30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៩,៩៥៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥៧,៨៩១
សរុប ៣៨៥,៦៤៤,៥៨៤
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥០,៣០០ ដង)

គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ដូច​កុយ​រមាស​



 
 
ខគ្គ​វិសា​ណ​សូត្រ​

បុគ្គល​ដាក់​អា​ជ្ញា​ចោល​ចេញ​ ចំពោះ​ពួក​សត្វ​ទាំង​អស់​ មិន​បាន​បៀត​បៀន​ នូវ​សត្វ​ទាំង​នោះ សូម្បី​សត្វ​ណា​មួយ​ មិន​គប្បី​ នូវ​បុត្ត​ តើ​គប្បី​ត្រូវ​ការ​សម្លាញ់​ អំពី​ណា គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។ សេចក្តីស្រ​ឡាញ់​ រមែង​មាន​ ដល់​បុគ្គ​ល​ដែល​​​ច្រ​ឡូក​ច្រ​ឡំ ទុក្ខ​ដែល​ជាប់​តាម ចំពោះ​សេចក្តី​ស្រ​ឡាញ់​នេះ ក៏​រមែង​កើត​ឡើង​ បុគ្គល​ឃើញ​ទោស​ ដែល​កើត​ អំពី​សេច​ក្តី​ស្រ​ឡាញ់​ហើយ ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។

បុគ្គល​ អ្នក​មាន​ចិត្ត​ប្រ​តិ​ព័ទ្ធ​ កាល​អនុ​គ្រោះ​នូវ​ពួក​មិត្ត​ ដែល​មាន​ចិត្ត​ល្អ​ រមែង​ញ៉ាំង​ប្រ​យោជន៍​ឲ្យ​សាប​សូន្យ​ បុគ្គល​កាល​ឃើញ​ នូវ​ភ័យ​ក្នុង​ការ​មូល​មិត្ត​គ្នា​នុ៎ះ​ហើយ​ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ដូច​កុយ​រមាស​ ។ សេច​ក្តី​ស្រ​ឡាញ់​ ចំពោះ​កូន​និង​ប្រ​ពន្ធ​ ដូច​ឫស្សី​ដែល​បែក​គុម្ព ចាក់​កណ្តាញ់​ បុគ្គល​ កាល​មិន​ជាប់​ជំពាក់ ដូច​ជា​ទំពាំង​ឫស្សី​ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។

ម្រឹគ​ក្នុង​ព្រៃ​ ជា​សត្វ​មិន​ជាប់​ចំណង​ ទៅ​រក​ចំណី​តាម​ចំណង់​ចិត្ត​បាន​ យ៉ាង​ណា​ វិញ្ញូ​ជន កាល​បើ​ឃើញ​ សេ​រី​ភាព​(១) (យ៉ាង​នេះ​) គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ ការ​ហៅ​រក​ រមែង​មាន​ ដល់​ជន​ឋិន​នៅ ក្នុង​កណ្តាល​ នៃ​សំឡាញ់​ គឺ​ការ​នៅ ការ​ឈរ​នឹង​ ការ​ត្រាច់​ចារិក បុគ្គល​កាល​បើ​ឃើញ​ សេ​រី​ភាព​ដែល (ពួក​ជន​ពាល​) មិន​ប្រាថ្នា​ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។

ការ​លេង​ ការ​ត្រេក​អរ​ ក្នុង​(កាម​គុណ​) រមែង​មាន​ ដល់​ជន​ឋិន​នៅ ក្នុង​កណ្តាល​នៃ​សំឡាញ់​មួយ​ទៀត​ សេចក្តី​ស្រ​ឡាញ់​ ដ៏​ធំ​ទូ​លា​យ​ រមែង​មាន​ក្នុង​បុត្ត​ទាំង​ឡាយ​ បុគ្គល​ កាល​បើ​ធុញ​ទ្រាន់​ នឹង​ការ​ព្រាត់​ប្រាស់​ ចាក​សត្វ​នឹង​សង្ខារ​ ជា​ទី​ស្រ​ឡាញ់​ហើយ គប្បី​ត្រាច់​ទៅ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។

