អានអត្ថបទ
ផ្សាយ : ២២ មេសា ឆ្នាំ២០១២ (អាន: ១៨,៥១៣ ដង)
ព័ត៌មានអប់រំទាក់ទងព្រះពុទ្ធសាសនា របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក

|
ថ្ងៃព្រហស្បតិ៍, 15 ខែមិនា 2012
ហេឡូវីអូអេ ១៥ មិនា ២០១២៖ វិធីសមាទានធុតង្គ អង្គនៃសេចក្តីប្រតិបត្តិសម្រាប់កំចាត់បង់នូវធម៌ជាសត្រូវ
ដោយ នុច សារីតា វីអូអេ ខ្មែរ | វ៉ាស៊ីនតោន

សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១២៖
ដោយ នុច សារីតា វីអូអេ ខ្មែរ | វ៉ាស៊ីនតោន

កាលពីដើមខែកុម្ភៈកន្លងទៅនេះ ពុទ្ធមណ្ឌលវិបស្សនាធុរៈបានបើកវគ្គវិបស្សនានៅព្រៃឪរ៉ាល់ខេត្តកំពង់ស្ពឺ ដោយប្រតិបត្តិតឹងរឹងក្នុងការអប់រំទូន្មានខ្លួនឲ្យបានល្អ ឈានទៅរកការកំចាត់បង់នូវកិលេស ឬហៅថាការប្រតិបត្តិតាមបែបធុតង្គ។ អស់លោកអ្នកខ្លះធ្លាប់បានឮ ឬក៏ធ្លាប់បានប្រតិបត្តិសមាធិនិងវិបស្សនាខ្លះៗដែរ។ សព្វថ្ងៃនេះកិច្ចប្រតិបត្តិសមាធិនិងវិបស្សនាកំពុងមានប្រជាប្រិយភាពខ្លាំងនៅខាងប៉ែកបស្ចិមប្រទេស។ ជាពិសេសពួកជនជាតិអាមេរិកាំង គេរកឃើញថា វិធីប្រតិបត្តិតាមបែបព្រះពុទ្ធសាសនា អាចជួយពួកគេបានច្រើនប្រការ មានតាំងពីការធ្វើឲ្យស្ងប់ចិត្ត រហូតដល់ការអប់រំក្នុងសង្គមគ្រួសារ។ ប៉ុន្តែថ្ងៃនេះយើងខ្ញុំនឹងជំរាបលោកអ្នកអំពីការប្រតិបត្តិតឹងតែងរបស់ព្រះសម្មាសម្ពុទ្ធ គឺធុតង្គ។ ព្រះតេជគុណ សួន សុខសាន ព្រះគ្រូធម្មាចារ្យនៅ ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា និង ឧបាសិកា គិម ស៊ីមឿន ដែលជាគណៈកម្មការផ្នែកខាងទំនាក់ទំនងកិច្ចការក្នុងប្រទេសនិងក្រៅប្រទេស នៃពុទ្ធមណ្ឌលវិបស្សនាធុរៈរបស់ព្រះរាជាណាចក្រកម្ពុជា នឹងបំភ្លឺអំពីការសមាទានធុតង្គ។ |
កម្មវិធីហេឡូវីអូអេ ១៥ មិនា ២០១២៖ វិធីសមាទានធុតង្គ អង្គនៃសេចក្តីប្រតិបត្តិសម្រាប់កំចាត់បង់នូវធម៌ជាសត្រូវ
ទាញយក: MP3
ហេឡូវីអូអេ ២០ មេសា ២០១២៖ វិធីប្រតិបត្តិសមាធិនិងវិបស្សនា
ដោយ នុច សារីតា វីអូអេ | វ៉ាស៊ីនតោន
ដោយ នុច សារីតា វីអូអេ | វ៉ាស៊ីនតោន

ព្រះតេជព្រះគុណ សួន សុខសាន ព្រះគ្រូធម្មាចារ្យក្នុងកម្មវិធីសមាទានធុតង្គ នៅព្រៃឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ ព្រះតេជគុណ សុខ វ៉ា គង់នៅព្រៃធុតង្គ ស្រែពស់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងឧបាសិកា ឡេង ចេងលាង អធិបតីរងទី៣នៃពុទ្ធមណ្ឌលវិបស្សនាធុរៈរបស់ព្រះរាជាណាចក្រកម្ពុជានិងជាវេជ្ជបណ្ឌិតប្រចាំពុទ្ធមណ្ឌល ជាវាគ្មិននៅក្នុងកម្មវិធី «ហេឡូវីអូអេ» នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១២។
|
ពុទ្ធមណ្ឌលវិបស្សនាធុរៈមានបើកវគ្គវិបស្សនាសម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទបដិបត្តិនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៅឧដុង្គ និងនៅព្រៃឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ ដោយប្រតិបត្តិតឹងរ៉ឹងក្នុងការអប់រំទូន្មានចិត្តឲ្យស្ងប់ ឈានទៅរកការកម្ចាត់បង់នូវកិលេស និងមានបណ្តុះគ្រូធម្មាចារ្យខាងវិបស្សនាសម្រាប់ចេញទៅបង្រៀនព្រះសង្ឃនិងពុទ្ធបរិស័ទនៅតាមបណ្តាខេត្ត។ កិច្ចប្រតិបត្តិសមាធិនិងវិបស្សនាទាំងពីរនេះកំពុងមានប្រជាប្រិយភាពខ្លាំងនៅបស្ចឹមប្រទេស។ ជាពិសេសជនជាតិអាមេរិកាំងរកឃើញថា វិធីប្រតិបត្តិតាមបែបព្រះពុទ្ធសាសនានេះអាចជួយពួកគេបានច្រើន ដូច្នេះហើយគេបានបើកឲ្យមានកម្មវិធីសមាធិនៅតាមសាកលវិទ្យាល័យខ្លះៗ និងនៅតាមមន្ទីរពេទ្យ។ |
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤
ហ្វេសប៊ុកfacebook.com/voakhmer អ៊ីម៉េល [email protected]
ហ្វេសប៊ុកfacebook.com/voakhmer អ៊ីម៉េល [email protected]
ដកស្រង់ទាំងស្រុងចេញពី គេហទំព័រវិទ្យុសម្លេងសហរដ្ឋអាមេរិកវីអូអេ
ដោយ៥០០០ឆ្នាំ
ដោយ៥០០០ឆ្នាំ