សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • អត្ថបទ: (២០១៣)
    ផ្សាយ : ២៤ ធ្នូ ឆ្នាំ២០២១ (អាន: ៤,០៦១ ដង)
    ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថាល្អណាស់ហើយឧបសេនភិក្ខុមិនត្រូវបញ្ញត្ដនូវសិក្ខាបទដែលតថាគតមិនទាន់បានបញ្ញត្ដហើយម្យ៉ាងទៀតមិនត្រូវដកនូវសិក្ខាបទដែលតថាគតបញ្ញត្ដហើយត្រូវប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលតថាគតបានបញ្ញត្ដទុកហើយឧបសេនតថាគតអនុញ្ញាតឲ្យភិក្ខុអ្នកប្រព្រឹត្ដនៅព្រៃអ្នកប្រព្រឹត្ដបិណ្ឌបាតនឹងប្រព្រឹត្ដបង្សុកូលចូលទៅរកតថាគតតាមសប្បាយចុះ។(វិនយបិដកមហាវិភង្គនិស្សគ្គិយកណ្ឌកោសិយវគ្គនិសីទនសន្ថតសិក្ខាបទបិដកលេខ៣ទំព័រ១០៨) ម្នាលភិក្ខុទាំងឡាយបើពួកភិក្ខុនឹងមិនបញ្ញត្តសិក្ខាបទដែលតថាគតមិនបានបញ្ញត្តហើយមិនដកសិក្ខាបទដែលតថាគតបញ្ញត្តហើយកាន់តាមប្រព្រឹត្តតាមសិក្ខាបទដែលតថាគតបញ្ញត្តហើយយ៉ាងណាអស់កាលត្រឹមណាម្នាលភិក្ខុទាំងឡាយសេចក្តីចម្រើនតែងមានបា្រកដដល់ពួកភិក្ខុសេចក្តីសាបសូន្យមិនមានឡើយ(អស់កាលត្រឹមណោះ)។ (សុត្តន្តបិដកទីឃនិកាយមហាវគ្គមហាបរិនិព្វានសូត្រអបរិហានិយធម៌បិដកលេខ១៦ទំព័រ១៦៥) គា្រនោះឯងព្រះមហាកស្សបមានអាយុក៏ប្រកាសសង្ឃថាម្នាលអាវុសោសង្ឃចូរស្តាប់ខ្ញុំសិក្ខាបទទំាងឡាយរបស់ពួកយើងក៏មានតាំងនៅក្នុងពួកគ្រហស្ថសូម្បីពួកគ្រហស្ថទំាងឡាយក៏តែងដឹងថាអំពើនេះគួរដល់លោកទាំងឡាយជាសមណសក្យបុត្តិយ៍អំពើនេះមិនគួរដល់លោកទាំងឡាយទេ។បើយើងទាំងឡាយនឹងដកនូវសិក្ខាបទតូចៗ ដោយលំដាប់ចេញហើយមុខជាជនទាំងឡាយជាអ្នកពោលតិះដៀលនឹងពោលថាសិក្ខាបទដែលព្រះសមណគោតមបញ្ញត្តហើយដល់សាវ័កទាំងឡាយបានតែត្រឹមធូមកាលិកគឺកាលនៃផ្សែងភ្លើងគឺបរិនិព្វានប៉ុណ្ណោះព្រះសាស្តារបស់សាវ័កទាំងឡាយនេះឋិតនៅត្រឹមណាសាវ័កទាំងនេះនាំគ្នាសិក្សាក្នុងសិក្ខាបទត្រឹមនោះកាលណាបើព្រះសាស្តារបស់សាវ័កទាំងនេះបរិនិព្វានហើយឥឡូវនេះសាវ័កទាំងនេះក៏លែងសិក្សាក្នុងសិក្ខាបទទាំងឡាយដែរ។បើកម្មមានកាលគួរដល់សង្ឃហើយសង្ឃគប្បីបញ្ញត្តថែមនូវសិក្ខាបទដែលព្រះជាគ្រូមិនបានបញ្ញត្តទេកុំគប្បីដកចេញនូវសិក្ខាបទដែលព្រះជាគ្រូបញ្ញត្តមកហើយត្រូវសមាទានប្រព្រឹត្តតែក្នុងសិក្ខាបទទំាងឡាយដែលព្រះជាគ្រូទ្រង់បញ្ញត្តហើយ។នេះជាញត្តិ។ម្នាលអាវុសោសង្ឃចូរស្តាប់ខ្ញុំសិក្ខាបទទាំងឡាយរបស់ពួកយើងក៏មានតាំងនៅក្នុងពួកគ្រហស្ថសូម្បីពួកក្រហស្ថទាំងឡាយតែងដឹងថាអំពើនេះគួរដល់លោកទាំងឡាយជាសមណសក្យបុត្តិយ៍អំពើនេះមិនគួរដល់លោកទាំងឡាយទេ។បើយើងទាំងឡាយនឹងដកនូវសិក្ខាបទតូចៗដោយលំដាប់ចេញហើយមុខជាជនទាំងឡាយជាអ្នកពោលតិះដៀលនឹងពោលថាសិក្ខាបទដែលព្រះសមណគោតមបានបញ្ញត្តដល់ពួកសាវ័កបានត្រឹមតែធូមកាលិកគឺកាលនៃផ្សែងភ្លើងប៉ុណ្ណោះព្រះសាស្តារបស់សាវ័កទាំងនេះឋិតនៅត្រឹមណាសាវ័កទាំងនេះក៏នាំគ្នាសិក្សាក្នុងសិក្ខាបទត្រឹមនោះកាលបើព្រះសាស្តារបស់សាវ័កទាំងនេះបរិនិព្វានទៅហើយឥឡូវសាវ័កទាំងនេះក៏លែងសិក្សាក្នុងសិក្ខាបទទាំងឡាយដែរ។សង្ឃមិនបញ្ញត្តថែមនូវសិក្ខាបទដែលព្រះជាគ្រូមិនបានបញ្ញត្តទេមិនដកចេញនូវសិក្ខាបទដែលព្រះជាគ្រូបានបញ្ញត្តហើយសមាទានប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយដែលគួរដល់ពុទ្ធប្បញ្ញត្តិ។ការមិនបញ្ញត្តិថែមនូវសិក្ខាបទដែលព្រះអង្គមិនបានបញ្ញត្តការមិនដកចេញនូវសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្តការសមាទានប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយដែលគួរដល់ពុទ្ធប្បញ្ញត្តិគាប់ចិត្តដល់លោកមានអាយុអង្គណាលោកមានអាយុអង្គនោះត្រូវស្ងៀមមិនគាប់ចិត្តដល់លោកមានអាយុអង្គណាលោកមានអាយុអង្គនោះគប្បីពោលឡើង។សង្ឃមិនបានបញ្ញត្តថែមនូវសិក្ខាបទដែលព្រះអង្គមិនបានបញ្ញត្តមិនដកចេញនូវសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្តសមាទានប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយដែលគួរដល់ពុទ្ធប្បញ្ញត្តិ។ការមិនបញ្ញត្តិនឹងការមិនដកនូវសិក្ខាបទនេះគាប់ចិត្តដល់សង្ឃព្រោះហេតុនោះបានជាសង្ឃស្ងៀមខ្ញុំចាំទុកនូវសេចក្តីនេះដោយការ ស្ងៀមយ៉ាងនេះ។(វិនយបិដកចូឡវគ្គបញ្ចសតិកក្ខន្ធកៈបិដកលេខ១១ទំព័រ៣៦៧) ដោយស.ដ.វ.ថ. ដោយ​៥០០០​ឆ្នាំ​
    ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១ (អាន: ៦,០៥៣ ដង)
    ភិក្ខុបានឈ្មោះថាធម្មកថិកត្រូវប្រកបដោយអង្គ៥យ៉ាង ១.ម្នាលភិក្ខុបើភិក្ខុសម្តែងធម៌ដើម្បីសេចក្តីនឿយណាយដើម្បីប្រាសចាកតម្រេកដើម្បីសេចក្តីរំលត់រូបទើបគួរហៅថាភិក្ខុជាធម្មកថិក។ ២.ម្នាលភិក្ខុបើភិក្ខុសម្តែងធម៌ដើម្បីសេចក្តីនឿយណាយដើម្បីប្រាសចាកតម្រេកដើម្បីសេចក្តីរំលត់វេទនាទើបគួរហៅថាភិក្ខុជាធម្មកថិក។ ៣.ម្នាលភិក្ខុបើភិក្ខុសម្តែងធម៌ដើម្បីសេចក្តីនឿយណាយដើម្បីប្រាសចាកតម្រេកដើម្បីសេចក្តីរំលត់សញ្ញាទើបគួរហៅថាភិក្ខុជាធម្មកថិក។ ៤.ម្នាលភិក្ខុបើភិក្ខុសម្តែងធម៌ដើម្បីសេចក្តីនឿយណាយដើម្បីប្រាសចាកតម្រេកដើម្បីសេចក្តីរំលត់សង្ខារទើបគួរហៅថាភិក្ខុជាធម្មកថិក។ ៥.ម្នាលភិក្ខុបើភិក្ខុសម្តែងធម៌ដើម្បីសេចក្តីនឿយណាយដើម្បីប្រាសចាកតម្រេកដើម្បីសេចក្តីរំលត់វិញ្ញាណទើបគួរហៅថាភិក្ខុជាធម្មកថិក។ (សុត្តន្តបិដកសំយុត្តនិកាយខន្ធវគ្គខន្ធសំយុត្តធម្មកថិកវគ្គធម្មកថិកសូត្របិដកលេខ៣៤ទំព័រ១៤និងទុតិយធម្មកថិកសូត្របិដកលេខ៣៤ទំព័រ១៦) ដោយ៥០០០ឆ្នាំ
    ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១ (អាន: ៣,៣៣៣ ដង)
    សម័យមួយព្រះដ៏មានព្រះភាគទ្រង់គង់ប្រថាប់នៅនាព្រះមហាវិហារជេតពនជិតក្រុងសាវត្ថី។ក្នុងពេលភិក្ខុទាំងឡាយជួបជុំគ្នាព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថាបណ្ឌិតោភិក្ខវេសារីបុត្តោម្នាលភិក្ខុទាំងឡាយសារីបុត្តជាបណ្ឌិត។មហាបញ្ញោភិក្ខវេសារីបុត្តោម្នាលភិក្ខុទាំងឡាយសារីបុត្តមានបញ្ញាច្រើន។បុថុប្បញ្ញោភិក្ខវេសារីបុត្តោម្នាលភិក្ខុទាំងឡាយសារីបុត្តមានបញ្ញាក្រាស់។ហាសប្បញ្ញោភិក្ខវេសារីបុត្តោម្នាលភិក្ខុទាំងឡាយសារីបុត្តមានបញ្ញារហ័ស។ជវនប្បញ្ញោភិក្ខវេសារីបុត្តោម្នាលភិក្ខុទាំងឡាយសារីបុត្តមានបញ្ញាវាងវៃ។តិក្ខប្បញ្ញោភិក្ខវេសារីបុត្តោម្នាលភិក្ខុទាំងឡាយសារីបុត្តមានបញ្ញាមុត។និព្វេធិកប្បញ្ញោភិក្ខវេសារីបុត្តោម្នាលភិក្ខុទាំងឡាយសារីបុត្តមានបញ្ញាជាគ្រឿងទម្លាយនូវកិលេស។សារីបុត្តោភិក្ខវេអឌ្ឍមាសំអនុបទធម្មវិបស្សនំវិបស្សិម្នាលភិក្ខុទាំងឡាយសារីបុត្តឃើញច្បាស់នូវធម្មវិបស្សនាតាមលំដាប់អស់កន្លះខែ(ក៏បានសម្រេចព្រះអរហត្ត)។ បញ្ញា៧បែបរបស់ព្រះសារីបុត្ត ១-បណ្ឌិតោជាបណ្ឌិតដោយហេតុ៤ប្រការគឺឆ្លាតក្នុងធាតុឆ្លាតក្នុងអាយតនៈឆ្លាតក្នុងបដិច្ចសមុប្បាទនិងឆ្លាតក្នុងឋានាឋានៈ(ហេតុដែលប្រព្រឹត្តទៅបាននិងប្រព្រឹត្តទៅមិនបាន)។ ២-មហាបញ្ញោបញ្ញាច្រើនព្រោះកំណត់កាន់យកនូវគុណមានសីលគុណសមាធិគុណបញ្ញាគុណវិមុត្តិគុណនិងវិមុត្តិ-ញ្ញាណទស្សនគុណគឺកំណត់កាន់យកនូវគុណទាំងនេះមានសីលគុណជាដើមច្រើនៗ។មានបញ្ញាច្រើនក្នុងឋានៈនិងអដ្ឋានៈក្នុងវិហារសមាបត្តិក្នុងអរិយសច្ចក្នុងពោធិបក្ខិយធម៌ក្នុងសាមញ្ញផលក្នុងអភិញ្ញានិងក្នុងនិព្វានបរមត្ថ។ ៣-បុថុប្បញ្ញោមានបញ្ញាក្រាស់ធំទូលាយគឺញាណប្រព្រឹត្តទៅក្នុងខន្ធក្នុងអាយតនៈធាតុបដិច្ចសមុប្បាទសុញ្ញតាអត្ថធម្មនិរុត្តិបដិភាណនិងក្នុងសីលផ្សេងជាដើមធំទូលំទូលាយដោយញាណនោះឯង។ ៤-ហាសប្បញ្ញោមានបញ្ញារហ័សមានបញ្ញារីករាយ(អដ្ឋកថាពន្យល់បញ្ញារីករាយ)ព្រោះបុគ្គលខ្លះក្នុងលោកនេះច្រើនទៅដោយការរីករាយដោយការចេះដឹងដោយសេចក្ដីត្រេកអរដោយប្រាមោទ្យក្នុងការបំពេញសីលបំពេញឥន្ទ្រិយសំវរបំពេញភោជនេមត្តញ្ញុតានិងបំពេញនូវជាគរិយានុយោគជាដើម។ឈ្មោះថាមានបញ្ញារីករាយព្រោះជាបុគ្គលច្រើនទៅដោយប្រាមោទ្យគឺបីតិបាមោជ្ជក្នុងការដឹងនូវឋានៈនិងអដ្ឋានៈរីករាយក្នុងការបំពេញវិហារ-សមាបត្តិឱ្យបរិបូណ៌និងរីករាយក្នុងការចាក់ធ្លុះអរិយសច្ចជាដើម។ ៥-ជវនប្បញ្ញោមានបញ្ញាវាងវៃព្រោះបញ្ញាស្ទុះទៅលឿនរហ័សដោយភាវៈជាវិបស្សនាចាក់ធ្លុះត្រៃលក្ខណ៍មានពលវ-វិបស្សនានិងស្ទុះទៅលឿនរហ័សក្នុងការឃើញច្បាស់នូវព្រះនិព្វាន។ ៦-តិក្ខប្បញ្ញោបញ្ញាមុតព្រោះកាត់ផ្ដាច់នូវកិលេសបានដាច់ដោយឆាប់រហ័សនិងព្រោះអរិយមគ្គ៤សាមញ្ញផល៤បដិសម្ភិទា៤ព្រមទាំងអភិញ្ញា៦ដែលបុគ្គលបានសម្រេចបានជាក់ច្បាស់ដោយបញ្ញាក្នុងអាសនៈតែមួយ។ ៧-និព្វេធិកប្បញ្ញោបញ្ញាមុតស្រួចក្នុងការចាក់ទម្លាយកិលេស។បុគ្គលពួកខ្លះក្នុងលោកនេះច្រើនទៅដោយការភ័យខ្លាចតក់ស្លុតអផ្សុកមិនរីករាយច្រើនទៅដោយការមិនត្រេកអរក្នុងសង្ខារទាំងពួងរមែងចោះគឺចាក់ទម្លាយនូវកងលោភៈដែលមិនធ្លាប់ចាក់ទម្លាយពីមុនមកឡើយ។ឈ្មោះថាមានបញ្ញាមុតស្រួចព្រោះចាក់ចោះទម្លាយនូវសព្វកិលេសនូវកម្មដែលនាំទៅកាន់ភពថ្មីដែលមិនធ្លាប់បានចាក់ទម្លាយពីមុនមកហ្នឹងឯង។ ព្រះធម្មសេនាបតីសារីបុត្តអនុបទធម្មវិបស្សនំមានវិបស្សនាឃើញច្បាស់នូវធម៌(ដែលជាអារម្មណ៍របស់វិបស្សនានោះ)តាមលំដាប់ៗដោយអំណាចនៃសមាបត្តិឬអង្គឈានកាលដែលបានឃើញច្បាស់ដូច្នេះទើបសម្រេចព្រះអរហត្តក្នុងវេលាកន្លះខែ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សរសើរគុណព្រះសារីបុត្តព្រោះគុណព្រះសារីបុត្តដែលជាព្រះថេរៈឯតទគ្គៈខាងមានបញ្ញាអ្នក-ណាៗមិនអាចដឹងបានឡើយកាលបើព្រះពុទ្ធអង្គទ្រង់មិនបានប្រកាសសម្ដែងទេនោះ។សូមអនុមោទនា! សិក្សាព្រះសូត្រភាគ១៥ ដោយ​៥០០០​ឆ្នាំ​
    ផ្សាយ : ១២ ធ្នូ ឆ្នាំ២០២១ (អាន: ៥,៧៥៧ ដង)