បុគ្គល​ ជា​អ្នក​នៅ​ជា​សុខ​ ក្នុង​ទិស​ទាំង ៤ មិន​លំបាក​ ត្រេក​អរ​ ដោយ​បរិ​ក្ខារ តាម​មាន​ តាម​បាន ជា​អ្នក​អត់​ធន់​ ចំពោះ​អន្ត​រាយ​ទាំង​ឡាយ​ ទាំង​ជា​អ្នក​មិន​តក់​ស្លុត​ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បព្វ​ជិត​ពួក​ខ្លះ​ ឬ​គ្រ​ហស្ថ​អ្នក​គ្រប់​គ្រង​ផ្ទះ​ គេ​សង្គ្រោះ​ បាន​ដោយ​កម្រ​ បុគ្គល​មិន​មាន​សេចក្តី​ខ្វល់​ខ្វាយ​ ចំពោះ​បុត្ត​ នៃ​បុគ្គល​ដទៃ​ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។ ធីរ​បុរស​ លះ​បង់​ នូវ​វត្ថុ​ទាំង​ឡាយ​ ជា​គ្រឿង​ប្រាកដ​ នូវ​ភាព​ជា​គ្រហស្ថ​ កាត់​ចំណង​ របស់​គ្រហស្ថ​ទាំង​ឡាយ ដូច​ជា​រលួស​ផ្អុង ជំរុះ​ស្លឹក​ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។

បើ​បុគ្គល​មាន​អ្នក​ប្រាជ្ញ​ មាន​ធម៌​ជា​គ្រឿង​នៅ​ដោយ​ប្រ​ពៃ ជា​សំឡាញ់​ មាន​អ្នក​ប្រាជ្ញ​ខ្ជាប់​ខ្ជួន​ ត្រាច់​ទៅ​ ជា​មួយ​គ្នា​ គ្រប​សង្កត់​នូវ​សេចក្តី​អន្ត​រាយ​ទាំង​ពួង​បាន គប្បី​មាន​ចិត្ត​ត្រេក​អរ​ មាន​ស្មា​រតី​ ត្រាច់​ទៅ​ជា​មួយ​សំឡាញ់​នោះ​ទៅ​ចុះ​ ។ បើ​បុគ្គល​ រក​អ្នក​ប្រាជ្ញ​ មាន​ធម៌​ជា​គ្រឿង​នៅ​ដោយ​ប្រ​ពៃ ជា​សំឡាញ់​ មាន​ប្រា​ជ្ញាខ្ជាប់​ខ្ជួន​ត្រាច់​ទៅ​ជា​មួយ​គ្នា​ ពុំ​បាន​ទេ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​ព្រះ​រាជា​លះ​បង់​ នូវ​ដែន​ដែល​ព្រះ​អង្គ​ឈ្នះ​ហើយ ឬ​ដូច​ដំ​រី​ឈ្មោះ​មា​តង្គៈ លះ​បង់​ហ្វូង​ត្រាច់​ទៅ​ក្នុង​ព្រៃ​ ។

តាម​ពិត​ យើង​សរ​សើរ​ នូវ​ការ​បរិ​បូណ៌​ ដោយ​សំ​ឡាញ់​ហើយ តែ​សំឡាញ់​ មាន​គុណ​ប្រ​សើរ​ជាង​ នឹង​ស្រ​ឡាញ់​មាន​គុណ​ស្មើ​ បុគ្គល​គួរ​សេព​គប់​ រាប់​រក​ បើ (កុល​បុត្រ​ចង់​បាន​ប្រ​យោជន៍​) រក​សំឡាញ់​ទាំង​នុ៎ះ​ ពុំ​បាន​ទេ គប្បី​ជា​អ្នក​បរិ​ភោគ​ភោ​ជន​ ដែល​មិន​មាន​ទោស​ ហើយ​ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​ឃើញ​នូវ​ កង​មាស​ទាំង​ពីរ​ ដ៏​ភ្លឺ​ផ្លេក​ ដែល​ជាង​មាស​ ធ្វើ​សម្រេច​ហើយ​ ដោយ​ល្អ​ រណ្តំ​គ្នា​ ឰ​ដ៏​ដៃ​ គប្បី​ត្រាច់​ទៅ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។

