30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៤,៧៨១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២១២,៧១៥
សរុប ៣៨៥,៤៩៩,៤០៨
អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,៩១៨ ដង)

ឧបក្កិលេស ១៦ យ៉ាង



 
ឧបក្កិលេស ១៦ យ៉ាង

១- អភិជ្ឈាវិសមលោភ៖ ល្មោភរំពៃ​ចង់បាន​ទ្រព្យគេ
២- ទោស៖ ប្រទូស្ដ
៣- កោធ៖ ក្រោធ
៤- ឧបនាហ៖ ចងក្រោធទុក្ខ
៥- មក្ខ៖ លុបគុណគេ
៦- បលាស៖ វ៉ៃឫកប្រប
៧- ឥស្សា៖ ឫស្យា
៨- មច្ឆរិយ៖ កំណាញ់
៩- មាយា៖ លាក់ពុត
១០- សាថេយ្យ៖ អួតអាង
១១- ថម្ភ៖ តឹងតែង
១២- សារម្ភ៖ ប្រជែងវាសនា
១៣- មាន៖ ប្រកាន់ខ្លួន
១៤- អតិមាន៖ មើលងាយគេ
១៥- មទ៖ ស្រវឹង
១៦- បមាទ​៖ ប្រហែសធ្វេស។

អកុសល​ធម៌​ទាំង​ ១៦ ប្រការ​នោះ សូម្បី​ឯណា​នីមួយ​កាល​បើ​បណ្ដោយ​ឲ្យ​រុករាន​ចូល​មក​ក្នុង​ចិត្ត​ហើយ សុទ្ធ​តែ​ធ្វើ​ចិត្ត​ឲ្យ​សៅហ្មង មិនថ្លា​ស្អាត​ទាំង​អស់។ ព្រោះ​ហេតុ​ដូច្នោះ​បា​នជា​លោក​ហៅ​ថា ឧបក្កិលេស។ ឧបក្កិលេស​នោះ​ទោះ​បី​មាន​ច្រើន​ដល់​ទៅ ១៦ ក៏​ពិត​ហើយ ប៉ុន្តែ​មិន​កើត​ក្នុង​វេលា​មួយ​ជា​មួយ​គ្នា​ទេ រមែង​ផ្លាស់​ប្ដូរ​គ្នា​កើត។ មួយ​វិញ​ទៀត ចិត្ត​តែ​មួយ​ទេ តែ​កាល​បើ​មាន​កុសល​ធម៌​មួយ​មក​សណ្ឋិត​នៅនៅជាម្ចាស់​ផ្ទះ​ហើយ ឧបក្កិលេស​ដែល​ជា​អកុសល​ធម៌​ក៏​មិន​អាច​លុកលុយ​ចូល​មក​បាន កាល​បើ​មាន​អកុសល​ធម៌​ណាមួយ​ចូល​មក​សម្ងំ​នៅ​ដូច​ជា​ម្ចាស់​ផ្ទះ​ហើយ កុសល​ធម៌​ក៏​រក​ឱកាស​ចូល​មក​មិន​បាន។ តាម​ធម្មតារបស់ចិត្ត ជា​កណ្ដាលៗ កាល​បើ​ខាង​ណា​ចូល​មក​នៅ​បាន​មុន ក៏​មាន​អំណាច​អាចរារាំង​ខាង​ចំណែក​ថ្មី​ដែល​មាន​កម្លាំង​តិច មិន​ឲ្យ​ចូល​មក​បាន។ ព្រោះ​ហេតុ​នោះ សាធុជន​ដែល​មាន​បំណង​នឹង​ធ្វើ​ឲ្យ​កើត ឲ្យ​មាន​ឡើង​ជាប់​នៅ​ក្នុង​ចិត្ត​ជានិច្ច​កាល​ចុះ។