    ​ក្នុង​គម្ពីរ​តេរស​និបាតនាំ​មក​សម្ដែង​អំពី​ទោស​នៃ​មុសាវាទ​ថាកាល​ក្នុង​អតីតកាល​កន្លង​ទៅ​យូរ​ហើយព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​នៃ​យើង​នៅ​ជា​ពោធិសត្វ​នៅ​ឡើយទៅ​កើត​ក្នុង​ត្រកូល​ចណ្ឌាល​ក្នុង​ចណ្ឌាល​គ្រាមព្រះ​អង្គ​ជា​បណ្ឌិត​ចេះ​មន្ត​ធ្វើ​ឈើ​ឱ្យ​មាន​ផ្កា​ផ្លែ​ក្នុង​រដូវ​មិន​គួរ​កាល។ ថ្ងៃ​មួយ​ពោធិសត្វ​ចេញ​ទៅ​ព្រៃ​ពី​ព្រឹកទើប​រាយ​មន្ត​ធ្វើ​ដើម​ស្វាយ​មួយ​ដើមនៅ​ចម្ងាយ​៧​ជំហាន​អំពី​កន្លែង​ដែល​ព្រះ​អង្គ​ឈរទើប​ព្រះ​អង្គ​យក​ទឹក​ចំនួន​១០០​កម្បង់​ទៅ​ស្រប់​លើ​ដើម​ស្វាយ​ៗនោះ​មាន​ស្លឹក​ចាស់​ជ្រុះ​អស់​មួយ​រំពេចលាស់​ស្លឹក​ខ្ចី​ឡើង​បញ្ចេញ​ផ្កា​ផ្លែ​ទុំ​ក្នុង​ពេល​នោះពោធិសត្វ​បេះ​យក​មក​បរិភោគ​ក៏​មាន​ឱជារស​ប្រហែល​ដូច​រស​ទិព្វព្រះ​អង្គ​បរិភោគ​លុះ​ត្រា​តែ​ឆ្អែតហើយ​បេះ​ដាក់​អំរែក​រែក​ទៅ​ផ្ទះចែក​បុត្ត​ភរិយា​ផងលក់​ដូរ​ផង។ កាល​នោះមាន​ព្រាហ្មណ៍​ម្នាក់បាន​សូម​រៀន​មន្ត​ពី​ពោធិសត្វ​​ៗក៏​ឱ្យ​រៀន​ហើយ​ផ្ដាំ​ថាបើ​មាន​អ្នក​ណា​មួយ​សួរ​ថាព្រាហ្មណ៍​ឯង​រៀន​មន្ត​នេះ​ពី​សម្នាក់​អ្នក​ណា​ៗចូរ​ព្រាហ្មណ៍​ឯង​ប្រាប់​គេ​ឱ្យ​ត្រង់​កុំ​កុហក​ហ្នះតែ​ប្រាប់​ដោយ​មុសាវាទ​ហើយ​មន្ត​នេះនឹង​វិនាស​ទៅ​វិញ​មិន​លែង​ឡើយព្រាហ្មណ៍​ទទួល​បណ្ដាំ​ហើយដើរ​រៀង​ៗ​ទៅ​ដល់​ក្រុង​ពារាណសីបាន​ចូល​ទៅ​ធ្វើ​ជា​នាយ​ច្បារ​ក្នុង​សម្នាក់​ព្រះ​បាទ​ពារាណសីតែង​ប្រតិបត្តិ​តាម​វិធី​មន្តផ្លែ​ស្វាយ​ក៏​ចេះ​តែ​ផ្លែ​ឥត​អាក់​មិន​ថា​រដូវ​ណា​ព្រាហ្មណ៍​ក៏​បាន​រង្វាន់​ច្រើន​បរិបូណ៌។ ថ្ងៃ​ជា​ខាង​ក្រោយ​ទៀតព្រះ​បាទ​ពារាណសី​មាន​បន្ទូល​សួរ​ថានែ​ព្រាហ្មណ៍​អ្នក​ឯង​រៀន​មន្ត​នេះ​មក​ពី​សម្នាក់​អ្នក​ណាគ្រូ​ដើម​របស់​អ្នក​ឈ្មោះ​អ្វីព្រាហ្មណ៍​អៀន​ខ្មាស​មិន​ហ៊ាន​ក្រាប​ទូល​ទៅ​ឈ្មោះ​ពោធិសត្វ​ជា​គ្រូ​ដើមព្រោះ​ពោធិសត្វ​នៅ​ក្នុង​ត្រកូល​ចណ្ឌាលប្រែ​ជា​ក្រាប​ទូល​ដោយ​ពាក្យ​មុសាវាទ​ថារៀន​មន្ត​នេះ​ពី​សម្នាក់​អាចារ្យ​ទិសាបាមោក្ខ​វិញមន្ត​ក៏​អន្តរ​ធាន​បាត់​ទៅ​ក្នុង​មួយ​រំពេច​នោះព្រាហ្មណ៍​មិន​ដឹង​ជា​មន្ត​របស់​ខ្លួន​វិនាស​សោះ។ លុះ​ដល់​ព្រះ​បាទ​ពារាណសី​យាង​ទៅ​ប្រពាត​ឱទ្យាន​ស្ដេច​មាន​បន្ទូល​ថានែ​មាណពចូរ​អ្នក​នាំ​ផ្លែ​ស្វាយ​មក​មើលព្រាហ្មណ៍​រាយ​មន្ត​ទៅ​មិន​បាន​កើត​ផ្លែ​ស្វាយ​ដូច​បំណងទើប​ដឹង​ជាក់​ថាមន្ត​របស់​អាត្មា​វិនាស​ហើយស្ដេច​សួរ​ពីរ​បី​ដងទើប​ព្រាហ្មណ៍​ក្រាប​ទូល​តាម​ពិតស្ដេច​ទ្រង់​ខ្ញាល់​បង្គាប់​ឱ្យ​ធ្វើ​ទោសរាជ​បុត្រ​ក៏​ធ្វើ​ទោស​តាម​ព្រះ​រាជ​ឱង្ការ​ហើយ​ប្រាប់​ថាបើ​ព្រាហ្មណ៍​ឯង​ទៅ​សូម​ទោស​គ្រូ​ដើម​របស់​អ្នកក្រែង​អ្នក​នឹង​បាន​មន្ត​នេះ​មក​វិញទើប​អ្នក​នឹង​បាន​នៅ​ក្នុង​ដែន​នេះ​ត​ទៅ​ទៀតបើ​អ្នក​មិន​ទៅ​សូម​ទោស​ទេចូរ​អ្នក​ដើរ​ចេញ​ពី​ដែន​នេះ​ឱ្យ​ឆាប់​ទៅព្រាហ្មណ៍​ដល់​នូវ​ទោស​រក​ទីពឹង​មិន​បានទើប​ដើរ​ទៅ​កាន់​សម្នាក់​ពោធិសត្វ​ជា​គ្រូ​ដើមសូម​រៀន​មន្ត​ទៀតព្រះ​អង្គ​មិន​ព្រម​ឱ្យ​រៀនហើយ​ទ្រង់​ត្មះ​តិះដៀល​ថាឱ្យ​រៀន​ទៀត​ឯ​ណា​បានមនុស្ស​ពោល​ពាក្យ​មុសាវាទ​ដូច​ព្រាហ្មណ៍​ឯង​នេះ​មាន​មន្ត​មក​ពី​ណាចូរ​ព្រាហ្មណ៍​ឯង​ចៀស​ចេញ​ទៅយើង​មិន​គាប់​ចិត្ត​នឹង​បុគ្គល​ពោល​មុសាវាទ​ដូច​ព្រាហ្មណ៍​ឯង​នេះ​ទេព្រាហ្មណ៍​ដល់​នូវ​ទោស​រក​ទីពឹង​មិន​បានទើប​មក​គិត​ក្នុង​ចិត្ត​ថាបើ​អាត្មា​អញ​រក​ទីពឹង​មិន​បាន​ដូច្នេះហើយ​នឹង​រស់​នៅ​ជា​មនុស្ស​ធ្វើ​អ្វីស្លាប់​ទៅ​វិញ​ប្រសើរ​ជាង​គិត​ហើយ​ក៏​ដើរ​ចូល​ទៅ​ក្នុង​ព្រៃដល់​នូវ​មរណភាព​ឥត​ទីពឹង​ឡើយ។ បុគ្គល​អ្នក​ប្រព្រឹត្ត​ពោល​ពាក្យ​មុសាវាទ១ហើយ​គង់​នឹង​ដល់​នូវ​ទោស​ទុក្ខ​ដូច​រឿង​ព្រាហ្មណ៍​នេះ​ឯង។ចប់​រឿងអម្ពមន្តជាតក។ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ១២ ធ្នូ ឆ្នាំ២០២១ (អាន: ៣,៧៣៩ ដង)
    ​ក្នុង​គម្ពីរ​តិក្កនិបាតមាន​សេចក្ដី​ដំណាល​ថាក្នុង​អតីតកាល​កន្លង​ទៅ​យូរ​ហើយ​មាន​សេដ្ឋី​បុត្រ​បី​នាក់​ជា​សម្លាញ់​នឹង​គ្នានៅ​ក្នុង​ក្រុង​ពារាណសីឯ​ក្នុង​ក្រុង​នោះ​មាន​ស្រះ​ឈូក​មួយមាន​បុរស​ម្នាក់​អ្នក​រក្សា​ស្រះ​ឈូក​ជា​មនុស្ស​កំបុត​ច្រមុះ។ ថ្ងៃ​មួយ​សេដ្ឋី​បុត្រ​ទាំង​បី​នាក់​ចង់​ប្រដាប់​តែង​ខ្លួន​ដោយ​កម្រង​ផ្កាទើប​នាំ​គ្នា​ដើរ​ចូល​ទៅ​កាន់​សម្នាក់​អ្នក​រក្សា​ស្រះ​ឈូក​ដោយ​ប៉ង​ថាយើង​ទាំង​អស់​គ្នា​នឹង​ពោល​ពាក្យ​មិន​ពិត​សរសើរ​គុណ​បុរស​កំបុត្រ​ច្រមុះ​នេះហើយ​នឹង​សូម​ផ្កា​គាត់លុះ​គិត​ហើយ​ទើប​ចូល​ទៅ​ឈរ​ជិត​បុរស​នោះលុះ​គិត​ហើយ​ទើប​ចូល​ទៅ​ឈរ​ជិត​បុរស​នោះសេដ្ឋី​បុត្រ​ជា​បឋម(ទី១)កាល​រៀប​នឹង​សូម​ផ្កា​ក៏​សូត្រ​ជា​បទ​គាថា​ថា៖យថាកេសាចមស្សុចឆិន្នំឆិន្នំវិរូហតិឯវំរូហតុតេនាសាបទុមំទេហិយាចិតោប្រែ​ថាសក់​និង​ពុក​ចង្កា​គេ​កោរ​កាត់​ហើយ​គង់​ដុះ​ឡើង​វិញ​បាន​យ៉ាង​ណាច្រមុះ​របស់​អ្នក​ចូរ​ឱ្យ​ដុះ​ឡើង​ដូច​សក់​និង​ពុក​ចង្កា​នោះ​ចុះឯ​ខ្ញុំ​ត្រូវ​ការ​សូម​ផ្កា​អ្នកអ្នក​ចូរ​ឱ្យ​ផ្កា​ដល់​ខ្ញុំ។ សេដ្ឋី​បុត្រ​ជា​គម្រប់​ពីរកាល​រៀប​នឹង​សូម​ផ្កា​ក៏​សូត្រ​ជា​បទ​គាថាថាយថាសារទិកំពីជំខេត្តេវុត្តំវិរូហតិឯវំរូហតុតេនាសាបទុមំទេហិយាចិតោប្រែ​ថាធម្មតា​ពូជ​ដែល​បុគ្គល​សាប​ព្រោះក្នុង​ស្រែ​ឬ​ក្នុង​ចម្ការក្នុង​រដូវ​សរទកាលគឺ​រដូវ​សម្រក​តែង​លូត​លាស់​ដុះ​ឡើង​បាន​យ៉ាង​ណាច្រមុះ​របស់​អ្នក​ចូរ​ឱ្យ​លូតលាស់​ដុះ​ឡើង​ដូច​ពូជ​ទាំង​នោះ​ចុះឯ​ខ្ញុំ​ត្រូវ​ការ​សូម​ផ្កា​អ្នកអ្នក​ចូរ​ឱ្យ​ផ្កា​ដល់​ខ្ញុំ។ បុរស​អ្នក​រក្សា​ស្រះ​ឈូក​ក៏​ខឹង​អន់​ចិត្តមិន​ឱ្យ​ផ្កា​ឈូក​ដល់​សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ​ឡើយព្រោះ​សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ​ពោល​ពាក្យ​មុសាវាទ។ឯ​សេដ្ឋី​បុត្រ​ជា​គម្រប់​បីកាល​រៀប​នឹង​សូម​ផ្កា​ក៏​ពោល​ពាក្យ​ពិត​សូត្រ​ជា​បទ​គាថា​ថាឧភោបិបលបន្តេតេអបិបទុមានិទស្សតិវជ្ជុំវាតេនវាវជ្ជុំនត្ថិនាសាយរូហនាទេហិសម្មបទុមានិតស្សមេសម្មយាចិតោប្រែ​ថាសេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះពោល​ពាក្យ​មិន​ពិត​ចំពោះ​អ្នក​ដោយ​គំនិត​គិត​ថាអ្នក​នឹង​ឱ្យ​ផ្កា​មិន​ខានក៏​នាំ​គ្នា​ពោល​ពាក្យ​ប្រៀបធៀប​ក្ដីមិន​ពោល​ក្ដីពាក្យ​នោះ​មិន​ជា​ប្រមាណ​ដល់​ចិត្ត​អ្នកឯ​ចំណែក​ខ្ញុំ​ៗ​គិត​ថាធម្មតា​ច្រមុះ​បើ​កំបុត​ហើយ​វា​មិន​ដែល​ដុះ​វិញ​ទេតែ​ពាក្យ​នេះ​ខ្ញុំ​មិន​ពោល​សំដៅ​ដល់​ច្រមុះ​អ្នក​ទេខ្ញុំ​មក​នេះ​មាន​បំណង​តែ​នឹង​សូម​ផ្កា​ប៉ុណ្ណោះអើ​សម្លាញ់​ខ្ញុំ​ត្រូវ​ការ​សូម​ផ្កា​អ្នកចូរ​សម្លាញ់​អ្នក​ឱ្យ​ផ្កា​ដល់​ខ្ញុំ​ដោយ​ស្រួល​ចុះបុរស​អ្នក​រក្សា​ស្រះ​ឈូក​ក៏​តប​ថាអ្នក​ទាំង​ពីរ​នាក់​នោះ​ពោល​ពាក្យ​មុសាវាទឯ​អ្នក​នេះ​ពោល​ពាក្យ​តាម​សភាវៈ​ពិតខ្ញុំ​នឹង​ឱ្យ​ផ្កា​ដល់​អ្នកថា​ហើយ​ក៏​កាច់​ផ្កា​យក​មក​ចង​ជា​បាច់​ហុច​ឱ្យ​ទៅ។ បុគ្គល​អ្នក​ប្រព្រឹត្ត​ពោល​ពាក្យ​មុសាវាទ​ហើយនឹង​ខាត​លាភ​ដូច​រឿង​សេដ្ឋី​បុត្រ​ទាំង​ពីរ​នាក់​នោះ​ឯងអ្នក​លះ​ចោល​មិន​ពោល​ពាក្យ​មុសាវាទ​ហើយនឹង​បាន​លាភ​ចម្រើន​ដូច​សេដ្ឋី​បុត្រ​ជា​គម្រប់​បីដែល​នាំ​មក​ក្នុង​រឿង​ជា​មួយ​គ្នា​នេះ។ចប់​រឿង​សេដ្ឋី​បុត្រ៣​នាក់។ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ១២ ធ្នូ ឆ្នាំ២០២១ (អាន: ៤,១០២ ដង)
    ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធអសទិសទាន(ទានដែលឥតមានទានដទៃណាមួយប្រដូចបាន)បានត្រាស់ព្រះធម្មទេសនានេះមានពាក្យថាអាទិត្តស្មិំដូច្នេះជាដើម។ អសទិសទាននេះមានសេចក្ដីពិស្ដារហើយក្នុងអដ្ឋកថាមហាគោវិន្ទសូត្រ។ក្នុងថ្ងៃទី២អំពីថ្ងៃថ្វាយអសទិសទានភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា“ម្នាលអាវុសោព្រះបាទកោសលពិចារណាជ្រើសរើសលៃលកបានដឹងនូវបុញ្ញក្ខេត្តហើយទើបថ្វាយអសទិសទានដល់ព្រះអរិយសង្ឃដែលមានព្រះពុទ្ធជាប្រធាន”។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា“ម្នាលភិក្ខុទាំងឡាយអម្បាញ់មិញនេះអ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី?”កាលពួកភិក្ខុទូលថា“រឿងនេះ”ទើបព្រះសាស្ដាត្រាស់ថា“ម្នាលភិក្ខុទាំងឡាយមិនជាអស្ចារ្យទេដែលព្រះរាជាពិចារណាលៃលកជ្រើសរើសហើយញ៉ាំងទានឲ្យតាំងនៅក្នុងបុញ្ញក្ខេត្តដ៏ប្រសើរនោះសូម្បីបោរាណកបណ្ឌិតទាំងឡាយក៏បានពិចារណាលៃលកជ្រើសរើសហើយឲ្យមហាទានដែរ”ដូច្នេះហើយទ្រង់នាំយកអតីតនិទានមកសម្ដែងថាក្នុងអតីតកាលព្រះរាជាព្រះនាមរោរុវមហារាជក្នុងរោរុវនគរទ្រង់មិនធ្វើទសរាជធម៌ឲ្យកម្រើក,ទ្រង់សង្គ្រោះប្រជានុរាស្ត្រដោយសង្គហវត្ថុ៤,ទ្រង់ឋិតនៅក្នុងឋានៈមាតាបិតាដល់មហាជន,ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅដល់មនុស្សកំព្រាអ្នកដំណើរវណិព្វកៈ(អ្នកពណ៌នាហើយទើបសូម)និងអ្នកស្មូម។ព្រះអគ្គមហេសីរបស់ព្រះរាជានោះមានព្រះនាមថាសមុទ្ទវិជយាព្រះនាងជាបណ្ឌិតបរិបូណ៌ដោយបញ្ញា។ ថ្ងៃមួយព្រះបាទរោរុវមហារាជសម្លឹងមើលរោងទានទ្រង់គិតថា“បដិគ្គាហកៈទាំងឡាយជាសត្វឡេះឡោះទ្រុស្តសីលបរិភោគទានរបស់យើង,ទាននោះមិនញ៉ាំងយើងឲ្យត្រេកអរឡើយ,យើងប្រាថ្នាឲ្យទានដល់ព្រះបច្ចេកពុទ្ធដែលជាអ្នកមានសីលនិងជាអគ្គទក្ខិណេយ្យបុគ្គល,តែព្រះបច្ចេកពុទ្ធទាំងនោះលោកគង់នៅក្នុងហិមវន្តប្រទេស,អ្នកណានឹងទៅនិមន្តលោកឲ្យមក,តើយើងនឹងបញ្ជូនអ្នកណាឲ្យទៅ”គិតរួចព្រះរាជាប្រាប់សេចក្ដីនោះដល់ព្រះទេវី។ លំដាប់នោះព្រះនាងសមុទ្ទវិជយាទូលព្រះរាជាថា“បពិត្រមហារាជសូមព្រះអង្គកុំគិតឡើយ,ដោយកម្លាំងទានយើងគប្បីឲ្យដោយកម្លាំងសីលដោយកម្លាំងសច្ចៈយើងនឹងបញ្ជូនផ្កាឲ្យទៅនិមន្តព្រះបច្ចេកពុទ្ធទាំងនោះហើយឲ្យទានព្រមទាំងបរិក្ខារទាំងពួងដល់លោកដែលមកហើយ”។ព្រះរាជាទទួលថា“ប្រពៃហើយ”រួចទ្រង់ឲ្យរាជបុរសត្រាច់វាយស្គរស្រែកប្រកាសក្នុងនគរថា“អ្នកនគរទាំងអស់ចូរសមាទានសីល”ចំណែកព្រះរាជានិងបរិវារអធិដ្ឋានអង្គឧបោសថរួចហើយញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅឲ្យគេយកស្មុគមាសដែលពេញដោយផ្កាម្លិះទ្រង់ចុះចាកប្រាសាទឋិតនៅត្រង់ព្រះលានហ្លួងប្រតិស្ឋានអង្គទាំង៥លើផែនដីមានមុខបែរទៅរកទិសខាងកើតស្ដេចថ្វាយបង្គំហើយត្រាស់ថា“ខ្ញុំសូមថ្វាយបង្គំព្រះអរហន្តដែលនៅក្នុងទិសខាងកើត,បើគុណយ៉ាងណាមួយរបស់ខ្ញុំមាន,សូមលោកម្ចាស់ទាំងឡាយធ្វើសេចក្ដីអនុគ្រោះខ្ញុំនិងសូមទទួលភិក្ខារបស់ខ្ញុំ”ប្រកាសរួចទ្រង់បាចផ្កា៧ក្ដាប់។ក្នុងថ្ងៃស្អែកមិនមានព្រះបច្ចេកពុទ្ធមកព្រោះក្នុងទិសខាងកើតមិនមានព្រះបច្ចេកពុទ្ធ។ក្នុងថ្ងៃទី២ព្រះរាជានមស្ការនូវទិសខាងត្បូង,ព្រះបច្ចេកពុទ្ធមិនមកសូម្បីអំពីទិសនោះ។ក្នុងថ្ងៃទី៣ព្រះរាជានមស្ការនូវទិសខាងលិច,ព្រះបច្ចេកពុទ្ធមិនមកសូម្បីអំពីទិសនោះ។ក្នុងថ្ងៃទី៤ព្រះរាជានមស្ការនូវទិសខាងជើងស្ដេចនមស្ការអារាធនាថា“ព្រះបច្ចេកពុទ្ធទាំងឡាយដែលគង់នៅឧត្តរហិមវន្តប្រទេសសូមទទួលភិក្ខារបស់ខ្ញុំ“ប្រកាសរួចទ្រង់បាចផ្កា៧ក្ដាប់។ផ្កាទាំងឡាយអណ្ដែតទៅធ្លាក់លើព្រះបច្ចេកពុទ្ធ៥០០អង្គដែលនៅនឹងញកភ្នំនន្ទមូលក៍។ ព្រះបច្ចេកពុទ្ធទាំងនោះពិចារណាដឹងភាពដែលព្រះរាជានិមន្តខ្លួន,ថ្ងៃស្អែកនិយាយនឹងព្រះបច្ចេកពុទ្ធ៧អង្គថា“ម្នាលអ្នកនិរទុក្ខទាំងឡាយព្រះរាជានិមន្តពួកលោកពួកលោកចូរធ្វើសេចក្ដីសង្គ្រោះព្រះអង្គ”។ព្រះបច្ចេកពុទ្ធទាំង៧អង្គនោះហោះមកតាមអាកាសចុះត្រង់រាជទ្វារ។ព្រះរាជាឃើញព្រះបច្ចេកពុទ្ធទាំងនោះហើយទ្រង់មានសេចក្ដីសោមនស្សថ្វាយបង្គំនិមន្តឲ្យឡើងកាន់ប្រាសាទធ្វើសក្ការៈយ៉ាងធំហើយថ្វាយទាន,កាលព្រះបច្ចេកពុទ្ធធ្វើភត្តកិច្ចរួចហើយព្រះរាជាក៏និមន្តដើម្បីប្រយោជន៍ក្នុងថ្ងៃស្អែកអស់៦ថ្ងៃទៀត,ក្នុងថ្ងៃទី៧ព្រះរាជាចាត់ចែងទាននិងបរិក្ខារទាំងពួងរៀបចំរតនៈ៧ប្រការដែលឆ្នៃហើយរៀបចំគ្រែនិងតាំងជាដើមតម្កល់ត្រៃចីវរជាដើមនិងគ្រឿងប្រើប្រាស់របស់សមណៈទាំងពួងក្នុងសំណាក់ព្រះបច្ចេកពុទ្ធទាំង៧អង្គរួចពោលថា“យើងខ្ញុំសូមថ្វាយបរិក្ខារទាំងនេះដល់លោក”ដូច្នេះហើយកាលព្រះបច្ចេកពុទ្ធធ្វើភត្តកិច្ចចប់ព្រះរាជានិងព្រះទេវីទាំងពីរឈរនមស្ការ។ លំដាប់នោះព្រះបច្ចេកពុទ្ធជាសង្ឃត្ថេរកាលធ្វើអនុមោទនាដល់ព្រះរាជានោះទើបពោល២គាថាថា អាទិត្តស្មិំអគារស្មិំ,យំនីហរតិភាជនំ; តំតស្សហោតិអត្ថាយ,នោចយំតត្ថឌយ្ហតិ។ កាលបើផ្ទះត្រូវភ្លើងឆេះហើយបុគ្គលនាំចេញនូវភាជន៍ណាទាន់ភាជន៍នោះរមែងបានជាប្រយោជន៍នៃបុគ្គលនោះភាជន៍ណាដែលភ្លើងឆេះក្នុងផ្ទះនោះភាជន៍មិនបានជាប្រយោជន៍នៃបុគ្គលនោះឡើយ។ ឯវមាទីបិតោលោកោ,ជរាយមរណេនច; នីហរេថេវទានេន,ទិន្នំហោតិសុនីហតំ។ សត្វលោកកាលបើត្រូវជរានិងមរណៈឆេះយ៉ាងនេះហើយបុគ្គលគួរតែនាំចេញនូវទ្រព្យដោយកាឲ្យទាន(ព្រោះ)ទ្រព្យដែលបុគ្គលបានឲ្យហើយឈ្មោះថានាំចេញហើយដោយប្រពៃ។ ព្រះបច្ចេកពុទ្ធជាសង្ឃត្ថេរធ្វើអនុមោទនាយ៉ាងនេះហើយឲ្យឱវាទព្រះរាជាថា“បពិត្រមហារាជសូមព្រះអង្គកុំប្រមាទ”រួចហើយក៏ហោះឡើងលើអាកាសធ្វើកំពូលប្រាសាទឲ្យញែកជាពីរហោះទៅចុះនៅនឹងញកភ្នំនន្ទមូលក៍។សូម្បីបរិក្ខារដែលព្រះរាជាថ្វាយដល់ព្រះបច្ចេកពុទ្ធនោះក៏អណ្ដែតទៅជាមួយនឹងលោកហើយធ្លាក់ចុះនៅនឹងញកភ្នំនន្ទមូលក៍នោះដែរ។សរីរៈរបស់ព្រះរាជានិងព្រះទេវីពេញដោយបីតិ។ ចំណែកព្រះបច្ចេកពុទ្ធដ៏សេសកាលនឹងយាងទៅបានពោលយ៉ាងនេះថា យោធម្មលទ្ធស្សទទាតិទានំ,ឧដ្ឋានវីរិយាធិគតស្សជន្តុ; អតិក្កម្មសោវេតរណិំយមស្ស,ទិព្ពានិឋានានិឧបេតិមច្ចោ។ សត្វណាបានឲ្យទានដល់បុគ្គលអ្នកបានធម៌បានត្រាស់ដឹងធម៌ដោយសេចក្តីព្យាយាមគឺការប្រឹងប្រែងសត្វនោះរមែងប្រព្រឹត្តកន្លងនូវវេតរណីរបស់យមៈ(នរក)បានហើយចូលទៅកាន់ទីទាំងឡាយជាទិព្វ។ ពាក្យថារមែងប្រព្រឹត្តកន្លងនូវវេតរណីសេចក្ដីថាត្រឹមតែជាប្រធានទេសនាប៉ុណ្ណោះអធិប្បាយថារមែងប្រព្រឹត្តកន្លងនូវមហានរក៨រណ្ដៅនិងឧស្សទនរក១៦រណ្ដៅ។ ទានញ្ចយុទ្ធញ្ចសមានមាហុ,អប្បាបិសន្តាពហុកេជិនន្តិ; អប្បម្បិចេសទ្ទហានោទទាតិ,តេនេវសោហោតិសុខីបរត្ថ។ អ្នកប្រាជ្ញទាំងឡាយពោលថាទាននិងចម្បាំងជារបស់ស្មើគ្នាពួកជនសូម្បីតិចគ្នាតែជាអ្នកស៊ូលះបង់ជីវិតរមែងឈ្នះជនច្រើននាក់បានបុគ្គលណាកាលបើជឿហើយឲ្យទានសូម្បីបន្តិចបន្តួចបុគ្គលនោះរមែងបាននូវសេចក្តីសុខក្នុងលោកខាងមុខដោយទេយ្យវត្ថុមានប្រមាណតិចនោះ។ ពាក្យថាទាននិងចម្បាំងជារបស់ស្មើគ្នាសេចក្ដីថាអ្នកប្រាជ្ញទាំងឡាយពោលថាពិតមែនទានរមែងមិនមានដល់អ្នកដែលភ័យខ្លាចអស់,ចម្បាំងក៏រមែងមិនមានដល់អ្នកដែលភ័យខ្លាចអស់ដែរ។បុគ្គលរមែងលះបង់សេចក្ដីអាល័យក្នុងជីវិតហើយច្បាំងទើបអាចច្បាំងបាន,ទាយករមែងលះបង់សេចក្ដីអាល័យក្នុងភោគៈទើបអាចឲ្យបានដូចគ្នាដែរព្រោះហេតុនោះទាននិចម្បាំងទាំងពីរនេះទើបជារបស់ស្មើគ្នា។ វិចេយ្យទានំសុគតប្បសត្ថំ,យេទក្ខិណេយ្យាឥធជីវលោកេ; ឯតេសុទិន្នានិមហប្ផលានិ,ពីជានិវុត្តានិយថាសុខេត្តេ។ ការពិចារណាសិនហើយទើបឲ្យព្រះសុគតទ្រង់សរសើរហើយពួកទក្ខិណេយ្យបុគ្គលណាមាននៅក្នុងជីវលោកនេះទានដែលបុគ្គលឲ្យហើយដល់ពួកទក្ខិណេយ្យបុគ្គលនុ៎ះមានផលច្រើនដូចជាពូជដែលគេសាបព្រោះក្នុងស្រែដ៏ល្អ។ យោបាណភូតានិអហេឋយំចរំ,បរូបវាទានករោតិបាបំ; ភីរុំបសំសន្តិនតត្ថសូរំ,ភយាហិសន្តោនករោន្តិបាបំ។ បុគ្គលណាមិនបៀតបៀននូវពួកសត្វមិនធ្វើនូវបាបព្រោះ(ខ្លាច)ការតិះដៀលអំពីអ្នកដទៃអ្នកប្រាជ្ញទាំងឡាយតែងសរសើរនូវបុគ្គលអ្នកខ្លាចបាបមិនសរសើរនូវបុគ្គលអ្នកក្លៀវក្លាក្នុងការធ្វើបាបនោះឡើយដ្បិតសប្បុរសទាំងឡាយតែងមិនធ្វើបាបព្រោះខ្លាច(ពាក្យតំណិះដំណៀលនោះ)។ ហីនេនព្រហ្មចរិយេន,ខត្តិយេឧបបជ្ជតិ; មជ្ឈិមេនចទេវត្តំ,ឧត្តមេនវិសុជ្ឈតិ។ បុគ្គលចូលទៅកើតក្នុងពួកក្សត្រិយ៍ដោយព្រហ្មចរិយធម៌ដ៏ថោកទាបបុគ្គលចូលទៅកាន់ភាពជាទេវតាដោយព្រហ្មចរិយធម៌យ៉ាងកណ្តាលបុគ្គលបរិសុទ្ធដោយព្រហ្មចរិយធម៌ដ៏ឧត្តម។ ពាក្យថាដោយព្រហ្មចរិយធម៌ដ៏ថោកទាបសេចក្ដីថាក្នុងពាហិរតិត្ថាយតនៈ(ពាហិរសាសនាខ្លះ)សីលដែលវៀរចាកមេថុនឈ្មោះថាព្រហ្មចរិយថ្នាក់ទាប,ដោយព្រហ្មចរិយៈនោះរមែងកើតក្នុងខត្តិយត្រកូល។ឧបចារជ្ឈានឈ្មោះថាព្រហ្មចរិយថ្នាក់កណ្ដាល,ដោយព្រហ្មចរិយៈនោះរមែងកើតក្នុងទេវលោក។សមាបត្តិ៨ឈ្មោះថាព្រហ្មចរិយៈថ្នាក់ឧត្តម,ដោយព្រហ្មចរិយៈនោះរមែងកើតក្នុងព្រហ្មលោក។ចំណែក្នុងព្រះពុទ្ធសាសនាសីលដែលបុគ្គលសមាទានដោយការប្រាថ្នាទេវនិកាយឈ្មោះថាព្រហ្មចរិយៈថ្នាក់ទាប,ការកើតឡើងនៃសមាបត្តិរបស់អ្នកមានសីលបរិសុទ្ធនោះឯងឈ្មោះថាព្រហ្មចរិយៈថ្នាក់កណ្ដាល,ការរក្សាសីលឲ្យបរិសុទ្ធហើយចម្រើនវិបស្សនាបានសម្រេចព្រះអរហត្តឈ្មោះថាព្រហ្មចរិយៈថ្នាក់ឧត្តម។ អទ្ធាហិទានំពហុធាបសត្ថំ,ទានាចខោធម្មបទំវសេយ្យោ; បុព្ពេវហិបុព្ពតរេវសន្តោ,និព្ពានមេវជ្ឈគមុំសបញ្ញា។ ការឲ្យទានពិតជាអ្នកប្រាជ្ញសរសើរដោយចំណែកច្រើនក៏មែនហើយតែថាចំណែកធម៌ប៉ុណ្ណោះប្រសើរជាងទានព្រោះពួកសប្បុរសអ្នកមានប្រាជ្ញាក្នុងកាលមុននិងកាលមុនទៅទៀតបានត្រាស់ដឹងនូវនិព្វានធម៌។ ព្រះបច្ចេកពុទ្ធ៦អង្គដ៏សេសបានធ្វើការអនុមោទនាដោយគាថាមួយៗយ៉ាងនេះហើយចំណែកបរិក្ខារក៏អណ្ដែតទៅតាមលោកយ៉ាងនោះដែរ។ គាថាចុងក្រោយនេះមានសេចក្ដីអធិប្បាយថាបពិត្រមហារាជបើបុគ្គលណាមួយពោលសរសើរទានដោយប្រការយ៉ាងច្រើនប៉ុន្តែធម្មបទប៉ុណ្ណោះដែលឲ្យកើតធម្មកោដ្ឋាសៈពោលគឺសមថៈនិងវិបស្សនានោះឯងរមែងប្រសើរក្រៃលែងជាងទាន។សួរថាព្រោះហេតុអ្វី?ឆ្លើយថាសូម្បីក្នុងកាលមុនក្នុងកប្បនេះសប្បុរសទាំងឡាយដែលជាអ្នកស្ងប់មានព្រះពុទ្ធកស្សបទសពលជាដើមឬក្នុងកាលមុនជាងនេះទៅទៀតមានព្រះពុទ្ធវេស្សភូទសពលជាដើមព្រះអង្គជាអ្នកមានបញ្ញាចម្រើនសមថវិបស្សនាហើយបានបន្លុះព្រះនិព្វាន។ ព្រះបច្ចេកពុទ្ធទាំង៧អង្គពោលសរសើរអមតមហានិព្វានដល់ព្រះរាជាដោយការអនុមោទនាយ៉ាងនេះហើយឲ្យឱវាទដល់ព្រះរាជាដោយសេចក្ដីមិនប្រមាទរួចហើយទើបទៅកាន់លំនៅរបស់ខ្លួនៗដោយន័យដែលបានពោលហើយនោះឯង។ចំណែកព្រះរាជានិងព្រះអគ្គមហេសីទ្រង់ឲ្យទាននិងឋិតនៅរហូតដល់អស់អាយុក្រោយអំពីចុតិបានកើតក្នុងឋានសួគ៌។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយទ្រង់ត្រាស់ថា“បណ្ឌិតទាំងឡាយសូម្បីក្នុងកាលមុនបានពិចារណាជ្រើសរើសហើយក៏ឲ្យទានដែរ”រួចទ្រង់ប្រជុំជាតកថា តទាបច្ចេកពុទ្ធាបរិនិព្ពាយិំសុព្រះបច្ចេកពុទ្ធទាំងឡាយក្នុងនោះបរិនិព្វានហើយ សមុទ្ទវិជយារាហុលមាតាអហោសិនាងសមុទ្ទវិជយាបានមកជារាហុលមាតា រោរុវមហារាជាបនអហមេវអហោសិំចំណែកព្រះបាទរោរុវមហារាជគឺតថាគតនេះឯង។ អាទិត្តជាតកចប់៕ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកអដ្ឋកនិបាតអាទិត្តជាតកបិដកលេខ៥៩ទំព័រ១២៨) ដោយ​៥០០០​ឆ្នាំ​
    ផ្សាយ : ១២ ធ្នូ ឆ្នាំ២០២១ (អាន: ២,៧៨១ ដង)
    បុព្វនិទានជាដើមហេតុនៃជាតក សម័យនោះព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់គង់ក្នុងវត្ដជេតពនរបស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី។គ្រានោះឯងព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថាម្នាលភិក្ខុទាំងឡាយតថាគតប្រាថ្នាដើម្បីនឹងលាក់ខ្លួនសម្ងំបានបីខែអ្នកណាមួយកុំគប្បីចូលទៅរកតថាគតលើកលែងតែភិក្ខុ១រូបដែលជាអ្នកនាំយកនូវបិណ្ឌបាតទៅឲ្យ។ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាថាព្រះករុណាព្រះអង្គភិក្ខុណានីមួយមិនបានចូលមករកព្រះដ៏មានព្រះភាគក្នុងទីនេះជាប្រាកដលើកលែងតែភិក្ខុ១រូបដែលជាអ្នកនាំយកបិណ្ឌបាតទៅថ្វាយ។ ក៏វេលានោះឯងសង្ឃក្នុងក្រុងសាវត្ថីបានប្ដេជ្ញាគ្នាថាម្នាលអាវុសោព្រះដ៏មានព្រះភាគប្រាថ្នាដើម្បីនឹងសម្រាកព្រះអង្គនៅបានបីខែភិក្ខុណាមួយកុំគប្បីចូលទៅគាល់ព្រះអង្គលើកលែងតែភិក្ខុ១រូបដែលជាអ្នកនាំយកបិណ្ឌបាតទៅថ្វាយនោះភិក្ខុណាចូលទៅគាល់ព្រះអង្គភិក្ខុដទៃត្រូវឲ្យភិក្ខុនោះសម្តែងអាបត្ដិបាចិត្ដិយៈចេញ។ គ្រានោះភិក្ខុឧបសេនវង្គន្ដបុត្រដ៏មានអាយុព្រមដោយបរិសទ្យបានចូលទៅគាល់សម្ដេចព្រះដ៏មានព្រះភាគត្រង់ទីដែលព្រះអង្គគង់នៅលុះចូលទៅដល់ហើយបានថ្វាយបង្គំគាល់ព្រះអង្គក្នុងទីដ៏សមគួរ។សេចក្ដីស្រុះស្រួលរាក់ទាក់មួយអន្លើដោយពួកអាគ-ន្ដុកភិក្ខុនេះជាកិច្ច(១)ដែលព្រះពុទ្ធដ៏មានព្រះភាគទាំងឡាយទ្រង់ប្រព្រឹត្ដសន្សំទុកមកហើយ។គ្រានោះព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរពាក្យនេះនឹងឧបសេនភិក្ខុវង្គន្ដបុត្រដ៏មានអាយុថាម្នាលឧបសេនអ្នករាល់គ្នាល្មមធន់ទ្រាំបានដែរឬអ្នករាល់គ្នាល្មមប្រព្រឹត្ដទៅបានស្រួលដែរឬអ្នករាល់គ្នាដើរផ្លូវឆ្ងាយមកមិនលំបាកទេឬ។ភិក្ខុទាំងឡាយក្រាបទូលថាបពិត្រព្រះដ៏មានព្រះភាគយើងខ្ញុំទាំងឡាយល្មមធន់ទ្រាំបានបពិត្រព្រះដ៏មានព្រះភាគយើងខ្ញុំទាំងឡាយល្មមប្រព្រឹត្ដទៅបានស្រួលម្យ៉ាងទៀតបពិត្រព្រះអង្គដ៏ចម្រើនយើងខ្ញុំទាំងឡាយដើរផ្លូវឆ្ងាយមកមិនបានលំបាកទេ។ ក៏សម័យនោះឯងភិក្ខុជាសទ្ធិវិហារិករបស់ឧបសេនវង្គន្ដបុត្រដ៏មានអាយុអង្គុយជិតព្រះដ៏មានព្រះភាគ។លំដាប់នោះព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរភិក្ខុនោះយ៉ាងនេះថាម្នាលភិក្ខុបង្សុកូលទាំងឡាយជាទីគាប់ចិត្ដរបស់អ្នកដែរឬ។ភិក្ខុនោះក្រាបទូលថាបពិត្រព្រះអង្គដ៏ចម្រើនបង្សុកូលទាំងឡាយមិនជាទីគាប់ចិត្ដរបស់ខ្ញុំព្រះអង្គទេ។ព្រះដ៏មានព្រះភាគត្រាស់សួរថាម្នាលភិក្ខុក៏អ្នកប្រព្រឹត្ដបង្សុកូល(នោះ)ដើម្បីអ្វី។ភិក្ខុនោះក្រាបទូលថាបពិត្រព្រះអង្គដ៏ចម្រើន(ព្រោះ)ឧបជ្ឈាយ៍របស់ខ្ញុំព្រះអង្គប្រព្រឹត្ដបង្សុកូលខ្ញុំព្រះអង្គក៏ត្រូវប្រព្រឹត្ដបង្សុកូលយ៉ាងនោះដែរ។គ្រានោះព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរភិក្ខុឧបសេនវង្គន្ដបុត្រដ៏មានអាយុយ៉ាងនេះថាម្នាលឧបសេនបរិសទ្យរបស់អ្នកនេះប្រកបដោយសេចក្ដីជ្រះថ្លាម្នាលឧបសេនអ្នកទូន្មានបរិសទ្យដូចម្ដេច។ឧបសេនភិក្ខុដ៏មានអាយុក្រាបទូលថាបពិត្រព្រះអង្គដ៏ចម្រើនកុលបុត្រណាមកសូមឧបសម្បទានឹងខ្ញុំព្រះអង្គៗរមែងប្រាប់កុលបុត្រនោះយ៉ាងនេះថាម្នាលអាវុសោខ្ញុំជាអ្នកប្រព្រឹត្ដនៅព្រៃជាអ្នកប្រព្រឹត្ដបិណ្ឌបាតជាអ្នកប្រព្រឹត្ដបង្សុកូលបើអ្នកនឹងជាអ្នកប្រព្រឹត្ដនៅព្រៃជាអ្នកប្រព្រឹត្ដបិណ្ឌបាតជាអ្នកប្រព្រឹត្ដបង្សុកូលដែរខ្ញុំនឹងឲ្យអ្នកបានឧបសម្បទាបើអ្នកណាទទួលស្ដាប់ខ្ញុំព្រះអង្គៗនឹងឲ្យអ្នកនោះបានឧបសម្បទាបើអ្នកណាមិនទទួលស្ដាប់ខ្ញុំព្រះអង្គទេខ្ញុំព្រះអង្គមិនឲ្យអ្នកនោះបានឧបសម្បទាទេអ្នកណាសូមនិស្ស័យនឹងខ្ញុំព្រះអង្គៗនឹងប្រាប់អ្នកនោះយ៉ាងនេះថាម្នាលអាវុសោខ្ញុំជាអ្នកប្រព្រឹត្ដនៅព្រៃជាអ្នកប្រព្រឹត្ដបិណ្ឌបាតជាអ្នកប្រព្រឹត្ដបង្សុកូលបើអ្នកឯងនឹងជាអ្នកប្រព្រឹត្ដនៅព្រៃជាអ្នកប្រព្រឹត្ដបិណ្ឌបាតជាអ្នកប្រព្រឹត្ដបង្សុកូលដែរខ្ញុំនឹងឲ្យនិស្ស័យដល់អ្នកបើអ្នកណាទទួលស្ដាប់ខ្ញុំព្រះអង្គៗនឹងឲ្យនិស្ស័យដល់អ្នកនោះបើមិនទទួលស្ដាប់ខ្ញុំព្រះអង្គទេខ្ញុំព្រះអង្គមិនឲ្យនិស្ស័យដល់អ្នកនោះទេបពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គរមែងណែនាំបរិសទ្យដោយអាការយ៉ាងនេះឯង។ព្រះដ៏មានព្រះភាគត្រាស់ប្រទានពរសាធុការថាឧបសេនល្អហើយៗឧបសេនអ្នកណែនាំបរិសទ្យល្អពិតហើយឧបសេនអ្នកដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីដែរឬទេ។ឧបសេនភិក្ខុក្រាបទូលថាបពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនបានដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីទេ។ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថាម្នាលឧបសេនសង្ឃបានប្ដេជ្ញាហើយក្នុងក្រុងសាវត្ថីថាអាវុសោព្រះដ៏មានព្រះភាគទ្រង់ប្រាថ្នាដើម្បីនឹងសម្ងំសម្រាកព្រះអង្គនៅអស់បីខែភិក្ខុណាមួយកុំគប្បីចូលទៅគាល់ព្រះអង្គលើកលែងតែភិក្ខុ១រូបអ្នកនាំយកបិណ្ឌបាតទៅថ្វាយភិក្ខុណាចូលទៅគាល់ព្រះអង្គភិក្ខុដទៃគប្បីឲ្យភិក្ខុនោះសម្តែងអាបត្ដិបាចិត្ដិយៈចេញ។ភិក្ខុឧបសេនក្រាបទូលថាបពិត្រព្រះអង្គដ៏ចម្រើនសង្ឃក្នុងក្រុងសាវត្ថីបានបញ្ញត្ដដោយសេចក្ដីប្ដេជ្ញារបស់ខ្លួនខ្ញុំព្រះអង្គទាំងឡាយនឹងមិនបញ្ញត្ដនូវហេតុដែលព្រះអង្គមិនទាន់បានបញ្ញត្ដទេម្យ៉ាងទៀតនឹងមិនដកចេញនូវសិក្ខា-បទដែលទ្រង់បានបញ្ញត្ដទុកហើយទេនឹងប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលទ្រង់បញ្ញត្ដទុកមកហើយ។ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថាល្អណាស់ហើយឧបសេនភិក្ខុមិនត្រូវបញ្ញត្ដនូវសិក្ខាបទដែលតថាគតមិនទាន់បានបញ្ញត្ដហើយម្យ៉ាងទៀតមិនត្រូវដកនូវសិក្ខាបទដែលតថាគតបញ្ញត្ដហើយត្រូវប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលតថាគតបានបញ្ញត្ដទុកហើយឧបសេនតថាគតអនុញ្ញាតឲ្យភិក្ខុអ្នកប្រព្រឹត្ដនៅព្រៃអ្នកប្រព្រឹត្ដបិណ្ឌបាតនឹងប្រព្រឹត្ដបង្សុកូលចូលទៅរកតថាគតតាមសប្បាយចុះ។ ក៏គ្រានោះឯងភិក្ខុច្រើនរូបឈរនៅជិតក្លោងទ្វារខាងក្រៅបាននិយាយគ្នាថាយើងទាំងឡាយត្រូវឲ្យលោកឧបសេនវង្គន្ដបុត្រដ៏មានអាយុសម្តែងអាបត្ដិបាចិត្ដិយៈចេញ។វេលានោះឧបសេនភិក្ខុវង្គន្ដបុត្រដ៏មានអាយុព្រមទាំងបរិសទ្យក្រោកចេញចាកអាសនៈហើយថ្វាយបង្គំព្រះដ៏មានព្រះភាគធ្វើប្រទក្សិណហើយចៀសចេញទៅ។ភិក្ខុទាំងនោះបាននិយាយពាក្យនេះនឹងឧបសេនវង្គន្ដបុត្រដ៏មានអាយុក្នុងវេលានោះថាអាវុសោឧបសេនអ្នកដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីដែរឬ។ឧបសេនភិក្ខុបាននិយាយតបថាអាវុសោព្រះដ៏មានព្រះភាគក៏បានត្រាស់សួរខ្ញុំយ៉ាងនេះថាម្នាលឧបសេនអ្នកបានដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីទេខ្ញុំទូលតបថាបពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមិនបានដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីទេព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថាម្នាលឧបសេនសេចក្ដីប្ដេជ្ញាសង្ឃបានធ្វើហើយក្នុងក្រុងសាវត្ថីថាម្នាលអាវុសោព្រះដ៏មានព្រះភាគទ្រង់ប្រាថ្នានឹងសម្ងំសម្រាកព្រះអង្គនៅអស់បីខែភិក្ខុណាមួយកុំគប្បីចូលទៅគាល់ព្រះដ៏មានព្រះភាគលើកលែងតែភិក្ខុ១រូបអ្នកនាំយកបិណ្ឌបាតទៅថ្វាយប៉ុណ្ណោះភិក្ខុណាចូលទៅគាល់ព្រះដ៏មានព្រះភាគភិក្ខុដទៃត្រូវឲ្យភិក្ខុនោះសម្តែងអាបត្ដិបាចិត្ដិយៈចេញខ្ញុំទូលតបថាបពិត្រព្រះអង្គដ៏ចម្រើនសង្ឃក្នុងក្រុងសាវត្ថីបានបញ្ញត្ដដោយសេចក្ដីប្ដេជ្ញារបស់ខ្លួនខ្ញុំព្រះអង្គទាំងឡាយនឹងមិនបញ្ញត្ដនូវហេតុដែលព្រះអង្គមិនទាន់បានបញ្ញត្ដម្យ៉ាងទៀតនឹងមិនដកនូវពុទ្ធប្បញ្ញត្ដិដែលព្រះអង្គបានបញ្ញត្ដទុកស្រេចហើយនឹងប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ដទុកមកហើយម្នាលអាវុសោព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតហើយថាភិក្ខុទាំងឡាយណាជាអ្នកប្រព្រឹត្ដនៅព្រៃជាអ្នកប្រព្រឹត្ដបិណ្ឌបាតជាអ្នកប្រព្រឹត្ដបង្សុកូលភិក្ខុទាំងឡាយនោះចូលមករកតថាគតតាមសប្បាយចុះ។ គ្រានោះភិក្ខុទាំងនោះបានពោលថាឧបសេនភិក្ខុវង្គន្ដបុត្រដ៏មានអាយុបានពោលពាក្យពិតមែនភិក្ខុមិនត្រូវបញ្ញត្ដនូវសិក្ខាបទដែលព្រះអង្គមិនទាន់បានបញ្ញត្ដម្យ៉ាងទៀតមិនត្រូវដកនូវសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ដទុកមកហើយត្រូវប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ដទុកមកហើយ។ភិក្ខុទាំងឡាយបានឮ(ដំណឹង)ថាឮថាព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតឲ្យភិក្ខុអ្នកប្រព្រឹត្ដនៅព្រៃអ្នកប្រព្រឹត្ដបិណ្ឌបាតអ្នកប្រព្រឹត្ដបង្សុកូលចូលទៅរកតថាគតតាមសប្បាយចុះ។ភិក្ខុទាំងនោះកាលប្រាថ្នានឹងឃើញព្រះដ៏មានព្រះភាគទើបលះចោលនូវសន្ថ័តទាំងឡាយហើយសមាទានអារញ្ញកង្គធុតង្គបិណ្ឌបា-តិកង្គធុតង្គនិងបង្សុកូលិកង្គធុតង្ដ។កាលព្រះមានព្រះភាគទ្រង់ចេញចាកទីពួនសម្ងំហើយភិក្ខុទាំងឡាយដែលជាអ្នកសមាទានធុតង្គព្រោះចង់ចូលគាល់ព្រះមានព្រះភាគនោះក៏នាំគ្នាចោលសំពត់បង្សុកូលទាំងឡាយក្នុងទីកន្លែងផ្សេងៗឈប់សមាទានធុតង្គហើយកាន់យកបាត្រនិងចីវររបស់ខ្លួនវិញ។ព្រះសាស្ដាយាងទៅកាន់សេនាសសៈចារិកជាមួយភិក្ខុទាំងឡាយទ្រង់ទតឃើញសំពត់បង្សុកូលទាំងឡាយនៅរាត់រាយពាសវាលពាសកាលទើបទ្រង់ត្រាស់សួរភិក្ខុទាំងឡាយទ្រង់បានស្ដាប់រឿងនោះហើយទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយការសមាទានធុតង្គរបស់ភិក្ខុទាំងនេះជារបស់មិនតាំងនៅយូរអង្វែងដូចឧបោសថកម្មរបស់ឆ្កែព្រៃដូច្នោះហើយទ្រង់នាំយកអតីតមកសម្ដែងថាអតីតនិទាន ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី,ក្នុងកាលនោះព្រះពោធិសត្វទ្រង់ជាសក្កទេវរាជ។ក្នុងកាលនោះមានឆ្កែព្រៃមួយរស់នៅលើផ្ទាំងថ្មដែលនៅនឹងច្រាំងស្ទឹងគង្គា។បន្ទាប់មកជំនន់ទឹកដ៏ធំក្នុងស្ទឹងគង្គាជន់មកទល់គ្នាជុំវិញថ្មដានោះ។ឆ្កែព្រៃក៏ឡើងទៅដឹកលើផ្ទាំងថ្ម,ទីស្វែងរកអាហារនិងផ្លូវដែលស្វែងរកអាហាររបស់ឆ្កែព្រៃនោះមិនមានស្ទឹងក៏ពោរពេញទៅដោយទឹក។ឆ្កែព្រៃគិតថា“អញមិនមានកន្លែងស្វែងរកអាហារផ្លូវដែលនឹងទៅស្វែងរកអាហារក៏មិនមានឧបោសថកម្មជារបស់ប្រសើរជាងការដេករបស់អញដែលទំនេរ”រួចហើយក៏អធិដ្ឋានឧបោសថដោយចិត្តប៉ុណ្ណោះសមាទានសីលហើយដេក។ ក្នុងកាលនោះសក្កទេវរាជទ្រង់ពិចារណាមើលទ្រង់ជ្រាបការសមាទានដែលទន់ខ្សោយរបស់ឆ្កែព្រៃនោះទ្រង់ត្រិះរិះថាអញនឹងសាកល្បងឆ្កែព្រៃនេះហើយទ្រង់និម្មិតខ្លួនជាពពែយាងមកឈរសម្ដែងខ្លួនឲ្យឆ្កែព្រៃឃើញក្នុងទីមិនឆ្ងាយអំពីឆ្កែព្រៃនោះ។ឆ្កែព្រៃឃើញពពែហើយគិតថា“អញនឹងការរក្សាឧបោសថកម្មក្នុងថ្ងៃដទៃចុះ”ហើយក្រោកឡើងស្ទុះទៅដើម្បីចាប់ពពែនោះស៊ី។ពពែរត់ទៅខាងនេះខាងនោះមិនឲ្យឆ្កែព្រៃចាប់បាន។ឆ្កែព្រៃកាលមិនអាចចាប់ពពែបានក៏ត្រឡប់មកដេកលើផ្ទាំងថ្មវិញហើយគិតថាឧបោសថកម្មរបស់អញមិនទាន់ដាច់ទេ។សក្កទេវរាជទ្រង់ប្រថាប់ឈរលើអាកាសដោយអានុភាពរបស់ខ្លួនទ្រង់តិះដៀលឆ្កែព្រៃនោះថា“ប្រយោជន៍អ្វីដោយឧបោសថកម្មរបស់បុគ្គលដែលមានអធ្យាស្រ័យទន់ខ្សោយដូចអ្នកនោះអ្នកមិនដឹងថាយើងជាសក្កទេវរាជទើបប្រាថ្នាស៊ីសាច់ពពែ”លុះទ្រង់តិះដៀលឆ្កែព្រៃនោះហើយទ្រង់ចៀសចេញទៅ។ ព្រះសុគតទ្រង់ត្រាស់ថា បរបាណរោធាជីវន្តោ,មំសលោហិតភោជនោ; វកោវតំសមាទាយ,ឧបបជ្ជិឧបោសថំ។ ឆ្កែព្រៃកាលរស់នៅមានសាច់និងឈាមជាភោជនព្រោះសម្លាប់តែអ្នកដទៃ(ហើយអួតថា)សមាទាននៅវត្តរក្សានូវឧបោសថ។ តស្សសក្កោវតញ្ញាយ,អជរូបេនុបាគមិ; វីតតបោអជ្ឈប្បត្តោ,ភញ្ជិលោហិតបោតបំ។ សក្កទេវរាជបានដឹងច្បាស់នូវវត្តរបស់ឆ្កែព្រៃនោះហើយចូរមកដោយ(ក្លែងខ្លួន)ជារូបពពែឆ្កែព្រៃមានតបៈទៅប្រាសហើយជាសត្វផឹកនូវឈាម(នៃសត្វដទៃ)បានស្ទុះចូរទៅ(ដើម្បីខាំពពែស៊ី)ហើយទម្លាយបងនូវតបៈដែលខ្លួនសមាទានហើយ។ ឯវមេវឥធេកច្ចេ,សមាទានម្ហិទុព្ពលា; លហុំករោន្តិអត្តានំ,វកោវអជការណា។ បុគ្គលពួកខ្លះក្នុងលោកនេះជាអ្នកមានកម្លាំងថយក្នុងការសមាទានឈ្មោះថាធ្វើខ្លួនឲ្យរហ័សដូចជាឆ្កែព្រៃ(ដែលទម្លាយនូវតបៈរបស់ខ្លួន)ព្រោះហេតុតែពពែក៏យ៉ាងនោះឯង។ ជាតកាវសាន ព្រះសាស្ដានាំយកព្រះធម្មទេសនានេះមកហើយទ្រង់ប្រជុំជាតកថា តទាសក្កោអហមេវអហោសិំសក្កទេវរាជក្នុងកាលនោះគឺតថាគតនេះឯង។ វកជាតកចប់។(វិនយបិដកមហាវិភង្គ,ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកតិកនិបាតកុម្ភវគ្គវកជាតក) ដោយ​៥០០០​ឆ្នាំ​
                          ទំព័រ ៧៩