ថ្ងៃ អាទិត្យ ទី ១៩ ខែ កញ្ញា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៤,៣៧៥
Today
ថ្ងៃម្សិលមិញ ១៣៩,៣៦៧
ខែនេះ ៣,៤៦០,៨២៩
សរុប ២២៣,០៥២,៤០៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២០២០ ដង)

គុណ​នៃ​សេច​ក្តី​លំបាក​



ស្តាប់សំឡេង
 
កូន​ជា​ទី​ស្រឡាញ់

ឪពុក​ម្តាយ​ ក៏​ដូច​គ្នា​នឹង​មនុស្ស​ទាំង​ឡាយ​ឯទៀត​ដែរ​ គឺ​ក្រៅ​អំពី​មិន​ត្រូវ​កា​រ​ឲ្យ​ខ្លួន​ឯង​លំបាក​ហើយ​ នៅ​មិន​ត្រូវ​ការ​ឲ្យ​កូន​របស់​ខ្លួន​មាន​នូវ​សេចក្តី​លំបាក​ផង​ទៀត​ ។ មិន​មាន​ម៉ែ​ឪ​ណា​ ដែល​ប្រាថ្នា​ឲ្យ​កូន​ខ្លួន​ឯង​ក្រី​ក្រ​លំបាក​តោក​យ៉ាក​ឡើយ​ ប៉ុន្តែ​ពេល​ខ្លះ​ កូន​នៅ​តែ​មាន​សេចក្តីលំបាក​ ព្រោះ​ឪពុក​ម្តាយ​មិន​អាច​ធ្វើ​ឲ្យកូន​សុខ​សប្បាយ​បាន​គ្រប់​យ៉ាង​នោះ​ឯង​ ។

ក្នុង​សេច​ក្តី​នេះ​ កូន​ត្រូវ​ចាំ​ទុក​ថា​ សេចក្តី​លំបាក​នោះ​ វា​មិន​មែន​អាក្រក់​ មាន​ពិស​កាច​សាហាវ​ ធ្វើ​ឲ្យ​មនុស្ស​យើង​ទុក្ខ​លំបាក​ទៅ​តែ​ម៉្យាង​នោះ​ទេ ។ បើ​យើង​សម្លឹង​មើល​ក្នុង​ការ​សិក្សា​ ឬ​មើល​ក្នុង​ផ្នែក​មួយ​ផ្សេង​ទៀត​ សេចក្តី​ល្អ​ ឬ​ប្រ​យោជន៍​នៃ​ការ​លំបាក​នោះ​ៗ​ ក៏​អាច​ប្រ​ព្រឹត្ត​ទៅ​បាន​ គឺ​សេចក្តី​លំបាក​ធ្វើ​ឲ្យ​យើង​រឹង​ប៉ឹង​មាំ​មួន​ខ្លាំង​ឡើង​ ធ្វើ​ឲ្យ​មនុស្ស​យើង​ពូកែ​គិត​ និង​ធ្វើ​ឲ្យ​បាន​ជា​អ្នក​ធំ​ទៀត​ផង​ ប្រៀប​ដូចដែក​ដែល​គេ​ដុត​ឲ្យ​រឹង​ដូច្នោះ​ឯង​ ។

ការលំបាក​ ប្រ​ដៅ​ឲ្យ​មនុស្ស​យើង​ពូកែ​ក្នុង​ការ​ជួយ​ខ្លួន​ឯង​ ព្រោះ​ត្រូវ​តស៊ូ​ ក្រាញ​ននៀល​​ ដើម្បី​យក​ឈ្នះ​ សេចក្តី​លំបាក​នោះ​ៗ​ ។ មា​ន​មនុស្ស​មិន​តិច​នាក់​ដែរ​ទេ​ ដែល​គេ​បាន​ល្អ​មក​អំពី​សេចក្តី​លំបាក​ ដោយ​កាន់​គំនិត​ថា " លំបាក​មុន​ស្រណុក​ក្រោយ​ " ពោល​គឺ​ មានការ​អត់​ធន់​ព្យាយាម​ នៅ​រវាង​សេចក្តីលំបាក​ និង​ភាព​ស្រណុក​សុខ​សប្បាយ​ថ្លៃ​ថ្នូរ​រុង​រឿង​ ។

