ថ្ងៃ ពុធ ទី ១៩ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៧,២៦៣
Today
ថ្ងៃម្សិលមិញ ១២៦,៦៦៧
ខែនេះ ៣,៣៤០,២០១
សរុប ១៩៣,៨៩៥,៥១៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១៣៧៨ ដង)

អ្នក​ប្រ​មឹក​ស្រ​វឹង​​ស៊ប់​ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ



 
រឿង​បុត្តខាទក​រាជ
( ចា​.​ ម. អ. )
( អ្នក​ប្រ​មឹក​ស្រ​វឹង​​ស៊ប់​ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ)


កាល​កន្លង​ទៅ​ហើយ​ ព្រះ​ចៅ​ក្រុង​ពារាណ​សី​ ទ្រង់​ជា​អ្នក​ប្រ​មឹក​សុរា​​បើ​វៀរ​ចាក​សាច់ មិន​សោយ​ព្រះ​ក្រ​យា​ស្ងោយ​ឡើយ ។ សូម្បី​ពួក​អ្នក​នគរ​ឃាត់​ថា​កុំ​សម្លាប់​ ក៏​មាន​រៀង​រាល់​ថ្ងៃ​ឧ​បោសថ​ដែរ ។ ថ្ងៃ​ ១៣ កើត អ្នក​គ្រូ​កាន់​សាច់​យក​មក​ព្យួរ​ទុក​មិន​ស្រួល ឆ្កែក៏​ពាំ​ស៊ី​អស់​ ។

ក្នុង​ថ្ងៃ​​ឧ​បោសថ​ អ្នក​គ្រូ​រក​សាច់​មិន​បាន​ មិន​ហ៊ាន​លើក​ព្រះ​ក្រ​យា​ស្ងោយ​ទៅ​ថ្វាយ​ព្រះ​រាជឡើយ​ ទើប​យក​ដំណឹង​នោះ​ទៅ​ក្រាប​ទូល​ព្រះទេ​ពី​ៗ ត្រាស់​ថា​ នែ​អ្នក​ព្រះ​រាជ​បុត្រ​ខ្ញុំ​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត​ព្រះ​រាជា​ៗ  ទត​ឃើញ​ព្រះរាជ​បុត្រ​នោះ​ហើយ​ នឹង​ស្ទុះ​មក​ឳប​រឹត​ថើប​ជា​មិន​ខាន​ មុខ​ជា​ភ្លេច​ទារក​សាច់​ហើយ​ អ្នក​បំ​បៅ​ព្រះ​រាជ​បុត្រ​ហើយ​ និង​យក​ទៅ​ឲ្យ​អង្គុ​យ​​លើ​ផ្លូវ​ព្រះ​រាជា​ ហើយ​អ្នក​ត្រូវ​​លើក​ព្រះ​ក្រយា​​ស្ងោយ​​ទៅ​ថ្វាយ​ ក្នុង​ពេល​ដែល​ព្រះអង្គ​ប្រ​លែង​លេង​ជា​មួយ​រាជ​បុត្រ​ លុះ​ត្រាស់​ដូច្នេះ​ហើយ​ ព្រះ​នាង​ក៏​ធ្វើ​ឧ​បាយ​បែបនោះ​ ។

លំ​ដាប់​នោះ​ឯង​ អ្នក​គួរ​បង្អោន​ភត្ត​ទៅ​​ថ្វាយ​ ព្រះ​រាជា​កំ​ពុង​ស្រវឹង​ស្រា​ ទត​មិន​ឃើញ​សាច់​ក្នុង​​ភាជន៍​ ត្រាស់​សួរ​ថា​សាច់​ទៅ​ឯណា​ ? ប​ពិត្រ​ព្រះ​សម្ម​តិ​ទេព​ ថ្ងៃ​នេះ​ជា​ថ្ងៃ​ឧ​បោ​សថ​ មិន​គួរ​ព្រះ​អង្គ​សោយ​សាច់​​ទេ ។

