ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,១៣០ ដង
ស្កែនយកតំណ
តើសញ្ញានេះមានន័យដូចម្ដេច? 

តើសញ្ញានេះមានន័យដូចម្ដេច? 

ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៤ ដង)

មនុស្សជាច្រើនដែលធ្លាប់ទៅវត្តចិន ឬវត្តពុទ្ធសាសនាមហាយាននៅប្រទេសកម្ពុជាជាដើម តែងតែចាប់អារម្មណ៍នឹងសញ្ញាដែលស្រដៀងនឹង "ស្វស្តិកា" (卍)។  នៅលើព្រះពុទ្ធបដិមា ទ្វារវត្ត ឬសូម្បីតែលើជួងមាស ហើយអ្នកខ្លះអាចនឹងយល់ច្រឡំថាជា "សញ្ញាណាស៊ី" របស់អាល្លឺម៉ង់ ជាសញ្ញាអាក្រក់ពីសម័យសង្គ្រាមលោក។
   
ការពិតទៅ មិនមែនដូច្នោះទេ!  សញ្ញានេះមានអត្ថន័យមង្គល ហើយមានអាយុកាលចំណាស់ជាងពួកណាស៊ីរាប់ពាន់ឆ្នាំ  ត្រូវបានបន្តវង្សពីប្រទេសឥណ្ឌា ហើយបានសាយភាយចូលទៅក្នុងវប្បធម៌ចិនតាំងពីសម័យបុរាណ ក្នុងនាមជាសញ្ញានៃពុទ្ធធម៌។
   
សញ្ញា 卍 អានថា «វ៉ាន់» (Wàn) មានដើមកំណើតមកពីពាក្យសំស្ក្រឹតថា स्वस्तिक (ស្វស្តិក) ដែលមានន័យថា "សិរីមង្គល សេចក្ដីចម្រើន សេចក្ដីសុខ"។  ក្នុងប្រទេសឥណ្ឌាបុរាណ សញ្ញានេះបានបង្ហាញឡើងក្នុងសាសនាហិណ្ឌូ សាសនាជេន និងពុទ្ធសាសនា ប្រើប្រាស់តំណាងឱ្យកង់នៃជីវិត វដ្តនៃចក្រវាឡ និងថាមពលនៃសេចក្ដីល្អ។


   
វាមានជារូបរាងស្លាបបួនដែលបង្វិលទៅខាងស្ដាំ បង្ហាញពីថាមពលជីវិតដែលវិលវឹងគ្មានទីបញ្ចប់។ សញ្ញានេះបានសាយភាយពីឥណ្ឌាចូលមកកាន់ប្រទេសចិនក្នុងរាជវង្សហាន ប្រហែលពីរពាន់ឆ្នាំមុន ទើបត្រូវបានគេយកមកតុបតែងលើសិល្បៈ វត្ថុស័ក្តិសិទ្ធ និងព្រះពុទ្ធបដិមា។  ជាពិសេស ដាក់ត្រង់ព្រះឧរា(ទ្រូង) របស់ព្រះពុទ្ធ ដើម្បីបង្ហាញពីព្រះបញ្ញាដ៏គ្មានទីបញ្ចប់ និងព្រះធម៌ដែលសាយភាយទៅគ្រប់ទិសទី។
   
អ្វីដែលមនុស្សសាមញ្ញតែងយល់ច្រឡំគឺ "ស្វស្តិកា" ដែលពួកណាស៊ីអាល្លឺម៉ង់ប្រើ ដែលត្រូវបានកែប្រែពីគំរូដើមឥណ្ឌាដែរ តែរបស់ណាស៊ី បង្វិលបញ្ច្រាសទិស គឺច្រាសទ្រនិចនាឡិកា ហើយទ្រេត ៤៥ ដឺក្រេ ប្រើប្រាស់ក្នុងអត្ថន័យនៃពូជសាសន៍សុទ្ធ និងអំណាច  ដែលជាគំនិតថយក្រោយ ប៉ុន្តែបានទទួលការពេញនិយមក្នុងសម័យនោះ។  

សញ្ញា 卍 ដែលឃើញនៅក្នុងវត្តចិន មិនមែនជាសញ្ញានយោបាយ ឬសង្គ្រាមទេ ប៉ុន្តែគឺជាថាមពលនៃបុណ្យមួយម៉ឺនគុណមួយម៉ឺន និងព្រះធម៌ដែលគ្មានទីបញ្ចប់។៚ 

វត្តវិហារទន្ទឹម, ថ្ងៃ៥᧥៧ គិម្ហរដូវ ឆ្នាំមមី  អដ្ឋស័ក ព.ស.២៥៧០
ប្រភពៈ ហ្វេសប៊ុក ព្រះវិមលធម្មធារ៍

ដោយ៥០០០ឆ្នាំ

 

ស្កែនយកតំណ
តើសញ្ញានេះមានន័យដូចម្ដេច? 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ២០៤ ដង)
ប្រវត្តិពុទ្ធសាសនានៅប្រទេសស្រីលង្កា
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៨៨ ដង)
គ្មានការកសាងព្រះពុទ្ធរូបក្នុងរយៈពេលជិត ៥០០ ឆ្នាំដំបូង
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ១៨៩ ដង)
បណ្ឌិតតួអង្គដ៏សំខាន់បំផុតម្នាក់ក្នុងប្រវត្តិសាស្រ្តឥណ្ឌាសម័យទំនើប
ថ្ងៃនេះ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៤១ ដង)
បុព្វកម្មនិងវិបាកនៃកម្មរបស់ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ២០៦ ដង)
អនត្តលក្ខណសូត្រ គឺជាព្រះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងប្រទានដល់ព្រះបញ្ចវគ្គិយភិក្ខុ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ២៨៧ ដង)
ប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុជា
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ២៣០ ដង)
បុគ្គលឃាត់ឃាំងអ្នកដទៃមិនឲ្យធ្វើទាន
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៥ ដង)
ជីវិតគឺជារបស់ដែលមានតម្លៃបំផុតសម្រាប់សត្វលោកគ្រប់រូប
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៨៤ ដង)
តើព្រះលោមារបស់ព្រះសម្ពុទ្ធមានពណ៌អ្វី? 
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.36