ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៩២៧ ដង
ស្កែនយកតំណ
សីហសេយ្យាសូត្រ (អងុ្គត្តរនិកាយ ចតុក្កនិបាត)

សីហសេយ្យាសូត្រ (អងុ្គត្តរនិកាយ ចតុក្កនិបាត)

ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៧៩ ដង)

[២៤៦] ម្នាលភិក្ខុទាំងឡាយ ការដេក ៤ ប្រការនេះឯង។ ការដេក ៤ ប្រការ តើដូចម្តេច​ខ្លះ? គឺ៖
១. កាសេយ្យា (ការដេកយ៉ាងខ្មោចស្លាប់)
២. កាមភោគីសេយ្យា (ការដេកយ៉ាងអ្នកបរិភោគកាម)
៣. សីហសេយ្យា (ការដេកយ៉ាងរាជសីហ៍)
៤. តថាគតសេយ្យា (ការដេកយ៉ាងតថាគត)

ការដេកយ៉ាងខ្មោចស្លាប់ តើដូចម្តេច? គឺដោយភាគច្រើន ខ្មោចស្លាប់រតែងដេកផ្ងារ។ នេះហៅថា ការដេកយ៉ាងខ្មោចស្លាប់។

ការដេកយ៉ាងអ្នកបរិភោគកាម តើដូចម្តេច? គឺដោយភាគច្រើន អ្នកបរិភោគកាមរតែងដេកផ្អៀងទៅខាងឆ្វេង។ នេះហៅថា ការដេកយ៉ាងអ្នកបរិភោគកាម។

ការដេកយ៉ាងរាជសីហ៍ តើដូចម្តេច? គឺស្ដេចរាជសីហ៍ រមែងសម្រេចការដេកផ្អៀងទៅខាងស្តាំ ដាក់ជើងត្រួតលើជើង (ជើងឆ្វេងលើជើងស្តាំ) ស៊កកន្ទុយទៅក្នុងចន្លោះកន្លាក់ភ្លៅ។ កាលវាភ្ញាក់ឡើង រមែងយឺតកាយផ្នែកខាងមុខ ហើយងាកមើលកាយផ្នែកខាងក្រោយ។ បើវាមើលឃើញកាយប្រែប្រួលខុសប្រក្រតីយ៉ាងណាមួយ វាវារមែងមិនត្រេកអរ (តូចចិត្ត) ដោយហេតុនោះ។ តែបើមិនឃើញអ្វីខុសប្រក្រតីទេ វារមែងត្រេកអរ។ នេះហៅថា ការដេកយ៉ាងរាជសីហ៍។

ការដេកយ៉ាងតថាគត តើដូចម្តេច? គឺតថាគតក្នុងធម្មវិន័យនេះ ស្ងាត់ចាកកាមទាំង​ឡាយ​... សម្រេចចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានសតិបរិសុទ្ធដោយ​សារ​ឧបេក្ខា។ នេះហៅថា ការដេកយ៉ាងតថាគត។ ម្នាលភិក្ខុទាំងឡាយ ការដេក ៤ ប្រការនេះឯង។



វិនិច្ឆ័យ (អដ្ឋកថា) នៃសីហសេយ្យាសូត្រទី ៤ ។ គប្បីជ្រាបសេចក្តីពន្យល់ក្នុងសីហ​សេ​យ្យា​សូត្រទី ៤ ដូចតទៅ៖
 
 * សត្វដែលស្លាប់ហើយ លោកហៅថា បេត (ខ្មោចស្លាប់)។
 
 * បទថា ឧត្តានា សេន្តិ បានសេចក្តីថា ខ្មោចស្លាប់ទាំងនោះដោយភាគច្រើនដេកផ្ងារ​។​ ម្យ៉ាងទៀត សត្វដែលកើតក្នុងបេតវិស័យ (ប្រេតភូមិ) ឈ្មោះថា ប្រេត។ ប្រេតទាំងនោះ ដោយ​សារមានសាច់ និងឈាមតិច មានឆ្អឹងប៉ោងរដិបរដុប មិនអាចដេកផ្អៀងបាន​ឡើយ ទើបបានត្រឹមតែដេកផ្ងារតែម្យ៉ាង។
 
