images/articles/2066/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,០២៨ ដង)
កាយដ៏ពេញដោយមន្ទិលមានចំណែកផ្សេងៗកើតក្នុងរណ្តៅលាមកធំគឺផ្ទៃមាតាដូចជ្រាំចាស់ដែលអាប់អួរយូរឬដូចបូសធំដំបៅធំជាកាយដ៏ពេញដោយខ្ទុះនិងឈាមពេញព្រៀបក្នុងរណ្តៅលាមកជាទីហូរចេញនៃទឹករមែងហូរចេញនូវវត្ថុមិនស្អាតសព្វៗកាល។
កាយនេះដែលភ្ជាប់ដោយសរសៃរធំ៦០លាបដោយគ្រឿងលាបគឺសាច់ប្រដាប់ដោយអាវគឺស្បែកជាកាយស្អុយរកប្រយោជន៍គ្មានតភ្ជាប់គ្នា
images/articles/2065/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,០៤៣ ដង)
ញាណគតិរបស់អាត្មាអញទន់ខ្សោយក្នុងកាលមុនអាត្មាអញភ្លេចភ្លាំងស្មារតីថែមទាំងបងប្រុសក៏បណ្តេញអាត្មាអញថាឥឡូវនេះអ្នកចូរទៅផ្ទះចុះ។អាត្មាអញនោះ ត្រូវបងបណ្តេញហើយក៏តូចចិត្តតែនៅមានអាឡោះអាល័យក្នុងសាសនាក៏ឈរនៅជិតក្លោងទ្វារនៃអារាមរបស់សង្ឃនោះ។
ព្រះមានព្រះភាគទ្រង់យាងមកក្នុងទីនោះ បានស្ទាបអង្អែលក្បាលរបស់អាត្មាអញហើយក៏ចាប់អាត្មាអញ
images/articles/2064/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៤៦៦ ដង)
បុគ្គលណាពិចារណាឃើញនូវកិច្ចជាប្រយោជន៍និងមិនជាប្រយោជន៍ទាំងពីរនោះដែលមិនទាន់មកដល់ទុកជាមុនជនទាំងឡាយជាសត្រូវក្តីជាអ្នកស្វែងរកប្រយោជន៍ក្តីកាលគយគន់មើលរមែងមិនឃើញនូវទោសនៃបុគ្គលនោះឡើយ។
អានាបានស្សតិដែលព្រះយោគាវចរណាបានចម្រើនល្អគ្រប់គ្រាន់ហើយ
images/articles/2063/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៦៩១ ដង)
ពួកបុថុជ្ជនមិនដឹងថាជរាមរណៈជាទុក្ខហើយជាប់ជំពាក់ក្នុងឧបាទានក្ខន្ធណាអ្នកប្រាជ្ញមានស្មារតី បានកំណត់ដឹង(នូវឧបាទានក្ខន្ធនោះ)ថាជាទុក្ខហើយចម្រើនឈានក្នុងកាលណាកាលនោះរមែងមិនបាននូវសេចក្តីត្រេកអរលើសលុបជាងឈាននោះឡើយ។
បណ្ឌិតលុះលះបង់នូវតណ្ហាដែលនាំមកនូវសេចក្តីទុក្ខជាធម្មជាតិផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗនាំមកនូវកិលេសជាគ្រឿង
images/articles/2062/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៦៤៥ ដង)
ជីវិតអន្ធការ
ភាពងងឹតអន្ធការ មិនមែនជារបស់ដែលអ្នកណាម្នាក់បង្កើតមកទេ ជារបស់ដែលមានជាធម្មតាប្រចាំលោកនេះឲ្យតែទីណាខ្វះពន្លឺ ងងឹតក៏នឹងមាននៅក្នុងទីនោះ។ អវិជ្ជា ក៏ជាធម្មជាតិម្យ៉ាង កើតអាស្រ័យនឹងជីវិតសត្វលោកគ្រប់គ្នា វៀរលែងតែបុគ្គលដែលបានសម្រេចថាព្រះអរហន្ត។ តាមន័យនៃបដិច្ចសមុប្បាទសម្ដែងថា អវិជ្ជា គឺជាមេនៃសង្ខារធម៌ទាំងឡាយ បើនិយាយឲ្យងាយស្ដាប់ អវិជ្ជាគឺជាមេនាំ