ការ​ចរ​ចារ​ ដោយ​វា​ចារ​ក្តី​ ​ការ​ជាប់​ជំពាក់​ក្តី​ ជា​មួយ​នឹង​កុមា​រ​ ជា​គម្រប់​ពីរ​ មាន​ដល់​អញ យ៉ាង​នេះ​ បុគ្គល​កាល​បើ​ឃើញ​ នូវ​ភ័យ​នុ៎ះ​ ត​ទៅ​ខាង​មុខ​ហើយ​ គប្បី​ត្រាច់​ទៅ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។ ពិត​ណាស់​ កាម​ទាំង​ឡាយ​ ដ៏​វិចិត្រ​ មាន​រស​ផ្អែម​ ​ជា​ទី​រីក​រាយ​នៃ​ចិត្ត​ តែ​ញាំញី​ នូវ​ចិត្ត​ដោយ​សភាព​ ដ៏​ប្លែក​ៗ​ បុគ្គល​ឃើញ​ទោស​ ក្នុង​កាម​គុណ​ ទាំង​ឡាយ​ហើយ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។

ចង្រៃ​ បូស​ ឧប​ទ្រព រោគ កិលេស​ ដូច​សរ​ នឹង​ភ័យ​ទាំង​នុ៎ះ​ រមែង​មាន​ដល់​យើង​ (​ព្រោះ​កាម​) បុគ្គល​កាល​បើ​ឃើញ​ភ័យ​នុ៎ះ​ ក្នុង​កាម​គុណ​ទាំង​ឡាយ​ហើយ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​គ្រប​សង្កត់​ នូវ​សត្រូវ​ ទាំង​អស់​នុ៎ះ គឺ​ត្រ​ជាក់​ ក្តៅ​ គម្លាន​ សម្រក​ ខ្យល់​ និង​កម្តៅ​ថ្ងៃ​ របោប​និង​ពស់​ហើយ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។

ដំរី​ មាន​ខ្លួន​សមរម្យ​ មាំ​មួន​ មាន​សម្បុរ​ ដូច​ផ្កា​ឈូក​ កាល​លះ​បង់​ នូវ​ហ្វូង​ ហើយ​នៅ​ក្នុង​ព្រៃ​ គួរ​ដល់​អធ្យា​ស្រ័យ​ យ៉ាង​ណា បុគ្គល​គប្បី​ត្រាច់​ទៅ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស (យ៉ា​ង​នោះ )។ បុគ្គល​បាន​នូវ​វិមុត្តិ​ ប្រ​ព្រឹត្ត​ទៅ​ ក្នុង​សម័យ​គឺ​លោកិយ​សមា​បត្តិ​ ដោយ​ហេតុ​ណា​ ហេតុ​នោះ មិន​មែន​ជា​ទី​តាំង​ នៃ​បុគ្គល​អ្នក​ត្រេ​ក​អរ​ ក្នុង​ពួក​ទេ​ បុគ្គល​ ពិ​ចារ​ណា​ពាក្យ​ របស់​ព្រះ​ពុទ្ធ​ ជា​ព្រះ​អា​ទិច្ច​ពុន្ធ​ហើយ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។

បុគ្គល​កន្លង​ នូ​វ​ទិដ្ឋិ​អា​ក្រក់​ ដល់​នូវ​ធម៌​ទៀង​ មាន​មគ្គ​បាន​ហើយ មិន​បាច់​មាន​អ្នក​ដទៃ​ ដឹក​នាំ​ ព្រោះ​ដឹង​ថា អា​ត្មា​អញ​ មាន​ញាណ​ កើត​ហើយ គប្បី​ត្រាច់​ទៅ តែ​ម្នាក់​ឯង ដូច​កុយ​រមាស ។ បុគ្គល​ មិន​ជាប់​ចិត្ត​ ក្នុង​អា​ហារ​ មិន​កុហក​ មិន​មាន​សេចក្តី​ស្រេក​ឃ្លាន​ ជា​អ្នក​មិន​លុប​គុណ​គេ​កម្ចាត់​បង់​មោ​ហៈ ដូច​ជា​ទឹក​ចត់​ចេញ​បាន មិន​មាន​ទី​អា​ស្រ័យ​ (គឺ​កិលេស​) ក្នុង​លោក​ទាំង​មូល​ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។

