30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧០,៩១៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦២១,៥៣៣
សរុប ៣៨៩,៧០៤,០១៧
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៣៣៨ ដង)

ស្ថាន​ ៥​ យ៉ាង



 
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ស្ថាន​ ៥​ យ៉ាង​នេះ​ ស្រ្តី ក្តី  បុរស​ក្តី​ គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិ​ចារ​ណា​រឿយ​ៗ ។ ស្ថាន​ ៥​ យ៉ាង​ តើ​ដូច​ម្តេច​ ។ 

ស្រ្តី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយៗ​ថា​ អាត្មា​អញ​ មាន​ជរា​ជា​ធម្មតា​ មិនកន្លង​ជ​រា​ទៅ​បាន​ឡើយ​ ១​ ។
ស្រ្តី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយៗ​ថា​ អាត្មា​អញ​ មាន​ព្យាធិ​ជា​ធម្មតា​ មិន​កន្លង​ព្យាធិ​ទៅ​បាន​ឡើយ ១ ។
ស្រ្តី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយៗ​ថា​ អាត្មា​អញ​ មាន​ សេច​ក្តី​ស្លាប់​ជា​ធម្មតា​ មិន​កន្លង​សេចក្តី​ស្លាប់​ទៅ​បាន​ឡើយ​ ១ ។
ស្រ្តី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយៗ​ថា​ អាត្មា​អញ​ តែង​មាន​សេចក្តី​ព្រាត់​បា្រស​និរាស​ចាក​សត្វ​និង​សង្ខារ​ ជា​ទី​ស្រឡាញ់​ ជាទី​គាប់​ចិត្ត​ទាំង​ពួង​ ១​ ។
ស្រ្តី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយៗ​ថា​ អាត្មា​អញ​ មាន​កម្ម​ជា​របស់​ខ្លួន​ មាន​កម្ម​ជា​មត៌ក​ មាន​កម្ម​ជា​កំណើត​ មាន​កម្ម​ជា​ផៅពង្ស​ មាន​កម្ម​ជា​ទី​រលឹក​ អាត្មា​អញ​នឹង​ធ្វើ​នូវ​កម្ម​ណា​ ទោះ​ល្អ​ក្តី​អាក្រក់​ក្តី​ នឹង​ជាអ្នក​ទទួល​នូវ​ផល​នៃ​កម្ម​នោះ​ ១​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ស្ត្រី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិ​ចារ​ណា​រឿយ​ៗ​ថា​ អាត្មា​អញ​ មាន​ជរា​ជា​ធម្ម​តា​ មិន​កន្លង​ជរា​ទៅ​បាន​ តើ​ព្រោះ​អាស្រ័យ​អំណា​ច​ប្រយោជន៍​ដូច​ម្តេច​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​តែង​មាន​សេចក្តី​ស្រវឹង​ ក្នុង​វ័យ​ដ៏​ចម្រើន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​សត្វ​ ប្រព្រឹត្ត​ទុច្ច​រិត​ដោយ​កាយ​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ ។
កាល​បើ​បុគ្គល​នោះ​ ពិចារណា​ ស្ថាន​នោះ​រឿយៗ​ហើយ​ ក៏​លះ​បង់​យោ​ព្វ​នមទៈ​ (​សេច​ក្តី​ស្រវឹង​ ក្នុង​វ័យ​ដ៏​ចម្រើន​)​ ដោយ​សព្វ​គ្រប់​ ឬ​ពុំ​នោះ​សោត​ ក៏​គង់​ស្រាល​ស្តើង​ទៅ​បាន​ ។​ 
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ស្រ្តី​ក្តី​ បុរស​ក្តី​គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយ​ៗ​ថា​ អាត្មា​អញ​ មាន​ជរា​ជា​ធម្មតា​ មិន​កន្លង​ជរា​ទៅ​បាន​ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ នោះ​ឯង​ ។ 

