ថ្ងៃ សុក្រ ទី ០១ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៩៤,៧៤៥
Today
ថ្ងៃម្សិលមិញ ១៦៤,៣៣៣
ខែនេះ ១៩៤,៧៤៥
សរុប ៣៥៧,០៣៨,៧១៩
Flag Counter
អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៣៨,០៩៣ ដង)

កាមេសុមិច្ឆាចារ



 
កាមេសុមិច្ឆាចារ

ឯកាមេសុមិច្ឆាចារ​នោះ បាន​ខាង​អំពើ​ដែល​ប្រព្រឹត្ត​សុខ​ក្នុង​កាម​ទាំង​ឡាយ បើ​ជា​បុរស​បាន​ខាង​អំពើ​ដែល​លប​លាក់​ប្រព្រឹត្តមោះ​មិន​គាប់​នឹង​ភរិយា​របស់​អ្នក​ដទៃ បើ​ជា​ស្ត្រី​បាន​ខាង​អំពើ​ដែល​កន្លង​ចិត្ត​ស្វាមី​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​មោះ​មិន​គាប់​នឹង​បុរសឯទៀត។

បណ្ដា​មនុស្ស​ក្នុង​លោក រមែង​ហួង​ហែង​ក្នុង​ផ្លូវ​កាម​ជា​ធម្មតា បើ​បាន​អាស្រ័យ​ទៅ​នឹង​ស្ត្រី​ឯណា​នី​មួយ​ដែល​ដាច់​ស្រេច​ថា​ជា​ប្រពន្ធ​របស់​គេ​ហើយ គេ​តែង​ស្រឡាញ់​ហួងហែង​រក្សា​ទុក​មិន​ចង់​ឲ្យ​ប្រុស​ដទៃ​មក​ប្រព្រឹត្ត​ល្មើស​នឹង​ស្ត្រី​នោះ​ទេ។ ម្យ៉ាងទៀត​ បើ​គេ​ស្ងួន​គ្រង​រក្សា​ស្ត្រី​ឯណា​ដែល​ជា​កូន​របស់គេ​ដោយ​ប៉ង​ថា នឹង​រៀប​ចំទុកដាក់​ឲ្យ​បុរស​ណា​ម្នាក់​ដែល​ស្រឡាញ់​ពេញ​ចិត្ត​មក​ដណ្ដើម​តាម​ច្បាប់​ប្រវេណី គេ​មិនចង់​ឲ្យបុរស​ដទៃ​ទៅ​ប្រព្រឹត្ត​ល្មើស​កន្លង​ប្រវេណី​នោះ​ឡើយ។ បើ​មាន​បុរស​ណា​ម្នាក់​ទៅ​លប​លួច​ប្រព្រឹត្ត​ល្មើស​កន្លង​ប្រវេណី​នឹង​ស្ត្រី​នោះ បុរស​នោះ​បាន​ឈ្មោះ​ថា​ធ្វើ​ឲ្យ​គេ​ពិបាក​ចិត្ត ដរាប​ដល់​ឈ្លោះ​ប្រកែក​ជេរ​ប្រទេច​វាយដំ​ច្រំធាក់ ឬ​ចាក់​កាប់​សម្លាប់​គ្នា​ក៏មាន។ ទោស​ដែល​មើល​ឃើញ​នឹង​ស្ដាប់​ឮ​ក្នុង​បច្ចុប្បន្ន​ក៏​មាន​ច្រើន បើ​ទុក​ជា​ចេះលាក់​បិទបំបាំង​មិន​ឲ្យ​ឃើញ​ទោស​ក្នុង​ជាតិ​នេះ ក៏​គង់​តែ​ឃើញ​ទៅ​ក្នុង​ជាតិ​ខាង​មុខ គឺ​ទៅ​រង​ទុក្ខ​ក្នុង​អបាយភូមិ​មាន​នរក​ជាដើម​មិន​ខាន ដូច​ព្រះនាង​មល្លិកា សូម​នាំ​រឿង​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​តទៅ​នេះ

រឿង​ព្រះនាង​មល្លិកា

ព្រះនាង​មល្លិកា​នោះ​ជា​ព្រះទេពី​ព្រះបាទ​បសេនទិកោសលមហាក្សត្រិយ៍​ក្រុង​សាវត្ថី ព្រះនាង​ទ្រង់​ប្រព្រឹត្ត​មោះ​មិន​គាប់​នឹង​សុនខដែល​ស្និទ្ធស្នាល។

