30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៨,៤៥១
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៨៨,១៧១
សរុប ៣៨៣,៧៧៤,៨៦៤
អានអត្ថបទ
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ៤៦,២៥០ ដង)

រឿង​សីល​វិ​មំ​សក​ព្រាហ្ម​ណ៏



 
រឿង​សីល​វិ​មំ​សក​ព្រាហ្ម​ណ៏ 
( ចាក ម. អ. )
(​ សីល​ជា​ប្រ​ធាន​នៃ​​សេចក្តី​​រាប់​អាន​ក្នុង​លោក )

 
មាន​ព្រាហ្មណ៏​ម្នាក់​ឈ្មោះ​វិ​មំ​សក នៅ​ក្រុង​ពារាណសី​រស់​នៅ​ដោយ​សារ​ព្រះរាជា ទ្រង់​ព្រះ​នាម​កោសល ជា​អ្នក​ដល់​នូវ​ត្រៃ​សរណគមន៍ និង​មានសីល ៥ មិន​ដែល​ដាច់​សោះ ។

ព្រះ​រាជា​ស្រឡាញ់​រាប់​អាន​ព្រាហ្មណ៏ នោះ​ជាង​ព្រាហ្មណ៏​ផ្សេងៗ ដោយ​គាត់​មាន​សីល​ ។ ថ្ងៃមួយ​ព្រាហ្មណ៏​នោះ​គិត​ថា​ព្រះ​រាជា​រាប់​អាន​អញ​យ៉ាង​នេះ ព្រោះ​អាស្រ័យ​ជាតិ​ គោត្ត ត្រកូល ប្រទេស សិប្ប សម្បត្តិ​ទេ​ឬ​ ? ឬ​ក៏​ព្រោះ​អា​ស្រ័យ​សីល​សម្បត្តិ បើ​ដូច្នោះ​គួរ​អញ​ល្បង​មើល ។ ដល់​ពេល​គាត់​ទៅ​បំ​រើ​ព្រះ​រាជា លុះ​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​យក​កហាបណៈ​មួយ​មិន​ប្រាប់​នាយ​ឃ្លាំង​ឡើយ នាយ​ឃ្លាំង​មិន​ហ៊ាន​ពោល​ពាក្យ​តិច​តួច​សោះ ព្រោះ​សេចក្តី​គោរព​ព្រាហ្មណ៏​ ។​ ដល់​ថ្ងៃ​ទី​២យក​កហាបណៈ​ពីរ​ នាយ​ឃ្លាំង​មិន​ហ៊ាន​ពោល​ពាក្យ​អ្វី​ទៀត ។ ដល់​ថ្ងៃ​ទី​៣​យក​មួយ​ក្តាប់ នាយ​ឃ្លាំង​អត់​ខឹង​មិន​​បាន​ ក៏​ស្រែក​បី​ដង​ថា ចោរ​ប្លន់​កហាបណៈ​ខ្ញុំ​ចាប់​បាន​ហើយ ។​

មនុស្ស​ទាំង​ឡាយ​នាំគ្នា​ស្ទាក់​ ចាប់​ចង​ហើយ​ពោល​ពាក្យ​ថា​អ្នក​ឯង​នេះ​ ប្រ​ព្រឹត្ត​ដូច​ជា​អ្នក​មាន​សីល​យូរ​យារ​មក​ហើយ​ ទើប​ទះ​តប់​ពីរ​បី​ដៃ​រួច​យក​ថ្វាយ​ព្រះ​រាជា ៗ ទ្រង់​ព្រះ​ពិរោធ​យ៉ាង​​ខ្លាំង​មាន​ព្រះ​បន្ទូល​ថា ម្នាល​ព្រាហ្មណ៏​ ព្រោះ​ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​អំ​ពើ​ទុច្ចរិត​បែប​នេះ ? ព្រាហ្ម​ណ៏​ឆ្លើយ​ថា​ បពិត្រ​មហា​រាជ​ ខ្ញុំ​ព្រះ​អង្គ​មិន​មែន​ចោរ​ទេ ដែល​ខ្ញុំ​ព្រះ​អង្គ​ធ្វើ​យ៉ាង​នេះ​ ដោយ​ល្បង​មើល​ទេ​តើ​ ឥ​ឡូវ​នេះ​ខ្ញុំ​ព្រះ​អង្គ​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ដែល​រាប់​អាន​ខ្ញុំ​ព្រះ​អង្គ​យ៉ាង​នេះ​ព្រោះ​តែ​មាន​សីល មិន​មែន​ព្រោះ​អ្វី​ទេ ។ ម្យ៉ាង​ទៀត​ក្នុង​លោក​ទាំង​មូល​ ឥត​មាន​អ្វី​ឧត្តុង្គឧត្តម ឬ​ជា​ប្រ​ធាន​ជាង​សីល​ទេ​ ហេតុ​នេះ​ខ្ញុំ​ព្រះ​អង្គ​លែង​នៅ​ផ្ទះ​ទៀត​ហើយ នឹង​ទៅ​បួស​ក្នុង​សំណាក់​ព្រះ​សម្មាសម្ពុ​ទ្ធ ឯ​វត្ត​ជេត​ពន​ក្នុង​ថ្ងៃ​នោះ​ ។

តាំង​ពី​បាន​​ឧ​ប​​សម្បទា​កាល​ណា​មក​ គាត់​មិន​ដែល​លះ​បង់​កម្ម​ដ្ធាន​សោះ ខំ​ប្រឹង​ចំ​រើន​វិ​ប្ប​ស្សនាដរាប​ដល់​បាន​សម្រេច​ព្រះ​អរហត្ត ។


( ព្រះ​មហា​ ប៉ុល​ សៅ​ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់ )

វាយ​បញ្ចូល​អត្តបទ​នេះ​ដោយ​កញ្ញា ហេង​ សំ​ដា​ណែត ។​ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និ​ទាន​ជាតក ។


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៣,៥៧៦ ដង)
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៤,៦៦១ ដង)
គុណ​អ្នក​មិន​ពោល​ពាក្យ​កុហក
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ២៩,១៧៤ ដង)
អានិសង្ស​សាង​ព្រះពុទ្ធរូប ជួសជុល​ព្រះ​ចេតិយ និង​ទោស​ខ្វេះ​ភ្នែក​សត្វ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.45
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