បុគ្គល​គប្បី​វៀរ​ នូវ​សំឡាញ់​ ដ៏​អាក្រក់​ដែល​បង្ហាញ​ នូវ​អំពើ​មិន​ជា​ប្រ​យោជន៍​ អា​ស្រ័យ​នៅ​ក្នុង​កម្ម​មិន​ស្មើ​ (​គឺ​ទុច្ច​រិត​) មិន​គប្បី​សេព​គប់​នូ​វសំឡាញ់ ដែល​ជាប់​ជំពាក់ ដែល​ស្រ​វឹង​ (ក្នុង​កាម​គុណ​) ដោយ​ខ្លួ​ន​ឯង​ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។ បុគ្គល​គប្បី​គប់​រក​ នូវ​មិត្ត​ជា​ពហុ​ស្សូត​ ទ្រ​ទ្រង់​នូ​វ​ធម៌​ប្រ​កប​ដោយ​កម្ម​ ដ៏​ថ្លៃ​ថ្នូរ​ មាន​ប្រា​ជ្ញា​ វាង​វៃ​ លុះ​ដឹង​ច្បាស់​ នូ​វ​ប្រ​យោជន៍​ ទាំង​ឡាយ​ ហើយគប្បី​បន្ទោរ​បង់​ នូ​វ​សេច​ក្តី​សង្ស័យ​ ចេញ​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។

បុគ្គល​ មិន​តាក់​តែង​ នូវ​ការ​លេង​ផង ការ​ត្រេក​អរ​ផង​ កាម​សុខ​ផង​ ក្នុង​លោក​ មិនអា​ឡោះ​អា​ល័យ​ វៀរ​ចាក​ទី​ជា​ទី​ស្អិត​ស្អាង​ អ្នក​ពោល​ពាក្យ​ពិត​ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​លះ​បង់​កូន​ផង​ ប្រ​ពន្ធ​ផង​ បិ​តា​ផង​ មាតា​ផង​ ទ្រព្យ​ទាំង​ឡាយ​ផង​ ស្រូវ​ទាំង​ឡាយ​ផង​ តាម​ចំណែក​រៀង​ខ្លួន​ផង កាម​ទាំង​ឡាយ​ តាម​ចំណែក​រៀង​ខ្លួន​ផង​ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។

កាម​គុណ​នេះ ជា​គ្រឿង​ជាប់​ជំពាក់​ សុខ​ក្នុង​កាម​គុណ​នេះ​ មាន​ប្រ​មាណ​តិច​ កាម​គុណ​មាន​សេចក្តី​ត្រេក​អរ​តិច​ ទុក្ខ​ក្នុង​កាម​គុណ​នេះ​ច្រើន​ក្រៃ​លែង​ បុគ្គល​អ្នក​មាន​បញ្ញា​ ដឹង​ច្បាស់​ថា ការ​ជាប់​ជំពាក់​ ក្នុង​កាម​គុណ​នុ៎ះ​ ដូច​ជា​បូស​ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​ទំ​លាយ​ នូវ​សំ​យោជនៈ ដូច​ត្រី ក្នុង​ទឹក​ ទំ​លា​យ​បង់​ នូវ​បណ្តាញ មិន​ត្រ​ឡប់​មក (​រក​សំ​យោជនៈ​) វិញ​ ដូ​ច​ជា​ភ្លើង​ឆេះ (​មិន​ត្រ​ឡប់​វិល​វិញ​) គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង ដូច​កុយ​រមាស ។

បុគ្គល​មាន​ចក្ខុដាក់​ចុះ មាន​ជើង​ មិន​រពឹស​ មាន​ឥន្ទ្រិយ​គ្រប់​គ្រង​ល្អ មាន​ចិត្ត​រក្សា​ទុក​ មិន​ជោក​ជំ​ មិន​រោ​លរាល​ (​ដោយ​កិលេស​) គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​លះ​បង់​ នូវ​វត្ថុ​ជា​គ្រឿង​ប្រាកដ​ នូវ​ភាព​ជា​គ្រ​ហស្ថ​ ដូច​ដើម​បា​រិច្ឆ​ព្រឹក្ស មាន​ស្លឹក​ជំ​រុះ​ហើយ គប្បី​ជា​អ្នក​មាន​សំពត់​កា​សាយៈ ចេញ​បួស​ ត្រាច់​ទៅ​តែ​ម្នាក់​ឯង ដូច​កុយ​រមាស ។

