30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៥,២៥១
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៩១២,៤៣៨
សរុប ៣៨៩,៩៩៤,៩២២
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៣៨៨ ដង)

ស្រលាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំ​ណី ស្គាល់​គុណ​ទោស​ពៃរ៍ទើបបាន​សុខា



ស្តាប់សំឡេង
 
រឿង​ភិក្ខុ​ហល់​ផ្ទៃ
( ចាក​ សុ​. តិ. )
(​ ស្រលាញ់​ខ្លួន​ឲ្យ​ស្ងួន​ចំ​ណី ស្គាល់​គុណ​ទោស​ពៃរ៍ទើបបាន​សុខា )

កាលព្រះ​សម្ពុទ្ធ​បរម​គ្រូ គង់​នៅ​វត្ត​ជេត​ពន​ នា​ក្រុង​សាវត្ថី មាន​ភិក្ខុ​មួយ​អង្គ​ល្មោភ​ចង្ហាន់​ បាន​ទទួល​ភត្ត​ក្នុង​ថ្ងៃ​មង្គល​មួយ​ ក៏​ឆាន់​ទាល​តែ​ហល់ផ្ទៃ​ ស្ទះ​ខ្យល់​ដក​ដង្ហើម​មិន​រួច​ មក​ពី​ឆាន់​ច្រើន​ពេក ភិក្ខុ​ទាំង​ឡាយ​ ជ្រួលជ្រើម​ពេញ​វត្ត ជួយ​រក​ថ្នាំ​ដាក់​ឲ្យ ប៉ុន្តែ​មិន​បាន​ជា​ មួយ​ស្របក់​ក៏​សុគត​ទៅ ។

ព្រះសម្ពុទ្ធ​ទ្រង់​ជ្រាប​រឿង​ឆាន់​ឥត​របប​នេះ​ ទើប​ប្រជុំ​សង្ឃ​ក្នុង​ធម្ម​ស​ភា​ ហើយ​លើក​អតី​តភិក្ខុ​នោះមក​សំដែង​ថា ៖

កាល​កន្លងទៅ​ហើយ​ ព្រះ​បាទព្រហ្ម​ទត្ត​សោយរាជក្នុង​ក្រុង​ពារាណសី ។ ព្រះ​ពោធិសត្វ​ ទ្រង់​សោយ​ព្រះ​ជាតិ​ជា​សេកបក្សា នៅ​នា​ព្រៃហេមពាន្ត​ ជា​ស្តេច​នៃ​សេក​ទាំងពួង​ មាន​សេក​មួយ​ពាន់​ជា​ប​រិវា​រ ហើយមាន​កូន​ឈ្មោល​មួយ​ ។

លុះ​ខាង​ក្រោយ​មក​ សេក​ពោធិសត្វ​ជា​បិតា​នៃ​កូន​សេក​នោះ​ ងងឹត​ភ្នែក​ទាំងពីរ​ ឯសេក​ជា​មាតា​ក៏​ងងឹត​ដែរ ។ ការងងឹត​ភ្នែក​នេះ​ ជា​ទំ​នៀម​របស់​សត្វ​សេក​​ ព្រោះ​ហើរ​មាន​សន្ទុះ​ខ្លាំង​ តែ​ដល់​ចាស់​ត្រូវ​ងងឹត​ភ្នែក​ជា​មុន​ ។ ឯ​សេកជា​កូន​ កាល​បើ​មាតា​បិតា​ងងឹត​ភ្នែក​ហើយ​ ក៏​តែង​រក​ចំ​ណី​មក​ចិញ្ចឹម​ ។

ថ្ងៃ​មួយ​ហើរ​ ទៅ​ទំ​លើ​កំពូល​ភ្នំ​ខ្ពស់​ជិត​មាត់​សមុទ្រ​ បាន​ឃើញ​កោះ​មួយ​នៅ​កណ្តាល​សមុទ្រ​ ក្នុង​កោះ​នោះ​មាន​សុទ្ធ​តែ​ដើម​ស្វាយ​ ដុះ​ទ្រុប​ទ្រុល​មាន​ផ្លែ​ធំៗ ពណ៌​ក្រហម​ដូច​មាស​ ផ្លែ​គ្រប់មែក​គ្រប់​ទង​ ។