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ស្ត្រី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិ​ចារ​ណា​រឿយ​ៗ​ថា​ អាត្មា​អញ​ មាន​ព្យាធិ​ជា​ធម្ម​តា​ មិន​កន្លង​ព្យាធិ​​ទៅ​បាន​ តើ​ព្រោះ​អាស្រ័យ​អំណា​ច​ប្រយោជន៍​ដូច​ម្តេច​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​តែង​មាន​សេចក្តី​ស្រវឹង​ ក្នុង​ភាព​នៃ​ខ្លួន​មិន​មាន​រោគ​​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​សត្វ​ ប្រព្រឹត្ត​ទុច្ច​រិត​ដោយ​កាយ​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ ។ កាល​បើ​បុគ្គល​នោះ​ ពិចារណា​ ស្ថាន​នោះ​រឿយៗ​ហើយ​ ក៏​លះ​បង់​អា​រោ​គ្យ​មទៈ​ (​សេច​ក្តី​ស្រវឹង​ ក្នុង​ភាវៈ​នៃ​ខ្លួន​មិន​មាន​រោគ​)​ ដោយ​សព្វ​គ្រប់​ ឬ​ពុំ​នោះ​សោត​ ក៏​គង់​ស្រាល​ស្តើង​ទៅ​បាន​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ស្រ្តី​ក្តី​ បុរស​ក្តី​គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយ​ៗ​ថា​ អាត្មា​អញ​ មាន​ព្យាធិ​ជា​ធម្មតា​ មិន​កន្លង​ព្យាធិ​​ទៅ​បាន​ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ នោះ​ឯង​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ស្ត្រី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិ​ចារ​ណា​រឿយ​ៗ​ថា​ អាត្មា​អញ​ មាន​សេច​ក្តី​ស្លាប់​​ជា​ធម្ម​តា​ មិន​កន្លង​សេច​ក្តី​ស្លាប់​ទៅ​បាន​ តើ​ព្រោះ​អាស្រ័យ​អំណា​ច​ប្រយោជន៍​ដូច​ម្តេច​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​តែង​មាន​សេចក្តី​ស្រវឹង​ ក្នុង​ជីវិត​​​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​សត្វ​ ប្រព្រឹត្ត​ទុច្ច​រិត​ដោយ​កាយ​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ ។ កាល​បើ​បុគ្គល​នោះ​ ពិចារណា​ ស្ថាន​នោះ​រឿយៗ​ហើយ​ ក៏​លះ​បង់​ជីវិត​មទៈ​ (​សេច​ក្តី​ស្រវឹង​ ក្នុង​ជីវិត​​)​ ដោយ​សព្វ​គ្រប់​ ឬ​ពុំ​នោះ​សោត​ ក៏​គង់​ស្រាល​ស្តើង​ទៅ​បាន​ ។​  ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ស្រ្តី​ក្តី​ បុរស​ក្តី​គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយ​ៗ​ថា​ អាត្មា​អញ​ មាន​សេច​ក្តី​ស្លាប់​​ជា​ធម្មតា​ មិន​កន្លង​សេច​ក្តី​ស្លាប់​​ទៅ​បាន​ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ នោះ​ឯង​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ស្ត្រី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិ​ចារ​ណា​រឿយ​ៗ​ថា​ អាត្មា​អញ​ តែង​មាន​សេច​ក្តី​ព្រាត់​ប្រាស​និរាស​ចាក​សត្វ​និង​សង្ខារ​ជា​ទី​ស្រឡាញ់​ ជា​ទី​គាប់​ចិត្ត​ទាំង​ពួង​ តើ​ព្រោះ​អាស្រ័យ​អំណា​ច​ប្រយោជន៍​ដូច​ម្តេច​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​តែង​មាន​តម្រេក​ក្រៃ​លែង​ ក្នុង​សត្វ​និង​សង្ខារ​ជា​ទី​ស្រឡាញ់​ ជាទី​គាប់​ចិត្ត​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​សត្វ​ ប្រព្រឹត្ត​ទុច្ច​រិត​ដោយ​កាយ​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ ។ កាល​បើ​បុគ្គល​នោះ​ ពិចារណា​ ស្ថាន​នោះ​រឿយៗ​ហើយ​ គង់​លះ​​បង់​ឆន្ទ​រាគ​ (​តម្រេក​ក្រៃ​លែង​​​)​ ក្នុង​សត្វ​និង​សង្ខារ​ ដោយ​សព្វ​គ្រប់​ ឬ​ពុំ​នោះ​សោត​ ក៏​គង់​ស្រាល​ស្តើង​ទៅ​បាន​ ។​  ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ស្រ្តី​ក្តី​ បុរស​ក្តី​គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយ​ៗ​ថា​ អាត្មា​អញ​ មាន​​សេច​ក្តី​ព្រាត់​ប្រាស​និរាស​ចាក​សត្វ​និង​សង្ខារ​ជា​ទី​ស្រឡាញ់​ ជា​ទី​គាប់​ចិត្ត​ទាំង​ពួង​ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ នោះ​ឯង​ ។ 

