាន​​ថ្វាយ​ផ្លែ​
ផ្សាយ : ១២ ឧសភា ឆ្នាំ២០១២ (អាន: ១៧,១៩៧ ដង)
ប្រស្នាធម៌អំពីព្រះនិព្វាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.77
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