images/articles/2061/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦៨,៥៩៣ ដង)
ភ្លើងជីវិត
ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ និងវិញ្ញាណ ដែលដឹងច្បាស់នូវអារម្មណ៍ទាំងនោះ ព្រមទាំងវេទនា ទាំងឡាយដែលសោយតាមទ្វារភ្នែក ទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្ដាត ទ្វារកាយ ទ្វារចិត្ត គឺជាតួជីវិតដែលជារបស់ក្ដៅ។
នៅក្នុងអាទិត្តបរិយាយសូត្រ ព្រះមានព្រះភាគទ្រង់ត្រាស់សម្ដែងអំពីរបស់ក្ដៅ មាន ២៤ ចំណុចធំៗគឺ
images/articles/2059/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨២,៤០១ ដង)
កម្មជាអ្នកឲ្យផល
កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ, យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមិ អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាអ្នកឲ្យផល មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីពំនាក់អាស្រ័យ, អាត្មាអញនឹងធ្វើនូវកម្មណា ជាកម្មល្អក្ដី អាក្រក់ក្ដី អាត្មាអញ នឹងត្រូវជាអ្នកទទួលនូវផលនៃកម្មនោះមិនខាន។
images/articles/2060/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,៣៣៧ ដង)
ជីវិតស្ដុកលោក
ព្រះសម្មាសម្ពុទ្ធ បានប្រៀបធៀបសាកសពទៅនឹងអង្កត់អុសជាវត្ថុមិនមានប្រយោជន៍ តែបើគេត្រូវការដោយប្រការណាមួយ គង់អាចយកមកប្រើឲ្យបានសម្រេចប្រយោជន៍ខ្វះមិនខាន ឯសាកសពមនុស្សយើង មិនត្រឹមតែមិនមានប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងមានក្លិនអសោចិ៍ទៀតផង។
សាកសពអាក្រក់មែនហើយ តែមិនអាក្រក់ដូចមនុស្សរស់ ដែលប្រព្រឹត្តអាក្រក់ទេ ព្រោះសាកសពអាក្រក់
images/articles/2058/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៩,៣១២ ដង)
កាលណាខ្ញុំឃើញព្រះសាស្តាព្រះអង្គគ្មានភ័យអំពីទីណាជាដំបូងក្នុងកាលនោះសេចក្តីសង្វេគក៏មានដល់ខ្ញុំព្រោះឃើញព្រះសាស្តាជាឧត្តមបុរស។អ្នកណាច្រានសិរីដែលមក(រកខ្លួន)ដោយដៃឬជើងអ្នកនោះឈ្មោះថាញ៉ាំងព្រះសាស្តាបែបនេះឲ្យត្រេកអរហើយឲ្យប្រាសចាកសេចក្តីត្រេកអរវិញ។
ក្នុងកាលនោះខ្ញុំលះចោលកូននិងប្រពន្ធផងទ្រព្យនិងស្រូវផងកោរសក់និងពុកចង្កាហើយចូលទៅកាន់ផ្នួស
images/articles/2057/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,៧០៦ ដង)
បើបុគ្គលដទៃមិនមានអំពីមុខក្តីក្រោយក្តីសេចក្តីសប្បាយក្រៃពេករមែងមានដល់បុគ្គលម្នាក់ឯងនៅក្នុងព្រៃ។បើដូច្នោះអាត្មាអញតែម្នាក់ឯងនឹងទៅកាន់ព្រៃដែលព្រះពុទ្ធទ្រង់សរសើរហើយជាទីសប្បាយរបស់ភិក្ខុអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានជាអ្នកនៅតែម្នាក់ឯង។អាត្មាអញតែម្នាក់ឯងជាអ្នកស្ងាត់ក្នុងប្រយោជន៍នឹងចូលយ៉ាងឆាប់ទៅកាន់ព្រៃជាទីធ្វើឲ្យចិត្តកើតបីតិដល់យោគាវចរជាទីរីករាយ