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ស្ត្រី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិ​ចារ​ណា​រឿយ​ៗ​ថា​ អាត្មា​អញ​  មាន​កម្ម​ជា​របស់​ខ្លួន​ មាន​កម្ម​ជា​មត៌ក មាន​កម្ម​ជា​កំណើត​ មាន​កម្ម​ជា​ផៅ​ពង្ស​ មាន​កម្ម​ជា​ទី​រលឹក​ អាត្មា​អញ​នឹង​ធ្វើ​នូវ​កម្ម​ណា​ ទោះ​ល្អ​ក្តី​ អាក្រក់​ក្តី​ នឹង​ជា​អ្នក​ទទួល​យក​នូវ​ផល​នៃ​កម្ម​នោះ​ តើ​ព្រោះ​អាស្រ័យ​អំណា​ច​ប្រយោជន៍​ដូច​ម្តេច​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​តែង​មាន​កាយ​ទុច្ចរិត​ វចីទុច្ចរិត​ មនោ​ទុច្ច​រិត​​ ។ កាល​បើ​បុគ្គល​នោះ​ ពិចារណា​ ស្ថាន​នោះ​រឿយៗ​ហើយ​ គង់​លះ​​បង់​ទុច្ចរិត​​ ដោយ​សព្វ​គ្រប់​ ឬ​ពុំ​នោះ​សោត​ ក៏​គង់​ស្រាល​ស្តើង​ទៅ​បាន​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ស្រ្តី​ក្តី​ បុរស​ក្តី​គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿុយ​ៗ​ថា​ អាត្មា​អញ​ មាន​​កម្ម​ជា​របស់​ខ្លួន​ មាន​កម្ម​ជា​មត៌ក មាន​កម្ម​ជា​កំណើត​ មាន​កម្ម​ជា​ផៅ​ពង្ស​ មាន​កម្ម​ជា​ទី​រលឹក​ អាត្មា​អញ​នឹង​ធ្វើ​នូវ​កម្ម​ណា​ ទោះ​ល្អ​ក្តី​ អាក្រក់​ក្តី​ នឹង​ជា​អ្នក​ទទួល​យក​នូវ​ផល​នៃ​កម្ម​នោះ  ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ នោះ​ឯង​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិយ​សាវក​នោះ​ តែង​ពិ​ចារណា​ថា​ មិន​មែន​តែ​អាត្មា​អញ​ម្នាក់​ឯង​ទេ​ ដែល​មាន​ជរា​ ជាធម្មតា​ មិន​កន្លង​ជរា​ទៅ​បាន​ ទោះ​បី​ពួក​សត្វ​ដែល​មាន​ការ​រង្គាត់​មក  រង្គាត់​​ទៅ​ ច្យុត​ កើត​អម្បាលម៉ាន​ពួក​សត្វ​ទាំង​អស់​ ក៏​តែង​មាន​ជ​រា​ ជា​ធម្ម​តា​ មិន​កន្លង​ជរា​ទៅ​បាន​ដែរ​ កាល​បើ​ អរិយ​សាវ​ក​នោះ​ ពិចារណា​នូវ​ស្ថាន​នោះ​រឿ​យ​ៗ​ ហើយ​ លោកុត្តរ​មគ្គ​ក៏​កើត​ឡើង​ព្រម​ ។​ អរិយ​សាវក​នោះ​ រមែង​សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ ។ កាលបើ​ អរិយ​សាវក​នោះ​ សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ហើយ​ សញ្ញេ​ជនៈ​ទាំង​ឡាយ​ ក៏​រមែង​សាប​សូន្យ​ទៅ​ អនុ​សយ​ក្កិ​លេស​ទាំង​ឡាយ​ ក៏​វិនាស​ទៅ​ ។​