បុគ្គល​មិន​ធ្វើ​សេចក្តី​ប្រា​ថ្នា​ ក្នុង​រស​ទាំង​ឡាយ ជា​អ្នក​មិន​ល្មោភ​ (​ក្នុង​អា​ហារ​) មិន​ចិញ្ចឹម​អ្នក​ដទៃ ជា​អ្នក​ត្រាច់​ទៅ​តាម​ច្រក មិន​មាន​ចិត្ត​ជាប់​ជំពាក់​ ក្នុង​ត្រ​កូល​ផ្សេង​ៗ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់​ឯង ដូច​កុយ​រមាស ។ បុគ្គល​លះបង់​ នូវ​នីវ​រណៈ​ទាំង​ ៥ បន្ទោ​បង់​ នូវ​ឧប​ក្កិលេស​ នៃ​ចិត្ត​ទាំង​អស់​ចេញ​បាន​ ជា​អ្នក​មិន​អា​ស្រ័យ​ (​ដោយ​តណ្ហា​) កាត់​បង់​ នូវ​ទោស​ដែល​កើត​ អំពី​សេចក្តី​ស្រឡាញ់​ ហើយ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។

បុគ្គល​បាន​ធ្វើ​នូវ​សុខ​ទុក្ខ​នឹង​សោម​នស្ស​ ទោមនស្ស​ ក្នុងកាល​មុន​ ឲ្យ​នៅ​ពី​ក្រោយ​ខ្នង​ ហើយ បាន នូវ​ឧ​បេក្ខា​សមថ (​ក្នុង​ចតុ​ត្ថ​ជ្ឈាន​) ដ៏​បរិសុទ្ធ​ហើយ​ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង ដូច​កុយ​រមាស​ ។ បុគ្គល​មាន​សេចក្តី​ព្យា​យាម​ ប្រា​រព្ធ​ ដើម្បី​ដល់​នូវ​ព្រះ​និព្វាន​ មាន​ចិត្ត​មិន​រួញ​រា អ្នក​ប្រ​ព្រឹត្ត​ មិន​ខ្ជិល​ច្រ​អូស​ មាន​សេចក្តី​ប្រឹង​ប្រែង​ ដ៏​មាំ ប្រ​កប​ដោយ​កម្លាំង​ប្រាជ្ញា ហើ​យ​គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង ដូចកុយ​រមាស​ ។

បុគ្គល​ មិន​លះ​បង់​នូវ​ឈាន​ ជា​ធម្ម​ជាត​ស្ងប់​ស្ងាត់​ (ចាក​សត្វ​នឹង​សង្ខារ​) ជា​​អ្នក​ប្រ​ព្រឹត្ត​ធម៌​ដ៏​សម​គួរ​ ក្នុង​ធម៌​ទាំង​ឡាយ អស់​កាល​ជា​និច្ច​ ពិ​ចារ​ណា​ឃើញ​ ទោស​ក្នុង​ភព​ទាំង​ឡាយ​ហើយ គប្បី​ត្រាច់​ទៅ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស​ ។ បុគ្គល​កាល​ប្រា​ថ្នា​ នូវ​ការ​អស់​តណ្ហា ជា​អ្នក​មិន​ប្រ​ហែស​ មិន​ឆ្កួត​ មិន​គ​ ជា​អ្នក​មាន​ការ​ចេះ​ដឹង មាន​ស្មា​រតី​ មាន​ធម៌​ពិ​ចារ​ណា​ហើយ​បុគ្គល​ទៀង​ មាន​សេច​ក្តី​ព្យា​យាម គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។

