អានអត្ថបទ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៦,១០៤ ដង)
កល្យាណមិត្តតា

|
កល្យាណមិត្តតា (ការមានកល្យាណមិត្ត គឺមានអ្នកណែនាំចង្អុលបង្ហាញ ទីប្រឹក្សា មិត្តភក្តិដែលសេពគប់ និងបុគ្គលដែលនៅជុំវិញខ្លួនជាមនុស្សល្អ។ ការចេះជ្រើសរើសសេពគប់បុគ្គល ឬចូលរួមពួកក្រុម សង្គម ជាមួយលោកអ្នកដែលមានគុណធម៌ មានបញ្ញានិងសមត្ថភាព អាចជួយផ្ចុងផ្តើម គាំទ្រ ណែនាំចង្អុលបង្ហាញផ្លូវប្រាប់របៀបរបប រហូតដល់បានជាគ្រឿងពឹងពំនាក់អាស្រ័យដល់គ្នានឹងគ្នា ដើម្បីឲ្យជីវិតដំណើរការទៅប្រកបដោយវឌ្ឍនភាពដ៏ឧត្តុង្គឧត្តម ក្នុងការសិក្សាអប់រំ ការគ្រប់គ្រងជីវិត ការប្រកបកិច្ចការ និងបដិបត្តិ និងមានបរិយាកាសក្នុងសង្គមដ៏ប្រសើរ Kalyanamittata: having good friends; good company; friendship with the lovely; favourable social envirenment) ខនេះជាអង្គប្រកបខាងក្រៅ (external factor; evnirenmental factor)។
“ម្នាលភិក្ខុទាំងឡាយ! ពេលដួងអាទិត្យកំពុងរះឡើង រមែងមានពន្លឺអរុណចែងចាំងមកមុន ជាបុព្វនិមិត្ត យ៉ាងណាមិញ ការមានកល្យាណមិត្តក៏ជាលំនាំ ជាបុព្វនិមិត្តនៃការកើតឡើងរបស់អរិយដ្ឋង្គិកមគ្គដល់ភិក្ខុ ក៏យ៉ាងនោះដែរ”។
“ការមានកល្យាណមិត្តស្មើនឹងព្រហ្មចរិយៈ(ការគ្រប់គ្រងជីវិតដ៏ប្រសើរ)ទាំងអស់តែម្តង ព្រោះថា អ្នកមានកល្យាណមិត្តគប្បីរំពឹងវត្ថុទាំងនេះបានគឺ នឹងចម្រើន នឹងចម្រើនឲ្យរឹងរឹតតែច្រើននូវអរិយដ្ឋង្គិកមគ្គ”។
![]() “អាស្រ័យតថាគតធ្វើជាកល្យាណមិត្ត ពួកសត្វអ្នកមានជាតិជាធម្មតា រមែងរួចផុតចាកជាតិ អ្នកមានជរាជាធម្មតារមែងរួចផុតចាកជរា អ្នកមានមរណៈជាធម្មតា រមែងរួចផុតចាកមរណៈ អ្នកមានសេចក្តីសោកសៅ បរិទេវៈ សេចក្តីទុក្ខ ទោមនស្ស និងឧបាយាសជាធម្មតា រមែងរួចចាកសេចក្តីសោកសៅ បរិទេវៈ ទុក្ខ ទោមនស្ស និងឧបាយាស”។
“តថាគត ពិចារណារកមិនឃើញអង្គប្រកបខាងក្រៅដទៃសូម្បីតែម៉្យាង ដែលមានប្រយោជន៍ដ៏ច្រើនសម្រាប់ភិក្ខុដែលជាសេក្ខៈ ដូចការមានកល្យាណមិត្ត, ភិក្ខុអ្នកមានកល្យាណមិត្តរមែងកំចាត់អកុសលបាន និងរមែងញ៉ាំងកុសលឲ្យកើតឡើង”។
”ការមានកល្យាណមិត្ត រមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍ដ៏ធំធេង, ដើម្បីភាពគង់វង្សមិនសាបសូន្យ មិនអន្តរធាននៃព្រះសទ្ធម្ម ។ល។
[សំយុត្តិនិកាយ មហាវារវគ្គ, អង្គុត្តរនិកាយ ឯកនិបាត, ខុទ្ទកនិកាយ ឥតិវុត្តកៈ, S.V.2-30; A.I.14-18; It.10]
ដោយ៥០០០ឆ្នាំ
|