ផ្ទុយ​មក​វិញ​ ក៏​មិន​តិច​នាក់​ដែរ​ ដែល​ជា​មនុស្ស​ស្គាល់​តែ​សប្បាយ​តាំង​ពី​កើត​មក​ មិន​ដែល​ស្គាល់​ មិន​ដែល​ជួប​នូវ​សេច​ក្តី​លំបាក​ឡើយ​ លុះ​ដល់​មាន​ហេតុ​នាំ​ឲ្យ​សេចក្តី​លំបាក​កើត​ឡើង​ ក៏​ស្ទើរ​តែ​ជួយ​ខ្លួន​ឯង​មិន​រួច​ ធ្វើ​អ្វីក៏​មិន​កើត​ ចាប់​អ្វី​ក៏​មិន​ជាប់​ ការ​ងារ​ធ្ងន់​ស្រាល​មិន​ចេះ​ធ្វើ​ទាំង​អស់​ ទម្រាំ​តែ​បាន​រស់ស្ទើរ​តែ​ស្លាប់​ទៅ​ហើយ ។ មាន​ខ្លះ​ទ្រាំ​នឹង​ការ​លំបាក​មិន​បាន​ ក៏​ត្រូវ​បាត់​បង់​ជី​វិត​ទៅ ។

ដូច្នេះ​ កូន​កុំ​ទៅ​ខ្លាច​សេចក្តី​លំបាក​ធ្វើ​អ្វី​ ត្រូវ​ចាំ​ទុក​ថា​ សេចក្តីលំបាក​ជា​គ្រូ​បង្វឹក​ ។ កូន​ត្រូវ​លត់​ដំ​ខ្លួន​ជា​មួយ​នឹង​សេចក្តី​លំបាក​ដោយ​សេចក្តី​អត់​ធន់​ ត្រូវ​យក​ផល​កម្រៃ​ពី​សេច​ក្តី​លំបាក​ ចម្រើន​គុណ​ធម៌​ក្នុង​ចិត្ត​ និង​យក​សេចក្តី​លំបាក​ជា​មេរៀន​ ដែល​កូន​ត្រូវ​តែ​សិក្សា​ថា អាត្មា​អញ​ មិន​វិល​ត្រឡប់​ទៅ​រក​សេ​ច​ក្តី​លំបាក​ទៀត​ឡើយ​ ។

 
ភ្លើង​ឆេះ​ខ្ទេច​ព្រៃ​ទៀត​អនេក                តែ​ធ្វើឲ្យ​ដែក​រឹង​រឹត​តែ​រឹង​
ទុក្ខ​ដុត​មនុស្ស​ខ្សោយ​ឲ្យ​ប្រាស​ទី​ពឹង​    តែ​បែរ​មនុស្ស​រឹង​ត្រាស់​ដឹង​សច្ចៈ​ ។
មិន​មាន​អ្វី​ស​ល្អ​ជា​ង​គុណ​ធម៌​             ខន្តី​បរវ​តស៊ូ​ឥត​អាក់​
ទឹក​តែ​មួយ​ផ្តិល​ត្រឹម​សើម​ប្រ​ឡាក់​       ព្យា​យាម​ដង​ចាក់​ដាក់ពេញ​អាង​ធំ​ ។
វីរោ​ ប្រែ​ថា​អ្នក​ក្លា​អង់​អាច​                   ទុក្ខ​ខ្លាំង​មិន​ខ្លាច​ព្រោះ​អាច​ផ្សំ​ផ្គុំ​
ព្យា​យាម​ខន្តី​បញ្ញា​អប់​រំ                      ឈ្នះ​អស់​ទុក្ខ​ធំ​ជួប​ជុំ​គុណ​គាប់​ ។
លទ្ធ​ផល​ការ​ងារ​ជា​តម្លៃ​មនុស្ស​           ធ្វើការ​ដូច​ព្យុះ​ជម្រុះ​អភ័ព្វ
ជម្នះ​ឧបសគ្គ​ប្រចក្ស​កំណប់               គុណ​ធម៌​ជា​ទ្រព្យ​ជាប់​តាម​ជីវិត​ ។
មនុស្ស​ដែក​រឹង​ប៉ឹង​តែ​មិន​រឹង​រូស​           ព្យាយាម​ជម្រុះ​មានះ​ក្នុង​ចិត្ត​
ទន់​កាយ​វាចាមេត្តា​មាន​ពិត​               តែ​រឹង​ប្រ​ព្រឹត្ត​សុចរិត​ដូច​ដែក ។


ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ។
ដោយ​៥០០០​ឆ្នាំ​

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥០១៨០ ដង)
ការយល់ដឹង បញ្ញា៨យ៉ាងរបស់ព្រះពោធិសត្វ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៤៤៦៧៦ ដង)
ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ «វុឌ្ឍិធម៌»
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៦០៨៤ ដង)
ស្គាល់​មុខ​តែ​មិន​ស្គាល់​ចិត្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៥០១៣៧ ដង)
កាលមនុស្សអភិវឌ្ឍ សេចក្ដីសុខ ជាឥស្សរៈ​ ចាក​ពី​វត្ថុ​នឹង​កើង​ឡើង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