កាល​បើ​ព្រះ​មហាក្សត្រិយ៍​ទ្រង់​ជ្រាប​ហើយ​ត្រាស់​សួរ ព្រះនាង​ក៏​ក្រាប​បង្គំ​ទូល​កែ​បំភ្លៃ​សេចក្ដី​នោះ​ត្រឡប់​ឲ្យ​មហាក្សត្រិយ៍​ទ្រង់​ជឿ​ថា ព្រះនាង​ស្មោះ​ត្រង់​ពេក​ឥត​ប្រព្រឹត្ត​ខុស​ទៅ​វិញ​បាន។ ព្រះនាង​នោះ ជា​ស្ត្រី​មាន​សទ្ធា​ជឿ​ព្រះពុទ្ធសាសនា បាន​ធ្វើការ​កុសលជា​ច្រើន​ដែរ តែ​ក្នុង​វេលាដែល​ព្រះនាង​ទៀប​អស់​ព្រះជន្ម មិន​បាន​នឹក​ដល់​កុសល​ទាំង​នោះ នឹក​តែ​អំពើ​ដែល​ប្រព្រឹត្ត​ល្មើស អំពើ​នោះ​ក៏​នាំ​ឲ្យ​ព្រះនាង​ធ្លាក់​ទៅ​កើត​ក្នុង​នរក​ឈ្មោះ​អវីចិអស់ ៧ ថ្ងៃ គិត​តាម​ថ្ងៃ​មនុស្ស​លោក។ លុះ​ល្តោះ​ចាក​ទី​នោះ​មក បាន​ទៅ​កើត​ក្នុង​ឋាន​តុសិត​សួគ៌​ដោយ​អំណាច​កុសល​ដែល​ព្រះនាង​បាន​ធ្វើ​ច្រើន។


នាំ​រឿង​នេះ​មក ដើម្បី​ពន្យល់​ឲ្យ​ឃើញ​ថា អំពើ​ដែល​ប្រព្រឹត្ត​កាមេសុមិច្ឆាចារ​នោះ ទោះ​បី​ចេះលាក់​បាំង​បំបាំង ឬ​កែ​ខ្លួន​ឲ្យ​រួច​ទោស​ក្នុង​ជាតិ​នេះ ក៏​គង់​តែ​ត្រូវ​ទទួល​ទោស​ទៅ​ក្នុង​ជាតិ​ឯមុខ​មិន​ខាន។ លុះ​ល្តោះ​អំពី​នរក​មកៗ កើត​ជាសត្វ​តិរច្ឆាន​ឲ្យ​គេ​ក្រៀវ​ពូជ ឬ​កើត​ជា​មនុស្ស​ខ្ទើយជាច្រើន​ជាតិ។

ព្រោះហេតុ​ដូច្នេះ អំពើ​ដែល​ប្រព្រឹត្ត​កន្លង​ប្រវេណី​នឹង​ស្ត្រី​ដែល​គេ​ហួងហែង​រក្សា ទើប​ឈ្មោះ​ថា បាប ជាអំពើ​អាក្រក់​មិនគួរ​ធ្វើ​ទេ។ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ដែល​ជឿ​កម្ម និង​ផល​របស់​កម្ម​លោក​មិន​ប្រព្រឹត្ត​កន្លង​ប្រវេណី​នឹង​ស្ត្រី​ដែល​គេ​ហួងហែង​រក្សា​នោះ​ឡើយ លោក​ប្រព្រឹត្ត​សន្ដោស​ត្រេកអរ​តែ​នឹង​ភរិយាស្វាមី​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ អ្នក​ប្រាជ្ញ​ខ្លះ​ក៏​លះ​បង់​កាម​គុណ​ចេញ​ទៅបួសក៏មាន។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៤៤៨ ដង)
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២១ (អាន: ៣៣,៣៦៤ ដង)
មានសម្បត្តិ​តែ​ក្រ​បុណ្យ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៤៩,៦៥៩ ដង)
អំពើ​អាក្រក់​ឆក់​ចិត្ត​ឲ្យ​ងាយ​ធ្វើ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៣៧៦ ដង)
អធិប្បាយ​ចំពោះ​ខន្តី​ជា​តបធម៌
ផ្សាយ : ២៣ មករា ឆ្នាំ២០២១ (អាន: ៣៨,៧៣២ ដង)
កម្លាំងចិត្ត៥យ៉ាង យកឈ្នះការឈឺចាប់នៅពេលជិតស្លាប់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