ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៩៤៨ ដង
ស្កែនយកតំណ
ធម្មចក្រមុទ្រា

ធម្មចក្រមុទ្រា

ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៥ ដង)

ធម្មចក្រ ក្នុងភាសាសំស្ក្រឹតមានន័យថា កងចក្រនៃធម៌ ។ មុទ្រានេះគឺជាតំណាងនៃព្រឹត្តិ​ការណ៍​ដ៏សំខាន់បំផុតមួយនៅក្នុងព្រះជន្មរបស់ព្រះពុទ្ធ គឺហេតុការណ៍ដែលព្រះ​អង្គ​ទ្រង់​សម្តែងព្រះធម៌ទេសនាជាលើកដំបូងបន្ទាប់ពីការត្រាស់ដឹង នៅឯព្រៃ​ឥសិ​បតន​មិគ​ទាយវ័ន ​សារនាថ។ ហេតុដូច្នេះហើយ មុទ្រានេះមានន័យថា «ការបង្វិលកងចក្រនៃព្រះធម៌»។

នៅក្នុងកាយវិការមុទ្រានេះ ម្រាមមេដៃ និងម្រាមចង្អុលនៃដៃទាំងសងខាង ប៉ះគ្នានៅ​ត្រង់​ចុង​ដើម្បីបង្កើតជារង្វង់។ រង្វង់នេះគឺជាតំណាងនៃកងចក្រនៃព្រះធម៌ ឬក្នុង​ន័យ​អភិភូត​វិជ្ជា គឺជាការរួមបញ្ចូលគ្នារវាង មធ្យោបាយ និង បញ្ញា ។ ម្រាមដៃបីទៀតដែល​នៅ​សល់​នៃដៃទាំងសងខាងត្រូវបានលាតសន្ធឹងចេញ ដែលម្រាមទាំងនេះសុទ្ធ​តែ​មាន​អត្ថន័យ​ជានិមិត្តរូបជាច្រើន៖
 * ម្រាមកណ្តាល៖ តំណាងឱ្យ «អ្នកស្តាប់» ព្រះធម៌ (សាវ័ក)។
 * ម្រាមនាង៖ តំណាងឱ្យ «អ្នកសម្រេចធម៌ដោយខ្លួនឯង» (ព្រះបច្ចេកពុទ្ធ)។
 * ម្រាមកូន៖ តំណាងឱ្យ «មហាយាន» ឬ «យានធំ»។
ម្រាមទាំងបីដែលលាតសន្ធឹងនៃដៃឆ្វេង គឺជានិមិត្តរូបនៃ ព្រះរតនត្រ័យ ក្នុងព្រះពុទ្ធសាសនា ដែលរួមមាន៖ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។



ចំណុចសំខាន់ នៅក្នុងមុទ្រានេះ ដៃទាំងសងខាងត្រូវបានដាក់នៅចំពីមុខទ្រូង ដែលជានិមិត្តរូបថា សេចក្តីបង្រៀនទាំងនេះគឺចេញមកពីព្រះហឫទ័យ (បេះដូង) របស់ព្រះពុទ្ធដោយផ្ទាល់។ មុទ្រានេះគឺជាកាយវិការដែលបង្ហាញដោយព្រះឈានពុទ្ធ (Dhyani Buddha) អង្គទីមួយ គឺ ព្រះវៃរោចនៈ (Vairochana) តាមលក្ខណ:មហាយាន។ ព្រះឈានពុទ្ធទាំងប្រាំអង្គ សុទ្ធតែមានការពាក់ព័ន្ធនឹងមោហៈ (សេចក្តីវង្វេង) ជាក់លាក់របស់មនុស្សលោក ហើយគេជឿថាព្រះអង្គទាំងនោះ​ជួយមនុស្សឱ្យជម្នះនូវសេចក្តីវង្វេងទាំងនោះបាន។ ដូច្នេះហើយ គេជឿថាព្រះវៃរោចនៈ​ ទ្រង់ផ្លាស់​ប្តូរមោហៈនៃសេចក្តីអវិជ្ជា ឱ្យទៅជាបញ្ញានៃសច្ចធម៌វិញ។ តាម​រយៈការបង្ហាញ​នូវធម្មចក្រមុទ្រានេះ ព្រះអង្គបានជួយដល់អ្នកបដិបត្តិធម៌ក្នុងការនាំ​ទៅ​​រកការផ្លាស់ប្តូរ (ការផ្លាស់ប្តូរខាងផ្លូវចិត្ត) នេះឯង។

ប្រភពៈ ហ្វេសប៊ុក Long Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ

ស្កែនយកតំណ
ធម្មចក្រមុទ្រា
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ២៥១ ដង)
ស្លាប់ហើយកើតភ្លាមៗសម្រាប់អ្នកដែលនៅមានកិលេស
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៣ ដង)
តើសញ្ញានេះមានន័យដូចម្ដេច? 
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៨,០៩៦ ដង)
អំណាចប្រយោជន៍ ការបញ្ញត្តិសិក្ខាបទ មាន ១០ យ៉ាង
ផ្សាយ : ១០ កញ្ញា ឆ្នាំ២០២៦ (អាន: ២១៦ ដង)
កាតព្វកិច្ចរបស់ស្តេចចក្រពត្តិ
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ២៣០ ដង)
បុគ្គលឃាត់ឃាំងអ្នកដទៃមិនឲ្យធ្វើទាន
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ៧៩៣ ដង)
គ្រឿងអាងដ៏ធំសម្រាប់វិនិច្ឆ័យធម៌វិន័យឲ្យដឹងថា ជាពុទ្ធវចនៈ និងមិនមែនជាពុទ្ធវចនៈ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.78
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