(​អរិយ​សាវក​នោះ​ពិ​ចារ​ណា​)​ ថា​ មិន​មែន​តែ​អាត្មា​អញ​ម្នាក់​ឯង​ទេ​ ដែលមាន​​ព្យាធិ​ជាធម្មតា​ មិន​កន្លង​ព្យាធិ​​ទៅ​បាន​ ទោះ​ពួក​សត្វ​ដែល​មាន​ការ​រង្គាត់​មក  រង្គាត់​ទៅ​ ច្យុត​ កើត​អម្បាលម៉ាន​​ ពួក​សត្វ​ទាំាង​អស់​ក៏​​មាន​ព្យាធិ​​ ជា​ធម្ម​តា​ មិន​កន្លង​ព្យាធិ​​ទៅ​បាន​ដែរ​​ កាល​បើ​ អរិយ​សាវ​ក​នោះ​ ពិចារណា​នូវ​ស្ថាន​នោះ​រឿ​យ​ៗ​ ហើយ​ លោកុត្តរមគ្គ​ក៏​កើត​ឡើង​ព្រម​ ។​ អរិយ​សាវក​នោះ​ រមែង​សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ ។ កាលបើ​ អរិយ​សាវក​នោះ​ សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ហើយ​ សញ្ញេ​ជនៈ​ទាំង​ឡាយ​ ក៏​រមែង​សាប​សូន្យ​ទៅ​ អនុ​សយ​ក្កិ​លេស​ទាំង​ឡាយ​ ក៏​វិនាស​ទៅ​ ។​ 

(​អរិយ​សាវក​នោះ​ពិ​ចារ​ណា​)​ ថា​ មិន​មែន​តែ​អាត្មា​អញ​ម្នាក់​ឯង​ទេ​ ដែលមាន​សេចក្តី​ស្លាប់​​ជាធម្មតា​ មិន​កន្លង​សេច​ក្តី​ស្លាប់​​​ទៅ​បាន​ ទោះ​ពួក​សត្វ​ដែល​មាន​ការ​រង្គាត់​មក  រង្គាត់​ទៅ​ ច្យុត​ កើត​អម្បាលម៉ាន​​ ពួក​សត្វ​ទាំាង​អស់​ក៏​​មាន​សេចក្តី​ស្លាប់​​ ជា​ធម្ម​តា​ មិន​កន្លង​សេច​ក្តី​ស្លាប់​​ទៅ​បាន​ដែរ​​ កាល​បើ​ អរិយ​សាវ​ក​នោះ​ ពិចារណា​នូវ​ស្ថាន​នោះ​រឿ​យ​ៗ​ ហើយ​ លោកុត្តរមគ្គ​ក៏​កើត​ឡើង​ព្រម​ ។​ អរិយ​សាវក​នោះ​ រមែង​សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ ។ កាលបើ​ អរិយ​សាវក​នោះ​ សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ហើយ​ សញ្ញេ​ជនៈ​ទាំង​ឡាយ​ ក៏​រមែង​សាប​សូន្យ​ទៅ​ អនុ​សយ​ក្កិ​លេស​ទាំង​ឡាយ​ ក៏​វិនាស​ទៅ​ ។​ 