images/articles/2043/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦,៩៨៣ ដង)
រឿងបញ្ចបុត្តខាទិប្រេត
(ព្រះថេរទាំងឡាយសួរថា) នាងជាស្រ្តីអាក្រាត មានរូបមានសម្បុរអាក្រក់ មានក្លិនអាក្រក់ស្អុយ តែងបក់ចេញទៅ នាងមានហ្វូងរុយចោមរោមហើយ តើនាងជាស្រ្តីអ្វី មកឋិននៅក្នុងទីនេះ ។
(ប្រេតស្រីតបថា) បពិ្រលោកទាំងឡាយដ៏ចម្រើន ខ្ញុំជាស្រ្តីប្រេត ដល់នូវសេចក្តីទុក្ខ ជាយមលោកសត្វ ស្លាប់អំពីមនុស្សលោកនេះហើយ បានទៅកាន់បេតលោក ព្រោះធ្វើអំពើអាក្រក់ ។
images/articles/2032/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៨៦៩ ដង)
ជរាសូត្រ
ជីវិតនេះមានប្រមាណតិចហ្ន៎ សត្វតែងស្លាប់ថយអំពី ១០០ឆ្នាំ ប្រសិនបើរស់ហួសពី ១០០ឆ្នាំ សត្វនោះនឹងស្លាប់ដោយជរាជាប្រាកដ ។ ជនទាំងឡាយតែងសោក ព្រោះវត្ថុដែលប្រកាន់ថា របស់យើង សេចក្តីប្រកាន់ជារបស់ទៀងទាត់មិនមានឡើយ ជីវិតនេះមានការព្រាត់ប្រាសចាករបស់ដែលមានជាធម្មតា អ្នកប្រាជ្ញលុះឃើញដូច្នេះហើយ រមែងមិននៅគ្រប់គ្រងផ្ទះឡើយ ។
បុរសសំគាល់របស់ណាថានេះជារបស់អញ រមែងលះរបស់នោះដោយមរណៈ ឯអ្នកប្រាជ្ញរាប់អានព្រះរតនត្រ័យ ជ្រាបច្បាស់នូវទៅសនុ៎ះ ហើយមិនបង្អោន (ចិត្ត) ទៅ ដើម្បីសេចក្តីប្រកាន់ថា របស់យើងឡើយ ។ បុរសអ្នកភ្ញាក់ (ពីដេក) រមែងមិនឃើញរូបារម្មណ៍ជាដើម ដែលមកជួបប្រទះ ដោយយល់សប្តិ យ៉ាងណាមិញ បុគ្គល មិនឃើញជនជាទីស្រឡាញ់ ដែលធ្វើកាលកិរិយាទៅកាន់ លោកខាងមុខ ក៏យ៉ាងនោះដែរ ។
ជនទាំងនោះដែលគេឃើញហើយ ឮហើយ គេតែងហៅឈ្មោះ កាលលះលោកនេះទៅ នៅសល់តែឈ្មោះសម្រាប់ហៅប៉ុណ្ណោះ ។ ពួកសត្វមានសេចក្តីលោភ តែងមិនលះបង់ នូវសេចក្តីខ្សឹកខ្សួលនឹងសេចក្តីកំណាញ់ ក្នុងវត្ថុដែលជាទីរាប់អានបានឡើយ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ដែលឃើញព្រះនិព្វានថាជាទីក្សេមហើយ រមែងលះបង់សេចក្តីប្រកាន់បាន ។
ភិក្ខុណា មិនសម្តែងខ្លួនក្នុងភព (ថ្មីទៀត) អ្នកប្រាជ្ញ ទាំងឡាយ ហៅអំពើនោះ របស់ភិក្ខុនោះ អ្នកប្រព្រឹត្តរួញរា អ្នកកប់ប្រសព្វអាសនៈ ស្ងាត់ ថាជាសភាពសមរម្យហើយ ។ អ្នកប្រាជ្ញមិនបានអាស្រ័យ ក្នុងអាយតនៈ ទាំងអស់ឡើយ មិនធ្វើសត្វនឹងសង្ខារឲ្យជាទីស្រឡាញ់ ទាំងមិនធ្វើសត្វនឹងសង្ខារឲ្យមិនជាទីស្រឡាញ់ សេចក្តីខ្សឹកខ្សួលនិងសេចក្តីកំណាញ់ មិនជាប់ក្នុងសន្តាន របស់ព្រះខីណាស្រពនោះ ដូចទឹកមិនប្រឡាក់លើស្លឹកឈូក ដូច្នោះដែរ ។