កូន​សេក​ក៏​ហើរ​ទៅ​ស៊ី​ផ្លែ​ស្វាយ​នោះ​ឆ្អែត​ហើយ  ពាំ​យក​ផ្លែ​ទុំ​ល្អ​ពីរ​បី​យក​ទៅ​ជូន​មាតាបិតា ។​ស្តេច​សេក​ពោធិសត្វ​ បាន​ស៊ី​ស្វាយ​នោះ​ហើយ ស្គាល់​ជាក់​ជា​ស្វាយ​ដុះ​នៅ​កណ្តាល​កោះ​ ក៏​ហាម​ប្រាម​កូនថា​ កុំ​ទៅ​កោះ​នោះ​ទៀត​ ព្រោះ​មាន​អន្តរាយ​ច្រើន​យ៉ាង​ណាស់​ ត្បិត​ផ្លែ​ស្វាយ​នោះ មាន​ឳជារស​ទិព្វ​ ស៊ី​មិន​ចេះ​ឆ្អែត​ទេ​ ក្រែង​បា​ស៊ី​ជ្រុល​ហល់​ ហើរ​មិន​បាន​យូរ ម្យ៉ាង​ទៀត​ខ្យល់ក្នុង​សមុទ្រ​ខ្លាំងៗណាស់​ ។

ចំណែក​សេក​ជា​កូននោះ​​ មិនព្រម​ស្តាប់​ ដល់ព្រឹក​ឡើង​ហើរទៅ​កោះ​នោះ​ទៀត​ ព្រោះ​ញៀន​ស្វាយ ទៅ​ដល់ស៊ី​ស្វាយអស់​ជា​ច្រើន​ ទាល់តែ​ណែន​ពោះ​ហើយ​ ពាំពីរបី​ហើរ​ឆ្លង​សមុទ្រ​មក​ ហេតុ​តែ​សេក​នោះ​ស៊ី​ឆ្អែត​​ពេក​ កំ​ពុង​តែ​ហើរ​ ក៏​ងុយ​ដេក​ជាខ្លាំង​ទប់​ពុំ​បាន​ ក៏ដេកលក់​ទាំង​ហើរ ក៏ជ្រុះស្វាយ​ពី​មាត់​អស់​ ដល់​ស្វាង​ឡើង​វង្វេង​ផ្លូវ​​ ចេះ​តែ​ហើរ​ស្មាន​ៗ ដល់​គាំង​ស្លាប​ធ្លាក់​ស្លាប់​ក្នុង​មហា​សមុទ្រ​នោះ​ទៅ ។

ដល់​ពេលល្ងាច​សេក​ជា​មាតា​បិ​តា​ចាំ​មើល​ផ្លូវ​មិន​ឃើញ ក៏​យំ​សោក​ ដោយ​ដឹង​ថា​កូន​ស្លាប់​ព្រោះ​តែ​ទៅ​ស៊ី​ផ្លែ​ស្វាយ​នោះ​ឯង​ ។ កន្លង​មកបួន​ដប់ថ្ងៃ​ សេក​ទាំង​ពីរ​នោះ​ក៏ដាច់​ចំ​ណី​ ដាច់​ទឹក ស្លាប់ទាំង​ពីរ​ទៅ​ហោង។

កាល​ព្រះ​សម្ពុទ្ធ​បរម​គ្រូ​ សំដែង​នូវ​អតី​ត​និ​ទាន​នេះ​ចប់​ហើយ​ ទ្រង់​ប្រជុំ​ជាតិ​ថា​ កូន​សេក​ក្នុង​កាល​នោះ​ គឺ​ភិក្ខុ​មិន​ដឹង​ប្រ​មាណ​ទាល់តែ​ហល់ផ្ទៃ​ស្លាប់​នេះ​ឯង​ ឯ​ស្តេច​សេក​ពោធិសត្វ​ក្នុង​កាល​នោះ​គឹតថា​គត​ហ្នឹង​ឯង ។

បាន​ដកស្រង់ចេញពី​សៀវភៅ​ប្រជុំ​និទានជាតក

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៤៤៨ ដង)
អ្នក​មាន​សេចក្តី​រួប​រួម​គ្នា​ តែង​រួច​ចាក​ភយន្តរាយ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៧៥៨ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល​ និង​ផឹក​សុ​រា​
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦០,៧២៥ ដង)
សាធារណ​ទាន​ចាត់​ជា​មេ​បុណ្យ​យ៉ាង​ឆ្នើម​ក្នុង​លោក
ផ្សាយ : ០៤ មីនា ឆ្នាំ២០២៤ (អាន: ៨,០០៨ ដង)
នាងពិម្ពាយសោធរារាហុលមាតា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.62
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