(​អរិយ​សាវក​នោះ​ពិ​ចារ​ណា​)​ ថា​ មិន​មែន​តែ​អាត្មា​អញ​ម្នាក់​ឯង​ទេ​ ដែលមាន​​សេច​ក្តី​ព្រាត់​ប្រាស​និរាស​ចាក​សត្វ​និង​សង្ខារ​ជា​ទី​ស្រឡាញ់​ ជា​ទី​គាប់​ចិត្ត​ទាំង​ពួង ទោះ​ពួក​សត្វ​ដែល​មាន​ការ​រង្គាត់​មក  រង្គាត់​ទៅ​ ច្យុត​ កើត​អម្បាលម៉ាន​​ ពួក​សត្វ​ទាំាង​អស់​ក៏​​មាន​សេច​ក្តី​ព្រាត់​ប្រាស​និរាស​ចាក​សត្វ​និង​សង្ខារ​ជា​ទី​ស្រឡាញ់​ ជា​ទី​គាប់​ចិត្ត​ទាំង​ពួង​ដែរ​​ កាល​បើ​ អរិយ​សាវ​ក​នោះ​ ពិចារណា​នូវ​ស្ថាន​នោះ​រឿ​យ​ៗ​ ហើយ​ លោកុត្តរមគ្គ​ក៏​កើត​ឡើង​ព្រម​ ។​ អរិយ​សាវក​នោះ​ រមែង​សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ ។ កាលបើ​ អរិយ​សាវក​នោះ​ សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ហើយ​ សញ្ញេ​ជនៈ​ទាំង​ឡាយ​ ក៏​រមែង​សាប​សូន្យ​ទៅ​ អនុ​សយ​ក្កិ​លេស​ទាំង​ឡាយ​ ក៏​វិនាស​ទៅ​ ។​ 

(​អរិយ​សាវក​នោះ​ពិ​ចារ​ណា​)​ ថា​ មិន​មែន​តែ​អាត្មា​អញ​ម្នាក់​ឯង​ទេ​ ដែលមាន​​កម្ម​ជា​របស់​ខ្លួន​ មាន​កម្ម​ជា​មត៌ក មាន​កម្ម​ជា​កំណើត​ មាន​កម្ម​ជា​ផៅ​ពង្ស​ មាន​កម្ម​ជា​ទី​រលឹក​ អាត្មា​អញ​នឹង​ធ្វើ​នូវ​កម្ម​ណា​ ទោះ​ល្អ​ក្តី​ អាក្រក់​ក្តី​ នឹង​ជា​អ្នក​ទទួល​យក​នូវ​ផល​នៃ​កម្ម​នោះ​ ទោះ​ពួក​សត្វ​ដែល​មាន​ការ​រង្គាត់​មក  រង្គាត់​ទៅ​ ច្យុត​ កើត​អម្បាលម៉ាន​​ ពួក​សត្វ​ទាំាង​អស់​ក៏​​មាន​កម្ម​ជា​របស់​ខ្លួន​ មាន​កម្ម​ជា​មត៌ក មាន​កម្ម​ជា​កំណើត​ មាន​កម្ម​ជា​ផៅ​ពង្ស​ មាន​កម្ម​ជា​ទី​រលឹក​ អាត្មា​អញ​នឹង​ធ្វើ​នូវ​កម្ម​ណា​ ទោះ​ល្អ​ក្តី​ អាក្រក់​ក្តី​ នឹង​ជា​អ្នក​ទទួល​យក​នូវ​ផល​នៃ​កម្ម​នោះ​​ដែរ​​ កាល​បើ​ អរិយ​សាវ​ក​នោះ​ ពិចារណា​នូវ​ស្ថាន​នោះ​រឿ​យ​ៗ​ ហើយ​ លោកុត្តរមគ្គ​ក៏​កើត​ឡើង​ព្រម​ ។​ អរិយ​សាវក​នោះ​ រមែង​សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ ។ កាលបើ​ អរិយ​សាវក​នោះ​ សេព​ចម្រើន​ ធ្វើ​រឿយ​ៗ​ នូវ​លោកុត្តរមគ្គ​នោះ​ហើយ​ សញ្ញេ​ជនៈ​ទាំង​ឡាយ​ ក៏​រមែង​សាប​សូន្យ​ទៅ​ អនុ​សយ​ក្កិ​លេស​ទាំង​ឡាយ​ ក៏​វិនាស​ទៅ​ ។​ 