ដំណក់ទឹកមិនដក់នៅលើស្លឹកឈូក ដូចម្តេច ក្តី ទឹកមិនទទឹកផ្កាឈូក ដូចម្តេចក្តី អ្នកប្រាជ្ញមិនជាប់នៅក្នុងអារម្មណ៍នីមួយ សូម្បីអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ ក៏ដូច្នោះដែរ ។ មួយទៀត ព្រះអរហន្តមិនសំគាល់ក្នុងអារម្មណ៍នីមួយ សូម្បីអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ ដោយវត្ថុនោះៗឡើយ ទាំងមិនប្រាថ្នាការស្អាត ដោយវត្ថុដទៃទេ ព្រោះព្រះអរហន្តនោះមិនត្រេកត្រអាល មិនប្រាសតម្រេក (ដូចកល្យាណបុថុជ្ជននឹងសេក្ខៈ) ។
ចប់ ជរាសូត្រ
ដកស្រង់ពីព្រះត្រៃបិដក ភាគ ៥៤ ទំព័រ ២៧៥-២៧៧
ដោយ៥០០០ឆ្នាំ
images/articles/2031/__________________________________________.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥០,៤០៣ ដង)
ខគ្គវិសាណសូត្រ
បុគ្គលដាក់អាជ្ញាចោលចេញ ចំពោះពួកសត្វទាំងអស់ មិនបានបៀតបៀន នូវសត្វទាំងនោះ សូម្បីសត្វណាមួយ មិនគប្បី នូវបុត្ត តើគប្បីត្រូវការសម្លាញ់ អំពីណា គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ សេចក្តីស្រឡាញ់ រមែងមាន ដល់បុគ្គលដែលច្រឡូកច្រឡំ ទុក្ខដែលជាប់តាម ចំពោះសេចក្តីស្រឡាញ់នេះ ក៏រមែងកើតឡើង បុគ្គលឃើញទោស ដែលកើត អំពីសេចក្តីស្រឡាញ់ហើយ ត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។
បុគ្គល អ្នកមានចិត្តប្រតិព័ទ្ធ កាលអនុគ្រោះនូវពួកមិត្ត ដែលមានចិត្តល្អ រមែងញ៉ាំងប្រយោជន៍ឲ្យសាបសូន្យ បុគ្គលកាលឃើញ នូវភ័យក្នុងការមូលមិត្តគ្នានុ៎ះហើយ គប្បីត្រាច់ទៅតែម្នាក់ឯងដូចកុយរមាស ។ សេចក្តីស្រឡាញ់ ចំពោះកូននិងប្រពន្ធ ដូចឫស្សីដែលបែកគុម្ព ចាក់កណ្តាញ់ បុគ្គល កាលមិនជាប់ជំពាក់ ដូចជាទំពាំងឫស្សី គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។
ម្រឹគក្នុងព្រៃ ជាសត្វមិនជាប់ចំណង ទៅរកចំណីតាមចំណង់ចិត្តបាន យ៉ាងណា វិញ្ញូជន កាលបើឃើញ សេរីភាព(១) (យ៉ាងនេះ) គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ ការហៅរក រមែងមាន ដល់ជនឋិននៅ ក្នុងកណ្តាល នៃសំឡាញ់ គឺការនៅ ការឈរនឹង ការត្រាច់ចារិក បុគ្គលកាលបើឃើញ សេរីភាពដែល (ពួកជនពាល) មិនប្រាថ្នា គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។
ការលេង ការត្រេកអរ ក្នុង(កាមគុណ) រមែងមាន ដល់ជនឋិននៅ ក្នុងកណ្តាលនៃសំឡាញ់មួយទៀត សេចក្តីស្រឡាញ់ ដ៏ធំទូលាយ រមែងមានក្នុងបុត្តទាំងឡាយ បុគ្គល កាលបើធុញទ្រាន់ នឹងការព្រាត់ប្រាស់ ចាកសត្វនឹងសង្ខារ ជាទីស្រឡាញ់ហើយ គប្បីត្រាច់ទៅម្នាក់ឯង ដូចកុយរមាស ។