ព្រះ​រាជា​ត្រាស់​ថា​ អញ​រក​សាច់​បាន​ដោយ​កម្រ​​ណាស់​ ហើយ​ទ្រង់​ចាប់​ព្រះ​រាជ​បុត្រ​មូល​ ផ្តាច់​ព្រះ​សុ​រង​បោះ​ទៅ​ខាង​​មុខ​​អ្នក​គ្រូ​ត្រាស់​ថា​ ចំ​អិន​ឲ្យឆាប់​មក ។ អ្នក​គ្រូ​ក៏ធ្វើ​តាម​ព្រះ​រាជ​​បញ្ជា​ សូម្បី​ជន​ម្នាក់​ មិន​ហ៊ាន​យំ​ ឬ​និយាយ​ថា​ម្តេច​ឡើយ ព្រោះ​ខ្លាច​ព្រះ​រាជា​ លុះ​អ្នក​គ្រូ​បង្អោន​ភត្ត​មក​ទ្រង់​ក៏​សោយ​ជា​មួយ​នឹង​សាច់​ព្រះ​រាជ​បុត្រ​​ ហើយ​ផ្ទុំ​លក់​ទៅ​​ ពេល​ភ្លឺ​ល្អ​ៗ ទ្រង់​កើន​ឡើង​បាត់​បាត់​ស្រវឹង​ពោល​ប្រាប់​ស្រី​ស្នំ​ថា​ នាង​ចូរ​នាំ​ព្រះ​រាជ​បុត្រ​មក​ឲ្យ​អញ​ ខ​ណៈ​នោះ​​​ ព្រះ​ទេ​ពី​ទ្រង់​ព្រះ​កន្សែង​សោយ​សោក​ បោក​ព្រះ​កាយ​ដួលដេក​លើ​ផែនដី​ លុះ​មាន​ព្រះ​ស្មារតី​វិញ​ ក៏​ត្រាស់​ថា​ ប​ពិត្រ​ព្រះ​ស្វា​មី​ ម្សិល​មិញ​ ព្រះ​អង្គ​សម្លាប់​ព្រះ​រាជ​បុត្រ​យក​​សាច់​សោយ​ ជាមួយ​នឹង​ភត្ត​ទៅ​ហើយ​ ម្តេច​ឡើយ​ទ្រង់​រកព្រះ​រាជ​បុត្រ​ទៀត ។

ព្រះ​រាជា​ទ្រង់​សណ្តាប់​ពាក្យ​នោះ​ចប់​ហើយ​ ក៏​យំ​សោក​ស្រ​ណោះ​អាឡោះ​អាល័យ​ ស្តាយ​​ព្រះ​រាជ​បុត្រ​​ស្ទើរ​នឹង​ក្ស័យ​ព្រះ​ជន្ម​ ទ្រង់​យល់​ឃើញ​ទោស​ក្នុង​កាល​ផឹក​ស្រា​ថា​ អញ​កើត​ទុក្ខ​​ព្រោះ​តែ​ផឹក​សុរា​នេះ​ ទើប​យក​កន្សែង​​មក​ជូត​ព្រះ​ភក្រ្តអធិដ្ឋានថា ចាប់​ពី​ពេល​នោះ​ទៅ បើ​​អញ​មិនទាន់​បាន​សម្រេច​ព្រះ​អរ​ហត្ត​ដ​រាប​ណា​ ដរាប​នោះ​អញ​លែង​ផឹក​ហើយ​ទឹក​ស្រា​នេះ​ ព្រោះ​ជា​មេ​បង្កើត​សេចក្តី​ទុក្ខ​ បង្កើត​វិនាស​សព្វ​បែប​យ៉ាង​ កាល​ឃើញ​ទោស​ជា​ប្រត្យ​ក្ស​​យ៉ាង​នេះ​ទ្រង់​លែង​សោយ​ស្រា​​តាំង​ពី​ពេល​នោះ​មក ។

(​ មហា​សំ​-សុខ​និស្សិតសាលា​បាលី​ជាន់​ខ្ពស់ )

បាន​ដកស្រង់​ចេញពី​សៀវភៅ​ប្រជុំនិទាន​ជាតក



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៣៨៨៧៤ ដង)
សំវរ​ធម៌​ជា​ស្វ័យ​ត្រាណ​យ៉ាង​ធំ​របស់​របស់​នគរ​កាយ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៣៣៨០ ដង)
អានិសង្ស​នៃ​ការ​ចង្អុល​បង្ហាញ​ផ្លូវ​ដល់​មនុស្ស​ដែល​ពុំ​ស្គាល់
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