ធម៌​ទាំង​ឡាយ​ គឺ​ព្យាធិ​ធម៌​ ជរា​ធម៌​ និង​មរណ​ធម៌​ មាន​នៅ​យ៉ាង​ណា​ ពួក​បុថុជ្ជន​ ជា​សប្បុរស​ រមែង​ស្អប់​ខ្ពើម​យ៉ាង​នោះ​ ។​ កាល​បើ​ពួក​សត្វ​ មាន​សភា​វៈ​យ៉ាង​នេះ​ហើយ​ តថាគត​ក៏គួរ​ធុន​ទ្រាន់​នឹង​សភាវៈ​នោះ​ដែរ​ ហេតុ​នោះ​ មិនមាន​ដល់​តថា​គត​ មាន​សភាព​ដ៏​សម​គួ​រ​ មាន​វិហារ​ធម៌​​យ៉ាង​នេះ​ ។​ តថា​គត​នោះ​ កាល​បើ​នៅ​យ៉ាង​នេះ​ ក៏​ដឹង​នូវ​ធម៌​ដែល​ប្រាស​ចាក​ឧបធិ​ បាន​ឃើ​ញ​បព្វ​ជ្ជា​ ថា​ជា​ការ​ក្សេម​គ្រប​សង្កត់​នូវ​សេចក្តី​ស្រវឹង​ទាំង​ពួង​ គឺ​ស្រវឹង​ ក្នុង​ភាវៈ​នៃ​ខ្លួន​ជា​បុគ្គល​មិន​មាន​រោ​គ​ ក្នុង​វ័យ​ ក្នុង​ជីវិត​បាន​ ។​ សេចក្តី​ព្យា​យាម​ ក៏​កើត​មាន​ដល់​តថាគត​នោះ​ កាល​ដែល​ឃើ​ញ​ច្បាស់​នូវ​ព្រះ​និព្វាន​ តថា​គត​មិន​គួរ​ដើម្បី​សេព​កាម​ទាំង​ឡាយ​បាន​វិញ​ ក្នុង​កាល​ឥឡូវ​នេះ​ទេ​ តថាគត​នឹង​ជា​អ្នក​ប្រព្រឹត្ត​ព្រហ្ម​ច​រិយធម៌​ត​ទៅ​ មិន​បាន​ត្រ​ឡប់​វិញ​ឡើយ​ ។​

ដក​ស្រង់​ចេញ​ពី​បិដក លេខ ៤៤ សុត្តន្ត​បិដក​ អង្គុត្តរ​និកាយ​ បញ្ច​ក​និ​បាត​ ត្រង់​ទំព័រ​ទី​១៤៦។

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,២៣៧ ដង)
ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,២២៤ ដង)
គុណនិង​ទោសនៃ​​ការប្រើប្រាស់​ទ្រព្យ​សម្បត្តិ
ផ្សាយ : ០១ មេសា ឆ្នាំ២០២២ (អាន: ១១,៨១៨ ដង)
គាថា​របស់​ព្រះ​អធិមុត្តត្ថេរ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.2
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