បុគ្គល ជាអ្នកនៅជាសុខ ក្នុងទិសទាំង ៤ មិនលំបាក ត្រេកអរ ដោយបរិក្ខារ តាមមាន តាមបាន ជាអ្នកអត់ធន់ ចំពោះអន្តរាយទាំងឡាយ ទាំងជាអ្នកមិនតក់ស្លុត គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បព្វជិតពួកខ្លះ ឬគ្រហស្ថអ្នកគ្រប់គ្រងផ្ទះ គេសង្គ្រោះ បានដោយកម្រ បុគ្គលមិនមានសេចក្តីខ្វល់ខ្វាយ ចំពោះបុត្ត នៃបុគ្គលដទៃ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ ធីរបុរស លះបង់ នូវវត្ថុទាំងឡាយ ជាគ្រឿងប្រាកដ នូវភាពជាគ្រហស្ថ កាត់ចំណង របស់គ្រហស្ថទាំងឡាយ ដូចជារលួសផ្អុង ជំរុះស្លឹក គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។
បើបុគ្គលមានអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅដោយប្រពៃ ជាសំឡាញ់ មានអ្នកប្រាជ្ញខ្ជាប់ខ្ជួន ត្រាច់ទៅ ជាមួយគ្នា គ្របសង្កត់នូវសេចក្តីអន្តរាយទាំងពួងបាន គប្បីមានចិត្តត្រេកអរ មានស្មារតី ត្រាច់ទៅជាមួយសំឡាញ់នោះទៅចុះ ។ បើបុគ្គល រកអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅដោយប្រពៃ ជាសំឡាញ់ មានប្រាជ្ញាខ្ជាប់ខ្ជួនត្រាច់ទៅជាមួយគ្នា ពុំបានទេ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចព្រះរាជាលះបង់ នូវដែនដែលព្រះអង្គឈ្នះហើយ ឬដូចដំរីឈ្មោះមាតង្គៈ លះបង់ហ្វូងត្រាច់ទៅក្នុងព្រៃ ។
តាមពិត យើងសរសើរ នូវការបរិបូណ៌ ដោយសំឡាញ់ហើយ តែសំឡាញ់ មានគុណប្រសើរជាង នឹងស្រឡាញ់មានគុណស្មើ បុគ្គលគួរសេពគប់ រាប់រក បើ (កុលបុត្រចង់បានប្រយោជន៍) រកសំឡាញ់ទាំងនុ៎ះ ពុំបានទេ គប្បីជាអ្នកបរិភោគភោជន ដែលមិនមានទោស ហើយត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលឃើញនូវ កងមាសទាំងពីរ ដ៏ភ្លឺផ្លេក ដែលជាងមាស ធ្វើសម្រេចហើយ ដោយល្អ រណ្តំគ្នា ឰដ៏ដៃ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
ការចរចារ ដោយវាចារក្តី ការជាប់ជំពាក់ក្តី ជាមួយនឹងកុមារ ជាគម្រប់ពីរ មានដល់អញ យ៉ាងនេះ បុគ្គលកាលបើឃើញ នូវភ័យនុ៎ះ តទៅខាងមុខហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ ពិតណាស់ កាមទាំងឡាយ ដ៏វិចិត្រ មានរសផ្អែម ជាទីរីករាយនៃចិត្ត តែញាំញី នូវចិត្តដោយសភាព ដ៏ប្លែកៗ បុគ្គលឃើញទោស ក្នុងកាមគុណ ទាំងឡាយហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