* បទថា អនត្តមនោ ហោតិ (មិនត្រេកអរ/មិនពេញចិត្ត) សេចក្តីថា៖ រាជសីហ៍ព្រោះជាសត្វមានអំណាចខ្លាំង វារមែងដាក់ជើងមុខទាំងពីរទុកត្រង់ជើងក្រោយកន្លែងណា​មួយ ស៊កកន្ទុយទុកក្នុងចន្លោះភ្លៅ កំណត់ទីកន្លែងដែលជើងមុខ ជើងក្រោយ និងកន្ទុយដាក់​នៅ រួចហើយទម្លាក់ក្បាលចុះលើជើងមុខទាំងពីរ រួចដេកអស់មួយថ្ងៃ។

នៅពេលភ្ញាក់ឡើង វាមិនភ្ញាក់ដោយការផ្អើលស្លន់ស្លោឡើយ តែងើបក្បាលឡើងពិនិត្យ​មើលទីតាំងដែលជើងមុខជាដើមដាក់នៅ។ ប្រសិនបើមានការឃ្លាតចាកទីកន្លែង​បន្តិចបន្តួចក្តី (មិននៅដដែល) វារមែងមិនពេញចិត្តថា "នេះមិនសមគួរដល់ជាតិ​ត្រកូល​របស់ឯង មិនសមគួរដល់ភាពជាអ្នកក្លាហានឡើយ" ដូច្នេះហើយ វាក៏ដេកក្នុងទី​នោះបន្តទៀត ដោយមិនចេញទៅស្វែងរកអាហារឡើយ។
 
 * បទថា អនត្តមនោ ហោតិ លោកពោលសំដៅយកសេចក្តីនេះ។ ផ្ទុយទៅវិញ បើគ្មានអ្វីឃ្លាតចាកទីតាំងទេ រាជសីហ៍រមែងត្រេកអរ (អត្តមនោ) ថា "នេះសមគួរដល់ជាតិ​ត្រកូលរបស់ឯង និងសមគួរដល់ភាពជាអ្នកក្លាហានរបស់ឯងហើយ" រួចក៏ក្រោក​ពីទី​នោះ គ្រវីកាយ រលាស់រោមជុំវិញក គ្រហឹម (សីហនាទ) ៣ ដង រួចទើបចេញទៅ​រក​អាហារ។

ប្រភពៈ ហ្វេសប៊ុក Long Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
សីហសេយ្យាសូត្រ (អងុ្គត្តរនិកាយ ចតុក្កនិបាត)
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២៤ (អាន: ៣៩,៣២០ ដង)
សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៦ (អាន: ២០,៤៨៣ ដង)
ធម៌នាំឲ្យវិនាស១២យ៉ាង (បរាវភសូត្រ)
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៨៨ ដង)
គ្មានការកសាងព្រះពុទ្ធរូបក្នុងរយៈពេលជិត ៥០០ ឆ្នាំដំបូង
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៣ ដង)
ព្រះសង្កិច្ចៈ អ្នកសម្រេចធម៌តាំងពីវ័យកុមារ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២៤ (អាន: ២៧,០៣៥ ដង)
សៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៤៨ ដង)
ភាពឆ្លាតវៃដែលខ្វះគុណធម៌ មិនមែនជាបញ្ញាទេ តែវាគ្រាន់តែជាល្បិចកលដែលប្រើសម្រាប់បំផ្លាញខ្លួនឯងតែប៉ុណ្ណោះ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៤៩ ដង)
សិល្បៈនៃការរស់នៅប្រកបដោយបញ្ញា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.84
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