បុគ្គល​មិន​តក់​ស្លុត (​ក្នុង​លក្ខ​ណៈ​ មាន​មិន​ទៀង​ជា​ដើម​) ដូច​សីហៈ​ មិន​តក់​ស្លុត​នឹង​សម្លេង ទាំង​ឡាយ មិន​បាន​ជាប់​ជំពាក់​ (ក្នុង​ធម៌​ទាំង​ឡាយ​ មាន​ខន្ធ​ជាដើម​) ដូច​ខ្យល់​មិន​ជាប់​នឹង​​សំណាញ់​ មិន​ជាប់ (ដោយ​តណ្ហា​នឹង​លោ​ភៈ) ដូច​ឈូក​មិន​ទទឹក​ដោយ​ទឹក គប្បី​ត្រាច់​ទៅ​តែ​ម្នាក់ឯង​ ដូច​កុយ​រមាស ។ បុគ្កល​គប្បី​អា​ស្រ័យ​ នូវ​សេ​នា​សនៈ​ ដ៏​ស្ងាត់​ដូច​ជា​សីហៈ​ ជា​ស្តេច​សត្វ​ មាន​កម្លាំង​ចង្កូម​ត្រាច់ គ្រប​សង្កត់​ កំហែង​ នូវ​ពួក​ម្រឹគ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង ដូច​កុយ​រមាស​ ។

បុគ្គល​កាល​ចម្រើន​មេត្តា​ផង ឧបេក្ខា​ផង ករុណា​ផង មុទិតា​ផង​ ដែល​ជា​ហេតុ​រួច​ស្រឡះ​ (​ចាក​កិលេស​)​ ក្នុង​កាល​គួរ​ មិន​ថ្នាំង​ថ្នាក់​ចំពោះ​សត្វ​លោក ទាំង​អស់​ហើយ គប្បី​ត្រាច់​ទៅ​តែ​ម្នាក់ឯង ដូច​កុយ​រមាស ។ បុគ្គល​លះ​បង់​រាគៈផង​ ទោសៈផង មោ​ហៈ​ផង ទំលាយ​នូវ​សំយោជនៈ​ទាំង​ឡាយ មិន​តក់​ស្លុត​ក្នុង​ការ​ក្ស័យ​ជីវិត​ គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង ដូច​កុយ​រមាស ។

ពួក​មនុស្ស​មាន​ប្រ​យោជន៍​ជា​ហេតុ ទើប​គប់​រក​ផង​ បម្រើ​ផង ពួក​មិត្ត​សំឡាញ់​ទាំង​ឡាយ ដែល​ឥត​ហេតុ​ រក​បាន​ដោយ​ក្រ​ ក្នុង​ថ្ងៃ​នេះ​ ពួក​មនុស្ស​ (ច្រើន​តែ​) មាន​ប្រា​ជ្ញា​ចំពោះ​ប្រ​យោជន៍​ របស់​ខ្លួន ជា​អ្នក​ប្រ​កប​ដោយ​អំពើ​មិន​ស្អាត​ បុគ្គល​គប្បី​ត្រាច់​ទៅ​ តែ​ម្នាក់​ឯង​ ដូច​កុយ​រមាស ។

--

(១) ការ​ប្រ​ព្រឹត្ត​តាម​ចំណង់​ចិត្ត​ខ្លួន​ គឺ​ធ្វើ​បាន​តាម​ឥ​ស្ស​រចិត្ត​ ឬ​មិន​ជាប់​ជំពាក់​ក្នុង​អំណាច​អ្នក​ដទៃ ។ អដ្ឋ​កថា ។

ចប់​ ខគ្គរិសាណ​សូត្រ
ដក​ស្រង់​ពី​ព្រះ​ត្រៃ​បិដក​ភាគ ៥៤ ទំព័រ ១៣-២៥
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៩,៧៧៧ ដង)
ពិចារណា​ដល់​សេចក្ដី​ល្អ​របស់​គេ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១០,៤៧៦ ដង)
ប្រៀបកម្មនឹង​ការបណ្ដុះ​ពូជវត្ថុ​ទាំង​ពួង
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៨៧,៥២០ ដង)
ការស្វែងរកឃើញផ្លូវត្រាស់ដឹងរបស់ព្រះពោធិសត្វ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ២៦,៧៩៨ ដង)
ទស្សនគតិ​របស់​ពុទ្ធសាសនិក​បុគ្គល
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១១,២៦០ ដង)
មនុស្ស​យើង​តែង​តែ​ទាស់​ចិត្ត​ចំពោះ​សេចក្តី​ពិត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.23
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