ចង្រៃ បូស ឧបទ្រព រោគ កិលេស ដូចសរ នឹងភ័យទាំងនុ៎ះ រមែងមានដល់យើង (ព្រោះកាម) បុគ្គលកាលបើឃើញភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលគ្របសង្កត់ នូវសត្រូវ ទាំងអស់នុ៎ះ គឺត្រជាក់ ក្តៅ គម្លាន សម្រក ខ្យល់ និងកម្តៅថ្ងៃ របោបនិងពស់ហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
ដំរី មានខ្លួនសមរម្យ មាំមួន មានសម្បុរ ដូចផ្កាឈូក កាលលះបង់ នូវហ្វូង ហើយនៅក្នុងព្រៃ គួរដល់អធ្យាស្រ័យ យ៉ាងណា បុគ្គលគប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស (យ៉ាងនោះ )។ បុគ្គលបាននូវវិមុត្តិ ប្រព្រឹត្តទៅ ក្នុងសម័យគឺលោកិយសមាបត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទីតាំង នៃបុគ្គលអ្នកត្រេកអរ ក្នុងពួកទេ បុគ្គល ពិចារណាពាក្យ របស់ព្រះពុទ្ធ ជាព្រះអាទិច្ចពុន្ធហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលកន្លង នូវទិដ្ឋិអាក្រក់ ដល់នូវធម៌ទៀង មានមគ្គបានហើយ មិនបាច់មានអ្នកដទៃ ដឹកនាំ ព្រោះដឹងថា អាត្មាអញ មានញាណ កើតហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គល មិនជាប់ចិត្ត ក្នុងអាហារ មិនកុហក មិនមានសេចក្តីស្រេកឃ្លាន ជាអ្នកមិនលុបគុណគេកម្ចាត់បង់មោហៈ ដូចជាទឹកចត់ចេញបាន មិនមានទីអាស្រ័យ (គឺកិលេស) ក្នុងលោកទាំងមូល គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលគប្បីវៀរ នូវសំឡាញ់ ដ៏អាក្រក់ដែលបង្ហាញ នូវអំពើមិនជាប្រយោជន៍ អាស្រ័យនៅក្នុងកម្មមិនស្មើ (គឺទុច្ចរិត) មិនគប្បីសេពគប់នូវសំឡាញ់ ដែលជាប់ជំពាក់ ដែលស្រវឹង (ក្នុងកាមគុណ) ដោយខ្លួនឯង គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលគប្បីគប់រក នូវមិត្តជាពហុស្សូត ទ្រទ្រង់នូវធម៌ប្រកបដោយកម្ម ដ៏ថ្លៃថ្នូរ មានប្រាជ្ញា វាងវៃ លុះដឹងច្បាស់ នូវប្រយោជន៍ ទាំងឡាយ ហើយគប្បីបន្ទោរបង់ នូវសេចក្តីសង្ស័យ ចេញត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គល មិនតាក់តែង នូវការលេងផង ការត្រេកអរផង កាមសុខផង ក្នុងលោក មិនអាឡោះអាល័យ វៀរចាកទីជាទីស្អិតស្អាង អ្នកពោលពាក្យពិត គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់កូនផង ប្រពន្ធផង បិតាផង មាតាផង ទ្រព្យទាំងឡាយផង ស្រូវទាំងឡាយផង តាមចំណែករៀងខ្លួនផង កាមទាំងឡាយ តាមចំណែករៀងខ្លួនផង គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