ឯកុសល​ធម៌​នោះ កាល​បើ​លើក​យក​តែ​កុសល​ធម៌​ដែល​គួរ​ឲ្យ​កើត​មាន​ក្នុង​ចិត្ត​ខាន​មិន​បាន ហើយ​មាន​ឧបការៈ​ច្រើន​ផងមកសម្ដែង ក៏​គឺ សតិសម្បជញ្ញៈ ព្រោះ​លោក​សរសើរ​ថាធម៌ ២ ប្រការ​គឺ សតិ និង សម្បជញ្ញៈ ជាធម៌​មាន​ឧបការៈច្រើន។ សតិគឺ​សេចក្ដី​រឭក សម្បជញ្ញៈ​គឺ​សេចក្ដី​ដឹង​ខ្លួន គុណធម៌​ទាំង​ ២ នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​កិច្ច​ជាមួយ​គ្នា ផ្សេង​តែ​អាការៈ គឺ​សតិ​នោះ​ជាភ្នាក់​ងារ​ខាង​ឯនឹក​ឃើញ​ក្នុង​វេលា​ដែល​ធ្វើ​ហើយ និយាយហើយ គិត​ហើយ សូម្បី​យូរៗ ក៏​នឹក​ឃើញ​បាន សម្បជញ្ញៈនោះ​ជា​ភ្នាក់ងារ​ខាង​ដឹង​ខ្លួន​ក្នុង​វេលា ដែល​កំពុង​ធ្វើ កំពុង​និយាយ កំពុងគិត។ ចិត្ត​ដែល​ឥត​សម្បជញ្ញៈ​គ្រប់​គ្រង​តែង​ស្ទុះ​បម្រះ​ននៀល​ទៅរក​វិសភាគារម្មណ៍​ផ្សេងៗ តាម​តែ​ប្រទះ​ស្រេច​តែ​នឹង​ប្រាថ្នា មិន​រើស​ថា ដូចម្ដេច​គួរ ដូចម្ដេច​មិន​គួរ​ឡើយ។ ចំណែក​ចិត្ត​ដែល​មាន​សតិសម្បជញ្ញៈ​គ្រប់គ្រង រមែង​ចេះរើស​រក​ចំណែក​ដែល​ល្អៗ។ ធម្មតា​រថទឹមសេះ​ដែល​គ្មាន​នាយ​សារថីបរ សេះ​តែង​នាំ​ពង្រត់​ទៅ​តាម​ទំនើង​ចិត្តរបស់​វា​រមែង​ស្ទុះ​ទៅ​ផ្ដេសផ្ដាស ជល់​នេះ​ជល់​នោះ​ហែ​ទៅ​តាម​ផ្លូវ ធ្វើឲ្យ​កើត​សេចក្ដី​អន្តរាយ​ដល់​គេ​ដល់​ឯង មិន​បាន​ស្រួល​ឡើយ ចំណែក​រថដែល​មាន​នាយ​សារថី ដ៏​ឈ្លាសវៃ​នៅ​គ្រប់គ្រង​រក្សា​រមែង​លឿន​ត្រង់​ទៅ​តាម​របៀបរៀបរយ មិន​ធ្វើ​ឲ្យ​កើត​សេចក្ដី​អន្តរាយ​ដល់​នរណាឡើយ សេចក្ដី​នេះ​មាន​ឧបមាយ៉ាង​ណាមិញ ឯ​សេចក្ដី​ប្រព្រឹត្ត​ទៅ​របស់​មនុស្ស ក៏​យ៉ាង​នោះ​ដែរ គឺ​បុគ្គល​ដែល​គ្មាន​សតិសម្បជញ្ញៈ រមែង​ប្រព្រឹត្ត​កាយ​វាចា​ខុសៗ ភ្លាត់ៗ ធ្វើ​ឲ្យ​កើត​សេចក្ដីអន្តរាយ​ដល់​ខ្លួន​និង​អ្នក​ដទៃ។ ចំណែក​បុគ្គល​ដែល​មាន​សតិ​សម្បជញ្ញៈ រមែង​ប្រព្រឹត្ត​កាយ វាចា ត្រង់​ត្រូវ​តាម​ផ្លូវ​ដែល​ល្អៗ ជាហេតុ​ឲ្យ​បាន​សេចក្ដី​សុខ​ដល់​ខ្លួន​និង​អ្នក​ដទៃ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខដោយ​៥០០០​ឆ្នាំ​

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៧,២៦៣ ដង)
ទឹក​ភ្នែក​រយលាន​តំណក់​ស្រក់​លើ​ថ្ពាល់​ម៉ែ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៩១៧ ដង)
មិន​ប្រជែង​ជា​មួយ​អ្នក​ដទៃ
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ៧,៣៦៥ ដង)
ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩២៥ ដង)
សុខ​កាយ​ជា​មួយ​នឹង​សុខ​ចិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.91
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