កាមគុណនេះ ជាគ្រឿងជាប់ជំពាក់ សុខក្នុងកាមគុណនេះ មានប្រមាណតិច កាមគុណមានសេចក្តីត្រេកអរតិច ទុក្ខក្នុងកាមគុណនេះច្រើនក្រៃលែង បុគ្គលអ្នកមានបញ្ញា ដឹងច្បាស់ថា ការជាប់ជំពាក់ ក្នុងកាមគុណនុ៎ះ ដូចជាបូស គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលទំលាយ នូវសំយោជនៈ ដូចត្រី ក្នុងទឹក ទំលាយបង់ នូវបណ្តាញ មិនត្រឡប់មក (រកសំយោជនៈ) វិញ ដូចជាភ្លើងឆេះ (មិនត្រឡប់វិលវិញ) គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលមានចក្ខុដាក់ចុះ មានជើង មិនរពឹស មានឥន្ទ្រិយគ្រប់គ្រងល្អ មានចិត្តរក្សាទុក មិនជោកជំ មិនរោលរាល (ដោយកិលេស) គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់ នូវវត្ថុជាគ្រឿងប្រាកដ នូវភាពជាគ្រហស្ថ ដូចដើមបារិច្ឆព្រឹក្ស មានស្លឹកជំរុះហើយ គប្បីជាអ្នកមានសំពត់កាសាយៈ ចេញបួស ត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលមិនធ្វើសេចក្តីប្រាថ្នា ក្នុងរសទាំងឡាយ ជាអ្នកមិនល្មោភ (ក្នុងអាហារ) មិនចិញ្ចឹមអ្នកដទៃ ជាអ្នកត្រាច់ទៅតាមច្រក មិនមានចិត្តជាប់ជំពាក់ ក្នុងត្រកូលផ្សេងៗ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់ នូវនីវរណៈទាំង ៥ បន្ទោបង់ នូវឧបក្កិលេស នៃចិត្តទាំងអស់ចេញបាន ជាអ្នកមិនអាស្រ័យ (ដោយតណ្ហា) កាត់បង់ នូវទោសដែលកើត អំពីសេចក្តីស្រឡាញ់ ហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលបានធ្វើនូវសុខទុក្ខនឹងសោមនស្ស ទោមនស្ស ក្នុងកាលមុន ឲ្យនៅពីក្រោយខ្នង ហើយ បាន នូវឧបេក្ខាសមថ (ក្នុងចតុត្ថជ្ឈាន) ដ៏បរិសុទ្ធហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលមានសេចក្តីព្យាយាម ប្រារព្ធ ដើម្បីដល់នូវព្រះនិព្វាន មានចិត្តមិនរួញរា អ្នកប្រព្រឹត្ត មិនខ្ជិលច្រអូស មានសេចក្តីប្រឹងប្រែង ដ៏មាំ ប្រកបដោយកម្លាំងប្រាជ្ញា ហើយគប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គល មិនលះបង់នូវឈាន ជាធម្មជាតស្ងប់ស្ងាត់ (ចាកសត្វនឹងសង្ខារ) ជាអ្នកប្រព្រឹត្តធម៌ដ៏សមគួរ ក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច ពិចារណាឃើញ ទោសក្នុងភពទាំងឡាយហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលកាលប្រាថ្នា នូវការអស់តណ្ហា ជាអ្នកមិនប្រហែស មិនឆ្កួត មិនគ ជាអ្នកមានការចេះដឹង មានស្មារតី មានធម៌ពិចារណាហើយបុគ្គលទៀង មានសេចក្តីព្យាយាម គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលមិនតក់ស្លុត (ក្នុងលក្ខណៈ មានមិនទៀងជាដើម) ដូចសីហៈ មិនតក់ស្លុតនឹងសម្លេង ទាំងឡាយ មិនបានជាប់ជំពាក់ (ក្នុងធម៌ទាំងឡាយ មានខន្ធជាដើម) ដូចខ្យល់មិនជាប់នឹងសំណាញ់ មិនជាប់ (ដោយតណ្ហានឹងលោភៈ) ដូចឈូកមិនទទឹកដោយទឹក គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បុគ្កលគប្បីអាស្រ័យ នូវសេនាសនៈ ដ៏ស្ងាត់ដូចជាសីហៈ ជាស្តេចសត្វ មានកម្លាំងចង្កូមត្រាច់ គ្របសង្កត់ កំហែង នូវពួកម្រឹគ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
បុគ្គលកាលចម្រើនមេត្តាផង ឧបេក្ខាផង ករុណាផង មុទិតាផង ដែលជាហេតុរួចស្រឡះ (ចាកកិលេស) ក្នុងកាលគួរ មិនថ្នាំងថ្នាក់ចំពោះសត្វលោក ទាំងអស់ហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស ។ បុគ្គលលះបង់រាគៈផង ទោសៈផង មោហៈផង ទំលាយនូវសំយោជនៈទាំងឡាយ មិនតក់ស្លុតក្នុងការក្ស័យជីវិត គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
ពួកមនុស្សមានប្រយោជន៍ជាហេតុ ទើបគប់រកផង បម្រើផង ពួកមិត្តសំឡាញ់ទាំងឡាយ ដែលឥតហេតុ រកបានដោយក្រ ក្នុងថ្ងៃនេះ ពួកមនុស្ស (ច្រើនតែ) មានប្រាជ្ញាចំពោះប្រយោជន៍ របស់ខ្លួន ជាអ្នកប្រកបដោយអំពើមិនស្អាត បុគ្គលគប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស ។
images/articles/2030/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,០៧៩ ដង)
បុរាភេទសូត្រ
(ព្រះពុទ្ធនិមិ្មត ត្រាស់សួរព្រះសម្ពុទ្ធថា) បុគ្គលអ្នកមានទស្សនៈដូចម្តេច មានសីលដូចម្តេច ដែលព្រះអង្គត្រាស់ហៅថា អ្នកស្ងប់រម្ងាប់ បពិត្រព្រះគោត្តម ព្រះអង្គ ដែលខ្ញុំសួរហើយ សូមប្រាប់នូវឧត្តមជននោះ ។
(ព្រះមានព្រះភាគត្រាស់ថា) មុននឹងបែកធ្លាយរាងកាយទៅ បុគ្គលណា ប្រាសចាកតណ្ហា មិនអាស្រ័យនូវកាលខាងដើមនឹងទីបំផុត គឺកាលជាអតីតនិងអនាគត ជាបុគ្គលដែលអ្នកប្រាជ្ញមិនគប្បី
images/articles/2028/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥២,២២២ ដង)
កាមសូត្រ
កាលសត្វ ប្រាថ្នាកាមណា បើកាមនោះសម្រេច ដល់សត្វនោះ លុះសត្វ (នោះ) បានតាមប្រាថ្នាហើយ រមែងមានចិត្តប្រកបដោយបីតិ ដោយពិត ។
កាលបើ សត្វនោះប្រាថ្នា មានឆន្ទៈកើតហើយ កាមនោះសាបសូន្យទៅ សត្វក៏សុបសៅទៅ ដូចជាមុតដោយសរ ។
សត្វណា វៀរស្រឡះចាក កាមទាំងឡាយ ដូចជាបុរស គេចនឹងក្បាលពស់ ដោយជើង របស់ខ្លួន សត្វនោះ ជាអ្នកមានសតិ ប្រព្រឹត្តកន្លងនូវតណ្ហា
images/articles/2025/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧,២៣៧ ដង)
អទ្ធានបរិច្ឆេទតោ
(ជីវិតមានការកំណត់)
បទថា អន្ធានបរិច្ឆទតោ ធអិប្បាយថា កាលនៃជីវិតរបស់មនុស្សទាំងឡាយក្នុងសម័យនេះ អ្នកដែលរស់នៅបានយូរ អ្នកនោះក៏បានរស់នៅបាន ខ្ទង់ ១០០ ឆ្នាំ លើសពីនោះទៅ ក៏មានខ្លះតែតិចតួចទេ, ព្រោះហេតុនោះ ព្រះមានព្រះភាគទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្សមានប្រមាណតិច សម្បរាយភពនឹងត្រូវទៅ ទើបគួរធ្វើកុសល